គំនូរ​លើ​ជញ្ជាំង​ធ្វើ​ឲ្យ​ដង​វិថី​នៅ​ជាយក្រុង Beirut កាន់​តែ​ស្រស់​បំព្រង

Languages

banner realestate

CVEA-Website-homepage-ad

591

vtrust

premuim housing

 
ហាវិថី​នៅ​ជាយក្រុង Beirut ក្នុង​ប្រទេស Lebanon ប្លុក Ouzai

មើល​តាម​ដង​មហាវិថី​នៅ​ជាយក្រុង Beirut ក្នុង​ប្រទេស Lebanon ប្លុក Ouzai គឺជា​តំបន់​សំណង់​ចម្រុះ​មួយ ប៉ុន្តែ​សម្បូរ​ទៅ​ដោយ​អគារ​ទាបៗ​ដែល មាន​ជញ្ជាំង​រចនា​ជាមួយ​នឹង​រូប​គំនូរ​សិល្បៈ​យ៉ាង​ស្រស់​ស្អាត​។

វិចិត្រករ​ដែល​បាន​ចូលរួម​ក្នុង​គម្រោង «Ouzville» បាន​គូរ​លើ​ផ្ទៃ​ជញ្ជាំង​ជាមួយ​នឹង​ពណ៌​ខៀវ​ខ្ចី ពណ៌​ក្រហម ពណ៌​លឿង និង​បៃតង​យ៉ាង​ស្រស់​ស្អាត​ទាក់​ភ្នែក​ជាមួយ​នឹង​គំនូរ​គ្រវាស​ទាំង​បែប doodles និង​បែប​តួអង្គ​តុក្កតា​។

គម្រោង​នេះ​ផ្តល់​នូវ​សោភ័ណភាព​គួរ​ជាទី​គយគន់​សម្រាប់ Ouzai ដែល​ជា​ផ្លូវ​លំ​ចូល​ទៅ​ក្នុង និង​មាន​ប្រជាជន​រស់នៅ​បែប​ចម្រុះ​លាយឡំ​គ្នា​នៅ​តំបន់​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង Beirut​។

ទីកន្លែង​នេះ​ធ្លាប់​ជា​ភូមិ​ស្ងាត់​ជ្រងំ​មួយ​ដែល​មាន​ឆ្នេរ​សមុទ្រ​លាត​សន្ធឹង​យ៉ាង​វែង​ហើយ​មាន​អ្នក​មក​ដេក​សំដិល​ហាល​ថ្ងៃ​កម្សាន្ត​ដែល​ធ្វើ​ដំណើរ​មក​ពី​ទី​ឆ្ងាយ​។

យ៉ាង​ណា​មិញ​ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៩០ មាន​ប្រជាជន​ភៀស​ខ្លួន​ពី​កន្លែង​ផ្សេង​យ៉ាង​ច្រើន​មក​រស់នៅ​តំបន់​នេះ​ហើយ​បាន​ធ្វើ​ផ្ទះ​ទាន់ហន់​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​អ្វី​នោះ​ឡើយ ព្រោះ​ដើម្បី​បំពេញ​តម្រូវ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ជា​ចាំបាច់​។

អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​សំណង់ អគារ​អានាធិបតេយ្យ​ក្នុង​តំបន់​នេះ​ព្រម​ទាំង​ខ្សែភ្លើង​ខ្វាត់​ខ្វែង​ស្អេកស្កះ​ទាំងនេះ​គឺ អាច​មើល​ឃើញ​បាន​ពីលើ​យន្តហោះ​ដែល ចុះចត​នៅ​អាកាស​យានដ្ឋាន Beirut​។

Ayad Nasser ម្ចាស់​គម្រោង Ouzville នេះ​បាន​កើត​ក្នុង​ឆ្នាំ​១៩៧០ នៅ​តំបន់ Ouzai ប៉ុន្តែ​បាន​ផ្លាស់​ទៅ​រស់នៅ​បរទេស​នៅ​ពេល​កើត​សង្គ្រាម​ស៊ីវិល​។

លោក​ថ្លែង​ថា រាល់​ពេល​ដែល​លោក​ជិះ​យន្តហោះ​មក​ចុះ​ចត​ក្បែរ​អាកាស​យានដ្ឋាន​នេះ​វា​រំឭក​នូវ​អនុស្សាវរីយ៍​ដ៏​ឈឺចាប់​នៅ​ពេល​ដែល​ប្រជាជន​នៅ​តំបន់​នេះ​បែកបាក់​ខ្ចាត់ខ្ចាយ​ដោយ​សារ​សង្គ្រាម​។

លោក​ថ្លែង​ប្រាប់ AFP ថា​៖ «​រាល់​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​លំបាក​ក្នុង​ចិត្ត​អំឡុង​ពេល​ចុះ​ចត ខ្ញុំ​តែងតែ​និយាយ​ថា ខ្ញុំ​នឹង​មើល​ថែ Ouzai ជានិច្ច​»​។

លោក Nasser បាន​ចាប់​ផ្តើម​គម្រោង របស់​លោក​អស់​រយៈពេល​១៨​ខែ មក​ហើយ​ដោយ​អញ្ជើញ​វិចិត្រករ​គំនូរ​លើ​ដង​ផ្លូវ​ទាំង​ជនជាតិ​ឡេបានីស និង​អន្តរជាតិ​ទាំង​អស់​មក​កែលម្អ​សោភ័ណភាព​របស់​ទីក្រុង Beirut ពិសេស​គឺ​តំបន់ Ouzai តែ​ម្តង​។

លោក​ថ្លែងថា «​ខ្ញុំ​មាន​អារម្មណ៍​ថា តំបន់​ដែល​គេ​បោះបង់​ខ្លាំង​ជាង​គេ​នៅ​ប្រទេស​Lebanon គឺ​Ouzai តែ​ម្តង​»​។

«​អស់​រយៈពេល​៤០​ឆ្នាំ​មក​ហើយ​ដែល គ្មាន​នរណា​ម្នាក់​អើពើ​នឹង​តំបន់​នេះ​មិន​ថា​តែ​រដ្ឋាភិបាល គណបក្ស​នយោបាយ​ជាតិ​ឬ​ប្រជាជន​ក្នុង​តំបន់​នេះ​នោះ​ទេ​»​។

លោក​ធ្វើ​ការ​ជាមួយ​ប្រជាជន​នៅ Ouzai ដើម្បី​ស្វែងរក​ផ្លូវ និង​អគារ​ដែល​ត្រូវ​កែលម្អ​សោភ័ណភាព​របស់​វា​ជាមួយ​នឹង​ពណ៌​ចម្រុះ​ទាក់​ភ្នែក​។ រហូត​មក​ដល់​ពេល​នេះ ក្រុម​លោក​បាន​លាប​ពណ៌​អគារ​អស់​ជាង​១៤០​ខ្នង​មក​ហើយ​។

មើល​ពី​ផ្លូវ​ខាង​ក្រោម​ផ្ទះ​ជាន់​ផ្ទាល់​ដី​របស់​នាង​គេ​ឃើញ​Jumana Yunis​តាម​បង្អួច​នៃ​ផ្ទះ​ដែល​ផ្ទៃ​ជញ្ជាំង​ពណ៌​លឿងខ្ចី​ដែល​នាង​កំពុង​តែ​រៀបចំ​សណ្តែក​បៃតង​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​។

ខាង​ក្រោម​បង្អួច គឺជា​រូប​ដ៏​ធំ​នៃ​ផ្ទៃ​មុខ​របស់​នារី​ម្នាក់​ដែល​មាន​លាយ​ឡំ​ប្រដេញ​ពណ៌​ផ្ទៃ​មេឃ និង​ពណ៌​ខៀវ​ខ្ចី​។

ថ្លែង​ក្នុង​វ័យ​៣៨​ឆ្នាំ​Yunis បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​របស់​ខ្លួន​នៅ Ouzai​ដោយ​មាន​កូន​៤​នាក់​ក្នុង​ផ្ទះ​ដែល​នាង​ចាប់​កំណើត​។

សម្រាប់​នាង​Ouzville គឺជា​គម្រោង​ដែល​នាំ​មក​នូវ​«​ភាព​សប្បាយ​រីករាយ​» ដល់​អ្នក​ជិត​ខាង​ដែល​នាង​ស្រឡាញ់​។

នាង​ថ្លែង​ប្រាប់​AFP​ថា «​អ្នក​រីករាយ​នៅ​ពេល​ដែល​អ្នក​ចេញ​ទៅ​ក្រៅ​ហើយ​ឃើញ​ពណ៌​ចម្រុះ​គ្នា ហើយ​ពេល​ខ្លះ​មើល​ទៅ​ចម្លែក​ផង​ដែរ​។ អ្នក​មាន​អារម្មណ៍​ថា​តំបន់​នេះ​ហាក់​បី​ដូច​ជា​កន្លែង​ថ្មី​មួយ​»​។

«​មនុស្ស​ជាច្រើន​បាន​មក​លេង​នៅ​តំបន់​នេះហើយ​យើង​បាន​រាប់​អាន​មនុស្ស​ថ្មីៗ​ជាច្រើន​។ ពណ៌​ទាំងនេះ​បាន​ធ្វើ​ឲ្យ​តំបន់​នេះ​គួរ​ឲ្យ​ទាក់ទាញ​និង​គួរ​ឲ្យ​ស្រឡាញ់​មែន​ទែន​។​»

​លោក Nasser ថ្លែងថា ផ្នែក​មួយ​នៃ​គោលដៅ​របស់​គម្រោង​នេះ​គឺ​ដើម្បី «​បំបែក​ពាក្យ​មិនល្អ​» ដែល​គេ​ធ្លាប់​និយាយ​មក​កាន់ Ouzai​ដែល​មនុស្ស​ជាច្រើន​នៅ​ប្រទេស​Lebanon ចាត់​ទុក​ថា​ជា​តំបន់​អានាធិបតេយ្យ​ស្មោក​គ្រោក​ដែល​ត្រូវ​ចៀសវាង​។

ទឹក​ប្រាក់​មួយ​ភាគ​ធំ​នៃ​ទឹក​ប្រាក់​សរុប​១៤០០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ចំណាយ​ទៅ​លើ​ការ​ជួល​មនុស្ស​ពី​ប្រទេស​Lebanon ផ្ទាល់ និង​មក​ពី​បរទេស​ឲ្យ​មក​កាន់​ហាង​លក់​ត្រី​ក្នុងស្រុក​មួយ​ដើម្បី​ជំរុញ​ឲ្យ​ពួក​គេ​ស្គាល់​ប្រជាជន​នៅ​Ouzai កាន់​តែ​ច្រើន​។

Rania al-Halabi​ដែលជា​វិចិត្រករ​មិន​រក​ប្រាក់​កម្រៃ​មួយរូប​ក្នុង​គម្រោង​នេះ​បាន​ថ្លែង​ថា​Ouzai «​គឺជា​តំបន់​មួយ​ដែល​យើង​ជា​ធម្មតា​ជិះ​រថយន្ត​ចូល​ទៅ​តាម​កាលៈទេសៈ​ណា​ដែល​ល្អ​បំផុត​។

ប៉ុន្តែ​នាង​ថ្លែងថា គម្រោង​នេះ​បាន​ជំរុញ​ទឹក​ចិត្ត​របស់​នាង​។

នាង​ថ្លែង​ខណៈ​ដែល​នាង​ឈោង​លាប​ពណ៌​បៃតង​ទៅ​លើ​ផ្ទៃ​មុខ​លើ​ជញ្ជាំង​កម្ពស់​ពីរ​បី​ម៉ែត្រ​ថា «​ពណ៌​អាច​ធ្វើ​ឲ្យ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​ជីវិត​របស់​យើង​ស្រស់​បំព្រង​ហើយ​នេះ​ជា​អ្វីមួយ​ដែល​នឹង​ផ្លាស់​ប្តូរ​ជីវិត​របស់​អ្នក​គ្រប់គ្នា​»​។ ខណៈ​ដែល​ប្រជាជន​ក្នុង​តំបន់​នេះ​ស្វាគមន៍​ចំពោះ​ការផ្តួចផ្តើម​របស់​Nasser ពួក​គេ​បាន​លើក​ឡើង​ពី​កង្វះខាត​សេវា​ក្នុង​តំបន់​បើទោះបីជា​កម្មករ​របស់​អាជ្ញាធរ​ក្នុង​តំបន់​កំពុង​តែ​ជីក​ផ្លូវ​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ចុះទៅ​កាន់​តែ​តំបន់​នេះ​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ក្តី​។

លោក​Zakaria Kobrosly​ជា​អ្នក​នេសាទ​អាយុ​៥៧​ឆ្នាំ​ហើយ​រស់នៅ​ផ្ទះ​ដែល​ស្ថិត​នៅ​ប៉ុន្មាន​ម៉ែត្រ​ពី​ឆ្នេរ​ថ្លែងថា «​វា​គួរ​តែ​ភារកិច្ច​របស់​អាជ្ញាធរ​តំបន់​នេះ​ដែល​ត្រូវ​ធ្វើ​លើ​រឿង​នេះ​មិន​មែន​តែ​នៅ​តំបន់​នេះ​នោះ​ទេ​»​។

អនាគត​នៃ​គម្រោង​នេះ នឹង​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ការ​ប្តេជ្ញា​របស់​អ្នក​រស់​នៅ​ក្នុង​តំបន់​នេះ​ដើម្បី​បន្ត​ការងារ​នេះ​។

Nasser គ្រោង​នឹង​អនុវត្ត​គម្រោង​របស់​ខ្លួន​ក្រោយ​ពេល​លោក​សម្ភោធ​នូវ​យុទ្ធនាការ​ស្វែងរក​ថវិកា​មួយ​ឲ្យ​បាន​ចំនួន​៣៥០០០​ដុល្លារ​ដើម្បី​បន្ត​គម្រោង​នេះ​។

Kobrosly បាន​ថ្លែង​ថា​គម្រោង​នេះ​បាន​បង្កើន​នូវ​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រជាជន​នៅ​តំបន់​នេះ​កាន់​តែ​ល្អ​ប្រសើរ​។

លោក​បន្ត​ថា «​ប្រជាជន​នៅទីនេះ​ធ្លាប់​តែ​និយាយ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​ផ្ទះ ប៉ុន្តែ​ឥឡូវ​ពួកគេ​ចេញ​ទៅ​និយាយ​គ្នា​ខាង​ក្រៅ​តាម​ដង​ផ្លូវ​ដែរ​»​។

«​វា​បាន​ជួយ​ឲ្យ​អារម្មណ៍​របស់​មនុស្ស​ទាំង​អស់​គ្នា​នៅទីនេះ​ស្រស់​ស្រាយ ហើយ​ពួក​គេ​បាន​ចាប់​ផ្តើម​ស្គាល់​គ្នា​ជា​បណ្តើរៗ​ហើយ​»​។

លោក​ថ្លែងថា ទេសភាព​ដែល​គួរ​ឲ្យ​គយគន់​បំផុត​របស់ Ouzai​គឺ​នៅ​ពេល​ដែល​មើល​ពី​ទូក​នេសាទ​ពី​សមុទ្រ​មេឌីទែរ៉ាណេ​។

«​អ្នក​អាច​មើល​ឃើញ​តំបន់​នេះ​ទាំងមូល​ជាមួយ​ពណ៌​ចម្រុះ​គ្នា​ទាំង​អស់​តែ​ម្តង​។ មើលទៅ​ដូចជា​Disneyland អី​អ៊ីចឹង​ណា៎​!»៕

Sara Hussein/AFP

Source From : Phnom Penh Post  

LATEST EXCLUSIVE LISTING

Land For Sale
Sangkat Pir,Mittakpheap
USD 2,300,000.00
Land For Sale
Preaek Pnov,Ponhea Leu
USD 290.00/SQM
Land For Sale
Krang Thnong,Porsenchey
USD 428,888.00
Land For Sale
Chorm Chao,Porsenchey
USD 128,888.00
Flat House For Sale
Boeng Keng Kang I,Chamkarmon
USD 698,800.00

CVEA MEMBERS