បឹង​ដែល​គេ​គោរព​បូជា​នៅ​​ ​ចិន កំពុង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង ​ដោយ​ភាព​កុះករ​នៃ​ចំនួន​ប្រជាជន​នៅ​រដ្ឋធានី

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
បុរសៗ​កំពុង​តែ​ចែវ​ទូក និង​បើកទូក​ម៉ាស៊ីន​ល្បឿន​លឿន ដែល​នៅលើ​នោះ​មាន​ដឹកជញ្ជូន​គ្រួសារ​ជនជាតិ​ចិន នៅតាម​បឹង​នៃ​តំបន់ Baiyangdian ប្រទេស​ចិន​នៅក្នុង​តំបន់​ដែល​ត្រូវបាន​គេ​កំណត់ទុក​បម្រុង​ថ្មី​នៃ Xiongan នៅ​ថ្ងៃទី ៤ ខែ​មិថុនា​។ Sim Chi Yin / The New York Times

ប្រសិន​ជា​យើង​ជិះ​រថយន្ត​ពីរ​បី​ម៉ោង​ទៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ប៉េកាំង យើង​នឹង​បាន​ប្រទះ​ឃើញ បឹង​តូចធំ​ជាច្រើន​កន្លែង ដែល​មាន​ភាព​ល្បី​ល្បាញ​រាប់​សតវត្សរ៍​មក​ហើយ​ថា ជា​កន្លែង​ដ៏​មាន​ប្រជាប្រិយ​ភាព​ពេល​ចង់​នេសាទ​ត្រី ឬ​ធ្វើ​ការ​ប្រមាញ់ រួម​ទាំង​ខ្យល់​ដ៏​ល្ហើយ​នៅ​ក្នុង​រដូវក្ដៅ​នៅ​ទីនោះ​ផង​ដែរ​។

ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ក្រោយៗ​នេះ តំបន់​ដី​សើម​ដែល​ងាយ​រង​ផល​ប៉ះពាល់​នេះ នឹង​ត្រូវ​បាន​កែច្នៃ​ទៅ​ជា​ទីក្រុង​រណប​ដ៏​ធំ​សម្បើម​មួយ​សម្រាប់​រដ្ឋធានី ដែល​មាន​កំណើន​ប្រជាជន​ហូរ​ហៀរ​នៅ​ក្នុង​ប្រទេស​ចិន​។

មន្ទីរ​ពេទ្យ សាកល​វិទ្យាល័យ ផ្សារ ទីស្នាក់ការ​ក្រុមហ៊ុន និង​ស្ទើរ​តែ​អ្វីៗ​ទាំង​អស់​ដែល​មើល​ទៅ​មិន​ចុះ​សម្រុង​ទៅ​នឹង​តួនាទី​របស់​ទីក្រុង​ប៉េកាំង​ក្នុង​នាម​ជា មជ្ឈមណ្ឌល​នយោបាយ​របស់​ប្រទេស​ចិន​នោះ នឹង​ត្រូវបាន​ផ្លាស់ប្តូរ​នៅ​ក្បែរ​ទីក្រុង​បៃ​យង​ឌៀន ដែលជា​គម្រោង​ដ៏​ធំ​មួយ​នេះ​ឥឡួវ​នេះ​ត្រូវ​មន្ត្រី​ដាក់​នាម​ថា គម្រោង​ប្រចាំ​សហស្សវត្សរ៍​។

គំនិត​ដែល​ចង់​បាន គឺ​ការ​បំប្លែង​ទីក្រុង​ប៉េកាំង​ឲ្យ​ទៅជា​ទីក្រុង​ដូចជា​ក្រុង​វ៉ាស៊ីនតោន​ដែល​ជា​ទីក្រុង​មួយ​ដែល​ត្រូវ​បាន​គេ​ស្ថាបនា​ឡើង​ជា​ក្រុង​រដ្ឋបាល​កណ្តាល​មួយ​ដែល​បង្ហាញ​នូវ​អំណាច​។

លោក Zhang Yue ដែល​មាន​ស្រុក​កំណើត​កើត​នៅ​រដ្ឋធានី​នេះ​ផ្ទាល់​តែ​ម្តង បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​រង​នៅ​សាកល​វិទ្យាល័យ Illinois ក្នុង​ទីក្រុង​ស៊ីកាហ្គោ បាន​ថ្លែង​ថា​ ៖ «​រដ្ឋាភិបាល​កំពុង​តែ កំណត់​អត្តសញ្ញាណ ដែល​ទីក្រុង​ប៉េកាំង គួរ​តែ​មាន​តាំង​ពី​យូរ​មក​ហើយ​នេះ​សា​ឡើង​វិញ​។ រដ្ឋាភិបាល​មិន​ចង់​បាន​ទីក្រុង​មួយ​ដែល​សម្បូរ​ទៅ​ដោយ​សង្កាត់​ចាស់​នោះទេ ប៉ុន្តែ​ពួក​គេ​ត្រូវការ​ទីក្រុង​នយោបាយ​មួយ​ដែល​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​រដ្ឋាភិបាល​កណ្តាល​»​។

អ្នក​រៀបចំ​ផែនការ​បាន​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​សេវា​បម្រើ​ទីក្រុង​ជាច្រើន​របស់​រដ្ឋធានី​ទៅ​កាន់​ទីក្រុង​រណប​មួយ​ផ្សេង​ទៀត គឺ​តុង​ចូវ (Tongzhou) ហើយ​ពួក​គេ​ក៏​គ្រោង​វៃ​កម្ទេច​ផ្សារ​ដែល​មាន​ភាព​ចលាចល ប៉ុន្តែ​ពោរ​ពេញ​ដោយ​ភាព​រស់​រវើក​នៅ​តាម​ផ្លូវ​នៅ​ទីប្រជុំជន​ទាំង​នេះ​ដែរ។

មហិច្ឆតា​ពង្រីក​វាតទី​របស់​រដ្ឋាភិបាល គឺ​ស្តែង​ចេញ​មាន​ភាព​ច្បាស់​លាស់​បំផុត​នៅ​កន្លែង​មួយ​ដែល​នឹង​ត្រូវ​បាន​គេស្គាល់​ថា ជា​តំបន់​ថ្មី Xiongan នា​ពេល​អនាគត​។ ដោយ​មាន​ទំហំ​៣​ដង​ធំ​ជាង ទីក្រុង​ញូវយ៉ក​វា​នឹង​ត្រូវ​បាន​សាងសង់​ឡើង​ពី​បាតដៃ​ទទេ ចេញពី​តំបន់​តូចៗ និង​តំបន់​ទំនាប​របស់​ស្រុក Xiongan​។​ ​តំបន់​នេះ​ត្រូវបាន​ពង្រាយ​ពោរពេញ​ដោយ​ភូមិ​ដែល​ភ្ជាប់​ទៅនឹង​ផ្នែកនៃ​បឹង និង​ទំនប់​ទឹក ហើយ​តំបន់​នេះ​ពីមុន​មិន​អាច​ឆ្លងកាត់​រួច​ទេ គឺ​មានតែ​ចរាចរណ៍​ទូក​រត់​ឆ្វាត់ឆ្វែង​តែ​ប៉ុណ្ណោះ គឺ​ទើបតែ​ប្រហែល​ជា​៦​ឆ្នាំ​មុន​នេះ​ទេ ទើប​ឆ្លងកាត់​បាន​។ ប្រជាជន​ក្នុង​តំបន់​ដឹងថា ការ​ផ្លាស់ប្តូរ​ដ៏​ធំធេង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​។

លោក Chen Dazheng អ្នក​នេសាទ​ត្រី និង​ដឹក​ជញ្ជូន​មនុស្ស​តាម បណ្តោយ​ប្រឡាយ​ក្នុង​តំបន់​នេះ​បាន​និយាយថា​ ៖ «​ជា​ការ​ពិត​ណាស់​វា​ជា​កិត្តិយស​ដ៏​ធំធេង​មួយ​ដែល​រដ្ឋាភិបាល​កណ្តាល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​មក​លើ​ពួក​យើង​នៅ Baiyangdian​។ យើង​មិន​ដឹង​ត្រូវ​រំពឹង​ទុក​អ្វី​នោះ​ទេ គឺ​ដឹង​តែ​យើង​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ទីកន្លែង​»​។

ការ​ព្យាករ​មួយ​នេះ ស្តែង​ចេញ​កាន់​តែ​ច្បាស់​ទៅទៀត​នៅ​ពេល​ដែល​ផែនការ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ខែ​មេសា​។ តម្លៃ​អចលនទ្រព្យ​នៅ​ក្នុង​តំបន់​នេះ​បាន​ចាប់​ផ្ដើម​ឡើង​ខ្ពស់​កប់​ពពក ហើយ​អាជ្ញាធរ​នាំ​គ្នា​រួសរាន់​ដាក់​ការ​ហាម​ឃាត់​យ៉ាង​តឹងរ៉ឹង​លើ​សំណង់​ថ្មីៗ​គ្រប់​ប្រភេទ​ទាំង​អស់​។

នៅ​ក្នុង​ភូមិ​ដែល​មាន​ទេសភាព​ដ៏​ស្រស់ស្អាត Quantou ដែល​មាន​ទិដ្ឋភាព​ច្រក​ផ្លូវ និង​ជញ្ជាំង​ទៅ​ហាក់​ដូច​ជា​ល្បែង​ផ្គុំ​រូប​មួយ​នេះ អ្នក​រស់នៅ​ទីនោះ​កំពុង​តែ​រង់ចាំ​ដើម្បី​ដឹងថា តើ​ផ្ទះ​របស់​ពួក​គេ​នឹង​ត្រូវបាន​គេ​កម្ទេច​ចោល​ ឬក៏​អត់?

កាលពី​ឆ្នាំ​មុន​ភូមិ​នេះ​ត្រូវបាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នៃ​ភូមិ​ប្រវត្តិសាស្ត្រ មិន​មែន​ដោយ​សារ​តែ​ស្ថាបត្យកម្ម​របស់​ភូមិ​នេះ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដោយ​សារ​វប្បធម៌​ដ៏​ត្រចះ​ត្រចង់​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​រឹងមាំ​ទៅ​នឹង​ភូមិសាស្ត្រ​របស់​ខ្លួន​ផង​ដែរ​។

Quantou គឺជា​ភូមិ​មួយ​ដែល​មាន​វប្បធម៌ នៃ​ការ​ច្រៀង​ដ៏​ស្មុគស្មាញ ដែល​មាន​ដើម​កំណើត​មកពី​គម្ពី​ព្រះ​ពុទ្ធសាសនា​។ តន្ត្រី​នេះ​ត្រូវ​បាន​ច្រៀង​ដោយ​ក្រុម​ចម្រៀង​អ្នក​ស្រុក​ដែល​ជា​រៀងរាល់​ឆ្នាំ​នាំ​គ្នា​ជិះទូក​កាត់​បឹង Damaidia នៅ​ក្បែរ​នេះ ដើម្បី​ទៅ​ព្រះវិហារ​ដែល​ឧទ្ទិស​បន់ស្រន់​ដល់​អាទិទេព​នៃ​ថ្នាំ​សង្កូវ។

លោក Xia Manjun ជា​សមាជិក​ក្រុម​ចម្រៀង Quantou វ័យ ៣៦​ឆ្នាំ បាន​និយាយ​ថា​ ៖ «​យើង​សង្ឃឹម​ថា នឹង​បន្ត​ធ្វើ​បែប​នេះ​រហូត ទោះបី​ភូមិ​នេះ​ត្រូវ​បាន​គេ​កម្ទេច​ចោល​ក៏​ដោយ ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​ទីកន្លែង​ដែល​យើង​រស់នៅ​»​។ តើ​យើង​នឹង​រស់នៅ​ជិត​គ្នា ឬ​បែក​គ្នា​ទៅ​គ្រប់​ទីកន្លែង​? តើ​យើង​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ជិះ​កាត់​បឹង​នេះ​ដែរ​ឬ​ទេ បើ​សិន​ជា​គេ​សាងសង់​ការិយាល័យ​នៅ​ជុំវិញ​នោះ​»?

ការ​អភិវឌ្ឍ​ឡើង​វិញ​បាន​បំផ្លាញ​វប្បធម៌​ប្រពៃណី​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទីកន្លែង​ដូច​ជា​ទីក្រុង​ប៉េកាំង​នេះ​ជាដើម​រួច​មក​ហើយ​។ នៅ​ទី​នោះ​ការ​បំផ្លិច​បំផ្លាញ​នូវ​ច្រក​ផ្លូវ​ប្រពៃណី Hutong បាន​ដក​ចេញ​នូវ​សិល្បៈ​ក្បាច់គុន​ប្រពៃណី និង​ក្រុម​ភ្លេង​ប្រពៃណី ហើយ​បាន​ពង្រាយ​អ្នក​រស់នៅ​ទីនោះ​ជាច្រើន នៅ​តាម​ជាយ​ក្រុង​ឆ្ងាយៗ​។

នៅ​កន្លែង​ដូចជា Quantou ស្ថានភាព គឺ​មាន​ភាព​ផុយ​ស្រួយ​ជាង​តំបន់​ដទៃ​ទៅ​ទៀត​។ មនុស្ស​ដូច​ជា​លោក Xia ស្ថិត​ក្នុង​ចំណោម​មនុស្ស​ចុង​ក្រោយ​បង្អស់​ដែល​នៅ​ស្គាល់​តន្ត្រី​ចាស់ៗ​។ លោក​លក់​ផលិតផល​កសិកម្ម​ទៅ​ទីក្រុង​នានា ពី​ថ្ងៃច័ន្ទ ដល់​សុក្រ ហើយ​ត្រឡប់​ទៅ Quantou វិញ​នៅ​ចុង​សប្តាហ៍​ដើម្បី​បង្រៀន​ប្រពៃណី​នេះ​ដល់​កុមារៗ​ក្នុង​តំបន់​នេះ​។

កាល​ពី​ថ្ងៃ​អាទិត្យ​មួយ លោក​បាន​ដឹក​នាំ​សិស្ស​ចំនួន​២០​នាក់ នៅ​ក្នុង​សិក្ខា​សាលា​រយៈពេល ៤​ម៉ោង ដើម្បី​រៀន​តន្ត្រី​ដែល​ឪពុក​ម្តាយ​របស់​ពួក​គេ​ភាគ​ច្រើន​បាន​សិក្សា​កាល​ពួក​គាត់​នៅ​ក្មេងៗ​។

តំបន់​នេះ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​។ ស្រុក​មួយ​មាន​ទីតាំង​ស្ថិត​នៅ​តែ​២៥​គីឡូម៉ែត្រ ពី​ភូមិ Quantou ហើយ​ត្រូវ​បើកបរ​រយៈពេល​មួយ​ម៉ោង​តាម​បណ្តោយ​ផ្លូវ​រលាក់ នោះ​គឺ Anxin ដែល​ជា​ស្រុក​មាន​ចំនួន​ប្រជាជន​រស់​នៅ​តែ ​៥៥,០០០ ​នាក់​ទេ​។ វា​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​មួយ​ចំនួន​តូច ដែល​មាន​លក្ខណៈ​ដូចជា​ទីក្រុង​តូច​មួយ​។

នៅ​ទីនោះ សាស្ត្រាចារ្យ Zhou Runbiao ជា​ប្រវត្ដិ​វិទូ​ម្នាក់​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​និយាយ​ថា ការ​ព្រួយ​បារម្ភ អំពី​ការ​អភិវឌ្ឍ​នេះ​ត្រូវ​បាន​ពន្លើស​ហួស​ហេតុ​ពេក​។

ក្នុង​នាម​ជាម​ន្ត្រី​មួយរូប​ក្នុង​ចំណោម​មន្ត្រី​មួយ​ចំនួន​តូច ដែល​ហ៊ាន​និយាយ​ជា​សាធារណៈ​អំពី​គម្រោង​នេះ លោក Zhou បាន​ផ្តល់នូវ​ការ​វាយ​តម្លៃ​ពោរពេញ​ដោយ​សុទិដ្ឋិ​និយម​មួយ​។ ទី​១ លោក​បាន​កត់​សម្គាល់ថា ផែនការ​នេះ​ទើប​​តែត្រូវ​បាន​ប្រកាស​នៅ​ក្នុង​ខែ​មេសា​នេះ​ទេ ហើយ​ព័ត៌មាន​លម្អិត​មិន​ត្រូវ​បាន​គេ​ព្រាង​នៅ​ឡើយ​ទេ​។ ដូច្នេះ​លោក​បាន​និយាយ​ថា​ការ​ពិភាក្សា​អំពី​ការ​បំផ្លាញ​លំនៅឋាន​គឺ «​ឆាប់​ពេក​ហើយ​»​។

លោក​បាន​បន្ត​ទៀត​ថា តំបន់​ថ្មី (New Area) អាច​ជួយ​បង្កើន​គុណភាព​ទឹក​ក្នុង​តំបន់​។

នៅ​ទសវត្សរ៍​ឆ្នាំ​១៩៥០ តំបន់​ដី​សើម និង​បឹង​បាន​គ្រប​ដណ្តប់​ជាង​៧៧៥​គីឡូម៉ែត្រ​ការ៉េ និង​មាន​ទន្លេ​៩ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​។ តំបន់​នេះ​ធ្លាប់​មាន​ភាព​ល្បីល្បាញ​ខាង​វារីវប្បកម្ម និង​ទឹកស្អាត​។

បន្ទាប់​ពីនេះ​មក​កម្មវិធី​សាងសង់​ទំនប់​វារី​អគ្គីសនី​ត្រូវ​បាន​ចាប់​ផ្តើម​ឡើង ដោយ​នេះ​នឹង​ជួយ​ទប់ស្កាត់​នូវ​ទឹក​ជំនន់​រ៉ាំរ៉ៃ ដែល​បាន​រុក​រុល​ប្រទេស​នេះ​អស់​ជាច្រើន​សតវត្សរ៍​មក​ហើយ​។ ប៉ុន្តែ​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​នេះ​លើ​តំបន់​ដី​សើម គឺមាន​ភាព​មហន្តរាយ​ខ្ពស់​ខ្លាំង​ណាស់​។

ទំនាប និង​បឹង​នៅ​តំបន់​នេះ​បាន​ស្រុត​ចុះ​ជាង​ពាក់​កណ្តាល ឧស្សាហកម្ម​ផ្សេងៗ​បាន​លេច​ឡើង ដែល​នាំ​ឲ្យ​ប្រភព​ទឹក​នៅ​ពេល​នេះ​មិន​អាច​ផឹក​បាន​ទៀត​ទេ​។

លោក Zhou បាន​និយាយ​ថា​ ៖ «មូលហេតុ​ដែល​នាំ​ឲ្យ​កើត​ហេតុ​ការណ៍​នេះ​ឡើង គឺ​ដោយសារ​រដ្ឋាភិបាល​មូល​ដ្ឋាន​ធ្វើ​អ្វីៗ​ស្រេច​តែ​ចិត្ត​របស់​ពួក​គេ​។ ឥឡូវ​នេះ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​មជ្ឈិម ​រោងចក្រ​នឹង​ត្រូវ​បិទ​ហើយ​ទឹក​នឹង​ត្រូវ​បាន​សម្អាត​ឡើង​វិញ​»៕

Source From : Phnom Penh Post

 

Latest News

តបតាមការអញ្ជើញរបស់សមាគមភ្នាក់ងារអចលនវត្ថុប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៤-៦...

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS