សិក្ខាសាលាស្តីពីការលក់ និងជួលខុនដូក្នុងគម្រោង AXIS ព្រមទាំងមានពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU)
ថ្ងៃច័ន្ទ ទី5 ខែតុលា ឆ្នាំ2026 (មួយថ្ងៃមុន)
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា(CVEA) បានចូលរួមសន្និបាតសមាគមអ្នកវាយតម្លៃអាស៊ាន (AVA) លើកទី២៨ នៅទីក្រុង ដាណាំង (Da Nang) ប្រទេសវៀតណាម។
ក្រោមប្រធានបទ “Integrating Digital Transformation and Sustainable Valuation” សន្និបាតបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ កញ្ញា – ២ តុលា ២០២៦ ដោយមានការចូលរួមពីប្រទេសសមាជិកអាស៊ានចំនួន ៨ ក្នុងនោះរួមមាន ប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសព្រុយណេ។
គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧកញ៉ាសន សៀប ប្រធាន CVEA និងជាប្រធានគណៈប្រតិភូ ដែលមានគណៈប្រតិភូចំនួនសរុប ៨ រូប មកពីសមាគម CVEA ចំនួន៦រូប និង មន្ត្រីមកពី ន.អ.បចំនួន ២ រូប។
📌 អត្ថប្រយោជន៍ពីការចូលរួម
ទទួលបានផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងទស្សនៈអំពីទិសដៅអនាគតនៃវិជ្ជាជីវៈវាយតម្លៃ និង ចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
🤖 ការផ្លាស់ប្តូរឌីជីថល និងការប្រើប្រាស់ AI & Automated Valuation Models (AVM)
📊ការប្រើប្រាស់ Data, Technology និង Analysis ក្នុងការវាយតម្លៃ
🌱ការអភិវឌ្ឍ Sustainable Valuation ស្របតាមនិន្នាការអន្តរជាតិ
🌏ពង្រឹងកិច្ចសហប្រតិបត្តិការ និងបណ្តាញវិជ្ជាជីវៈក្នុងតំបន់អាស៊ាន
• Cambodia Country Report ត្រូវបានធ្វើបទបង្ហាញដោយ លោក ខាត់ សុវណ្ណ ដោយផ្តោតលើការចែករំលែកអំពីស្ថានភាព បច្ចុប្បន្នភាព និងការអភិវឌ្ឍនៃវិស័យវាយតម្លៃនៅកម្ពុជា ព្រមទាំងទិសដៅនៃការរីកចម្រើនរបស់វិស័យនេះនាពេលអនាគត។
🎯 CVEA នឹងបន្តនាំយកចំណេះដឹង និង Best Practices ពីតំបន់ និងអន្តរជាតិ មកចែករំលែក និងអនុវត្តនៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យវាយតម្លៃឱ្យកាន់តែមាន វិជ្ជាជីវៈ ទំនើប ប្រើប្រាស់បច្ចេកវិទ្យា មានចីរភាព និងស្របតាមស្តង់ដារអន្តរជាតិ។