ការ​អភិវឌ្ឍ​នៅ​តំបន់ Koh Klang ក្នុង​ខេត្ត Krabi នៅ​តែ​អាច​រក្សា​ទិដ្ឋភាព​វប្បធម៌​ដើម

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ការ​អភិវឌ្ឍ​នៅ​តំបន់ Koh Klang ក្នុង​ខេត្ត Krabi នៅ​តែ​អាច​រក្សា​ទិដ្ឋភាព​វប្បធម៌​ដើម

ការ​រៀបចំ​ស្តង់ដារ​រចនា​សម្ព័ន្ធ​នៃ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស​ជា​បញ្ហា​មួយ​ដែល​សំខាន់ និង​ជា​កតិ្តយស​របស់​ប្រទេស​ជាតិ​ជា​ពិសេស​ការ​រៀបចំ​ស្តង់ដារ​សហគមន៍​ទេសចរណ៍​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព និង​ការ​សហប្រតិ​បត្តិការ​ក្នុង​ប្រទេស​នីមួយៗ​នៅ​ក្នុង​តំបន់​អាស៊ាន​។

ភូមិ​មួយ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​នៃ Koh Klang នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ គឺជា​កន្លែង​លម្ហែ​កាយ ដែល​កំពុង​ធ្វើ​ការ​កែលម្អ​ជីវភាព​រស់នៅ​របស់​អ្នក​ស្រុក​តាម​រយៈ​ទេសចរណ៍​តាម​សហគមន៍​។

ការ​ជិះទូក​លម្ហែ​តាម​បែប​ប្រពៃណី​ដែល​បាន​បង្កើត​ដោយ​ប្រជាជន​រស់នៅ​ទីនោះ​តាម​រយៈ​កំពង់ផែ Chao Fa នៅ​ក្បែរ​នោះ​តែ​រយៈពេល​ប្រហែល​១០​នាទី​ប៉ុណ្ណោះ​។ ភ្ញៀវ​ទេសចរ​អាច​រីក​រាយ​កម្សាន្ត​ជាមួយ​ទេសភាព​នៅ​ជុំវិញ​តំបន់ Koh Klang ដែល​ជា​សហគមន៍​មួយ​ក្នុង​ចំណោម​សហគមន៍​ទាំង​១៥ ទាំង​នៅ​ដីគោក និង​នៅ​លើ​កោះ​។

នៅ​តំបន់ Koh Klang និង​តំបន់​២​ទៀត​ដែល​នៅ​លើ​កោះ​ដែរ​នោះ មាន​ប្រជា​ពលរដ្ឋ​សរុប​ចំនួន ៥​ពាន់​នាក់ ដែល​កំពុង​រស់នៅ និង​ប្រកប​អាជីវកម្ម​ធ្វើ​ស្រែ​ចម្ការ រត់​ទូក និង​លក់​ម្ហួប​អាហារ​តាម​ភោជនីដ្ឋាន​តាម​លំនាំ​ប្រពៃណី​របស់​ពួក​គេ​ជាដើម​។

ធ្វើ​ដំណើរ​ជុំវិញ​កោះ​នេះ​ជាមួយ​ត្រី​ចក្រ​យាន​របស់​អ្នក​ស្រុក​ដើម្បី​ភ្លក្ស​អាហារ​ម្ហូប​អាហារ​សមុទ្រ​ក្នុង​ស្រុក​ស្រស់ៗ ឬ​រៀន​ពី​របៀប​ដើម្បី​ធ្វើ​នំ​នៅ​តាម​ផ្ទះ​ប្រជា​សហគមន៍​អាច​ជា​រឿង​មួយ​ប្លែក​សម្រាប់​ភ្ញៀវ​ទេសចរ​។

អ្នក​ស្រី សុផា (Sopha Koh Klang) អាយុ​៤៥​ឆ្នាំ ជា​តំណាង​សហគមន៍​ម្នាក់​ដែល​គ្រប់គ្រង​ការ​អភិវឌ្ឍ​ទេសចរណ៍ នៅ​តាម​សហគមន៍​នៅ​កោះ Koh Klang នៅ​ក្នុង​ខេត្ត Krabi បាន​ឱ្យ​ដឹង​ថា នៅ​ទីនេះ​មាន​សហគមន៍​ចំនួន​១៥ ដែល​ស្ថិត​នៅ​ក្រោម​ការ​គាំទ្រ​ពី​គម្រោង​ទេសចរណ៍​សហគមន៍ (CBT) នៅ​ក្រសួង​ទេសចរណ៍ របស់​ប្រទេស​ថៃ​។

ក្រៅ​ពី​ការ​រក្សា​ទុក​នូវ​វប្បធម៌​ប្រពៃណី​ក្នុង​តំបន់​ដូចជា​ការ​ត្បាញ​ក្រណាត់ និង​ធ្វើ​ទូក អ្នក​ស្រី សុ​ផា​បាន​ប្រាប់​ថា ភ្ញៀវ​ទេសចរ​នឹង​មើល​ឃើញ​ពី​របៀប​ដែល​ប្រជាជន​នៅ​តែ​មាន​របៀប​រស់នៅ​តាម​មូលដ្ឋាន​ដែល​ខុស​គ្នា​ពី​ទីក្រុង​ដូចជា​ផ្ទះ​នៅ​តាម​ភូមិ ការ​ស្នាក់​នៅ​តាម​ផ្ទះ​សហគមន៍ ជិះ​ម៉ូតូ​កង់​បី​ដើម្បី​មើល​សត្វ និង របៀប​រស់នៅ​តាម​បែប​ប្រពៃណី​តែ​មួយ​គត់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម័យ​បច្ចុប្បន្ន​។

អ្នក​ស្រី​បន្ត​ថា​ការ​អភិវឌ្ឍ​បែប​នេះ​នឹង​រួម ចំណែក​លើក​កម្ពស់​ដល់​ការ​រស់នៅ​តាម បែប​ប្រពៃណី​ដល់​មនុស្ស​ជំនាន់​ក្រោយ​។

សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ជា​គម្រោង​ដែល​ត្រូវ​បាន​ធ្វើ​ការ​អភិវឌ្ឍ​ពី​ក្រសួង​ទេសចរណ៍ អង្គការ​នានា និង​ក្រុម​សហគ្រិន​នៃ​ប្រទេស​នីមួយៗ​ក្នុង​ការ​រៀបចំ​សំណង់​អចលនទ្រព្យ ដូច​ជា សំណង់​លំនៅឋាន​របស់​ប្រជាជន សំណង់​លំនៅឋាន​សម្រាប់​ភ្ញៀវទេសចរ​ស្នាក់​នៅ និង​សំណង់​ភោជនីយដ្ឋាន​ជាដើម​។

លោក Paramatta Chuaykarn ម្ចាស់ផ្ទះ​សហគមន៍ «Kidthung Cottage» បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​យើង​បាន​បើក​ដំណើរការ​ផ្ទះ​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ​ទេសចរ​បែប​នេះ​ត្រឹម​តែ​២​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ឆ្នាំ​ដំបូង​គឺ​ការ​សិក្សា ហើយ​ឆ្នាំ​ទី​២ បាន​បើក​ដំណើរ​ជា​ផ្លូវ​ការ​។ យើង​មាន​ភ្ញៀវ​ជា​ក្រុមៗ​ជា​រៀងរាល់​សប្តាហ៍​ដែល​ពួក​គេ​ស្រឡាញ់ និង​ចង់​ស្វែង​យល់​ពីបទ​ពិសោធ​ក្នុង​ស្រុក​របស់​យើង​នៅ​ក្នុង​សហគមន៍​»​។

លោក​បាន​ប្រាប់ថា ការ​អភិវឌ្ឍ​លើ​ការ​ស្នាក់​នៅ​តាម​ផ្ទះ​មាន ៣​ប្រភេទ គឺ​ផ្ទះ​សំណាក់ ដោយ​ស្នាក់​នៅ​ជាមួយ​អ្នក​ភូមិ ប្រភេទ​បាង​ហ្គា​ឡូ ដែល​សង់​ជា​ខ្ទម​ថ្មី​សម្រាប់​ភ្ញៀវ និង​ផ្ទះ​ដែល​មាន​ការ​តុបតែង​រចនា​លម្អ​ដោយ​ភ្ញៀវ​ស្នាក់នៅ​ជាមួយ​ម្ចាស់​ផ្ទះ​។

លោក​បាន​បន្តថា បន្ទាប់ពី​ការ​អភិវឌ្ឍ​នៃ​វិស័យ​ទេសចរណ៍​បាន​មក​ដល់​ភូមិ Koh Klang អ្វីៗ​ត្រូវ​បាន ផ្លាស់​ប្តូរ​ដោយ​សារ​តែ​ការ​អភិវឌ្ឍ​លំនៅឋាន ភោជនីយដ្ឋាន និង​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​របស់​សហគមន៍​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​។

លោក​បាន​បន្ថែម​ថា​ ៖ «​ខ្ញុំ​មើល​ឃើញ​ថា ការ​ទាក់ទាញ​នៅ​ទីនេះ​គឺជា​អ្វី​ដែល​យើង​​មាន​រួច​ហើយ ហើយ​ខ្ញុំ​រំពឹង​ថា អ្នក​ភូមិ​អាច​រក្សា​របៀប​រស់នៅ​ផ្ទាល់​ខ្លួន​របស់​យើង​នៅ​ពេល​ដែល​ការ​អភិវឌ្ឍ និង​ការ​វិនិយោគ​បែប​នេះ​បាន​ដើរ​ទន្ទឹម​គ្នា​»​។

យោង​តាម​អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍ និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ លោក ប៊ូ ចន្ទ​សេរី​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពុជា​បាន​ចាប់​ផ្តើម​វិស័យ​អេកូ​ទេសចរណ៍​តាម​សហគមន៍​ជាច្រើន​ឆ្នាំ​មក​ហើយ​។ ឧទាហរណ៍​មួយ​នៃ​សហគមន៍​អេកូ​ទេសចរណ៍ គឺ​តំបន់​ចំបក់​​ជា​សហគមន៍​មួយ​ដែល​មាន​ភូមិ​ចំនួន​៩​ភូមិ​នៅ​ជុំវិញ​នោះ​។

លោក​ថា ៖ «ក្រសួង​ទេសចរណ៍ និង​អង្គការ​មួយ​ចំនួន​បាន​រៀបចំ​គម្រោង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ក្នុង​ការ​អភិវឌ្ឍ​ជាមួយ​សហគមន៍​មូលដ្ឋាន​ចំនួន ៥៦ នាពេល​ថ្មីៗ​នេះ​»​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ស្រី​សាស្ត្រាចារ្យ Chavanee Tongroach អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​កីឡា បាន​ធ្វើ​ជា​អធិបតី​ក្នុង​ការ​បើក​ដំណើរ​ការ​កម្មវិធី​របស់ Asean Travel Journo Camp នៅ​ទីក្រុង​បាងកក បាន​មាន​ប្រសាសន៍​ថា​ ៖ «​ខ្ញុំ​គិត​ថា សហគមន៍​អាស៊ាន​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា ហើយ​គ្រប់​ប្រទេស​ទាំង​អស់​គួរ​តែ​មាន​ស្តង់ដារ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ដើម្បី​បំពេញ​តាម​ស្តង់ដារ និង​គុណភាព​ដើម្បី​ធ្វើ​ការ​រួមគ្នា​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ជាច្រើន​»​។

កញ្ញា Pansita Sasirawuth មន្ត្រី​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៃ​ក្រុម​សហគ្រិន Local Alike នៃ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ប្រជាជន​ដែល​រស់នៅ Koh Klang ធ្លាប់​មាន​កម្មវិធី​ទេសចរណ៍​តាំងពី​៤​ឆ្នាំ​មុន​។ ដូច្នេះ ពួក​គាត់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូលរួម​ក្នុងការ​លើក​កម្ពស់ និង​ផ្សព្វផ្សាយ​ពី​ការ​អភិវឌ្ឍ​សហគមន៍​បែប​នេះ​។

កញ្ញា​បន្ត​ថា​៖ «​ការ​បង្កើត​រួមគ្នា​» អាច​ជា​ចម្លើយ​ពីបទ​ពិសោធ​របស់​យើង​ពី​ព្រោះ អ្នក​ធ្វើ​ដំណើរ​ទេសចរណ៍​ ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ដែល​ធ្វើឱ្យ​សហគមន៍​មាន​ការ​លូត​លាស់​អភិវឌ្ឍន៍​ទេសចរណ៍​កាន់​តែ​ប្រសើរ​ឡើង​។

កញ្ញា Pansita បាន​បន្ថែម​ថា​ ៖ «យើង​ចង់​ឃើញ​ពួក​គេ​ពង្រឹង​សមត្ថភាព​ទេសចរណ៍ ហើយ​ពួក​គេ​អាច​គ្រប់គ្រង​សហគមន៍ និង​ភូមិ​ស្ថាន​របស់​ពួក​គេ​ឱ្យ​មាន​និរន្តរភាព​»៕

កញ្ញា មួង វណ្ឌី អ្នក​យក​ព័ត៌មាន​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី ASEAN Travel Journo Camp​ដែល​បាន​រៀបចំ​ដោយ​សមាគម​អ្នក​កាសែត​ប្រទេស​ថៃ និង AirAsia ប្រទេស​ថៃ​។

Source From : Phnom Penh Post  

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00
Land For Sale
Chorm Chao,Porsenchey
USD 140,000.00
Land For Sale
Kakarb,Porsenchey
USD 130,000.00

CVEA MEMBERS