Z VILLAS នឹង​លេច​រូប​រាង​ នៅ​តំបន់​ MINGALARDON

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community


Date:​ Fri-05-December-2014

ក្រុមហ៊ុន​ Zaykabar របស់​លោក​ U Khin Shwe ដែល​ជា​តំណាង​​រាស្ត្រ​ប្រចាំ​តំបន់​ Hluttaw ប្រទេស​មីយ៉ាន់ម៉ា​ បាន​បញ្ចេញ​ទុន​វិនិយោគ​ចំនួន​ ២០០ លាន​ដុល្លារ​អាមេរិក ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​គម្រោង​សាង​សង់​លំនៅ​ឋាន​មួយ​កន្លែង​នៅ​តំបន់​Mingalardon នៃក្រុង​យ៉ាំងហ្គោន។

 

ក្រុមហ៊ុន Zaykabar ​បាន​ចាប់​ដៃ​គូ​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា Ho Hup ក្នុង​ការ​សាងសង់​គម្រោង​លំនៅឋាន​មួយ​កន្លែង​ដែល​មាន​ឈ្មោះ​«Z Villas»។

 

លោក U Zay Thiha មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្នុង​គម្រោង​ខាង​លើ​​បានប្រាប់​ថា៖«គម្រោង​ដំណាក់​កាល​ទី១ មាន​តម្លៃ​ប្រហែល​ ៥០ ​លាន​ដុល្លារ​អាមេរិក ដោយ​គ្រោង​នឹង​ចំណាយ​ពេល​សាង​សង់​ប្រហែល​២​ឆ្នាំ​»។

 

លោក​បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​គ្រោង​នឹង​បញ្ចប់​គម្រោង​ទាំង​មូល​នៅ​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ។

 

លោក​ Dato Andrew Peris ប្រធាន​ផ្នែក​ទីផ្សារ និង​លក់នៃ​គម្រោង Z Villas បាន​ថ្លែង​ថា គម្រោង​ខាង​លើ​នឹង​ត្រូវ​អភិវឌ្ឍ​ជា​ ៣ ដំណាក់​កាល ដោយ​ក្នុង​ដំណាក់​កាល​ទី​១​​ មាន​ចំនួន​៦៣​យូនីត ដំណាក់​កាល​ទី​២​ មាន​ចំនួន​​ ៧២​យូនីត និង​ដំណាក់​កាល​ទី​៣ មាន​៥៤យូនីត។

 

ដំណាក់​កាល​ដំបូង​នឹង​ធ្វើ​ដោយ​មាន​​​បញ្ចូល​គ្នា​ទាំង​បែប​សម័យ​ និង​បុរាណ។​

 

លោក Derek Wong នាយក​ប្រតិ​បត្តិ​​នៃ​ក្រុមហ៊ុន ​Ho Hup បាន​ឲ្យដឹង​ថា ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​ទទួល​ការ​កក់​ហើយ​សម្រាប់​ដំណាក់​កាល​ទី​១។

 

លោក​មាន​ប្រសាសន៍​ថា៖«ជាក់​ស្តែង​ណាស់​ តម្រូវការ​ក្នុង​​វិស័យ​អចលន​ទ្រព្យ​កំពុង​កើន​ឡើង ខណៈ​ស្ថាន​ភាព​​សេដ្ឋកិច្ច​កំពុង​រីក​លូត​លាស់​។ នេះ​ជា​ហេតុផល​ដែល​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន Ho Hup ចូល​រួម​ធ្វើ​ការ​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​ Zaykabar»៕



Source From: BONNA REALTY GROUP ( 05-12-2014 )

 

 

 

 

 

 

 

 

 

 

Latest News

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS