ដី​កសិកម្ម​នឹងត្រូវ​បាត់បង់​បើ​គ្មានការ​ការពារ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Thu, 11 June 2015 The Myanmar Time

3

យុំាងហ្គោនៈ អ្នកជំនាញ​រៀបចំ​គម្រោង និង​អភិវឌ្ឍន៍​ទីក្រុង បាន​ព្រមាន​ថា ប្រសិន​ដីស្រែ ឬ​កសិកម្ម​​នៅក្នុង និង​​ជុំវិញ​ទីក្រុង​យុំាងហ្គោន​មិនត្រូវ​ការពារ​ដោយ​ច្បាប់​ទេ វា​នឹងត្រូវ​បាន​លក់​ឲ្យ​គម្រោង​លំនៅ​ឋាន និង​ឧស្សាហកម្ម​ធំៗ ឬក៏​ត្រូវបាន​យកទៅ​ប្រើប្រាស់​សម្រាប់​សាងសង់​លំនៅឋាន និង​រោងចក្រ​។​

​លោក U Than Moe ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ស្ថាប័ន​អភិវឌ្ឍន៍ និង​ស្រាវជ្រាវ​ដែនដី​នគរូបនីយកម្ម បាន​ឲ្យ​ដឹងថា ៖«​យើង​ត្រូវតែ​ការពារ​ដី​កសិកម្ម​។ វា​មាន​កសិដ្ឋាន​តិចតូច​នៅសល់​ក្នុង​ទីក្រុង​យុំាងហ្គោន ហើយ​ដី​ជាច្រើន​ត្រូវបាន​លក់​ចេញ​រួច​ទៅហើយ​។

យោងតាម​ច្បាប់ វា​ពិត​ជាមាន​ភាពងាយស្រួល​ក្នុង​ការចាត់​ប្រភេទ​ដី​ឡើងវិញ​ដែល​ធ្វើ​ឲ្យ​ដី​កសិកម្ម​ស្របច្បាប់​ក្លាយ​ប្រភេទ​ដី​ផ្សេង​មួយទៀត​។​ប្រសិនបើ​ច្បាប់​ការពារ​ដី​កសិកម្ម​​មិនត្រូវ​បាន​អនុម័ត ទេ ដី​ទាំងនោះ​ក្នុង​ទីក្រុង​យុំាងហ្គោន​នឹង​បាត់បង់​។​

​យោងតាម​ច្បាប់​ទាក់ទង​នឹង​ដី​កសិកម្ម​កាលពី​ឆ្នាំ​ ​២០១២ វា​ងាយស្រួល​ក្នុង​ការទិញ​កសិកម្ម​ និង​ប្រើប្រាស់​សម្រាប់​ការសាងសង់​អគារ​។ ច្បាប់​ដី​កសិកម្ម​ត្រូវបាន​ អនុម័ត​កាលពី​ខែ មីនា ឆ្នាំ ២០១២ ក្នុង​គោលបំណង​ដើម្បី​ចេញ​លិខិត​បញ្ជាក់​ការប្រើប្រាស់​ដី និង​បង្កើត​ប្រប័ន្ធ​ ចុះបញ្ជី​។​

​លោក U Than Moe បាន​ថ្លែងថា ៖«​នាយកដ្ឋាន​ពាក់ព័ន្ធ​ត្រូវតែ​ត្រួតពិនិត្យ​ពី​បញ្ហា​នេះ​»​។​

​លោក U Kyaw Aye ឈ្មួញ​រកស៊ី​អង្ករ បាន​ឲ្យ​ដឹងថា ៖«​ជាក់ស្តែង​ណាស់ ដី​កសិកម្ម​ក្នុង​ទីក្រុង​យុំាងហ្គោន​គឺ​ពិតជា​មានការ​រួម​តូច​។ ការផលិត​អង្ករ​បាន​ធ្លាក់ចុះ​នៅក្នុង​រយៈពេល​ ៤​ ឆ្នាំ​ចុង​ក្រោយ នេះ​។ ដី​កសិកកម្ម​មាន​តិច ហើយ​ការផលិត​តិច​ដែល​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​កើនឡើង​។ វា​មិនមាន​ផល​ល្អ​សម្រាប់​អនាគត​ទេ​»​។​

​លោក U Kyaw Aye បាន​និយាយថា ៖«​តម្លៃ​ផលិតផល​កសិកម្ម​ក្នុង​តំបន់​យុំាងហ្គោន​ទំនងជា​ឡើងថ្លៃ ​ប្រសិនបើ​ដី​កសិកម្ម​នៅ​ប្រើប្រាស់​ក្នុង​គោលដៅ​ផ្សេង​។ កសិករ​ជាច្រើន​កំពុង​លក់ដី​របស់​ពួកគេ​ជា​បណ្តើរៗ ដោយសារ​មុខរបរ​របស់​ពួកគេ​មិនមាន​ដំណើរ​ល្អ ហើយ​រដ្ឋាភិបាល​កំពុង​រឹប​អូស​ដី​កសិកម្ម​។ ច្បាប់​បច្ចុប្បន្ន​ មិនមាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​ពីការ​រឹបអូស​ដី​នោះទេ​។ យើង​ត្រូវ​ការច្បាប់​ថ្មី​ដែល​ផ្តល់​ការការពារ​រឹង​មាំ​មួយ​»​។​

​ដី​កសិកម្ម​ត្រូវយក​ទៅប្រើប្រាស់​ជា​តំបន់​ឧស្សាហកម្ម​ក្នុង​ទីក្រុង​យុំាងហ្គោន​។ លើសពីនេះទៅទៀត មាន​គម្រោង​មួយ​ដែល​ព្រាង​ដោយ​អង្គការ​ JICA ​ដែលមាន​ការ​សហការ​ជាមួយនឹង​គណៈកម្មការ​អភិវឌ្ឍន៍​ទីក្រុង​យ៉ាំងហ្គោន​ដើម្បី​ពង្រីក​ទីក្រុង​អាច​នឹង​ប្រែក្លាយ​ដី​កសិកម្ម​ជាច្រើន​ក្នុង​តំបន់ Thanlyin តំបន់ Kyauktan តំបន់ Hlegu និង តំបន់ Htantabin ឲ្យ​ទៅជា​ប្រភេទ​ដី​ផ្សេងទៀត​។

​មាន​តំបន់​ជាច្រើន​ក្នុង​ទីក្រុង​យុំាងហ្គោន​ដែល​នៅ​ជាដី​កសិកម្ម​រួមមាន​តំបន់ Thaketa តំបន់ Dala តំបន់ Kyeemyindaing តំបន់​​ Mingalardon​ តំបន់​ HlaingTharyar តំបន់​Thanlyin​ និង​ តំបន់ Dagon​។​

​ម្យ៉ាងវិញទៀត អ្នកជំនាញ​មួយ ចំនួន​ជឿថា អគារ​ខ្ពស់ៗ​ដែលមាន​តម្លៃ​សមរម្យ និង​ទាប​គួរតែ​សាងសង់​នៅ​ជាយ​ទីក្រុង​យុំាងហ្គោន​ដែលមាន​ដី​ធំៗ និង​ជា​ដី​កសិកម្ម​នៅ​ទំនេរ ខណៈ​វា​នឹង​ជួយ​ដោះស្រាយ​បញ្ហា​លំនៅឋាន​នៅ​ទីក្រុង ខណៈ​ចំនួន​ប្រជាជន​កើនឡើង​។

​លោក Daw Hlaing Maw Oo ជំនួយការ​នាយក​នៃ​នាយកដ្ឋាន​លំនៅឋាន បាន​ឲ្យ​ដឹងថា ៖«​ប្រសិនបើ​យើង​សាងសង់​អគារ​ខ្ពស់ៗ​នៅក្នុង​ទីក្រុង តំបន់​កេរដំណែល និង​អគារ​អាណានិគម​នឹងរង​ផល​ប៉ះពាល់ ដូច្នេះ​យើង​ត្រូវតែ​សាងសង់អគារ​ទាំងនេះ​នៅ​ជាយក្រុង​ជំនួស​វិញ​ដែលជា​កន្លែង​មានតម្លៃ​សមរម្យ​»​។​

​យោងតាម​ការស្រាវជ្រាវ​ដោយ World Bank កាលពី​ឆ្នាំ ២០១២ ១៩.៣​ ភាគរយ​នៃ​ផ្ទៃដី​របស់​ប្រទេស​មីយ៉ាន់ម៉ា​គឺ​ដី​កសិកម្ម បើទោះជា​គា្មន​សិ្ថតិ​ពី​ទីក្រុង​យុំាងហ្គោន​ក៏ដោយ​។​

​កសិកម្ម​គឺ​វិស័យ​សំខាន់​មួយ​របស់​សេដ្ឋកិច្ច​ប្រទេស​មីយ៉ាន់ម៉ា​។ វិស័យ​កសិកម្ម​ដែល​រួមមាន សត្វចិញ្ចឹ​ម និង​ត្រី​មាន ៣២.៨​ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក សេវាកម្ម​មាន​ ៤៦.២ ​ភាគរយ និង​ឧស្សាហកម្ម​មាន ​២១.០ ភាគរយ​។ នេះ​បើតាមក្រសួងកសិកម្ម និង​ធនធានទឹក​របស់​មីយ៉ាន់ម៉ា​។​

​ក្រសួងកសិកម្ម និង​ធនធានទឹក​របស់​មីយ៉ាន់ម៉ា បាន​ឲ្យ​ដឹងថា ៖«​សមាមាត្រ​នៃ​ឧស្សាហកម្ម​គឺមាន​ការទាក់ទង​ផ្ទាល់ និង​ប្រយោល​ជាមួយនឹង​កសិកម្ម​។ ក្នុង​ឆ្នាំ​ ២០១៤ តម្លៃ​នាំចេញ​កសិកម្ម​មាន ៣១.៨​ ភាគរយ​។ ទាក់ទង​អត្រា​ការងារ ប្រហែលជា ៦១.២​ ភាគរយ​នៃ​កម្លាំង​ពលកម្ម​ផ្សារភ្ជាប់​ជាមួយនឹង​កសិកម្ម​»​។​

​យោងតាម​ទិនុ្នន័យ​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី បាន​ឲ្យ​ដឹងថា ទោះបីជា​យ៉ាងណាក៏ដោយ ក៏​កាលពី​ឆ្នាំ ២០០១ កសិកម្ម​មាន​ ៥៧​ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ខណៈ​ធ្លាក់​មកដល់ ៣៦​ ភាគរយ​ក្នុង​ឆ្នាំ ​២០១០៕

Source From: Phnom Penh Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month
Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00

CVEA MEMBERS