ការ​លក់​លំនៅឋាន​នៅ​​សិង្ហបុរី​បាន​ធ្លាក់​ចុះ​ច្រើន

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Thu, 19 March 2015 Bloomberg News

phnom penh

សិង្ហបុរី: ការ​លក់​លំនៅឋាន​ឯកជន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ កាល​ពី​ខែ​កុម្ភៈ​ កន្លង​មក​បាន​ធ្លាក់​ចុះ​ចំនួន​ ៤៨ ​ភាគរយ បើ​​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១៤។

យោង​តាម​ទិន្ន​ន័យ​ពី​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ បាន​ឲ្យ​ដឹង​ថា ក្នុង​ខែ​កុម្ភៈ​កន្លង​មក មាន​បន្ទប់​ស្នាក់​នៅ​ចំនួន​ ៣៨២ ​យូនីត ត្រូវ​បាន​លក់​ចេញ ខណៈ​​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៤ ការ​លក់​មាន​ចំនួន​ ៧៣៩ ​យូនីត។

គោល​នយោបាយ​ទាក់​ទង​ទៅ​នឹង​វិស័យ​អចលន​ទ្រព្យ​បាន​ធ្វើ​ឲ្យ​ការ​លក់​ផ្ទះ​ប្រចាំ​ឆ្នាំ ២០១៤ នៅ​ប្រទេស សិង្ហបុរី​ ​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ ៦ ​ឆ្នាំ​ដោយ​គិត​ពី​ឆ្នាំ​ ២០០៩-២០១៤។

កាល​ពី​ឆ្នាំ​២០០៩ រដ្ឋាភិបាល​ប្រទេស​សិង្ហបុរី បាន​ចាប់​ផ្តើ​ម​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទាក់​ទង​នឹង​វិស័យ​អចលនទ្រព្យ ខណៈពេល​នោះ​​អត្រា​ការ​ប្រាក់​មាន​កម្រិត​ទាប និង​​មាន​តម្រូវ​ការ​ពី​ជន​ជាតិ​បរទេស​ជា​ច្រើន។

តម្លៃ​លំនៅឋាន​បាន​កើន​ឡើង ៤០ ភាគរយ​នៅ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ ដោយ​គិត​ពី​ឆ្នាំ ២០០៨ ​ដល់​ឆ្នាំ ២០១៣។ តែ​ទោះ​បី​ជា​យ៉ាង​ណា ទិន្នន័យ​របស់​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង​បាន​ឲ្យ​ដឹង​ថា តម្លៃ​លំនៅឋាន​បាន​ធ្លាក់​ចុះ​ចំនួន​ ​៤ ​ភាគរយ កាល​ពី​ឆ្នាំ​ ២០១៤។

មាន​បន្ទប់​ស្នាក់​ចំនួន​ ១១២ ​យូនីត​ក្នុង​ចំណោម​ ២០០ ​យូនីត​​របស់​ក្រុមហ៊ុន​​អភិវឌ្ឍន៍ Sims Urban Oasis Pte ត្រូវ​បាន​លក់​ចេញ​ក្នុង​ខែ​កុម្ភៈ​ផង​ដែរ៕

 

Source From : Phnom Penh Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month
Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00

CVEA MEMBERS