ទីផ្សារ​ខុនដូ​នៅ​ប៉ាតាយ៉ា នឹង​ធ្លាក់ចុះ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 

Thu, 9 April 2015 ហ៊ិន ពិសី

ប៉ាតាយ៉ា: ទីផ្សារ​ខុនដូ​នៅ​ទីក្រុង​ប៉ាតាយ៉ា បាន​រីកចម្រើន​ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ​ ២០០៧ ​មក ដោយ​បច្ចុប្បន្ន​ទីនោះ​​មាន​ខុនដូ​សរុប​ចំនួន​​ ១៨១ ស្មើ​នឹង​ ៦៣០០០ យូនីត។ ទោះបី​ជា​យ៉ាងណា​ការ​លក់​ខុនដូ ក្នុង​ឆ្នាំ​ ២០១៥ ​នេះ​អាច​នឹង​​ធ្លាក់ចុះ​​ដោយសារ​​​ចំនួន​ភ្ញៀវទេសចរ​ជនជាតិ​រុស្ស៊ី​ដែល​ជា​​ទីផ្សារ​ដ៏សំខាន់​ក្នុង​ការទិញ​ខុនដូ​​ក្នុង​ទីក្រុង​រមណីយដ្ឋាន​មាត់សមុទ្រ​នេះ​​ថយចុះ។

តំបន់ Jomtien គឺជា​ជម្រើស​ដ៏ល្អ​បំផុត​សម្រាប់​អ្នកអភិវឌ្ឍន៍​ ព្រោះ​​​​ទី​នោះ​មាន​ឆ្នេរសមុទ្រ​ដ៏ស្រស់ស្អាត​ និង​​នៅ​កណ្តាល​ទីក្រុង​ប៉ាតាយ៉ា​។ ប៉ុន្តែ​អចលនទ្រព្យ​នៅ​ទី​នោះ​ក៏​មាន​តម្លៃ​ខ្ពស់​ផង​ដែរ​​នា​ពេល​នេះ​។ ខុនដូ​នៅ​ប៉ាតាយ៉ា ​ភាគច្រើន​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​អ្នកវិនិយោគ​ក្នុង​ស្រុក​។

អតិថិជន​ដែល​ទិញ​បន្ទប់​ខុនដូ​ស្នាក់នៅ​មាន​ភាគច្រើន​ជា​អ្នក​មកពី​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អឺរ៉ុប និង​មកពី​ប្រទេស​រុស្ស៊ី ដោយ​ការទិញ​ភាគច្រើន​គឺ​ទុក​សម្រាប់​ការវិនិយោគ​បន្ត​ ឬ​សម្រាប់​ការស្នាក់នៅ​ក្នុង​ពេល​វិស្សមកាល។

Wong Amat ជា​កន្លែង​ដែល​មាន​ភាពទាក់ទាញ​ខ្លាំង​ ហើយ​ត្រូវ​បាន​គេ​ដឹង​ថា ជា​តំបន់​លំនៅឋាន​ដែល​មាន​​តម្លៃ​ថ្លៃ​បំផុត​នៅ​ប៉ាតាយ៉ា​។ ទី​នោះ​ គឺជា​កន្លែង​ដ៏ពេញនិយម​របស់​អ្នក​មាន​ប្រាក់​ច្រើន​ដូចជា ជនជាតិ​ថៃ អឺរ៉ុប និង​ជនជាតិ​រុស្ស៊ី ដែល​ត្រូវការ​កន្លែង​ស្នាក់នៅ​សម្រាប់​ការលម្ហែ។

តម្លៃ​បន្ទប់​ខុនដូ​នៅ​ទីក្រុង​ប៉ាតាយ៉ា កាលពី​ឆ្នាំ​ ២០១៤ មាន​តម្លៃ​ជា​មធ្យម​ ៣៥០០ ​ដុល្លារ (១១៤០២៥ ​បាត​) ក្នុង​ ១ ​ម៉ែត្រការ៉េ ខណៈ​កាលពី​ឆ្នាំ​ ២០០៧ មាន​តម្លៃ ២៥៤០ ​ដុល្លារ។

ខណៈ​វិស័យ​ទេសចរណ៍​ទៅ​ប្រទេស​ថៃ​បាន​ចាប់ផ្តើម​ងើប​ឡើង​វិញ​កាលពី​ឆ្នាំ​ ២០១៤ ​មក​នោះ​ បែរ​ជា​ចំនួន​​ភ្ញៀវទេសចរ​​រុស្ស៊ី ធ្លាក់ចុះ​​ទៅវិញ​ដោយសារ​តែ​ការធ្លាក់ចុះ​តម្លៃ​ប្រេង​ និង​តម្លៃ​របស់​ប្រាក់​រូប​។ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ចំនួន​ព្យាករ​ថា ភ្ញៀវទេសចរ​រុស្ស៊ី​មក​ទស្សនា​ប្រទេស​ថៃ អាច​​ធ្លាក់ចុះ​​​រហូត​ដល់​ ៣០ ​ភាគរយ​៕ B.P/SM

Source From: Phnom Penh Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month
Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00

CVEA MEMBERS