Nusasiri ទិញ​បន្ទប់​ក្នុង​គម្រោង State Tower សម្រាប់​ដាក់​លក់​

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 

Thu, 19 March 2015 Bloomberg News

phnom penh

បាងកក: ក្រុមហ៊ុន​ Nusasiri Plc នឹង​បញ្ចេញ​ទឹក​ប្រាក់​វិនិយោគ​ចំនួន ១ ពាន់​លាន​បាត (៣០,៣ លាន​ដុល្លារ) ​ដើម្បី​ទិញ​បន្ទប់​ស្នាក់​នៅ​ក្នុង​ខុនដូ​ចំនួន ២០០ យូនីត​ នៅ​ក្នុង​អគារ​ State Tower ដើម្បី​ធ្វើ​ការ​កែ​លម្អ​ មុន​នឹង​ដាក់​លក់​វិញ​ ដោយ​រំពឹង​ថា នឹង​អាច​រក​ប្រាក់​ចំណេញ​បាន​ពី​ការ​វិនិយោគ​ខាង​លើ​​បាន ៣០ ភាគរយ។

លោក Visanu Thepcharoen នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Nusasiri Plc បាន​និយាយ​ថា ក្រុមហ៊ុន​នឹង​ទិញ​បន្ទប់​ស្នាក់​នៅ​​ក្រុមហ៊ុន​ Bangkok Commercial Asset Management Co នៅ​ក្នុង​ខែ​ មីនា ​​នេះ​។

តាម​ផែនការ​ ក្រុមហ៊ុន​នឹង​ដាក់​លក់​បន្ទប់​ទាំង​នោះ​វិញ​ នៅ​ក្នុង​​ត្រីមាស​ទី ២​ ឆ្នាំ ​២០១៥ ​នេះ​។ បន្ទប់​ស្នាក់​នៅ​ក្នុង​ខុនដូ​នោះ​នឹង​មាន​តម្លៃ​ក្រោម​​ ១០០ ០០០ បាត ​(៣០៣៦​ ដុល្លារ) ក្នុង ​១ ម៉ែត្រការ៉េ។ គម្រោង​នេះ​អាច​នឹង​ទាក់​ទាញ​បាន​នូវ​ការ​ចាប់​​​អារម្មណ៍​យ៉ាង​ច្រើន​ពី​អតិថិជន ព្រោះ​​​ទីនោះ​មាន​ទីតាំង​ល្អ នៅ​តាម​បណ្តោយ​ផ្លូវ Silom និង​មាន​ចម្ងាយ​​ជាង​ ៣០០ ​ម៉ែត្រ​ពី​ស្ថានីយ​រថភ្លើង​ Taksin។

យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​ Nusasiri Plc បាន​ឲ្យ​ដឹង​ថា មាន​បន្ទប់​ស្នាក់​នៅ​ជា​ច្រើន​ស្ថិត​នៅ​ក្នុង​អគារ​ដែល​មាន​កម្ពស់​ ៦៨ ​ជាន់​ខាង​លើ ដោយ​បន្ទប់​នីមួយ​ៗ​មាន​​ទំហំ​ចាប់​ពី ​៦៨ ​ម៉ែត្រ​ការ៉េ​ឡើង​ទៅ​។

លោក​ Visanu បាននិយាយថា នៅ​ក្នុង​ឆ្នាំ​នេះ​ក្រុមហ៊ុន​ Nusasiri Plc ក៏​មាន​គម្រោង​ដាក់​លក់​គម្រោង​ចំនួន ​៤ ​កន្លែង​ផង​ដែរ ដោយ​​មាន​តម្លៃ​សរុប​​ប្រហែល ​២៣ ​ពាន់​លាន​បាត​ (៦៩៨​ លាន​ដុល្លារ​)។

គម្រោង​ទាំង​អស់​នោះ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ទិស​ដៅ​ ទេសចរណ៍​ ទាំង​អស់ ដោយ​គម្រោង​ចំនួន​ ២​ ស្ថិត​នៅ​ក្នុង​តំបន់​ Si Racha មាន​តម្លៃ​សរុប​ ​១៣,៧ ​ពាន់​លាន​បាត​ ចំណែក​គម្រោង​ទី ​៣ ​ស្ថិត​ក្នុងតំបន់​ Pattaya មាន​តម្លៃ ​៨,៥ ពាន់​លាន​បាត​ និង​គម្រោង​ទី ​៤ ​ក្នុង​តំបន់​ Phuket មាន​តម្លៃ​ ៨៨០ ​លាន​បាត​។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ខាង​លើ​​បាន​ថ្លែង​ថា ៖«​អតិថិ​ជន​របស់​យើង​គឺ​ជា​អ្នក​វិនិយោគ​ ខណៈ​បច្ចុប្បន្ន​នេះ ​អ្នក​ទិញ​សម្រាប់​ស្នាក់​នៅ​កំពុង​ពន្យារ​ពេល​ក្នុង​ការ​សម្រេច​ចិត្ត ដោយ​សារ​ស្ថាន​​ភាព​សេដ្ឋ​កិច្ច​»។

ក្រុមហ៊ុន Nusasiri Plc ​ក៏​នឹង​​បង្កើត​កម្មវិធី​លើ​ការ​ជួល​​ត្រឡប់​សម្រាប់​គម្រោង​របស់​ខ្លួន​នៅ​ឯ​តំបន់ ​Pattaya និង​ Phuket ផង​ដែរ​ ដោយ​ធានា​ថា នឹង​ទទួល​បានផល​ចំណេញ​ពី​ ៦ ទៅ ​៧ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ។

គម្រោងអភិវឌ្ឍន៍​ខុនដូ​នៅតំបន់ Pattaya មាន​បន្ទប់​ស្នាក់​នៅ​សរុប​​ ៩១៤ ​យូនីត​​ ខណៈ​នៅ​តំបន់​ Bang Tao នៃ​ខេត្ត​ភូកេត មាន​បន្ទប់​ស្នាក់​នៅ​ចំនួន​ ១៩១ ​យូនីត​៕

 

Source From : Phnom Penh Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS