ក្រុមហ៊ុន Supalai កំពុង​ត្រៀមខ្លួន​សម្រាប់​ទីផ្សារ​ខុនដូ​នៅពេល​ខាងមុខ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Thu, 4 June 2015 Bangkok Post

4

ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Supalai Plc (SPALI) គ្រោង​នឹង​សាងសង់​ខុនដូ​ចំនួន​ ៧​ គម្រោង​ដែលមាន​តម្លៃ​សរុប ១៣ ពាន់​លាន​បាត ក្នុង​ទីក្រុង​បាងកក ពី​ខែ មិថុនា ទៅ​ដល់ខែ​ធ្នូ។​

​ដោយ​បង្ហាញ​នូវ​ការជឿជាក់​លើ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆមាស​ទី​ ២​ នៅ​ឆ្នាំនេះ លោក Tritecha Tangmatithan បាន​និយាយថា សេដ្ឋកិច្ច​​ប្រទេស​ថៃ​បាន​ងើប​ឡើងវិញ​បន្តិច​ក្នុង​រយៈពេល​ ៤​ ខែ​ដំបូង​ដើមឆ្នាំ​នេះ​។​

​លោកបាន​ឲ្យ​ដឹងថា សេដ្ឋកិច្ច​នឹង​មាន​កើនឡើង ដោយមាន​ការរំពឹង​ទុកថា​កំណើន​សេដ្ឋកិច្ច​នឹង​កើន​ ៣​ ភាគរយ​ក្នុង​រយៈពេល​មួយឆ្នាំ​ពេញ​ដែល​ជំរុញ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​កើន​ពី​ចន្លោះ​ ៥ ទៅ​ ១០ ​ភាគរយ​។​

​លោក ថ្លែងថា ៖«​ការវិនិយោគ​លើ​ខុន​ដូច​ក្នុង​ឆមាស​ទី​ ១ មាន​ស្ថានភាព​ស្រប និង​ដូចគ្នា​ជាមួយ​ស្ថានភាព​សេដ្ឋកិច្ច​ ខណៈ​ទីផ្សារ​ខុនដូ​ក្នុង​ទីក្រុង​បាងកក​នៅ​តែមាន​ស្ថានភាព​ល្អ ប៉ុន្តែ​ក្នុង​ទីកន្លែង​ដែល​ការផ្គត់ផ្គង់​មិនមាន​ចំនួន​ច្រើនពេក​»។​

​ក្នុង​ទីក្រុង ការរំពឹងទុក​លើ​វិស័យ​ខុនដូ​មិនមាន​ស្ថានភាព​ល្អ​​ទេ ខណៈ​តម្រូវការ​ផ្ទះល្វែង និង​ផ្ទះ​ដាច់ដោយឡែក​មិនទាន់​មាន​ភាពប្រសើរឡើង​ដូច​ការរំពឹងទុក​។​

​ខេត្ត​ដែលមាន​ស្ថានភាព​អចលនទ្រព្យ​មាន​ដូចជា ខេត្ត​ Chiang Mai ខេត្ត​ Phuket និង​ខេត្ត​ Udon Thani ផ្ទុយទៅវិញ​ខេត្ត​ដែលមាន​ស្ថានភាព​មិនល្អ​សោះ​គឺ​ខេត្ត​ Surat Thani ​។ ​​ដោយមាន​គម្រោង​ខុនដូ​តែមួយ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​សាងសង់​រហូតដល់​ពេល​នេះ ​ក្រុមហ៊ុន Supalai នឹង​បញ្ចេញ​គម្រោង​ចំនួន​ ៧​បន្ថែមទៀត​នៅ​ចុងឆ្នាំ​នេះ ដោយ​ទីតាំង​ទាំងអស់​នេះ​គឺជា​ទីតាំង​ដែល​ក្រុមហ៊ុន​មាន​ជំនឿ​ចិត្តថា​នឹងមាន​តម្រូវការ​ច្រើន​។​

​នៅ​ខែក្រោយ​នឹងមាន​គម្រោង​ចំនួន​២​ដែល​ត្រូវ​បានដាក់​ឲ្យ​សាងសង់ និង​មានតម្លៃ​សរុប​ ៥ ​ពាន់​លានបាត​។​

​គម្រោង​ទីមួយ​មានឈ្មោះ Supalai Elite Surawong ដែលមាន​តម្លៃ ២.២​ ពាន់លានបាត និង​មាន​បន្ទប់ ២៧៧​ យូ​នីត ដោយ​បន្ទប់​នីមួយៗ​មាន​ទំហំ​ចាប់ពី ៤៩ ទៅ ១៤៤.៥ ​ម៉ែត្រការ៉េ និង​តម្លៃ​ចាប់ពី ៥ ទៅ​ ១៩​ លានបាត​ក្នុង​មួយ​យូនីត​។

គម្រោង​ទី​ ២​ មានឈ្មោះ Supalai Loft Talat Phlu ដែលមាន​ទឹកប្រាក់​វិនិយោគ​ ២.៨​ ពាន់​លានបាត ដែលមាន​បន្ទប់​ ៨៧០​ យូនីត និង​បន្ទប់​នីមួយ​មាន​ទំហំ​ចាប់​៣៣​ទៅ​ ១២៩.៥​ ម៉ែត្រ​ការ៉េ ហើយ​តម្លៃ​ជា​មធ្យម​គឺ ៧២ ០០០ បាត​ក្នុង​មួយ​ម៉ែត្រការ៉េ​។​

​ក្រុមហ៊ុន​រំពឹងទុក​ថា​នឹង​លក់បាន ៥០ ​ភាគរយ​នៅ​ថ្ងៃ​ដាក់​គម្រោង​ទាំង​ ២​ នេះ​។​

​ចាប់ពី​មករា​ដល់​ពាក់កណ្តាល​ខែ​ឧសភា ក្រុមហ៊ុន​លក់​គម្រោង​បាន ៥.៥​ ពាន់​លានបាត ដោយ​ខ្វះ​ ៥​ ភាគរយ​នៃ​គោលដៅ​របស់ខ្លួន ដោយសារ​ការដាក់​លក់​ក្នុង​ទីក្រុង​មាន​យឺតយ៉ាវ ប៉ុន្តែ​ក្រុមហ៊ុន​នៅតែ​រំពឹងទុក​ថា គោលដៅ​ដែល​គ្រោង​នឹងដាក់​លក់​ឲ្យ​​បាន​ ២៣​ ពាន់​លាន​​នឹង​ទទួលបាន​ជោគជ័យ​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំនេះ​។​

​ក្រុមហ៊ុន​បាន​ចំណាយ​ ២​ ពាន់​លានបាត​ក្នុង​ការទិញ​ដី​ក្នុងឆ្នាំនេះ និង​គ្រោង​នឹង​ចំណាយ​ ៤​​​​ ពាន់​លានបាត​បន្ថែមទៀត​ដើម្បី​ទិញ​ដី​ ៣០​ កន្លែង​ក្នុង​ឆមាស​ទី ​២ ​។​

​លោក Tritecha បាននិយាយថា៖ «​យើង​កំពុង​មមាញឹក​ក្នុង​ការទិញ​ដី​នៅ​ឆ្នាំនេះ ខណៈ​អ្នក​អភិវឌ្ឍន៍​ដទៃទៀត​មិនសូវ​ជាមាន​សកម្មភាព​ទិញ​ដី​ទេ​»៕

Source From: Phnom Penh Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month
Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00

CVEA MEMBERS