អគារ​យក្ស​ដ៏ឯកោ​នៃ​បន្ទាត់​ទីក្រុង ​តៃប៉ិ បន្តិច​ទៀត​នឹង​មាន​អគារ​មួយ​ទៀត​មក​កំដរ​ហើយ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ប្រសិន​បើ​អ្វីៗ​ទាំងអស់​ដំណើរការ​បាន​ល្អ អគារ​ថ្មី​បំផុត​ដែល​នឹង​ផុស​ឡើង​នៅ​លើ​តំបន់ Xinyi គឺជា​អគារ​ ៥១ ​ជាន់ និង​មាន​កម្ពស់​ ៩១៩ ​ហ្វីត​មាន​ទីតាំង​ស្ថិត​នៅ​ខាង​ជើង Nan Shan Plaza រួម​ជាមួយ​នឹង​អគារ​ ៥២ ​ជាន់ និង​មាន​កម្ពស់ ៨៧៣.៨ ​ហ្វីត ឈ្មោះ​ថា Fubon Group Xinyi​។ វា​មាន​រយៈពេល​ដប់​បី​ឆ្នាំ​ក្រោយ​ពី​អគារ​តៃប៉ិ​ ១០១ បាន​ក្លាយ​ទៅ​ជា​អគារ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​រដ្ឋធានី​តៃវ៉ាន់ (​និង​ក្នុង​អំឡុង​ពេល​មួយ​រយៈ វា​ជា​អគារ​ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​) ត្រូវ​បាន​ចូលរួម​ដោយ​អគារ​ខ្ពស់ៗ ផ្សេង​ទៀត​ដែល​នឹង​បង្កើន​កម្ពស់​នៃ​បន្ទាត់​ទីក្រុង​មួយ​ដែល​ធ្លាប់​តែ​ពោរពេញ​ដោយ​អគារ​ទាបៗ ។ រូបថត Sam Yeh / AFP

អគារ​តៃប៉ិ​ ១០១ ដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ​នៅ​លើ​ពិភពលោក​រយៈពេល​ ៥ ​ឆ្នាំ​បាន​គ្រប​ដណ្តប់​លើ​រដ្ឋធានី​តៃវ៉ាន់​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​។

អគារ​មួយ​នេះ​គឺជា​ការ​វិនិយោគ​ដ៏ប្រថុយ​ប្រថាន​មួយ​ដោយ​មាន​កម្ពស់​រហូត​ដល់ ​១,៦៦៦.៧ ហ្វីត ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​តំបន់​ដែល​មាន​សំណង់​តិច​បំផុត​មួយ​ក្នុង​ទីក្រុង ដែល​មាន​ឈ្មោះ​ថា​តំបន់ Xinyi ជា​និមិត្តរូប​នៃ​កោះ​តៃវ៉ាន់​ដែល​ទំនើប និង​មាន​មហិច្ឆតា​ខ្ពស់​។

ដប់​បី​ឆ្នាំ​ក្រោយ​មក Xinyi បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​សម្រាប់ ហិរញ្ញវត្ថុ អាជីវកម្ម ការិយាល័យ​ធ្វើការ និង​ហាង​លក់​ទំនិញ​នៅ​ក្រុង​តៃប៉ិ​។ ហើយ​ដោយសារ​តែ​អគារ​តៃប៉ិ​ ១០១ បាន​សម្រេច​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ទាក់ទាញ អគារ​ខ្ពស់ៗ​ផ្សេង​ទៀត​ក៏​កំពុង​តែ​ត្រូវ​បាន​គេ​សាងសង់​ឡើង​នៅ​តំបន់​ក្បែរៗ​នេះ​ផង​ដែរ ដែល​នេះ​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​មុខមាត់​ទីក្រុង​ដែល​ត្រូវ​គេ​ស្គាល់​ថា​សម្បូរ​តែ​អគារ​ទាបៗ​។

អគារ​ថ្មី​ដំបូង​បង្អស់​ក្នុង​ចំណោម​នោះ​ដែល​មាន​ ៤៨ ​ជាន់ និង​កម្ពស់​ ៨៩២ ​ហ្វីត ឈ្មោះ​ថា Nan Shan Plaza គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ​។ តែ​អគារ​នេះ និង​អគារ​ដែល​នឹង​ត្រូវ​បាន​សាងសង់​ថ្មីៗ​ទៀត​នោះ​នឹង​ឈរ​ប្រហែល​ពាក់កណ្តាល​នៃ​កម្ពស់​អគារ​តៃប៉ិ​ ១០១ តែ​ប៉ុណ្ណោះ ដែល​អគារ​នេះ​នឹង​នៅ​តែ​ជា​អគារ​ដ៏លេចធ្លោ​ប្រចាំ​តំបន់​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​។

ឈ្មោះ​របស់​គម្រោង​នេះ​គឺ​បាន​មកពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត Nan Shan​។ Nan Shan បាន​ទទួល​សិទ្ធិ​លើ​ការ​ជួល​រយៈពេល​ ៥០ ​ឆ្នាំ​នៃ​អតីត​តំបន់​សាល​ទី​ ២ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​តៃប៉ិ ជាមួយ​នឹង​ទឹកប្រាក់​ដេញ​ថ្លៃ​ចំនួន ៨៩៤ ​លាន​ដុល្លារ​អាមេរិក​។

«Xinyi» គឺជា​ពាក្យ​ចិន​ដែល​មាន​ន័យ​ស្រដៀង​ទៅ​នឹង «​ជំនឿ​ល្អ​» ដែល​បាន​បត់បែន​គោលបំណង​នៃ​ការ​រចនា​គម្រោង​នេះ​ឲ្យ​ទៅ​ជា​ការ​ថ្លែង​អំណរគុណ​ដល់​តៃវ៉ាន់​។

ស្ថាបត្យករ​នៃ​គម្រោង​នេះ​គឺ​លោក Yasuhiro Sube មកពី​ក្រុមហ៊ុន Mitsubishi Jisho Sekkei ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ​បាន​ឲ្យ​ដឹង​ថា​អគារ​មេ​ដែល​មាន​រាង​ជា​ត្រីកោណ​ទ្រវែង​មាន​បំណង​ចង់​បង្ហាញ​ពី​ដៃ​ទាំង​ពីរ​ដាក់​ចូល​គ្នា​ជា​កាយវិការ​នៃ​ការ​អរគុណ និង​ការ​អធិដ្ឋាន​សុំ​ឲ្យ​សំណាង​ល្អ​ធ្លាក់​មក​លើ​តៃវ៉ាន់​។

លោក Sube ក៏​បាន​និយាយ​ទៀត​ថា​លោក​ក៏​មាន​ចំណែក​ជា​របៀប​ល្បែង​អុក នៅ​ក្នុង​ចិត្ត​នៅ​ពេល​លោក​គូរ​រូប​អគារ​នេះ​ដែល​នៅ​ក្នុង​នោះ​អគារ​តៃប៉ិ​ ១០១ ជា​ព្រះមហាក្សត្រ និង Nan Shan Plaza ជា​ព្រះមហាក្សត្រ​យានី​។

លោក Sube បាន​ថ្លែង​ថា៖ «​បញ្ហា​ប្រឈម​ដ៏ធំ​បំផុត​គឺ​​មាន​អគារ​តៃប៉ិ​ ១០១ នៅ​ជាប់​នេះ​រួច​ជាស្រេច​ហើយ​ប្រសិន​បើ​យើង​គ្រោង​នឹង​សាងសង់​ព្រះមហាក្សត្រ​យានី​របស់​អគារ​នេះ នោះ​យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ភាព​ស៊ីសង្វាក់​គ្នា​ក្នុង​ការ​រចនា​របស់​យើង​។ លើស​ពី​នេះ​ទៅ​ទៀត​យើង​មាន​គំនិត​ក្នុង​ការ​ផ្តល់​អំណរគុណ​ដែល​តម្រូវ​ឲ្យ​យើង​ពិចារណា​ថា​ត្រូវ​ប្រើប្រាស់​ទម្រង់​ខាង​ក្រៅ​នៃ​អគារ​ដើម្បី​បង្ហាញ​ពី​គោលបំណង​របស់​យើង​ដូចម្ដេច​»​។

បើ​មើល​ពី​ទិដ្ឋភាព​តាម​ដង​ផ្លូវ​វិញ Nan Shan Plaza ពិតជា​មាន​ភាព​សម​គ្នា​ទៅ​នឹង​មជ្ឈដ្ឋាន​ជុំវិញ​របស់​ខ្លួន​ពិតមែន​។ វា​មាន​ទីតាំង​នៅ​ខាង​ចុង​តំបន់​សម្រាប់​អ្នក​ថ្មើរជើង និង​ងាយស្រួល​ជិះ​កង់​ដែល​នៅ​ចន្លោះ​អគារ​នេះ និង​អគារ​តៃប៉ិ​ ១០១ ហើយ​នៅ​ភាគ​ខាង​លិច​របស់​វា​បន្តិច​នោះ​គេ​ឃើញ​មាន​មជ្ឈមណ្ឌល​ដើរ​ផ្សារ​ដែល​មាន​ដូចជា​ហាង Apple ដំបូង​គេ​បង្អស់​នៅ​តៃវ៉ាន់​ផង​ដែរ​។ បើ​រាប់​មួយ​ប្លុក​ទៅ​ភាគ​ខាង​ជើង​គឺ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​នៃ​សាលាក្រុង​តៃប៉ិ​គ្រប់គ្រង​ដោយ​ផ្សារ​ទំនើប Breeze Songgao និង Shin Kong Mitsukoshi​។

ដោយសារ​តែ​ទីតាំង​ដ៏សំខាន់​របស់ Nan Shan Plaza ថ្លៃ​ជួល​នៅ​ខាង​ក្នុង​ក៏​មិន​មាន​តម្លៃ​ថោក​ដែរ​បើ​គិត​តាម​ស្តង់ដារ​តៃប៉ិ ប៉ុន្តែ​ថ្លៃ​ជួល​នេះ​នៅ​តែ​មាន​តម្លៃ​ត្រឹម​តែ​មួយ​ភាគ​តូច​ប៉ុណ្ណោះ​បើ​ធៀប​ទៅ​នឹង​តម្លៃ​ការិយាល័យ​នៅ​តំបន់​ត្រូវ​ប៉ាន់​នៅ​ទីក្រុង​សៀងហៃ សិង្ហបុរី ឬ​ហុងកុង​។ អាស្រ័យ​លើ​ជាន់ និង​ទេសភាព ថ្លៃ​ជួល​អាច​ប្រែប្រួល​ពី​ ៣,៥០ ទៅ​ ៤,២០ ក្នុង​មួយ​ហ៊្វូត​ការ៉េ​។

ជា​ជាង​ការ​ធ្វើការ​ជាមួយ​នឹង​ភ្នាក់ងារ​ណា​មួយ​នោះ Nan Shan Life ​គ្រប់គ្រង​លើ​ប្រតិបត្តិ​ការ​ជួល​ដោយ​ខ្លួនឯង​។

លោក Jason Chen អនុប្រធាន​នៃ​នាយកដ្ឋាន​អចលនទ្រព្យ​នៅ Nan Shan បាន​និយាយ​ថា៖ «​យើង​ជឿជាក់​ថា​អគារ​ការិយាល័យ​នេះ​គឺ​សមស្រប​បំផុត​សម្រាប់​ទីបញ្ជាការដ្ឋាន​ថ្នាក់​ជាតិ​ ឬ​តំបន់​»​។

«​បច្ចុប្បន្ន​យើង​កំពុង​ធ្វើការ​ចរចា​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​បច្ចេកវិទ្យា​ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជំនាញ​ជា​សកល​មួយ​ចំនួន​ទៀត​»​។

លោក Chen និង​សហការី​របស់​លោក​មាន​ភារកិច្ច​ក្នុង​ការ​បំពេញ​លម្ហ​ពាណិជ្ជកម្ម​ទំហំ ៥៧០,០០០ ​ហ្វីត​ការ៉េ នៅ Nan Shan Plaza រួម​ទាំង​ផ្សារ​ទំនើប​ជា​មូលដ្ឋាន និង​កន្លែង​បរិភោគ​អាហារ​នៅ​ជាន់​ទី​ ៤៦ ដល់​ទី​ ៤៨​។ នៅ​ទី​នោះ​គេ​ក៏​ឃើញ​មាន​លម្ហ​ការិយាល័យ​ទំហំ​​ ១,១៣ ​លាន​ហ្វីត​ការ៉េ រវាង​ជាន់​ទី ៦ និង​ទី​ ៤៣​។

លោក Andrew Huang ជា​នាយក​រង​នៃ​ការិយាល័យ​តៃប៉ិ​នៃ​ក្រុមហ៊ុន​ទីប្រឹក្សា​អចលនទ្រព្យ Knight Frank ដែល​មិន​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួល​នៅ Nan Shan Plaza បាន​និយាយ​ថា​តំបន់ Xinyi គួរ​តែ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ផ្គត់ផ្គង់​លម្ហ​ការិយាល័យ​ថ្មីៗ​។

លោក Huang បាន​ថ្លែង​ថា៖ «​មនុស្ស​ជាច្រើន​មាន​ការ​ព្រួយបារម្ភ​ថា​នឹង​មាន​បញ្ហា​ការ​ផ្គត់ផ្គង់​លើស​កំណត់ ដោយសារ​តែ​មាន​ការ​ផ្គត់ផ្គង់​ថ្មីៗ​បន្ថែម​ទៀត​មាន​ច្រើន​ពេក​រួមមាន​លម្ហ​ការិយាល័យ​ទំហំ​ ១ ​លាន​ហ្វីត​ការ៉េ​»​។

«​ប៉ុន្តែ Nan Shan បាន​ចាប់ផ្តើម​លក់​តាំងពី​ឆ្នាំ​មុន​ហើយ​តម្លៃ​ជួល​របស់​ពួកគេ​ក៏​មិន​ខ្ពស់​ដូច​ដែល​យើង​រំពឹង​ទុក​នោះ​ឡើយ​»​។

លោក​បាន​បន្ថែម​ថា​ភាព​ជោគជ័យ​ដំបូង​របស់​ក្រុម Nan Shan ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​មជ្ឈមណ្ឌល​ប្រតិបត្តិ អ្នក​ផ្តល់​សេវាកម្ម​ការិយាល័យ និង​គណនេយ្យ​អន្តរជាតិ​នឹង​ជួយ​ទាក់ទាញ​អ្នក​ជួល​មក​បន្ថែម​ទៀត​៕

Chris Horton, The New York Times

Source From: Phnom Penh Post

 

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS