ស្ថានភាព​សេដ្ឋកិច្ច​​មិន​ប្រក្រតី​ធ្វើ​ឲ្យ​​ក្រុមហ៊ុន​អចលនទ្រព្យ​កាត់​បន្ថយ​ទុនវិនិយោគ​

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Thu, 28 May 2015 Bangkok Post

5

​ក្រុមហ៊ុន​អចលនទ្រព្យ​ Property Perfect Plc បាន​កាត់បន្ថយ​ការ​លក់​របស់ខ្លួន​ពី​ជាង​ ៥៣២​ ពាន់លាន​ដល្លារ​មក​ត្រឹម​ប្រមាណ​ជា​ ៤៥៨ ​លានដុល្លារ​ដោយសារ​ការ​រំពឹងទុក​លើ​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​​ក្នុង​ប្រទេស​ហាក់ដូចជា​មិនមាន​ស្ថានភាព​ល្អ​​។​

​លោក Theerathat Singnarongthon ជំនួយការ​ប្រធាន​ប្រតិបត្តិ​ បាន​ឲ្យ​​ដឹងថា ការ​បញ្ជាទិញ​នៅ​តែ​មាន​កម្រិត​ទាប ​ដោយសារ​សេដ្ឋកិច្ច​​មិនមាន​ការវិវឌ្ឃ​​។​

​លើសពី​នេះ​ទៅ​ទៀត ស្ថាប័ន​ហិរញ្ញវត្ថុ​ជាច្រើន​បាន​ និង​កំពុង​រឹត​បន្តឹង​ការផ្តល់​កម្ចី​របស់​ពួកគេ ដោយ​ ខ្លាច​មាន​បំណុល​ខ្ពស់​ពេក​ទាក់ទង​ការ​ទិញ​លំនៅ​ឋាន​។​

​លោក Theerathat បាន​និយាយថា ៖«​មនុស្ស​​ជា​ច្រើ​បាន​កាត់​បន្ថយ​ការរំពឹងទុក​របស់​ពួកគេ​សម្រាប់​កំណើន​សេដ្ឋកិច្ច​​ក្នុងឆ្នាំ​នេះ ដែល​វា​អាច​ប៉ះពាល់​ដល់ទី​ផ្សារ​អចលនទ្រព្យ​»​។​

​គណៈកម្មការ​រៀបចំ​ថវិកា​របស់​ធនាគារ​កណ្តាល​ថ្មីៗ​នេះ​បាន​កាត់​បន្ថយ​អត្រា​ការប្រាក់​មក​ត្រឹម ១.៥​ ភាគយ​នៅ​ដំណាច់​ខែ​មេសា ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​ ប៉ុន្តែ​ពុំទាន់​មាន​សញ្ញា​វិជ្ជមាន​ចំពោះ​ទីផ្សារ​អចលនទ្រព្យ​នៅឡើយ​ទេ​។​

​លោក ឲ្យ​​ដឹងថា​ ផ្ទះ​ដែលមាន​តម្លៃ​ក្រោម ១១​ ម៉ឺន​ដុល្លារ ត្រូវបាន​រំពឹង​ថា​នឹង​មាន​ផលប៉ះពាល់​ខ្លាំង​ដោយសារ​កម្សោយ​សេដ្ឋកិច្ច​ខណៈ​ផ្ទះ​ដែលមាន​តម្លៃ​លើសពី​ ១៤​ ម៉ឺន​ដុល្លារ​អាច​នឹងមាន​ស្ថានភាព​នៅ​ថេរ​ ព្រោះ​អ្នកទិញ​ដែលមាន​ចំណូល​ខ្ពស់​មិន​ត្រូវបាន​ប៉ះពាល់​ច្រើន​ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​​បច្ចុប្បន្ន​។​

​ការផ្គត់ផ្គង់​ត្រូវបាន​រំពឹងថា​នឹង​នៅ​សល់​ជាច្រើន​ក្នុង​ទីផ្សារ​ខុន​ដូ ខណៈ​អ្នក​អភិវឌ្ឍន៍​ជាច្រើន​បាន​នឹង​កំពុង​ប្រកួតប្រជែង​ក្នុង​ការ​ដាក់លក់​គម្រោង​នៅ​បណ្តោយ​ផ្លូវធំៗ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​លោក បាន​បន្តថា ៖«​វា​អាច​នឹង​ទាមទារ​រយៈពេល​ ២​ ឆ្នាំ​ទៀត​ក្នុងការ​ស្រូបយក​ការផ្គត់ផ្គង់​ខុនដូ​ទាំង​អស់នោះ​»​។​

​ក្រុមហ៊ុន​អចលនទ្រព្យ​លើ​នេះ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​ពន្យារពេល​សាងសង់​គម្រោង​លំនៅឋាន​ចំនួន​ ២​ រហូតដល់​ឆ្នាំ​ក្រោយ ដោយ​គម្រោង​ទី​ ១​ មាន​ទឹកប្រាក់​ចំនួន​ ៤៤​ លាន​ដុល្លារ​នៅ​ស្រុក Khao Yai ក្នុង​ខេត្ត Nakhon Ratchasima និង​គម្រោង​ទី​ ២​មាន​ទឹកប្រាក់​ដូចគ្នា​នៅ​បណ្តោយ​ផ្លូវ ​Chaeng Watthana ក្នុង​ទីក្រុង​បាងកក​។​

​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ក្នុងឆ្នាំនេះ​នឹង​កាត់បន្ថយ​គម្រោង​លំនៅឋាន​ពី​ចំនួន​ ២៤ ​គម្រោង​ដែលមាន​តម្លៃ ​៨៧៣ លាន​ដុល្លារ មក​ ២២​ គម្រោង​ដែលមាន​ទឹកប្រាក់​ ៧៧២​ លាន​ដុល្លារ​។​

​គម្រោង​ចំនួន​ ១៩​ ដែលមាន​តម្លៃ​ ៦៨១​ លាន​ដុល្លារ​ត្រូវបាន​គ្រោង​សាងសង់​លំនៅឋាន​ដាច់ៗ​ពីគ្នា និង​ផ្ទះល្វែង ខណៈ​គម្រោង​ចំនួន​ ៣​ ទៀត​ជា​ខុនដូ​ដែលមាន​ទឹកប្រាក់​វិនិយោគ ៩០ លាន​ដុល្លារ​ក្នុង​ទីក្រុង​បាងកក​នៅ​ឆ្នាំនេះ​។​

​ក្រុមហ៊ុន​មាន​បញ្ជី​ដែល​មិនទាន់​ធ្វើ​ហើយ​ដែលមាន​ទឹកប្រាក់​ចំនួន ១៨៩ ​លាន​ដុល្លារ ក្នុងនោះ​មាន​ ៩៧​ លាន​ដុល្លារ​ជា​ប្រាក់ចំណេញ​ក្នុងឆ្នាំនេះ​៕

Source From:Phnom Penh Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS