សណ្ឋាគារ Sheraton នឹងបើក​ដំណើរការ​នៅ ២ ឆ្នាំ​ខាង​មុខ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Thu, 4 June 2015 Bangkok Post

5

ក្រុមហ៊ុន Starwood Hotels & Resorts Worldwide ដែល​បាន​បោះទុន​លើ​សណ្ឋាគារ Sheraton បានប្រកាស​គម្រោង​ដំបូង​របស់ខ្លួន​ក្នុងប្រទេស​មីយ៉ាន់ម៉ា​ដោយ​គម្រោង​នឹង​បើក​ដំណើរការ​នៅ​ ២០១៧​ ខាងមុខ​។​

​សណ្ឋាគារ ​Sheraton Yangon គឺ​សណ្ឋាគារ​ប្រណីត​ដំបូង​ក្នុងប្រទេស​នេះ ខណៈ​កាលពី​អតីតកាល ការដាក់​ទារុណកម្ម របស់​សហរដ្ឋអាមេរិក​បានធ្វើ​ឲ្យ​ក្រុមហ៊ុន ​Starwood មិនអាច​ចូលធ្វើ​ជំនួញ​ក្នុង​ប្រទេស​មីយ៉ានម៉ាបាន​។​

​យោង​តាម​ក្រុមហ៊ុន​ខាងលើ​បាន​ឲ្យ​ដឹងថា ការ​សាងសង់​សណ្ឋាគារ ដែល​រួមបញ្ចូល​ទាំង​តម្លៃ​ដី នៅតាម​ដងផ្លូវ​ U Htun Myat ក្បែរ​បឹង​Kandawgyi នឹងមាន​ទឹកប្រាក់​ប្រមាណ​ជា​ ៥០​ លានដុល្លារ​ដែល​ផ្តល់​ទាំងស្រុង​ដោយ​ក្រុមហ៊ុន Family Business Group Hotel Limited​។ ស្របពេល ក្រុមហ៊ុន​ Starwood ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ខែ​មករា ក្រុមហ៊ុន​ក្នុងស្រុក​មួយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​សាងសង់ និង​ដំណើរការ​សណ្ឋាគារ​នេះ​។

​លោក U Ko Ko Latt បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Family Business Group Hotel Limited បាន​សង់​គ្រឹះ​អចលនទ្រព្យ​របស់ខ្លួន​នៅលើ​ផ្លូវ U Htun Myat កាលពី​ឆ្នាំ​២០១១​មកម៉្លេះ​។​

​លោក U Ko Ko Latt បាន​និយាយថា ទោះបីជា​យ៉ាង​ណា​ក៏ដោយ ក្រុមហ៊ុន​បាន​ព្យាយាម​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​សណ្ឋាគា​រនា​ពេលអនាគត​។

ក្រុមហ៊ុន​បាន​សង្ឃឹមថានឹង​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Starwood ប៉ុន្តែ​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សហរដ្ឋអាមេរិក​មិន​អាច​ឈានចូល​ប្រទេស​មីយ៉ាន់ម៉ា​បានទេ ដោយសារ​មានការ​ដាក់​ទារុណកម្ម​។ ដោយឡែក បច្ចុប្បន្ន ស្ថានភាព​បាន​ផ្លាស់ប្តូរ ដោយ​ការដាក់​កំហិត​ត្រូវបាន​បន្ធូរបន្ថយ ហើយ​ក្រុមហ៊ុន Starwood កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​សហការ​ជា​ដៃគូ។​

​លោក បាន​អះអាង​ថា ៖«​ក្រុមហ៊ុន Starwood ចង់ដឹង​ពី​ជីវប្រវត្តិ​របស់​ប្រធាន​ក្រុមហ៊ុន​។ គាត់​ជា​អ្នកណា​? ជា​អតីត​មន្ត្រី​រដ្ឋាភិបាល ឬក៏​ជា​អ្វី? ក្រុមហ៊ុន​ត្រួតពិនិត្យ​មក​លើ​ជីវប្រវត្តិ ហើយ​បន្ទាប់មក ពួកគេ​គាំទ្រ​គម្រោង​របស់​យើង​»​។​

​កាលពី​ខែ មករា​កន្លងមក ក្រុមហ៊ុន Starwood និង​ក្រុមហ៊ុន Family Business Group Hotel Limited បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​នៅ​ប្រទេស​សិង្ហបុរី ដែល​តែងតាំង​ក្រុមហ៊ុន​ Starwood ជា​អ្នកគ្រប់គ្រង​សណ្ឋាគារ​។

ក្រុមហ៊ុន​ ​Starwood នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ក្នុង​នាមជា​អ្នក​ប្រតិបត្តិការ ប៉ុន្តែ​គ្មាន​ភាគហ៊ុន​នៅ​សណ្ឋាគារ​នេះ​ទេ​។​

​យោងតាម​គេហទំព័រ​របស់ខ្លួន​ដែល​បានចេញ​ផ្សាយ បាន​ឲ្យ​ដឹងថា ការសាងសង់​កំពុង​ដំណើរការ ហើយនឹង​បញ្ចប់​ក្នុង​ខែ មករា ឆ្នាំ ២០១៧​ ។ សណ្ឋាគារ​នេះ​នឹង​បើក​ដំណើរការ​នៅ​ ៦​ ខែ​បន្ទាប់​ការបញ្ចប់​ការសាងសង់​។​

​លោក U Ko Ko Latt បាន​ឲ្យ​ដឹងថា សណ្ឋាគារ​ផ្កាយ​ ៥ ដែលមាន​ ១៦​ ជាន់​នឹងមាន​បន្ទប់​ចំនួន ៣៧៥ ភោជនីយដ្ឋាន​ចំនួន ២ និង​បារ៍​ចំនួន ១ ហើយ​ជាធម្មតា​ផ្តោតលើ​ភ្ញៀវ​ដែល​ជាអ្នកធ្វើដំណើរ​លក្ខណៈ​ជំនួញ​ពី​អឺរ៉ុប​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ Starwood បាន​ឲ្យ​ដឹងថា ប្រកាស​របស់​ក្រុមហ៊ុន​លេចឡើង ស្របពេល​ប្រទេស​មីយ៉ាន់​ម៉ា ​មាន​រីកចម្រើន​ក្នុង​វិស័យ​ទេសចរ​។ មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​ ៤​ លាន​នាក់​បាន​ទស្សនា​ប្រទេស​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចាត់ទុក​ប្រទេស​មីយ៉ាន់ម៉ា​ជាទី​ផ្សារ​ដែល​មានស្ថានភាព​ល្អ ដោយ​អាច​ផ្តល់ប្រាក់​ចំណូល​បាន​ច្រើន​។ ក្រុមហ៊ុន Starwood មាន​សណ្ឋាគារ​ចំនួន​ ៧៣ និង​កន្លែង​លម្ហែកាយ​ចំនួន​ ៣៧ កន្លែង​។​

​លោក Lothar Pehl នាយករង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Starwood Hotels & Resorts ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា៖«​ប្រទេស​មីយ៉ាន់ម៉ា​បង្ហាញ​ពី​សក្តានុពល​យ៉ាងខ្លាំង​សម្រាប់​ការរីកចម្រើន​នាពេល​បច្ចុប្បន្ន​»​។

លោក​បាន​បន្តថា ៖«​វិនិយោគិន​ជាច្រើន​នឹងមាន​ទំនុកចិត្ត ដោយ​សារ​ក្រុមហ៊ុន​ Starwood មាន​វត្តមាន​ក្នុង​ទីក្រុង​យាំងហ្គោន​។ ពួកគេ​នឹង​និយាយថា សណ្ឋាគារ​ Sheraton​ នៅទីនេះ ហើយ​ហេតុអ្វី​បានជា​ពួកគេ​មិន​ទៅនោះ​? ដូច្នេះ​វា​ជា​កត្តា​មួយ​ប្រើសម្រាប់​ប្រទេស​នេះ​»​៕

Source From: Phnom Penh Post

Latest News

តបតាមការអញ្ជើញរបស់សមាគមភ្នាក់ងារអចលនវត្ថុប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៤-៦...

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS