អាមេរិក​នឹង​បញ្ចេញ​វិធានការ​ទាក់ទង​កម្ចី​ទិញ​លំនៅឋាន

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 

Sat, 17 January 2015 Bloomberg News

2 IN

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​លើក​ឡើង​ថា លោក​នឹង​ប្រើ​វិធានការ​មួយ​ចំនួន​ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់ចំណូល​តិច​ក្នុង​ការ​ទិញ​លំនៅឋាន​។

សេតវិមាន​បាន​ប្រកាស​ថា រដ្ឋបាល​សហព័ន្ធ​ផ្នែក​លំនៅឋាន​កំពុង​កាត់បន្ថយ​ការ​ធានា​លើ​កម្ចី​ទិញ​លំនៅឋាន​ដល់​អ្នក​មាន​បំណង​ទិញ​ផ្ទះ តែ​មិន​មាន​ប្រាក់​គ្រប់គ្រាន់ ហើយ​ទើបតែ​ទិញ​ផ្ទះ​លើក​ដំបូង។ វិធានការ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​វិស័យ​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​។

លោក អូបាម៉ា ថ្លែង​នៅ Central High School ក្នុង​ទីក្រុង Phoenix ថា ៖​«ការ​ទិញ​លំនៅឋាន​តែងតែ​មាន​ន័យ​ច្រើន​ជាង​ការ​ទិញ​ដំបូល​មួយ និង​ជញ្ជាំង​បួន​ផ្ទាំង​»។ លោក​បាន​បន្ត​ថា​៖ «​គោលនយោបាយ​ថ្មី​ទាំងនេះ​នឹង​ផ្តល់​ឲ្យ​រាប់​សិប​គ្រួសារ​នូវ​ឱកាស​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅក្នុង​រយៈពេល​៣ ឬ​៤​ឆ្នាំ​ខាង​មុខ​»។

នេះ​ជា​ការ​ថ្លែង​សុន្ទកថា ជា​លើក​ទី​២ របស់​លោក អូបាម៉ា ខណៈ​លើក​ទី​៣ នឹង​ធ្វើ​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ជជែក​អំពី​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក។

លោក​នឹង​បង្ហាញ​គម្រោង​ថវិកា​សហព័ន្ធ​ប្រចាំ​ឆ្នាំ ដែល​នឹង​រៀបចំ​សម្រាប់​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​របស់​លោក​។

លោក Jolian Castro មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​អភិវឌ្ឍន៍​លំនៅឋាន និង​ទីក្រុង បាន​និយាយ​ថា ថ្លៃ​ឈ្នួល​ប្រចាំ​ឆ្នាំ​ដែល​រដ្ឋបាល​សហព័ន្ធ​ផ្នែក​លំនៅឋាន​ទទួល​បាន​ដើម្បី​ធានា​លើ​កម្ចី នឹង​ត្រូវ​បាន​កាត់បន្ថយ​ដល់​ ០,៥​ ភាគរយ ឬ​ដល់​ ០,៨៥​ ភាគរយ​នៃ​តុល្យភាព​ប្រាក់កម្ចី៕ Bl/SM

 

 Source From: Khmer post   (  17 January 2015 )

 

 

 

 

 

 

 

 

 

 

Latest News

LATEST EXCLUSIVE LISTING

Land For Rent
Dangkao,Dangkao
USD 2,300.00/Month
Land For Sale
Tuk Laak 1,Tuol Kork
USD 1,500.00/SQM
Flat House For Sale
Phsar Thmey I,Daun Penh
USD 718,000.00
Flat House For Sale
Ta Kdol,Takmoa
USD 95,000.00
Land For Sale
Dangkao,Dangkao
USD 520.00/Month

CVEA MEMBERS