វិស័យ​អចលន​ទ្រព្យ​មាន​សញ្ញា​វិជ្ជមាន​នៅវៀតណាម

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Sat, 24 January 2015 អត្ថបទ​ដោយ Bloomberg News

2

ខណៈ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ វៀតណាម ​កំពុង​មាន​ដំណើរ​ការ​ល្អ​នា​រយៈពេល​ប៉ុន្មាន​ត្រីមាស​ចុង​ក្រោយ​នេះ វិស័យ​អចលន​ទ្រព្យ​​ក៏​បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ផង​ដែរ​ ដោយ​វិស័យ​នេះ​ត្រូវ​បាន​គេ​រំពឹង​​ថា នឹង​មាន​សន្ទុះ​ខ្លាំង​ផង​ដែរ​​ក្នុង​ឆ្នាំ​២០១៥ ​នេះ​។

ក្រុមហ៊ុន​អចលន​ទ្រព្យ​ CBRE ប្រចាំ​ប្រទេស​វៀតណាម​បាន​ធ្វើ​ការ​ព្យាករ​​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៥ របស់​ខ្លួន​ដែល​ទើប​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ទីផ្សារ​លំនៅឋាន​នៅ​ប្រទេស​វៀតណាម​​ក្នុង​ឆ្នាំ​ ២០១៥ នឹង​មាន​សញ្ញា​ល្អ​ប្រសើរ​ ពិសេស​លំនៅឋាន​ដែល​មាន​តម្លៃ​ខ្ពស់​ និង​ប្រណីតៗ។

បច្ចុប្បន្ន​​មាន​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ និង​គម្រោងដែល​បាន​ផ្អាក​ការ​សាង​សង់​មួយ​ចំនួន​នា​ពេល​កន្លង​មក​ បាន​ចាប់​ផ្តើម​ដំណើរ​ឡើង​វិញ​ហើយ ខណៈ​ការ​វិនិ-​​យោគ​ផ្ទាល់​ពី​បរទេស​ក៏​កំពុង​កើន​ឡើង​​ផង​ដែរ​។

របាយការណ៍​របស់​ក្រុមហ៊ុន​ CBRE បាន​ឲ្យ​ដឹង​ថា ការ​ងើប​ឡើង​របស់​វិស័យ​អចលន​ទ្រព្យ​នៅ​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ​មុន​បាន​បង្ហាញ​ពី​សញ្ញា​យ៉ាង​ល្អ​តាម​រយៈ​ការ​លក់​ចេញ​នូវ​បន្ទប់​ស្នាក់​នៅ​របស់​ខុនដូ​ដ៏​ច្រើន​បំផុត​រហូត​ដល់​ចំនួន​ ១៧​ ០០០ ​យូនីត​នៅ​​​ក្នុង​ទីក្រុង​ហូជីមិញ។ ចំណែក​​នៅ​​ទីក្រុង​ ហាណូយ ក្នុង​​ឆ្នាំ​ ២០១៤​ បន្ទប់​ស្នាក់​នៅ​ចំនួន​ ១០​៧០០ ​យូនីត ​ត្រូវ​បាន​លក់​ចេញ​ ដែល​ចំនួន​នេះ​គឺ​កើន​ឡើង ​៥០ ​ភាគរយ ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ​២០១៣​។

ហូជីមិញ​ ត្រូវ​​បាន​គេ​ចាត់​ទុក​ថា​ ជា​ទីក្រុង​ដែល​មាន​សក្តានុ​ពល​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សម្រាប់​ការ​ដាក់​ទុន​វិនិយោគ​ និង​អភិវឌ្ឍន៍។ ទីក្រុង​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់​ទី ​១០ ​ក្នុង​តំបន់​​ដោយ​ផ្អែក​លើ​ការ​ទទួល​​ផល​នៃ​ការ​អភិវឌ្ឍ​ ហើយ​ក៏​ជាប់​ចំណាត់​ថ្នាក់​ទី ១៣​ ជា​ទិសដៅ​សម្រាប់​ការ​ដាក់​ទុន​វិនិយោគ​ផង​ដែរ​។

កិច្ច​ព្រម​ព្រៀង​ធ្វើ​ពាណិជ្ជកម្ម​ដោយសេរី​របស់​ប្រទេស​នេះ​ជា​មួយ​ប្រជាជាតិ​ដទៃ​ និង​អង្គភាព​ផ្សេង​ៗបានបង្កើត​ឲ្យ​មាន​ឱកាស​ការ​ងារ​​ជា​ច្រើន​ ស្រប​ពេល​ដែល​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​​របស់​អាស៊ាន​កាន់​តែ​ខិត​ជិត​ចូល​​មក​ដល់​។

គោល​នយោបាយ​ថ្មី ដែល​មាន​​ដូចជា​ការ​អនុញ្ញាត​ក្រុមហ៊ុន​វិនិយោគ​បរទេស​អាច​មាន​សិទ្ធិ​ទិញ​អគារ​សម្រាប់​​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ និង​អាច​ដាក់​ជួល​បន្ត​បាន​នោះ នឹង​ត្រូវចូល​ជា​ធរមាន​ក្នុង​ខែ​កក្កដា ឆ្នាំ​​ ២០១៥ ​​នេះ។ គេ​សង្ឃឹម​ថា គោល​នយោបាយ​ថ្មី​នេះ​​​នឹង​ផ្តល់​សញ្ញា​ល្អ​បន្ថែម​ទៀត​​សម្រាប់​ទីផ្សារ​ការិយា​ល័យ​របស់​ប្រទេស​វៀត​ណាម។​

ការ​អភិវឌ្ឍ​​ហេដ្ឋារចនា​សម្ព័ន្ធ​រួមមាន​ការ​សាងសង់ផ្លូវ​ Cat Linh-Ha Dong ក្នុង​ទី​ក្រុង​ហាណូយ ​​ការ​សាងសង់​បញ្ចប់​នៃ​គម្រោង​របស់​ព្រលាន​យន្ត​ហោះ Noi Bai International និង​ការ​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ ស្ពាន ផ្លូវហាយវ៉េ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ នឹង​ជំរុញ​ឲ្យ​មាន​តម្រូវការ​លំនៅឋាន​ អគារ​ពាណិជ្ជ​កម្ម និង​គម្រោង​លក់រាយ ក៏​ដូច​ជា​តម្លៃ​អចលន​ទ្រព្យ​កើន​ឡើង​ព្រោះ​​​ការ​ផ្គត់​ផ្គង់​មាន​កំណត់​។

នៅ​ប្រទេស​វៀតណាម​មាន​ក្រុមហ៊ុន​អភិវឌ្ឍ​ន៍លំនៅឋាន​ក្នុង​ស្រុក​ដែល​មាន​កេរ្តិ៍ឈ្មោះល្បី​ ​ដូចជា​ ក្រុមហ៊ុន​ VinGroup ក្រុមហ៊ុន Novaland ក្រុមហ៊ុន​ Nam Long និង​ ក្រុមហ៊ុន ​FLC Group ជាដើម។

ក្រុមហ៊ុន​ CBRE ​បាន​ឲ្យ​ដឹង​តាម​រយៈរ​បាយការណ៍​ខាង​លើ​ថា ការ​ដាក់​លក់មុន​ និង​ការ​ធ្វើ​ទីផ្សារ​ដាក់​លក់​មុន​ចេញ​គម្រោង​នៅតែ​មាន​ប្រជា​ប្រិយ​ភាព​ចំពោះ​​អតិថិជន​គោល​ដៅ៕ SM

 

Source From: Khmer Post   (  24 January 2015 ) 

 

 

 

 

 

 

 

 

 

 

 

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00
Land For Sale
Chorm Chao,Porsenchey
USD 140,000.00
Land For Sale
Kakarb,Porsenchey
USD 130,000.00

CVEA MEMBERS