FAR EAST គ្រោងនឹង​បើក​ស្នាក់​ការ​នៅ​ យ៉ាំងហ្គោន

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community


Date:​ Fri-05-December-2014

ក្រុមហ៊ុន​អភិវឌ្ឍ​ន៍​អចលន​ទ្រព្យដ៏​ធំ​បំផុត​របស់​ប្រទេស​សិង្ហបុរី​ Far East គម្រោង​នឹង​ទៅ​បើក​​ទីស្នាក់​ការ​​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​យ៉ាំង​ហ្គោន ប្រទេស​មីយ៉ាន់ម៉ា​ តាម​រយៈ​​ការ​ចាប់​ដៃ​គូ​សហការ​ជា​មួយ​​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ Min Zin Agency ដើម្បី​លក់​ និង​ធ្វើ​ទីផ្សារ​លំនៅឋាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ទៅ​ឲ្យ​អតិថិជន​មីយ៉ាន់ម៉ា។

 

លោក Ko Kyaw Min Zin ប្រធាន​​គ្រប់​គ្រង​ក្រុមហ៊ុន Min Zin Agency បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ Far East បាន​និង​កំពុង​ពង្រីក​ការ​លក់​ និង​ធ្វើ​ទីផ្សារ​​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

 

លោក​បាន​ថ្លែង​​​ថា​៖​«​ក្រុមហ៊ុន Far East មាន​អតិថិជន​​ដែល​ជា​ជន​ជាតិ​មីយ៉ាន់ម៉ា​ មួយ​ចំនួន​​ហើយ​ដែល​បាន​ចាប់​អារម្មណ៍​ចំពោះ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ ពួក​គេ​មាន​បំណង​ចង់​បើក​ការិយា​ល័យ​នៅ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន សម្រាប់​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​នា​ពេល​ឆាប់ៗ​នេះ​»។

 

ការិយាល័យ​នេះ​នឹង​បើក​នៅ​មុន​ចុង​ឆ្នាំ​២០១៤​ នេះដោយ​មាន​ជំនួយ​ពី​ក្រុមហ៊ុន Min Zin Agency។ Far East គឺ​ជា​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ ដែល​ត្រូវ​បាន​បង្កើត​ក្នុង​ឆ្នាំ​ ១៩៦០។

 

លោក​ Ko Kyaw Min Zin បាន​ថ្លែង​​​ថា​៖ «ក្រុមហ៊ុន​ Far East បាន​ចាប់​ផ្តើម​លក់​អចលន​ទ្រព្យ​នៅ​ប្រទេស​​សិង្ហបុរី ទៅ​ឲ្យ​អតិថិ​ជន​មីយ៉ាន់ម៉ា ​ចាប់​​តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ»។

 

លោក​​​បន្ថែម​ទៀត​ថា ប្រទេស​សិង្ហបុរី​មាន​ការ​រឹត​បន្តឹង​តិច​តួច​លើ​ការ​កាន់​កាប់​អគារ​សហកម្ម​សិទ្ធិ​ (ខុនដូ) ​សម្រាប់​ជន​បរទេស ហើយ​ប្រទេស​សិង្ហបុរី​ក៏​ជា​ទីតាំង​ដ៏ល្អ​សម្រាប់​​ជន​ជាតិ​មីយ៉ាន់ម៉ា​រស់​នៅ ឬ​ទៅ​ធ្វើ​ការ​វិនិយោគ​ផង​ដែរ។

 

ព្រម​ជា​មួយ​គ្នា​នេះ​ក្រុមហ៊ុន​ខាង​លើ​ក៏​កំពុង​ពិចារណា​អំពី​ការ​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​​ផង​ដែរ ដោយ​កន្លង​មក​មន្រ្តី​របស់​ក្រុម​ហ៊ុន​ក៏​​ធ្លាប់​បាន​មក​ពិនិត្យ​ស្ថានភាព​អចលន​ទ្រព្យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ចំនួន​​ ២-៣​ ដង​រួច​មក​ហើយ។

 

លោក Ko Kyaw Min Zin បាន​ប្រាប់​ទៀត​ថា បើ​ទោះ​បី​ជា​យ៉ាង​ណា​ស្ថាន​ភាព​ទីផ្សារ​អចលន​ទ្រព្យ​របស់​ប្រទេស​ទាំង​២​ហាក់​មាន​ស្ថាន​ភាព​ខុសគ្នា​ច្រើន​។ ​ឧបសគ្គ​មួយ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា គឺច្បាប់​ដែល​គ្រប់​គ្រង​ទៅ​លើ​វិស័យ​អចលន​ទ្រព្យ​ ខណៈ​ប្រទេស​សិង្ហបុរី​មាន​ច្បាប់​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​ខុន​ដូ​​រយៈពេល​២០​ឆ្នាំ​មក​ហើយ។

 

បច្ចុប្បន្ន​ច្បាប់​នៅ​ប្រទេសមីយ៉ាន់ម៉ា មិន​អនុញ្ញាត​ឲ្យ​ជន​បរទេស​គ្រប់​គ្រងលើ​អចលន​ទ្រព្យ​ឡើយ​ ខណៈ​នៅ​ពេល​នេះ​ការ​ធ្វើ​​សេចក្តី​ព្រាង​ច្បាប់​ទាក់​ទង​នឹង​ខុនដូ​កំពុង​ដំណើរ​ការ​​។

 

តម្លៃ​អចលន​ទ្រព្យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ត្រូវបាន​គេ​ដឹង​ថា មាន​តម្លៃ​ខ្ពស់​​ខ្លាំង​បើប្រៀប​ធៀប​ទៅ​នឹង​ប្រាក់​ចំណូល​មធ្យម​ប្រចាំ​ខែ​របស់​​មនុស្ស​ម្នាក់ៗ ពិសេស​នៅ​ក្នុង​ប្រទេស​នេះ​មិន​មាន​ការ​ផ្តល់​ប្រាក់​កម្ចី​រយៈ​ពេល​វែង និង​គិត​អត្រា​ការ​ប្រាក់​ទាប​នោះ​ទេ៕



Source From: BONNA REALTY GROUP ( 05-12-2014 )

 

 

 

 

 

 

 

 

 

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month
Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00

CVEA MEMBERS