ទីក្រុង​បាងកក​ នឹង​មាន​ការ​កើន​ឡើង​នូវ​ការ​ផ្គត់ផ្គង់​ខុនដូ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ទិដ្ឋភាព​មើល​ពី​លើ​អាកាស​នៃ​អគារ Baiyoke Tower II​។ យោង​តាម REIC បាន​បង្ហាញ​ថា ចំនួន​ខុន​ដូ ៦៣,៦៥៨​យូនីត នៅ​ទីក្រុង​បាងកក និង​ខេត្ត​ទាំង ៥​ទៀត​នៅ​ក្បែរ​នោះ គឺ​ពុំ​ទាន់​លក់​ដាច់​ទេ​។ រូបថត PATIPAT JANTHONG

ទីផ្សារ​ខុន​ដូ​លំនៅឋាន​ដ៏​ធំ​នៅ​ទីក្រុង​បាងកក​នឹង​បន្ត​រីក​លូត​លាស់​កាន់​តែ​ខ្លាំង​ខណៈ​ពេល​ដែលមាន​តម្រូវការ​កើន​ឡើង​ជា​លំដាប់​នៅ​ទីតាំង​ដែល​មាន​បណ្តាញ​ផ្លូវ​ឆ្លងកាត់​ធំៗដែល​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​ជាច្រើន​នៅ​ខេត្តនុន​ថា​បុរី និង​ខេត្ត​សមុត​ប្រា​កាន​។ នេះ​បើ​យោង​តាម​សម្តី​របស់​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​អចលនទ្រព្យ​របស់​ក្រុមហ៊ុន Colliers International Thailand​។

លោក Surachet Kongcheep នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Colliers Thailand បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ខុនដូ​នៅ​ខេត្ត​ទាំង​ពីរ​នេះ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ឆ្លង​កាត់​ធំ​។

លោក Surachet បាន​មាន​ប្រសាសន៍​ថា ៖ «​អត្រា​លក់​ខុន​ដូ​នៅ​ខេត្ត នុន​ថា​បុរី កំពុង​ស្ថិត​នៅក្នុង​សភាព​ដ៏​ល្អ​ក្នុង​​អត្រា​៧១​ភាគរយ ប៉ុន្តែ​ចំនួន​នៃ​យូនីត​ដែល​មិនបាន​លក់​ដាច់​នៅមាន​ចំនួន​ខ្ពស់​នៅឡើយ គឺ​ប្រមាណ​១៣,៨០០​យូនី​ត។​ នេះ​ជា​ចំនួន​ដែល​ខ្ពស់បំផុត​នៅ​ក្នុង​ចំណោម​ខេត្ត​ទាំង​៥ ដែល​នៅ​ជិត​ទីក្រុង​បាងកក​»​។

មជ្ឈមណ្ឌល​ព័ត៌មាន​អចលនទ្រព្យ (REIC) បាន​រាយការណ៍​ថា ចំនួន​សរុប​នៃ​ខុន​ដូ​ដែល​មិន​បាន​លក់​ដាច់​នៅ​ទីក្រុង​បាងកក និង​ខេត្ត​ដែល​នៅ​ជិត​ទីក្រុង​នេះ​ទាំង​៥ គឺមាន​ចំនួន​៦៣,៦៥៨​យូនីត ក្នុង​ចំណោម​ខុនដូ​ទាំង​អស់​ដែល​មាន ២៤២,៨៥២​យូនីត នៃ​គម្រោង​៤៣៧​នៅ​ក្នុង​អំឡុង​ពេល​ពាក់​កណ្តាល​ឆ្នាំនេះ​។

ខេត្ត​ទាំង​៥​ ដែល​នៅ​ជិត​ទីក្រុង​បាងកក​គឺ នុន​ថា​បុរី​, បាធុម​ថានី​, សាមុត​ប្រាកាន​, សាមុត​សាឃុន និង​ណា​ឃុន​បាធុម​។

​ចំនួន​យូនីត​ខុន​ដូ​ដែល​លក់​មិន​ដាច់​ច្រើន​ជាង​គេ គឺ​នៅ​ទីក្រុង​បាងកក ដែល​មាន​ចំនួន​៣៤,១៩៩​យូនីត បន្ទាប់​មក​គឺ​ខេត្ត​នុនថា​បុរី ចំនួន​១៣,៨៦៦​យូ​នី​ត ខេត្ត​សាមុត​ប្រាកាន ចំនួន​៨,៧២៥​យូនីត ខេត្ត​បា​ធុម​ថានី មាន៥,៤៣៤​យូនី​ត និង​ខេត្ត​ណា​ឃុន​បាធុម ចំនួន ១,០៣៦​យូនីត​។

លោក Surachet បាន​និយាយ​ថា អត្រា​នៃ​ការ​លក់​យូនីត​ខុន​ដូ​នៅ​ខេត្ត​សាមុត​សាឃុន គឺ៧៣​ភាគរយ នៅឯ​ខេត្ត​ណា​ឃុន​បា​ធុម គឺ៧០​ភាគរយ ខេត្ត​សាមុត​ប្រាកាន គឺ៦៦​ភាគរយ និង៦០​សម្រាប់​ខេត្ត​បា​ធុម​ថា​នី​។

លោក​បាន​បន្ថែម​ថា​ ៖ «​ទីតាំង​ដែល​មាន​ភាព​ទាក់ទាញ​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​ក្នុង​ខេត្ត​ទាំង៥​ជិត​ទីក្រុង​បាងកក នេះ​គឺ​ទីតាំង​ដែល​នៅ​ជិត​បណ្តាញ​ផ្លូវ​ធំ តំបន់​ពាណិជ្ជកម្ម និង​ផ្លូវ​យន្ត​បទ​(​ផ្លូវ​ល្បឿន​លឿន​)»​។

លោក Surachet បាន​ថ្លែង​ថា ខេត្ត​សាមុត​ប្រាកាន មាន​ទីកន្លែង​កម្សាន្ត​អារម្មណ៍​ជាច្រើន​ដូច​ជា ផ្សារ​ទំនើប​ធំៗ អគារ​ការិយាល័យ រថភ្លើង​អាកាស BTS និង​ព្រលាន​យន្តហោះ​សុវណ្ណ​ភូមិ ជាដើម​។

លោក​បាន​បន្ត​ថា​ ៖ «​ខេត្ត​ដែល​មាន​ទីតាំង​នៅ​ជិត​ទីក្រុង​បាងកក ក៏​បន្ត​មាន​ការ​រីក​ចម្រើន​យ៉ាងខ្លាំង​។ ទីតាំង​ដែល​ពេញ​និយម​ជាងគេ គឺ​ទីតាំង​ដែល​នៅ​ជិត​បណ្តាញ​ផ្លូវ​ឆ្លង​កាត់​ធំៗ​»​។

«​ទីផ្សារ​ផ្ទះល្វែង​ទោល និង​ផ្ទះ​នៅ​ក្នុង​ទីប្រជុំជន​នឹង​ពង្រីក​កាន់​តែ​ធំ​បន្ថែម​ទៀត ខណៈ​ពេល​ដែល​លំនៅឋាន លក្ខណៈ​ខុនដូ​នឹង​បន្ត​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​នៅ​ទីតាំង​ដទៃ​ទៀត​»​។

លោក Peerapong Jaroon-ek នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន SET ដែល​បាន​ចុះ​ក្នុង​បញ្ជី​ឈ្មោះ​ថា Origin Property Plc មាន​ប្រសាសន៍​ថា ខេត្ត​សាមុត​ប្រាកាន គឺជា​ទីតាំង​មួយ​ក្នុងចំណោម​ទីតាំង​ដែលមាន​សក្តានុភាព​ខ្ពស់បំផុត​សម្រាប់​ការ​អភិវឌ្ឍ ដោយសារតែ​វា​មាន​ទីតាំង​ជិត​ផ្លូវ​សុខុម​វីដ និង​ផ្លូវ​រថភ្លើង​អាកាស BTS»​។

តម្រូវការ​លំនៅឋាន​ភាគ​ច្រើន​នៅ​ក្នុង​ខេត្ត​សាមុត​ប្រាកាន បាន​មក​ពី​អ្នក​ដែល​​ធ្វើការ​នៅ​ខេត្ត​នោះ ជា​ពិសេស​អ្នក​ធ្វើការ​នៅក្នុង​វិស័យ​ឧស្សាហកម្ម និង​អ្នក​ដែល​ធ្វើការ​នៅ​តាម​បណ្តោយ​ផ្លូវ​សុខុម​វីដ​»​។

យោង​តាម REIC បង្ហាញ​ថា ចំនួន​គម្រោង​លំនៅឋាន​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​នៅ​ទីក្រុង​បាងកក ដែល​នៅ​ទីនោះ​មាន​យ៉ាង​ហោច​ណាស់​ក៏មាន៦​យូនីត​ដែរ ដែល​ដាក់លក់​មិន​ដាច់​នៅតាម​ទីតាំង​នីមួយ​ៗ​ប្រមាណ​១,៥៦៣​កន្លែង ដែល​សរុប​ទៅ​មាន​៤៥១,០៨៩​យូនីត នៅ​ក្នុង​រយៈពេល​៦​ខែ​ដំបូង នៃ​ឆ្នាំ​នេះ​។

នៅ​ក្នុង​ចំណោម​ការ​ផ្គត់ផ្គង់​សរុប ចំនួន​១៤១,៨៧៧​យូនីត គឺ​ត្រូវ​បាន​លក់ដាច់​។ លំនៅឋាន​ដែល​លក់​មិនសូវ​ដាច់​ជាងគេ​គឺ​ប្រភេទ​ខុន​ដូ ដោយ​មាន​នៅ​សល់​រហូត​ដល់៦៣,៦៥៨​យូ​នី​ត បន្ទាប់​ពី​នោះ​គឺ​ផ្ទះ​ក្នុង​ក្រុង​ដែល​នៅ​សល់ ៤១,៤៥១​យូ​នី​ត និង​ផ្ទះល្វែង​ទោល​នៅសល់​ចំនួន ២៥,៣៥៦​យូ​នី​ត​។

លោក Vichai Viratkapan អគ្គ​នាយក REIC បាន​ថ្លែងថា អត្រា​លក់​នៃ​ផ្ទះ​ទាបៗ​ដែល​មាន​ដូចជា ផ្ទះ​ល្វែង​ទោល ផ្ទះ​ក្នុង​ក្រុង ផ្ទះ​ភ្លោះ និង​ផ្ទះ​ល្វែង​តៗ​គ្នា គឺ ៦២​ភាគរយ ហើយ​តម្លៃ​របស់​យូ​នី​ត​ដែល​នៅ​សល់​បាន​ធ្លាក់​ពី ៣៤០.១៤ ពាន់​លាន​បាត ទៅ៣២៨.៤៧ ពាន់​លាន​បាត​៕

Source From : Phnom Penh Post

 

Latest News

តបតាមការអញ្ជើញរបស់សមាគមភ្នាក់ងារអចលនវត្ថុប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៤-៦...

LATEST EXCLUSIVE LISTING

Flat House For Sale
Phnom Penh Thmei,Sen Sok
USD 159,000.00
Flat House For Sale
Boeng Trabek,Chamkarmon
USD 830,000.00
Flat House For Sale
Prek Pra,Meanchey
USD 170,000.00
Villa For Sale
Phnom Penh Thmei,Sen Sok
USD 310,000.00
Villa For Sale
Chroy Changva,Russey Keo
USD 255,000.00

CVEA MEMBERS