ក្រុមហ៊ុន Siam Park នឹង​បង្កើត «ទីក្រុង​បាងកក» តូច​មួយ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ទិដ្ឋភាព​ទីតាំង​នៃ​គម្រោង​ទីក្រុង​បាងកក (Bangkok City)។ រូប សហការី

ក្រុមហ៊ុន Siam Park Bangkok Co., ដែល​ជាម្ចាស់​សួន​ឧទ្យាន​កម្សាន្ត នឹង​វិនិយោគ​ទឹកប្រាក់ ៣ ពាន់​លានបាត ដើម្បី​បង្កើត​តំបន់​កម្សាន្ត និង​ពាណិជ្ជកម្ម​មួយ​នៅក្នុង​ទីក្រុង​បាងកក​ក្នុង​ឆ្នាំ​នេះ គឺ​ស្ថិតក្នុង​គោល​បំណង​បង្កើន​អតិថិជន​របស់​ខ្លួន។

អ្នកស្រី Noppagarn Luangamornlert នាយិកា​រង​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ខាងលើ​បាន​ថ្លែងថា ទឹកប្រាក់​នេះ​នឹងត្រូវ​បាន​យក​ទៅ​វិនិយោគ​គម្រោង «ទីក្រុង​បាងកក» ថ្មីដែល​នឹងជា​គម្រោង​តំបន់​កម្សាន្ត និង​ពាណិជ្ជកម្ម​លក់ដូរ​នៅលើ​ផ្ទៃដី​ប្រមាណ ៧០ រ៉ៃ នៅក្បែរ​សួនទឹក និង​ឧទ្យាន​កម្សាន្ត Siam Park City។

គម្រោង​នេះ​នឹង​ចាប់ផ្តើម​សាងសង់​ចាប់ពី​ឆ្នាំនេះ​តទៅ។ គោល​បំណង​របស់​យើង​គឺ​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ទីប្រជុំជន​ចំណាស់​ដ៏ល្បីល្បាញ​របស់​ទីក្រុង​បាងកក​ក្នុងនាម​ជា​តំបន់​ពាណិជ្ជកម្ម​ដូចជា Chinatown, Sampheng និង Khlong Thom ជាដើម។ គម្រោង​នេះនឹង​រួមមាន​អគារ​ចំនួន ១៣ ដែល​អគារ​នីមួយៗ​នឹង​ដើរតួ​ជាទី​ប្រជុំជន​ចំណាស់ ឬជា​តំបន់​ពាណិជ្ជកម្ម​តែម្តង។ គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​សង់​រួចរាល់​នៅ​ឆ្នាំ ២០២០។

ការវិនិយោគ និង​សាងសង់​គម្រោង ទីក្រុង​បាងកក (Bangkok City) គឺជា​ផ្នត់​គំនិត​មួយ​ដែល​បាន​ផុស​ចេញពី​ក្តីសុបិន​របស់​លោក Chaiwat Luangamornlert វ័យ ៧៩ ឆ្នាំ ដែល​បាន​រិះគិត​អស់​រយៈពេល​ជាង ៣៧ ឆ្នាំ​មក​ហើយ ក្នុងឋានៈ​លោក​ជាម្ចាស់ និង​នាយក​គ្រប់គ្រង​ឧទ្យាន Siam Park City។ «លោក Chaiwat មានក្តី​សុបិន​ចង់​កសាង​គម្រោង Bangkok City នេះ​អស់​រយៈពេល ២ ទសវត្សរ៍​មក​ហើយ ហើយ​ក្តីសុបិន​របស់​លោក​នឹង​ក្លាយជា​ការពិត​នៅពេល​គម្រោង​នេះ​សង់​រួចរាល់» នេះបើ​យោងតាម​អ្នកស្រី Noppagarn។

ក្រុមហ៊ុន​នេះនឹង​វាយចោល​នូវ​ការិយាល័យ​ធំ និង​សំណង់​នៅ​តំបន់​លក់​សំបុត្រ​នៅ​ខាងមុខ​ច្រកចូល Siam Park នៅ​ត្រីមាស​ទី ៣ ក្នុង​ឆ្នាំ​នេះ ហើយ​នឹង​ចំណាយ​ទឹកប្រាក់ ៣០០ លាន​បាត​សម្រាប់​ការសាងសង់​អគារ​កម្ពស់ ២ ជាន់​ដំបូង ដើម្បី​ធ្វើជា​កន្លែង​ផ្តល់​សេវា​បម្រើ​អតិថិជន និង​រួមមាន​ទាំង​ភោជនីយដ្ឋាន បន្ទប់​សិក្ខា​សាលា ដែល​អាច​ផ្ទុក​មនុស្ស​បានពី ៥០ ទៅ ២៥០ នាក់ ព្រមទាំង​ការិយាល័យ​លក់​សំបុត្រ​ផងដែរ។

អគារ​ដំបូង​នេះ​ត្រូវបាន​គេ​រំពឹងនឹង​សាងសង់​រួចរាល់​ក្នុង​រយៈពេល ២ ឆ្នាំ​ខាងមុខ​នេះ។ រីឯ​អគារ​ចំនួន ១២ ផ្សេង​ទៀត នឹង​ធ្វើជា​កន្លែង​លក់ដូរ​ទំនិញ និង​មជ្ឈមណ្ឌល​កម្សាន្ត។

នៅក្នុង​គម្រោង​របស់​ក្រុមហ៊ុន​នេះក៏​នឹងមាន​ផ្សារ​រាត្រី​មួយ​ទៀត​ដែល​នឹង​បើក​រហូតដល់​ម៉ោង ៩ យប់។ «ជាមួយ​នឹង​គម្រោង Bangkok City នេះ យើង​រំពឹង​ថា Siam Park នឹង​ក្លាយជា​គោលដៅ​តំបន់​កម្សាន្ត​មួយ​ទៀត​សម្រាប់​ប្រជាជន​ក្នុងស្រុក និងជា​កន្លែង​ដំបូង​សម្រាប់​ភ្ញៀវ​បរទេស​មក​កម្សាន្ត ពេលចុះ​មក​ដល់​ប្រទេស​ថៃ​ភ្លាម ហើយ​អាច​នឹងជា​កន្លែង​កម្សាន្ត​ចុង​ក្រោយ​មុននឹង​ចាកចេញ​ទៅវិញ​ផងដែរ» នេះ​បើតាម​សម្តី​របស់​អ្នកស្រី។

អតិថិជន​ប្រមាណ ៨៥ ភាគរយ ដែល​មក Siam Park City គឺជា​ជនជាតិ​ថៃ ខណៈដែល​ភ្ញៀវ​បរទេស​មកពី​មជ្ឈិម​បូព៌ា ប្រទេស​ឥណ្ឌា រុស្ស៊ី ចិន និង​តៃវ៉ាន់។

អ្នកស្រី Noppagarn ថ្លែងថា ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​ឧទ្យាន​កម្សាន្ត​នៅក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំនេះ​មាន​ចំនួន​ខ្ពស់ជាង​ត្រីមាស​ទី ៤ កាលពី​ឆ្នាំមុន។ អ្នកស្រី​បន្តថា ៖ «ស្ថាន​ភាពមិន​នៅ​ធម្មតា​នោះទេ ប៉ុន្តែ​វា​ពិតជា​រឿង​ដ៏ល្អ​សម្រាប់​យើង​ដែល​យើង​បាន​ទទួល​អតិថិជន​ថ្មីៗ​មកពី​ប្រទេស​ជិតខាង»។

ក្រុមហ៊ុន​បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ ១០០ លាន​បាត ដើម្បី​បើក​កន្លែង​ជិះ «Siam Lagoon» នៅ​តំបន់​សួន​ទឹក ដែល​ផ្តល់​ជាកន្លែង​សម្រាប់​ជិះ​ឧបករណ៍​ម្យ៉ាង​ចុះទៅ​ទឹក​មួយ​ដ៏ធំ និង​ជា​កន្លែង​សម្រាប់​ក្មេងៗ​នៅ​តាម​តំបន់​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ផងដែរ។

ភ្ញៀវ​ទស្សនា​វ័យ​ជំទង់​ដែល​មក​កម្សាន្ត​នៅ Siam Park City បាន​កើន​ឡើង​ដល់​ទៅ ២ ដង។ រីឯ​សកម្មភាព​ទីផ្សារ​បាន​ពង្រីក​កិត្តិនាម​របស់​ខ្លួន​ដូចជា​ការប្រគំ​តន្ត្រី​ជាដើម​នឹងត្រូវ​បាន​រៀបចំ​បន្ថែម​ដើម្បី​ទាក់ទាញ​យុវវ័យ​បន្ថែម​ទៀត​នៅក្នុង​ឆ្នាំនេះ។

ក្រុមហ៊ុន​នេះ​រំពឹងថា នឹង​អាច​បង្កើន​ការលក់​របស់ខ្លួន​បាន ១០ ភាគរយ ស្មើនឹង​ទឹកប្រាក់​ប្រមាណ ៥៥០ លាន​បាត​នៅក្នុង​ឆ្នាំនេះ៕

Pitsinee Jitpleecheep/Bangkok Post

om: Khmer Post

Latest News

តបតាមការអញ្ជើញរបស់សមាគមភ្នាក់ងារអចលនវត្ថុប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៤-៦...

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS