ប្រជាជន​នៅ​កោះ Ibiza ទទួល​ផល​ប៉ះពាល់​ពី​ចំនួន​ភ្ញៀវ​ទេសចរ​ច្រើន​ហួស

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
គម្រោង​សំណង់​អគារ​ខ្ពស់ៗ​ភាគ​ច្រើន​ជា​អនាគត​ខុនដូ ដែល​នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​ភ្នំពេញ​ជា​បន្ត​បន្ទាប់។ រូបថត ភ្នំពេញ ប៉ុស្តិ៍

លោក Gabriel Alberto Andrade បាន​រស់នៅ​ក្នុង​រថយន្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក ហើយ​ដោយ​សារ​តែ​មិន​មាន​លទ្ធភាព​បង់ថ្លៃ​ឈ្នួល​ផ្ទះ និង​ដោយ​សារ​តែ​ថ្លៃឈ្នួល​បាន​ឡើង​ថ្លៃ​កប់​ពពក​ក្រោយ​ពេល​មាន​ភ្ញៀវទេសចរ​កាន់​តែច្រើន​។

ជា​កោះ​មួយ​ដែល​ភ្ញៀវ​ទេសចរ​ទៅ​សប្បាយ​ជាមួយ​នឹង​ការ​ជប់​លៀង​ឥត​ដាច់ និង​មាន​ទឹក​សមុទ្រ​ថ្លាឈ្វេង​នោះ​កោះ Ibiza មាន​ភ្ញៀវ​កាន់​តែ​ច្រើន​ឡើងៗ​ឥត​ឈប់ឈរ​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

ប៉ុន្តែ​នៅ​ពីក្រោយ​ភាព​ស្រស់​ស្អាត​នៃ​ទឹក​សមុទ្រ​ថ្លា​ឈ្វេង កម្តៅ​ថ្ងៃ​ជះ​មក​លើ​កោះ​នេះ​យ៉ាង​ស្រស់​ស្អាត ការ​រាំរែក​សប្បាយ​អឺងកង និង​កប៉ាល់​កម្សាន្ត​ទំនើបៗ​មក​សំចត​ប្រប​តាម​មាត់​ឆ្នេរ​នោះបាន​នាំ​ឲ្យ​កើត​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ដោយ​សារ​តែ​មាន​ភ្ញៀវទេសចរ​ច្រើន​ពេក​ហើយ​ធ្វើ​ឲ្យ​តម្លៃ​ជួល​កើន​ឡើង​ខ្ពស់ ដែល​ប្រជាជន​នៅ​ក្នុង​តំបន់​មិន​អាច​មាន​លទ្ធភាព​ជួល​​បាន​។

«​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ក្នុង​ការ​រស់នៅ​ក្នុង​រថយន្ត​បែប​នេះ​ ប៉ុន្តែ​ថ្លៃឈ្នួល​វា​ខ្ពស់​ខ្លាំង​ពេក​ដែល​គ្មាន​លទ្ធភាព​អាច​បង់​នោះ​ទេ​» នេះ​បើ​តាម​សម្តី​របស់​លោក Andrade​។ បុរស​ជនជាតិ​អាហ្សង់ទីន អាយុ​៤៧​ឆ្នាំ​រូប​នេះ​រស់​នៅ​លើ​កោះ Balearic នេះ​តាំង​ពី​ឆ្នាំ​ ២០០០ មក​ម្ល៉េះ ប៉ុន្តែ​លោក​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចុះ​ចេញ​ពីផ្ទះ​នៅ​ពេល​លោក​ចែក​ផ្លូវ​ពី​ភរិយា​របស់​លោក​។

ក្នុង​រថយន្ត​ពណ៌​ខៀវ​មួយ​គ្រឿង​នោះ​គាត់​គេង​នៅ​លើ​សាឡុង​​បែប​គ្រែ​មួយ​ហើយ​ធ្វើ​ម្ហូប​លើ​កូន​ចង្ក្រាន​តូច​មួយ​។ នៅ​លើ​ដំបូល​រថយន្ត​របស់​លោក​មាន​បន្ទះ​សូឡា​ដែល​បាន​ផ្តល់​អគ្គិសនី​តិចតួច​។

លោក​ថ្លែងថា កាល​ពី​ជិត​១០​ឆ្នាំ​មុន​គាត់​អាច​ជួល​ផ្ទះ​ដែល​មាន​ថ្លៃ​ឈ្នួល​ ៤០០​ អឺរ៉ូ ឬ​ ៤៧០ ​ដុល្លារ​ក្នុង​មួយ​ខែ​។ បច្ចុប្បន្ន​ថ្លៃ​ឈ្នួល​ប៉ុណ្ណឹង​គឺ​អាច​បាន​ត្រឹម​តែ​ជួល​បន្ទប់​រួមមួយ​ប៉ុណ្ណោះ​។

ចំនួន​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​កោះ Ibiza ដែល​មាន​ប្រជាជន​ក្នុង​តំបន់​ប្រមាណ ១៤២ ០០០ ​នាក់​នេះ បាន​កើន​ពី ១,៧០​ លាន​នាក់ ក្នុង​ឆ្នាំ ​២០១០ រហូត​ដល់​ ៣​ លាន​នាក់ ក្នុង​ឆ្នាំ​​ ២០១៦ នេះ​បើ​យោង​តាម​កំណត់​ត្រា​របស់​វិទ្យាស្ថាន​ស្ថិតិ​ក្នុង​តំបន់​។

តួលេខ​នេះ គឺ​ដូច​គ្នា​ទៅ​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ប្រទេស​អេស្ប៉ាញ​ដែរ ដែល​ជា​គោល​ដៅ​តំបន់​ទេសចរណ៍​ចំណាត់​ថ្នាក់​លេខ​ ៣ លើ​ពិភពលោក ហើយ​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ទីនោះ​រហូត​ដល់​ជាង ​៧៦​ លាន​នាក់​ក្នុង​ឆ្នាំ​ ២០១៦ បើ​ទោះ​ជា​មាន​ការ​ព្រួយបារម្ភ​ពី​ការ​ធ្វើ​ភេរវកម្ម​កាល​ពី​ខែ​មុន​នៅ Barcelona និង Cambrils ដែល​អាច​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​រអា​នឹង​ទៅ​កម្សាន្ត​ទីនោះ​ផង​ដែរ​។

នៅ​កោះ Ibiza តម្រូវការ​កន្លែង​ស្នាក់​នៅ​បាន​ធ្វើ​ឲ្យ​មាន​កន្លែង​ជួល​សម្រាប់​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន ហើយ​ភាគ​ច្រើន​នៃ​ផ្ទះជួល​នោះ​មិន​មាន​ការ​អនុញ្ញាត​នោះ​ទេ ដែល​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​មាន​ការ​កើន​ឡើង និង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែងរក​បន្ទប់​ស្នាក់​នៅ​ដែល​មាន​តម្លៃ​ទាប​ជាង​ ៦០០ ​អឺរ៉ូ ក្នុង​មួយ​ខែ​។

ប្រជាជន​រងគ្រោះ​ដោយ​សារ​តែ​កំណើន​ថ្លៃ​ឈ្នួល​នៅ Ibiza នេះ បាន​ថ្លែង​ប្រាប់​អំពី​ការ​ឡើង​ថ្លៃ​តាម​តែ​អំពើ​ចិត្ត​រាប់​មិន​អស់ ដែល​ការ​ចំណាយ​៥០០​អឺរ៉ូ ក្នុង​១​ខែ គឺ​អាច​បាន​ត្រឹម​តែ​ស្នាក់​នៅ​រានហាល​ប៉ុណ្ណោះ ខណៈ​៣០០​អឺរ៉ូ អាច​ស្នាក់​នៅ​លើ​ពូក​មួយ​តែ​មិន​មាន​បន្ទប់​ទឹក​នោះ​ទេ ឬក៏​ជ្រើស​រើស ២ ១០០​ ដុល្លារ​អាមេរិក សម្រាប់​រថយន្ត​បែប​ផ្ទះ​តូច​មួយ។

បញ្ហា​ក្នុង​ការ​ស្វែងរក​បុគ្គលិក

ជាមួយ​នឹង​ប្រាក់​ខែ​ត្រឹម​តែ​ ១ ៤០០ ​អឺរ៉ូ ជា​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ និង​អ្នក​លក់​ដូរ​ផង​នោះ លោក Andrade បាន​សម្រេច​ចិត្ត​ទិញ​រថយន្ត​របស់​លោក​ដែល​មាន​តម្លៃ​៣​ពាន់​ដុល្លារ​អាមេរិក​។

រថយន្ត​ផ្ទះ​ចំនួន ៤ ​បាន​ចត​នៅ​ក្បែរ​រថយន្ត​របស់​លោក​នៅ​ក្បែរ​គំនរ​ចាក់​សំរាម​ដែល​អ្នក​ស្នាក់​នៅ​ទីនោះ មាន​ជីវិត​រស់​នៅ​យ៉ាង​លំបាក​ដោយ​សារ​តែ​ថ្លៃ​ឈ្នួល​ផ្ទះ​ថ្លៃ​ខ្ពស់​ពេក​។

បញ្ហា​នេះ​កាន់​តែ​ពិបាក​ថែម​ទៀត​នៅ​ក្នុង​រដូវ​កាល​ភ្ញៀវទេសចរ​ច្រើន ដែល​ចំនួន​មនុស្ស​នៅ​លើ​កោះ​នេះ​កើន​ឡើង​ដល់​ទៅ​៣​ដង​ហើយ​ចំនួន​បុគ្គលិក​ធ្វើ​ការ​បណ្តោះ​អាសន្ន ក៏​មាន​ការ​កើន​ឡើង​នៅ​តាម​បណ្តា​ហាង​ទេសចរណ៍ និង​ផ្នែក​ផ្សេងៗ​ ទៀត​ផង​ដែរ ដូច​ជា​មន្ទីរពេទ្យ​ជាដើម​។

ដោយ​សារ​តែ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ផ្ទះ​តម្លៃ​ទាប​នោះ មន្ទីរពេទ្យ Can Misses Hospital Ibiza ដែល​ជា​មន្ទីរពេទ្យ​ធំ​ជាង​គេ​នៅ​លើ​កោះ​នេះ បាន​កែច្នៃ​ជាន់​ផ្ទាល់​ដី​របស់​ខ្លួន​ដើម្បី​ផ្តល់​ជា​កន្លែង​ស្នាក់​នៅ​សម្រាប់​បុគ្គលិក​បណ្តោះ​អាសន្ន​ទាំង​នោះ។

លោក Javier Segura អ្នក​ជំនាញ​ខាង​មីក្រូ​ជីវសាស្ត្រ មាន​អាយុ​ ៣០ ​ឆ្នាំ បាន​មក​ដល់​កោះ​នេះ​ក្នុង​ខែ ​មិថុនា ហើយ​ត្រូវ​បាន​បង្ខំ​ឲ្យ​ស្នាក់​នៅ​ទីនោះ​ដោយ​សារ​តែ​មិន​អាច​រក​ផ្ទះ​ជួល​បាន​។

លោក​ថ្លែង​ថា​ ៖ «​ថ្លៃ​ឈ្នួល​ខ្លះ គឺ​ថ្លៃ​ខ្លាំង​ដែល​ម្ចាស់​ផ្ទះ​ចេះ​តែ​ទាមទារ​តែម្តង ដែល​មាន​ដល់​ទៅ ២០០០​ ដល់​ ៣០០០​ ដុល្លារ​អាមេរិក​ឯណោះ​»​។

«​កន្លែង​ស្នាក់​នៅ​ដែល​មាន​តម្លៃ​ ១ ០០០ ​ទៅ ​២ ០០០ ​អឺរ៉ូ​នោះ ត្រូវ​បាន​គេ​ជួល​ពេញ​អស់​ទៅ​ហើយ​»។

ជា​រឿង​មួយ​គួរ​ឲ្យ​ហួស​ចិត្ត​ទៅ​វិញ​នោះ គឺ​បណ្តា​ហាង និង​ក្រុម​ហ៊ុន​ទេសចរណ៍​នៅ​ទីនោះ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​បុគ្គលិក​ដែល​ខ្លួន​មិន​អាច​ផ្តល់​កន្លែង​ស្នាក់​នៅ​ឲ្យ​បាន​នៅ​ក្នុង​កុងត្រា​ការងារ​នោះ​។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន «​ក្នុង​ខែ​ឧសភា ខ្ញុំ​បាន​ទទួល​ការ​ស្នើ​សុំ​ការងារ​ប្រហែល​ ១០ ​ទៅ ​១២​ ច្បាប់ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ធ្វើ​ការ​ក្នុង​រដូវ​ក្តៅ ប៉ុន្តែ​ឥឡូវ​នេះ​មាន​តែ​មួយ​ពីរ​ប៉ុណ្ណោះ​» នេះ​បើ​យោង​តាម​សម្តី​របស់​លោក Joan Riera ដែល​ជា​ម្ចាស់​ហាង​បាយ Can Alfredo នៅ​ក្នុង​ក្រុង Ibiza ដែល​ចាប់​ពី​បញ្ហា​កើត​ឡើង​មក​គាត់​ជ្រើសរើស​តែ​បុគ្គលិក ដែល​ជា​ប្រជា​ជន​មកពី​ក្នុង​តំបន់​នេះ​ប៉ុណ្ណោះ​។

ការ​កាត់​បន្ថយ​ចំនួន​ភ្ញៀវ​ទេសចរ​

លោក Lucas Prats ប្រធាន​អង្គការ​មួយ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ បាន​ថ្លែង​ថា​៖ «​យើង​បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​នេះ​រីក​ចម្រើន​ជ្រុល​ពេក​»​។

លោក​បន្ត​ថា កាល​ពី​មុន​មាន «​អគារ​ដែល​ផ្តល់​កន្លែង​ជួល​សម្រាប់​ប្រជាជន​ក្នុង​តំបន់ និង​មាន អគារ​ផ្សេង​ទៀត​ក្នុង​តំបន់​ទេសចរណ៍​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ភ្ញៀវ​ទេស​ចរ​ស្នាក់​នៅ​គ្រប់​ទីកន្លែង​។

ទន្ទឹម​នឹង​បញ្ហា​ទាំង​នេះ​រដ្ឋ​សភា​ប្រចាំ​កោះ Balearic បាន​ចាប់​ផ្តើម​ចេញ​ច្បាប់​ហាម​ឃាត់​អាផាតមិន​មិន​ឲ្យ​ជួល​ឲ្យ​ភ្ញៀវ​ទេសចរ​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ​ទេ​។

រដ្ឋ​សភា​នេះ​ក៏​បាន​កំណត់​ចំនួន​ភ្ញៀវ​ទេសចរ​ឲ្យ​នៅ​ត្រឹម​តែ ៦២៣ ០០០​ នាក់ ដែល​អាច​ស្នាក់​នៅ​សណ្ឋាគារ ឬ​ជួល​កន្លែង​ស្នាក់​នៅ​ដោយ​ស្រប​ច្បាប់​បាន​ហើយ​គ្រោង​នឹង​កាត់​បន្ថយ​ឲ្យ​មក​នៅ​ត្រឹម​៥​សែន​នាក់​ប៉ុណ្ណោះ​។

ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​បង្ហាញ​មិន​ឲ្យ​ប្រជាជន​ក្នុង​តំបន់​មាន​ការ​ខឹង​សម្បា​ចំពោះ​ភ្ញៀវ​ទេសចរ ដែល​ជា​យន្តការ​ដ៏​សំខាន់​មួយ​សម្រាប់​កោះ​នេះ ដែល​ធ្លាប់​តែ​ជួប​ភាព​ក្រីក្រ​ហើយ​កាល​ពី​មុន​រំពឹង​តែ​លើ​ផល​នេសាទ និង​ទិន្នផល​កសិកម្ម​តែ​ប៉ុណ្ណោះ​មុន​នឹង​ក្លាយ​ជា​តំបន់​ទេសចរណ៍​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០​។

លោក Prats ថ្លែង​ថា​៖ «​នៅ​កោះ Ibiza គឺ​នរណា​ក៏​ដូច​នរណា​ដែរ​។ យើង​រក​លុយ​បាន​ពី​វិស័យ​ទេសចរណ៍​គ្រប់ៗ​គ្នា​»៕

ce From : Phnom Penh Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS