ជ្រើសរើសបុគ្គលិក

ការជ្រើសរើសបុគ្គលិក

ថ្ងៃច័ន្ទ ទី5 ខែតុលា ឆ្នាំ2026 (20 ម៉ោងមុន)

ដំណឹងការជ្រើសរើសបុគ្គលិក៖

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA) កំពុងប្រកាសជ្រើសរើស អ្នកសម្របសម្រួលកម្មវិធីផ្គូផ្គងអចលនទ្រព្យ និងកិច្ចការរដ្ឋបាល១នាក់។

តួនាទីផ្នែក ៖ អ្នកសម្របសម្រួលកម្មវិធីផ្គូផ្គងអចលនទ្រព្យ និងកិច្ចការរដ្ឋបាល

📍 ទីតាំងការងារ: រាជធានីភ្នំពេញ

💰 ប្រាក់បៀវត្ស: $250 – $300/ខែ

📅 ថ្ងៃផុតកំណត់ដាក់ពាក្យ: 20 តុលា 2026

ភារកិច្ច និងការទទួលខុសត្រូវ៖

• រៀបចំសម្របសម្រួលកិច្ចប្រជុំកម្មវិធីផ្គូផ្គងអចលនទ្រព្យប្រចាំសប្តាហ៍។

• រៀបចំ Slide ធ្វើបទបង្ហាញក្នុងកិច្ចប្រចាំសប្តាហ៍។

• សម្របសម្រួលអញ្ជើញសមាជិកកម្មវិធីផ្គូផ្គងអចលនទ្រព្យ។លក្ខខណ្ឌជ្រើសរើស៖

• ជានិស្សិតកំពុងសិក្សាយ៉ាងតិច ឆ្នាំទី៣ នៃសាកលវិទ្យាល័យ។

• មានចំណេះដឹងជាមូលដ្ឋានក្នុងការប្រើប្រាស់កុំព្យូទ័រ Microsoft Word and Excel and PowerPoin។

• អាចប្រើប្រាស់ Telegram និង Facebook បាន។

• មានស្មាតហ្វូនផ្ទាល់ខ្លួនសម្រាប់បំពេញការងារ។

• មានការទទួលខុសត្រូវខ្ពស់ ឆន្ទៈក្នុងការរៀនសូត្រ និងអភិវឌ្ឍសមត្ថភាព។ ល។

សម្រាប់ចំណាប់អារម្មណ៍ផ្ញើពាក្យមក៖តេឡេក្រាម: t.me/cveaadmin

Share

ចំនួនអ្នកទស្សនា

Flag Counter