សិក្ខាសាលាស្តីពីការលក់ និងជួលខុនដូក្នុងគម្រោង AXIS ព្រមទាំងមានពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU)
ថ្ងៃសៅរ៍ ទី15 ខែសីហា ឆ្នាំ2026 (មួយខែមុន)
ព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានសហការជាមួយក្រុមហ៊ុន Miraku Capital & Development Co., Ltd. រៀបចំសិក្ខាសាលាស្តីពី ការលក់ខុនដូនៅក្នុងគម្រោង G.A.T.O Tower ព្រមទាំងរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាងសមាគម CVEA និងក្រុមហ៊ុន Miraku Capital & Development Co., Ltd. និងពិធីចុះអនុស្សរណៈរវាងក្រុមហ៊ុន Miraku Capital & Development Co., Ltd. និងក្រុមហ៊ុនសមាជិកមួយចំនួនរបស់សមាគម CVEA ផងដែរ។
កម្មវិធីសិក្ខាសាលា និងពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ា សន សៀប ប្រធានសមាគម CVEA និងលោក ញឹម រាសី នាយកប្រតិបត្តិក្រុមហ៊ុន (CEO) Miraku Capital & Development Co., Ltd. ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកា នៃសមាគម CVEA ព្រមទាំងបុគ្គលិករបស់គម្រោង G.A.T.O Tower សរុបប្រមាណ ៣៥ រូប។