ច្បាប់​អចលនទ្រព្យ​ថ្មី​របស់​ឥណ្ឌា ​ចេញ​មុខ​ការពារ​អ្នក​ទិញ​ផ្ទះ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 

ក្នុង​ឆ្នាំ​២០១០ អ្នក​ស្រី Neena Nagpal និង​ស្វាមី​របស់​អ្នក​ស្រី​បាន​យក​ប្រាក់​សន្សំ​មួយ​ជីវិត​របស់​ខ្លួន​ទៅ​ទិញ​ផ្ទះមួយ​នៅ​ខាង​ក្រៅ​ទីក្រុង​ដេលី ដែល​មិន​ទាន់​បាន ​​សាងសង់​អ្វី​បន្តិច​នៅ​ឡើយ​។ បច្ចុប្បន្ន​នេះ ច្បាប់​ថ្មី​របស់​ឥណ្ឌា​មាន​បំណង​ការពារ​អ្នក​ទិញ​ផ្ទះ​ដូចជា​អ្នក​ស្រី​ពី​ម្ចាស់​គម្រោង​ខិល​ខូច​។

«​បទពិសោធ​ដែល​យើង​បាន​ឆ្លង​កាត់​នោះ គឺ​ពិតជា​ឈឺចាប់​ណាស់​» ស្ត្រី​អាយុ​៥៤​ឆ្នាំ​ម្នាក់ ដែល​​ស្វាមី​អ្នក​ស្រី​ទើប​តែ​ទទួល​មរណភាព​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​ធ្វើ​ឲ្យ​អ្នកស្រី​ទទួល​បន្ទុក​ចិញ្ចឹម​ កូន​ដែល​មាន​ជំងឺ​ធ្ងន់​ត្រចៀក​ក្នុង​កូន​ផ្ទះ​មាន​បន្ទប់​ពីរ​នៅ​ជាយ​ក្រុង​នៃ​រដ្ឋធានី​របស់​ឥណ្ឌា​។ «​នៅ​ពេល​ដែល​អ្នក​មិន​គោរព​ពាក្យ​សម្តី​ខ្លួន អ្នក​ធ្វើ​ឲ្យ​ពួកយើង​ឈឺចាប់​យ៉ាងខ្លាំង​»​។

ចាប់​តាំង​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​២០០០​មក ប្រជាជន​ចំណូល​មធ្យម​នៅ​ឥណ្ឌា​ជាច្រើន​លាន​នាក់​បាន​ជ្រួល​ច្របល់​ចង់​បាន​ផ្ទះ ដោយ​បង់​ប្រាក់​ជាច្រើន​ទៅ​លើ​គម្រោង​ដែល​មិន​ទាន់​ទាំង​ចាប់​ផ្តើម​សាងសង់​ផង​នោះ​នៅ​ជាយក្រុង​ធំៗ ខណៈ​ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​នេះ​លូត​លាស់​ដូច​ផ្សិត​។

អ្នក​ទិញ​ភាគ​ច្រើន គឺ​សុទ្ធ​តែ​ជា​បុគ្គលិក​វ័យក្មេង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ដែល​មាន​បំណង​ចង់​រស់នៅ​ដាច់​ដោយ​ឡែក​ពី​ទំនៀម​ទម្លាប់​រស់នៅ​ជុំគ្នា​ជាមួយ​ក្រុម​គ្រួសារ​។

ប៉ុន្តែ​វិស័យ​នេះ​បាន​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើង​នៃ​បញ្ហា ហើយ​អ្នក​ទិញ​ភាគ​ច្រើន​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ទៅ​វិញ​។

«​អ្វី​ដែល​យក​មក​បង្ហាញ និង​អ្វីដែល​ពួកគេ​ធ្វើ​គឺ​តែងតែ​ខុសគ្នា​ជានិច្ច​» នេះ​ជាស​ម្តី​របស់​លោក Gulam Zia នាយក​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ Knight Frank India​។​

«​ម្ចាស់​គម្រោង​តែងតែ​គេច​ខ្លួន​ជាមួយ​អ្វីដែល​គេ​ចង់​បាន ហើយ​អ្នក​ទិញ​តែង​តែ​បាត់បង់​អ្វីៗ​ទាំង​អស់​។ ឥឡូវ​នេះ​ម្ចាស់​គម្រោង​មិន​អាច​លាក់​បាំង ហើយ​យក​អតិថិជន​ជា​ឈ្នាន់​សម្រាប់​លាភ​សក្ការៈ​ដូច​ពីមុន​ទៀត​នោះ​ទេ​»​។

ម្ចាស់​គម្រោង​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​៣​ឆ្នាំ និង​ប្រាក់​ពិន័យ​ស្ថិត​ក្រោម​សំណាញ់​ច្បាប់​ថ្មី ដែល​បាន​ចាប់​ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា​នេះ​តទៅ ហើយ​មាន​សុពលភាព​ចំពោះ​គម្រោង​ដែល​កំពុង​ដំណើរ​ការ​សាងសង់ និង​គម្រោង​ថ្មីៗ​ផងដែរ​។

រដ្ឋាភិបាល​នឹង​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​ដំណើរការ​ការងារ​របស់​ម្ចាស់​គម្រោង ព្រម​ទាំង​ធានា​ថា ពួកគេ​ធ្វើតាម​គម្រោង​របស់​ខ្លួន​ចាប់​តាំង​ពី​ចំនួន​និង​ទំហំ​របស់​អាផាតមិន និង​ពេលវេលា​សាងសង់​ជាក់លាក់​ផង​ដែរ។

ចំនួន​ប្រាក់​កក់​របស់​អ្នក​ទិញ​នឹង​ត្រូវ​ដាក់​ក្នុង​គណនី ដែល​មាន​ការ​ធានា​ហើយ​អាច​ប្រើ​បាន​សម្រាប់​តែ​គម្រោង​អចលនទ្រព្យ​ដែល​ពួក​គេ​វិនិយោគ​ប៉ុណ្ណោះ មិន​អាច​ប្រើ​ទៅ​លើ​គម្រោង​ថ្មី​ណា​មួយ​នោះ​ទេ​។​ ​ប្រសិន​បើ​ផ្ទះ​មិន​អាច​ធ្វើ​បាន​ទាន់​កាល​កំណត់​ទេ​នោះ ម្ចាស់​គម្រោង​ត្រូវ​បង់​ការ​ប្រាក់​ប្រចាំ​ខែ​លើ​ទឹក​ប្រាក់​កម្ចី​ពី​ធនាគារ​របស់​អតិថិជន​។

សមាគម​របស់​សហព័ន្ធ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ឥណ្ឌា (Confederation of Real Estate Developers’ Associations of India) ដែល​ជា​តួ ខ្លួន​នៃ​ជំនួញ​ពាណិជ្ជកម្ម​នេះ​បាន​សាទរ​ស្វាគមន៍​នូវ​ច្បាប់​ថ្មី​នេះ​ដោយ​បញ្ជាក់​ថា នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ច្បាប់​កាន់​តែ​តឹងរ៉ឹង និង​មាន​តម្លា​ភាព។

«​ច្បាប់​នេះ​នឹង​ស្តារ​ទំនុក​ចិត្ត​របស់​អតិថិជន​មក​លើ​វិស័យ​អចលនទ្រព្យ​វិញ​» នេះ​បើ​យោង​តាម​សម្តី​របស់​ប្រធាន​សមាគម​គឺ​លោក Jaxay Shah៕

Megha Bahree / AFP

Source From: Phnom Penh Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Villa For Rent
Niroth,Meanchey
USD 600.00/Month
Shop For Rent
Niroth,Meanchey
USD 700.00/Month
Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month

CVEA MEMBERS