ពុំ​មាន​វិធានការ​លើ​ការ​បន្ទាប​តម្លៃ​អចលនទ្រព្យ​ នៅ​ប្រទេស​ចិន​នោះ​ទេ

Languages

banner realestate

CVEA-Website-homepage-ad

591

vtrust

premuim housing

 
ក្រុម​អ្នក​ហាត់ប្រាណ​នាំ​គ្នា​រត់​នៅ​ទីធ្លា​នា​មាត់ទន្លេ​នៃ​ក្រុង​សៀហៃ​ដ៏មាន​សំណង់​ចម្រុះ​គ្នា​ច្រើន​។ រូបថត សហការី

រដ្ឋមន្ត្រី​ផ្នែក​លំនៅឋាន​ប្រទេស​ចិន​បាន​ថ្លែង​ថា​ទីក្រុង​ប៉េកាំង​នឹង​មិន​មាន​ការ​អន្តរាគមន៍​លើ​ការ​កែប្រែ​តម្លៃ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ហើយ​ក៏​មិន​មាន​គម្រោង​ក្នុង​ការ​បន្ធូរបន្ថយ​លើ​ការ​គ្រប់គ្រង​តម្លៃ​នោះ​ទេ ដែល​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា តម្លៃ​អចលនទ្រព្យ​ដែល​កំពុង​តែ​កើនឡើង​នោះ​ក៏​ត្រូវ​បាន​គេ​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ផង​ដែរ​។

សម្ទុះ​នៃ​ការ​លក់​នឹង​ថមថយ​នៅ​ត្រីមាស​ទី​ ៤ ​ឆ្នាំ​នេះ ខណៈ​ដែល​តម្លៃ​នៅ​ថេរ​នៅ​ឡើយ​នេះ​បើ​យោង​តាម​លោក Wang Menghui រដ្ឋមន្ត្រី​ផ្នែក​អភិវឌ្ឍ​លំនៅឋាន​ទីក្រុង និង​ទីជនបទ​បាន​ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​មក​ដោយ​លោក​លើក​ឡើង​ជាថ្មី​នូវ​អនុសាសន៍​របស់​លោក​ប្រធានាធិបតី Xi JinPing ថា ​«​លំនៅឋាន​ជា​កន្លែង​រស់នៅ​មិនមែន​ជា​កន្លែង​ត្រួតពិនិត្យ​នោះ​ទេ​»​។

លោក Wang បាន​លើក​ឡើង​ថា​តម្លៃ​លំនៅឋាន​ថ្មី​បាន​ធ្លាក់​ចុះ​រយៈពេល​ ១១ ​ខែ​ខុសៗ​គ្នា​ក្នុង​ទីក្រុង​ធំៗ​លំដាប់​ទី​ ១ ​ហើយ​បាន​ធ្លាក់​រយៈពេល​ ៩ ​ខែ​ក្នុង​បណ្តា​ទីក្រុង​លំដាប់​ទី​ ២ ខណៈ​សញ្ញា​ផ្សេងៗ​បាន​បង្ហាញ​ថា​រយៈពេល​ ២ ​ឆ្នាំ ដែល​តម្លៃ​លំនៅឋាន​បាន​កើនឡើង​ខ្លាំង​អាច​នឹង​បាន​ឡើង​ទៅ​ដល់​ចំណុច​កំពូល​រួច​ទៅ​ហើយ​។

លោក​បាន​ថ្លែង​នៅ​លើ​វេទិកា​ដែល​រួមមាន​ទាំង​ការ​លើក​ឡើង​អំពី​សុខភាព ការ​អប់រំ កម្លាំង​ពលកម្ម និង​កិច្ចការ​សង្គមកិច្ច​នៅ​ក្នុង​កិច្ចប្រជុំ​សមាជ​លើក​ទី​ ១៩ របស់​គណបក្ស​កុម្មុយនីស​ចិន​ដែល​បាន​បញ្ចប់​កាលពី​ដើម​សប្តាហ៍​នេះ​។

អចលនទ្រព្យ​គឺ​ចលករ​ដ៏សំខាន់​នៃ​ការ​រីកលូតលាស់​របស់​សេដ្ឋកិច្ច​ចិន ដែល​មាន​ឥទ្ធិពល​លើ​វិស័យ​ជំនួញ​ចំនួន​ ៤០ ហើយ​សម្ទុះ​កំណើន​តម្លៃ​នេះ​បាន​ចោទ​ជា​បញ្ហា​អំពី​កំណើន​តម្លៃ​នេះ​។

ប្រទេស​ចិន​បាន​ខំប្រឹង​ទប់​តម្លៃ​អចលនទ្រព្យ​ពី​ការ​កើនឡើង​ខ្លាំង​ក្នុង​ទីក្រុង​ធំៗ​ចំនួន​ ៤៥ ចាប់​តាំងពី​ឆ្នាំ​មុន​ដើម្បី​ធ្វើ​យ៉ាង​ណា​រក្សា​តុល្យភាព​តម្លៃ​ដោយ​ពុំ​មាន​ផលប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​។

កាលពី​ម្សិលមិញ​លោក Wang បាន​សារភាព​ថា​នៅ​តែ​មាន ​«​បញ្ហា និង​ផលវិបាក​» ក្នុង​ទីផ្សារ​លំនៅឋាន ហើយ​តម្លៃ​របស់​អចលនទ្រព្យ​នេះ​នៅ​តែ​ជា​បញ្ហា​ដែល​ប្រជាជន​ចិន​ជាច្រើន​កំពុង​តាមដាន​យ៉ាង​ប្រកិត​។

Sui Lee Wee / The New York Times

Source From : Phnom Penh Post

LATEST EXCLUSIVE LISTING

Land For Sale
Sangkat Pir,Mittakpheap
USD 2,300,000.00
Land For Sale
Preaek Pnov,Ponhea Leu
USD 290.00/SQM
Land For Sale
Krang Thnong,Porsenchey
USD 428,888.00
Land For Sale
Chorm Chao,Porsenchey
USD 128,888.00
Flat House For Sale
Boeng Keng Kang I,Chamkarmon
USD 698,800.00

CVEA MEMBERS