ប្រាក់​ចំណូល​ពន្ធ​ពី​អចលនទ្រព្យ ​មាន​កម្រិត​ទាប ទោះបី​បរិមាណ​លក់​ខ្ពស់​ជាង​មុន​ក៏​ដោយ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
មាន​ការ​លក់​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​នៅ​ទីក្រុង​ម៉ាន់ដាឡេ នៃ​ប្រទេស​មីយ៉ាន់ម៉ា។ រូបថត Myanmar Times

ជាក់​ស្តែង គេ​សង្កេត​ឃើញ​មាន​ការ​ខ្វះខាត​នៅ​ក្នុង​ការ​ប្រមូល​ប្រាក់​ចំណូល​ពន្ធ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ ទោះបីជា​ការ​លក់​នៅ​តំបន់​ម៉ាន់​ដាឡេ ត្រូវ​បាន​ភ្ជាប់​ជាមួយ​ការ​បង់​ពន្ធ​លើ​ប្រាក់​ ចំណេញ​១០​ភាគរយ ពី​លើ​តម្លៃ​ដើម​ក៏​ដោយ​។

លោក U Kyaw Aung Moe នាយករង​នៃ​នាយកដ្ឋាន​ប្រាក់​ចំណូល​ផ្ទៃ​ក្នុង ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​ពន្ធ តំណាង​ឲ្យ​ត្រឹម​តែ​១០​ភាគរយ នៃ​ការ​លក់​អចលនទ្រព្យ​សរុប​ប៉ុណ្ណោះ​។

លោក​បន្តថា​ ៖ «​នេះ​គឺ​ដោយ​សារ​តែ​ធនធាន​អចលនទ្រព្យ​ទាំង​អស់​នោះ​ត្រូវបាន​ផ្ទេរ​តៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ទើប​បាន​ជា​មានការ​លំបាក​ក្នុង​ការ​តាម​ដាន​និង​យក​ពន្ធ​ពី​ម្ចាស់​ដើម​»​។

លោក U Kyaw Aung Moe បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ជា​មួយ​នឹង​កាសែត The Myanmar Times នៅ​សប្តាហ៍​មុន​នេះ​ថា​ ៖ «​អ្វី​ដែល​ធ្វើ​ឲ្យ​កាន់​តែ​មាន​ភាព​យ៉ាប់​យ៉ឺន​ទៀត​នោះ គឺ​ពន្ធ​ត្រូវ​តែ​បង់​ ក្នុង​រយៈពេល​៣០​ថ្ងៃ​»​។

បើ​យោង​តាម​បញ្ជី​របស់​នាយក​ដ្ឋាន​ចំណូល​ផ្ទៃ​ក្នុង​បាន​បង្ហាញ​ថា បរិមាណ​លក់​អចលនទ្រព្យ​ត្រូវ​បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​សង្កាត់​ចំនួន​២៨​នៅ​តំបន់​ម៉ាន់​ដាឡេ ជាមួយ​នឹង​បរិមាណ​លក់​ជាង​៣៣០០​ដែល​បាន​កត់ត្រា​នៅ​ក្នុង​បញ្ជី ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​២០១៤-១៥ ។

ទោះ​ជា​យ៉ាង​ណា​មាន​បរិមាណ​លក់​ជាង ៤៧០០​នៅ​ក្នុង​ឆ្នាំ​សារ​ពើពន្ធ​២០១៥-១៦​។

ផ្ទុយ​ទៅ​វិញ​ចំណូល​ពន្ធ​ដែល​បាន​ពី​ការ​លក់​នោះ​មាន​ចំនួន​តិច​ជាង​១០​ភាគរយ នៃ​ប្រាក់​ចំណូល​ដែល​​គេ​បាន​រំពឹង​ទុក​។

លោក U Kyaw Aung Moe បាន​ថ្លែង​ថា អ្នក​ដែល​បាន​លក់​ទ្រព្យសម្បត្តិ​របស់​ពួក​គេ បាន​បង់ពន្ធ​លើ​ប្រាក់​មូលធន​(​ដើម​)​និង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រាក់​ចំណូល​របស់​ពួក​គេ​មាន​ប្រភព​មកពីណា ហើយ​គេ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​អនុ​គ្រោះ​ពន្ធ នៅ​ពេល​ដែល​ពួកគេ​ទិញ​រថយន្ត ផ្ទះ ឬ​ដី​នា​ពេល​អនាគត​។

ពន្ធ​លើ​ប្រាក់​មូលធន គឺ​អនុវត្ត​បាន​តែ​នៅ​ក្នុង​ករណី​ដែល​ការ​លក់​ត្រូវបាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​បី​ឆ្នាំ​នៃ​ការ​ទិញ​ជា​លើក​ដំបូង​។

លោក U Aung Win ជា​ភ្នាក់ងារ​អចលនទ្រព្យ​ពី​ទីក្រុង​ម៉ាន់​ដាឡេ បាន​និយាយ​ថា ភ្នាក់ងារ​អចលនទ្រព្យ​មិន​បាន​ដឹង​អំពី​អត្ថប្រយោជន៍​ដែល​ពួក​គេ​នឹង​ទទួល​បាន​នៅ​ពេល​ពួក​គេ​បង់ពន្ធ​នោះ​ទេ​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ភ្នាក់​ងារ​ទាំង​នេះ​មាន​ការ​ព្រួយ​បារម្ភ​ជាមួយ​នឹង​សាច់​ប្រាក់​ដែល​ថា​ពួកគេ​នឹង «​បាត់បង់​» ភ្លាមៗ​នៅ​ពេល​ដែល​ពួកគេ​បង់ពន្ធ​តែ​ប៉ុណ្ណោះ​។

លោក U Aung Win បាន​បន្ថែម​ទៀត​ថា ដើម្បី​បង្កើន​ចំនួន​នៃ​អ្នក​បង់ពន្ធ​នោះ ភ្នាក់ងារ​រដ្ឋាភិបាល​ដទៃ​ទៀត​ត្រូវ​តែ​ធ្វើ​ឲ្យ​សាធារណជន​យល់​ដឹង​អំពី​ផល​ប្រយោជន៍​នៅ​ពេល​ដែល​ពួក​គេ​បង់​ពន្ធ​របស់​ពួក​គេ​ឲ្យ​បាន​ត្រឹមត្រូវ​។

លោក U Aung Win បាន​ថ្លែងថា​ ៖ «​នៅ​ពេល​ដែល​ភ្នាក់ងារ​អចលនទ្រព្យ​ត្រូវ​បាន​ជូន​ដំណឹង​អំពី​ការបង់ពន្ធ​ពួកគេ​អាច​មិន​រស់​នៅ​ក្នុង​អាសយដ្ឋាន​ដើម​របស់​ពួក​គេ ឬ​ពួក​គេ​ផ្លាស់​ប្តូរ​ទៅ​នៅ​កន្លែង​ណាមួយ​ទៀត​។ នេះ​ជា​ហេតុផល​មួយ​នៃ​ការ​ទទួល​បាន​ប្រាក់​ពន្ធ​ត្រឡប់​មកវិញ​ទាប​។ ប្រសិន​បើ​ពាណិជ្ជករ​អចលនទ្រព្យ​ទាំង​នេះ ពិត​ជា​មាន​គោល​បំណង​ចង់​ទិញ​កន្លែង​ណា​មួយ​ពិតមែន ប្រាក់​ពន្ធ​នេះ គឺជា​អ្វី​ដែល​ពួក​គេ​គួរតែ​បង់​។ ក្នុង​នាម​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ យើង​គួរ​តែ​ពន្យល់​បញ្ហា​នេះ​ទៅ​អ្នក​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នេះ​»​។

ច្បាប់​ស្តីពី​ពន្ធ​លើ​ប្រាក់​ចំណូល​ថ្មី​នេះ​បាន​បញ្ជាក់​ថា អ្នក​ទិញ​អចលនទ្រព្យ​ត្រូវ​តែ​មាន​ការ​បង់ពន្ធ​១៥​ភាគរយ សម្រាប់​អចលនទ្រព្យ​មាន​តម្លៃ​ចាប់​ពី ៣០​លាន​ក្យាត​ឡើង​ទៅ ហើយ​ពួក​គេ​ត្រូវ​បង់ពន្ធ ២០​ភាគរយ សម្រាប់​អចនទ្រព្យ​ដែល​មាន​តម្លៃ​ចន្លោះ ៣០​លាន​ក្យាត និង ១០០​លាន និង​បង់ពន្ធ ៣០​ភាគរយ លើ​អចលនទ្រព្យ​មាន​តម្លៃ​លើស​ពី ១០០​លាន​ក្យាត​។

នា​អំឡុង​ពេល​នេះ អចលន​ទ្រព្យ​ដែល​ស្ថិត​នៅ​ផ្នែក​ភាគ​ខាង​កើត​នៃ​ទីក្រុង​ម៉ាន់​ដាឡេ​កំពុង​បាន​អភិវឌ្ឍ និង​ធ្វើ​ទំនើប​កម្ម​៕

The Myanmar Times/Phyo Wai Kyaw

Source From: Phnom Penh Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS