ទីផ្សារ​អចលនទ្រព្យ​នៅ​ មីយ៉ាន់ម៉ា​ មានភាព​ស្ងប់ស្ងាត់​ខ្លាំង

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
គំនូរ​បង្ហាញ​អំពី​ភាព​មិន​អំណោយផល​នៃ​ទីផ្សារ​អចលនទ្រព្យ នៅ​មីយ៉ាន់ម៉ា។ Photo supplied

បើយោងតាម​ភ្នាក់ងារ​អចលនទ្រព្យ​បានឲ្យ​ដឹងថា រយៈពេល​ពីរឆ្នាំ​ចុងក្រោយ​នៃ​ទីផ្សារ​អចលនទ្រព្យ​ដែល​មិនមាន​ភាពល្អ​ប្រសើរ វាបាន​បង្ហាញ​នូវភាព​មាន​កម្រិត​នៅឡើយ​សម្រាប់​វិស័យ​នេះ។

លោក U Than Oo អនុ​ប្រធាន​នៃសមាគម​សេវា​អចលនទ្រព្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា (MRESA) បាន​និយាយ​ថា ៖ «ទីផ្សារ​អចលនទ្រព្យ​ទីក្រុង​យ៉ាំងហ្គោន​ហាក់​ដូចជា​មិន​ឃើញ​មានការ​ប្រសើរឡើង​សោះ​ឡើយ ដោយ​សារតែ​យើង​មើល​មិនឃើញ​ថា ទីផ្សារ​នេះ​នឹងមាន​សក្តានុពល​ល្អទេ​សម្រាប់​ឆ្នាំ​នេះ។ ដំបូង​យើង​គិត​ស្មានថា​ឆ្នាំ ២០១៧ នឹងស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ឡើងវិញ ដែល​នេះ​នឹងជួយ​ឲ្យទីផ្សារ​អចលនទ្រព្យ​ត្រឡប់​មក​ស្ថាន​ភាពល្អ​វិញ។ ប៉ុន្តែ​រឿងនេះ​មិនទាន់​បាន​កើតឡើង​នៅ​ឡើយ​ទេ»។

លោក​បាន​បន្ថែមថា ការ​លំបាក​ដែល​ទីផ្សារ​នេះបាន​ជួប​ប្រទះ​គឺដោយ​សារតែ​អត្រាពន្ធ​អចលនទ្រព្យ​ខ្ពស់​ពេក។ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស NLD មិនទាន់​បាន​អនុម័ត​ច្បាប់​ពន្ធ​សហជីព​ថ្មី​នោះទេ ហើយ​បាន​សម្រេចចិត្ត​ជ្រើសរើស​បន្ត​ប្រើប្រាស់​ច្បាប់​ដែល​មាន​ពីមុន។

លោក​បាន​ពន្យល់​ថា ៖ «នៅក្នុង​ពាក់កណ្តាល​ខែ​កុម្ភៈ​កន្លង​មក រដ្ឋាភិបាល​មិនបាន​អនុម័ត​ច្បាប់​ពន្ធ​សហជីព​ឆ្នាំ ២០១៧ ថ្មី​នោះ​ទេ។ ពួកគេ​[រដ្ឋាភិបាល]​នៅតែ​បន្ត​គ្រប់គ្រង​តម្លៃ​អចលនទ្រព្យ​ជាមួយ​នឹង​ពន្ធ​ដ៏ខ្ពស់​កប់​ពពក​នេះ​ដដែល»។

លើស​ពីនេះ​ទៀត​ដំណើរការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​មីយ៉ាន់ម៉ា គឺ​កាន់តែ​យឺត​ទៅទៀត​នៅ​ឆ្នាំ​ដំបូង​ក្រោមការ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​គណបក្ស NLD។ រដ្ឋាភិបាល​តំបន់​យ៉ាំងហ្គោន ត្រូវបាន​ណែនាំ​ឲ្យបញ្ឈប់​គម្រោង​សាងសង់​អគារ​ខ្ពស់ៗ​ជាង​មួយរយ​ខ្នង។

ទីផ្សារ​សំណង់​នៅ​ប្រទេស​នេះ បាន​អសកម្ម​អស់​រយៈពេល​ប្រាំពីរ​ខែ​មក​ហើយ ហើយ​ស្ថានការណ៍​នេះ​បានធ្វើ​ឲ្យ​ស្ថានភាព​នៅក្នុង​វិស័យ​អចលនទ្រព្យ​កាន់តែ​យ៉ាប់យ៉ឺន។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ឧស្សាហកម្ម​នេះ​មិនត្រូវ​បានគេ​រំពឹងថា នឹង​ស្តារ​សំណាង​របស់​ខ្លួន​នៅក្នុង​ពេល​អនាគត​នៃឆ្នាំ​នេះ​នោះទេ។ នេះ​បើ​យោងតាម​ប្រសាសន៍​លោក U Than Oo ដែលជា​ម្ចាស់​នៃ​ទីភ្នាក់ងារ​អចលនទ្រព្យ Manding ផងដែរ។

លោក​បាន​ប្រាប់​កាសែត The Myanmar Times ថា ៖ «កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ គឺមាន​ភាពយឺត​និង​ទីផ្សារ​អចលនទ្រព្យ​នៅឆ្នាំ ២០១៧ មក​ទល់​ពេល​នេះ គឺ​មើល​ទៅ​មិន​សូវមាន​សង្ឃឹម​នោះ​ទេ»។

បើមិន​ដូច្នេះ​ទេ លោក​ស្រី Daw MohMohAung អគ្គលេខាធិការ​នៃ MRESA បាន​និយាយថា ៖ «វិស័យ​អចលនទ្រព្យ គឺ​ត្រូវការ​ច្បាប់​មាន​ប្រសិទ្ធភាព​ជា​ចាំបាច់។ វិស័យ​នេះ​នឹងមិន​អាចងើប​ឡើងវិញ​នោះទេ លុះ​ត្រាតែ​មាន​ច្បាប់​សមរម្យ​សម្រាប់​គ្រប់គ្រង​ស្ថានការណ៍​ហើយ​បច្ចុប្បន្ន​ស្ថានភាព​នេះគឺ​មិនមាន​ភាពល្អ​វិសេស​នោះទេ»។

លោក​ស្រី​បាន​ថ្លែងថា ៖ «ប្រសិន​បើ​វិស័យ​អចលនទ្រព្យ​មាន​ច្បាប់​រឹងមាំ នោះ​វិនិយោគិន​បរទេស​នឹង​វិនិយោគ​នៅក្នុង​ប្រទេស រួមទាំង​ទីផ្សារ​អចលនទ្រព្យ​ផងដែរ។ ប្រសិនបើ​មិនមាន​នោះទេ ទីផ្សារ​អចលនទ្រព្យ​ច្បាស់​ណាស់​នឹង​កាន់តែ​ពិបាក»។

ប្រតិបត្តិការ​ទីផ្សារ​អចលនទ្រព្យ​មាន​សភាព​ទ្រុឌទ្រោម​ចាប់តាំង​ពីចុង​ឆ្នាំ ២០១៤ មក​ម្ល៉េះ ប៉ុន្តែ​វិនិយោគិន​មាន​សង្ឃឹម​ថា វា​នឹងមាន​ភាពល្អ​ប្រសើរ​ឡើង​ជាមួយ​នឹង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស NLD ថ្មី​នេះ។

អ្នកជំនាញ​វិស័យ​ឧស្សាហកម្ម​បាន​ឲ្យ​ដឹងថា ផ្ទុយ​ទៅវិញ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​មិនឃើញ​មានការ​រីកចម្រើន​ដូចដែល​គេ​សង្ឃឹម​ទុក​នោះ​ទេ។ ហេតុនេះ​ហើយ​បានជា​មានក្តី​សង្ឃឹម​តិចតួច​បំផុត​សម្រាប់​នាំ​ឲ្យ​ស្ថានភាព​នេះ​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ៕

Myanmar Times/MyatNyein Aye

Source From: Phnom Penh Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS