គម្រោង​លំនៅឋាន​ជាច្រើន​បែរ​ទៅ​តំបន់​ដនមឿង

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 

Thu, 26 March 2015 The Bangkok Post

phnom penh

បាងកក: ក្រុមហ៊ុន​អភិវឌ្ឍន៍ J.W. Real Estate Co គ្រោង​នឹង​បញ្ចេញ​លក់​គម្រោង​​សាងសង់​ខុនដូ​មួយ​ ដែល​មាន​តម្លៃ​ ៧០០ ​លាន​បាត​ (២១,៥ ​លាន​ដុល្លារ) នៅក្នុង​សង្កាត់​ដនមឿង ក្នុង​ទីក្រុង​បាងកក ខណៈ​តម្រូវការ​​កន្លែង​ស្នាក់នៅ​របស់​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​អាកាសយានដ្ឋាន​ដនមឿង​​​កំពុង​កើនឡើង​ជា​លំដាប់​។

លោក Wisit Korworrakul នាយក​ក្រុមហ៊ុន​ J.W. Real Estate Co បាន​ប្រាប់​ថា ចាប់​តាំងពី​ព្រលានយន្តហោះ​អន្តរជាតិ​ដនមឿង បើក​ឲ្យ​មាន​ការ​​ហោះហើរ​ជា​អន្តរជាតិ​​ឡើង​វិញ​ក្នុង​​ឆ្នាំ​ ២០១២ ​មក គេ​បាន​សង្កេត​ឃើញ​ថា ទីផ្សារ​លំនៅឋាន​នៅ​តំបន់ Song Prapha ដែល​នៅ​ទល់​​មុខ​ជាមួយ​​​អាកាសយានដ្ឋាន​នោះ​បាន​រើប​ឡើង​វិញ​ជា​បន្តបន្ទាប់​។

លោក​អះអាង​ថា​៖ ​«​​តំបន់​ក្នុង​​សង្កាត់​ដនមឿង មាន​សភាព​ស្ងប់ស្ងាត់​ក្នុង​ឆ្នាំ​ ២០០៦ នៅពេល​​បើក​ដំណើរការ​ព្រលានយន្តហោះ​អន្តរជាតិ​សុវណ្ណភូមិ»។ លោក​បាន​បន្ត​ថា​៖ ​«ឱកាស​សម្រាប់​ការ​ផ្គត់ផ្គង់​លំនៅឋាន​នឹង​មាន​ទំហំ​ធំ​ដោយ​យ៉ាង​ហោច​​ណាស់​នឹង​មាន​​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ថោក​ចំនួន​ ១០ គ្រោង​នឹង​ចុះចត​នៅ​ព្រលាន​យន្តហោះ​ដនមឿង​ក្នុង​ឆ្នាំ ២០១៥ ​នេះ»។

កាលពី​ឆ្នាំ​ ២០១៤​ ភ្ញៀវ​ធ្វើ​ដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​ដនមឿង​បាន​កើនឡើង​ធ្វេរដង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៣ ។ បុគ្គលិក​ដែល​បម្រើការ​ក្នុង​ផ្នែក​អាកាសយានដ្ឋាន និង​ផ្នែក​លក់​ទំនិញ​ផ្សេងៗ​នៅក្នុង​ព្រលាន​យន្តហោះ​ដនមឿង​មាន​ចំនួន​ ៧០០០ ​នាក់​។

បញ្ហា​កកស្ទះចរាចរណ៍ និង​ចំណត​រថយន្ត​នៅក្នុង​ព្រលាន​បាន​ជំរុញ​ឲ្យ​មនុស្ស​គិត​ដល់​ការទិញ​ផ្ទះ​នៅ​ជិត​ព្រលាន​។

តាម​ផែនការ​ខុនដូ​ថ្មី​នេះ​នឹង​មាន​ឈ្មោះ​ថា JW Condo@Donmuang ។ គម្រោង​ខាងលើ​អាច​នឹង​ត្រូវ​សាងសង់​នៅ​ចុង​ឆ្នាំ​ ២០១៥ ​​នេះ ក្នុង​តំបន់​ Song Prapha លើ​ផ្ទៃដី​ទំហំ​ ៦៤០០ ​ម៉ែត្រការ៉េ​។

លោក Wisit បាន​ប្រាប់​ឲ្យ​ដឹង​ថា ការវិនិយោគ​លើ​ផ្នែក​អចលនទ្រព្យ​កំពុង​មាន​សន្ទុះ​ខ្លាំង​នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​ទីក្រុង​បាងកក ខណៈ​តំបន់​នៅ​ភាគ​ខាង​កើត ខាង​លិច និង​​ភាគ​ខាង​ត្បូង​កំពុង​ប្រឈមមុខ​នឹង​ការ​កកស្ទះ​ចរាចរណ៍​​កាន់តែ​ខ្លាំង​។
លោក Wisit បាន​បញ្ជាក់​ថា​៖​«តំបន់​ភាគ​ខាង​ជើង​មាន​ភាព​ទាក់ទាញ​ខ្លាំង​សម្រាប់​ការវិនិយោគ​»។

តម្លៃ​ដី​នៅ​តំបន់​ Song Prapha កាលពី​ឆ្នាំ​មុន​បាន​កើនឡើង​ចំនួន​ ៣០ ​ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៣ ។

គម្រោង JW Condo@Donmuang នឹង​មាន​ចំនួន​ ៦ ​អគារ ដោយ​អគារ​នីមួយៗ​មាន​កម្ពស់​ ៨ ​ជាន់។ បន្ទប់​ស្នាក់​នៅក្នុង​គម្រោង JW Condo@Donmuang មាន​ចំនួន​សរុប​ ៦៧៣ ​យូនីត៕ SM

Source From: Source From: Phnom Penh Post

Latest News

តបតាមការអញ្ជើញរបស់សមាគមភ្នាក់ងារអចលនវត្ថុប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៤-៦...

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS