ហិរញ្ញវត្ថុ​ធ្វើឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​តូចៗ​ជួប​បញ្ហា

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Mon, 9 February 2015 អត្ថបទ​ The Bangkok Post

អ្នកអភិវឌ្ឍន៍​នៅ​តាម​បណ្តា​ខេត្ត​តូចៗ​ជាច្រើន​ក្នុង​ប្រទេស​ថៃ កំពុង​តែ​ព្យាយាម​ទាញ​យក​មូលនិធិ​ពី​ធនាគារ​ដើម្បី​យក​មក​ធ្វើ​ជា​ទុន​វិនិយោគ​សម្រាប់​ប្រើប្រាស់​នៅក្នុង​គម្រោង​សាងសង់​លំនៅឋាន ខណៈ​គម្រោង​ធំៗ​ធើ្វឲ្យ​ការ​ប្រកួតប្រជែង​របស់​ពួកគេ​កាន់តែ​ជួប​ការ​លំបាក។

លោក Vipon Vorasowharid អនុប្រធាន​ប្រតិបត្តិ​ប្រចាំ​ធនាគារ Siam Commercial បាន​អះអាង​ថា ការ​ប្រកួតប្រជែង​ក្នុង​ការ​សាងសង់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​មាន​កាន់តែ​ច្រើន​ក្នុង​ទីផ្សារ​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅក្នុង​ប្រទេស​ថៃ ស្រប​ពេល​ដែល​វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កំពុង​មាន​បញ្ហា និង​បន្ទាប់ពី​ការ​លុកលុយ​របស់​អ្នកអភិវឌ្ឍន៍​ធំៗ វា​មិន​ជា​ការ​ងាយស្រួល​សម្រាប់​អ្នកអភិវឌ្ឍន៍ និង​ក្រុមហ៊ុន​តូចៗ​នោះ​ឡើយ។

ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ធំៗ​តែងតែ​បង្ហាញ​សាច់ដុំ​របស់​ពួកគេ តាមរយៈ​ការ​មាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​រឹងមាំ កេរ្តិ៍ឈ្មោះ​ល្អ និង​មាន​អតិថិជន​ច្រើន​។

លោក Vipon បាន​ថ្លែង​ថា​៖ «​យើង​មិន​អាច​ផ្តល់​ប្រាក់កម្ចី​ឲ្យ​ដល់​អ្នក​អភិវឌ្ឍន៍​តូច​នៅ​តាម​បណ្តា​ខេត្ត​នោះ​ទេ ប្រសិន​បើ​ចំណូល​បាន​ពី​គម្រោង​របស់​ពួកគេ​ទាប ឬ​សូម្បីតែ​តម្លៃ​នៃ​វត្ថុ​ដាក់​បញ្ចាំ​មាន​គ្រប់គ្រាន់​សម្រាប់​ការ​ដោះ​បំណុល​ក៏ដោយ​។ ចំណូល​ដែល​បាន​មកពី​គម្រោង និង​លទ្ធភាព​សង​បំណុល​មាន​សារៈសំខាន់​ជាង​វត្ថុបញ្ចាំ»។

លោក Jirachayuth Amyongka អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ធនាគារ CIMB បាន​និយាយ​ថា ធនាគារ​របស់​លោក​នឹង​ត្រួតពិនិត្យ​មើល​លើ​លទ្ធភាព​ខ្ចី​ឡើង​វិញ​នៅ​ខែ​មីនា​ខាង​មុខ បន្ទាប់ពី​ការ​ផ្តល់​កម្ចី​ដល់​អ្នក​អភិវឌ្ឍន៍​មាន​ធ្លាក់ចុះ​អស់​មួយ​រយៈ​។

ការ​ធ្លាក់ចុះ​ការ​ផ្តល់​ហិរញ្ញវត្ថុ​ឲ្យ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍ គឺ​ស្រប​ពេល​គ្នា​ទៅ​នឹង​តម្រូវការ​អតិថិជន​ធ្លាក់​ចុះ​ផង​ដែរ​។ អ្នក​អភិវឌ្ឍន៍​បាន​ពន្យារពេល​នៃ​ការ​ចាប់ផ្តើម​គម្រោង​របស់​ខ្លួន ខណៈ​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះ និង​ការ​បញ្ជា​ទិញ​មាន​ចំនួន​តិចតួច​៕ SM

 

Source From: Phnom Penh Post  

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month
Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00

CVEA MEMBERS