កាន់​តែ​តូច​កាន់​តែ​ល្អ​៖ ផ្ទះ​តូចៗ​សម្រាប់​ការ​ស្នាក់​នៅ​រយៈ​ពេល​ខ្លី

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
នៅ​ក្នុង​រូប​ថត​ឯកសារ ដែល​គ្មាន​កាល​បរិច្ឆេទ​មួយ​គឺ​ផ្ទះ Scarlett បាន​រចនា​ជាម៉ូដ​មួយ​សម្រាប់​ផ្ទះ​ជួល​ស្នាក់​នៅ​រយៈពេល​ខ្លី នៅ​កន្លែង​បោះ​ជំរំ​នៅ​រដ្ឋ Oregon ។ Mount Hood Tiny House Village តាម​កាសែត New York Times

បន្ទប់​តូចៗ គឺ​មាន​នៅ​ក្នុង​តំបន់ DNA ដែល​មាន​ស្លាក​យីហោ​នៃ​សណ្ឋាគារ​ថ្មីៗ​មួយ​ចំនួន រួម​បញ្ចូល​ទាំង​សណ្ឋាគារ Moxy និង Marriott និង Vib ក៏ដូចជា​តំបន់ Best Western ដែល​កំពុងតែ​ដេញតាម​និន្នាការ​នៃ​អ្នក​ធ្វើ​ដំណើរ​ក្នុង​សម័យ​សហស្សវត្សរ៍​ថ្មី​នេះ​។

ឥឡូវ​នេះ​ការ​ជួល​ផ្ទះ​បាន​ធ្លាក់​ចុះ ជាមួយ​នឹង​ការ​លេច​ឡើង​នៃ​សណ្ឋាគារ​របៀប​ជា​ផ្ទះ​តូចៗ​។ អ្នក​គាំទ្រ​​ការ​រស់នៅក្នុង​លំហ​បន្ទប់​តូចៗ គឺជា​អ្នក​គាំទ្រ​បរិស្ថាន និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​។

ខណៈ​ពេល​ដែល​មិន​មាន​និយមន័យ​ស្តង់ដារ​ត្រឹម​ត្រូវ​សម្រាប់​ការ​ពិពណ៌នា​អំពី​បន្ទប់​តូចៗ សហគមន៍​ផ្ទះ​តូចៗ (Small House Society) ជា​ក្រុម​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​មានការ​រស់នៅ​យ៉ាង​សាមញ្ញ​មួយ​កំណត់​ផ្ទះ​ដែល​មាន​ទំហំ​ក្រោម​ ៥០០​ ហ្វីត​ការ៉េ (​ប្រហែល​ ៤៧​ ម៉ែត្រការ៉េ​)​ ជា​ផ្ទះ​តូច បើ​ទោះ​បី​ជា​ផ្ទះ​តូច​ជាច្រើន​មាន​ទំហំ​តិច​ជាង​ពាក់​កណ្តាល​នៃ​ទំហំ​នោះ​ក៏​ដោយ។

Jenna Spesard អ្នក​សរសេរ​ប្លុក​ដែល​សរសេរ​អំពី​ផ្ទះ​តូចៗ​បាន​និយាយ​ថា​ ៖ «​ផ្ទះ​ទាំង​នោះ​មាន​លក្ខណៈ kitschy ដែល​មនុស្ស​ភាគ​ច្រើន​ស្រឡាញ់​ពេញ​ចិត្ត​»​។ រស់​នៅ​ក្នុង​លំនៅឋាន​ដែល​មាន​ទំហំ​១៦០​ហ្វីត​ការ៉េ និង​ដើរ​តួនាទី​ជា​ម្ចាស់​ផ្ទះ​នៅឯ​ភូមិ​ផ្ទះ​តូច​ដែល​មាន​ឈ្មោះថា Mount Hood Tiny House Village ដែល​ជា​កន្លែង​ប្រមូល​ផ្ដុំ​នៃ​ផ្ទះ​តូចៗ​ចំនួន​ប្រាំ ដើម្បី​ដាក់​ជួល​នៅ​លើ​កន្លែង​បោះជំរំ​នៅ​ភាគ​ខាង​ជើង​រដ្ឋ Oregon​។

នានិទាឃ​រដូវ និង​រដូវក្តៅ​នេះ សណ្ឋាគារ​ផ្ទះ​តូច​ថ្មីៗ​ចំនួន​ប្រាំបី នឹង​បើក​នៅ​ទូទាំង​ប្រទេស ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ុន​ផ្ទះ​តូច Tumbleweed ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ Colorado ផ្ទះ​ឡាន RV ខ្នាតតូច​គួរ​ឲ្យ​ស្រឡាញ់​ដែល​មើល​ទៅ​ដូច​និវេសនដ្ឋាន​តូច​មួយ ឬក៏​ជា​ខ្ទម​។

ការ​ទាក់​ទាញ​លក្ខណៈ​ធម្មជាតិ​​នៃ​ការ​រចនា​ម៉ូដ រួមផ្សំ​ជាមួយ​ការ​ពិសោធ​សង្គម​នៃ​ការចែក​រំលែក​កន្លែង​រស់​នៅ​ដែល​នៅ​ជិត​គ្នា​នោះបាន​ជំរុញ​ឲ្យ​មាន​ទស្សនីយភាព​ថ្មី​មួយ​នៃ​កម្មវិធី​ទូរទស្សន៍ និង​ខ្សែ​ភាពយន្ត​ឯកសារ ដែល​បាន​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​នៃ​លំនៅ​ផ្ទះ​តូចៗ ជាកន្លែង​ដែល​អ្នក​ធ្វើ​ដំណើរ​អាច​សាក​ល្បង​រស់​នៅ​តាម​បែប​ប្លែកៗ។

Weissmann បាន​ដក​ស្រង់​​ចេញ​​ពី​ខ្សែ​ភាពយន្ត​ឆ្នាំ​ ២០១៣ «​តូច​» (Tiny) ដែល​បាន​ចង​ក្រង ការ​សាងសង់​ផ្ទះ​តូច​ប្រភេទ​បែប​នេះ​ថា ជា​«​ការ​បង្ហាញ​ដ៏​ធំ​មួយ​នៅ​លើ​ផ្ទះ​តូចៗ ពាក្យ​មួយ​ឃ្លា​នេះបាន​ធ្វើ​ឲ្យចរាចរ​លើ​គេហ​ទំព័រ​របស់​យើង​កើន​ឡើង​ទ្វេ​ដង បន្ទាប់​ពី​បង្ហាញ​ខ្លួន​លើក​ដំបូង​មាន​នៅ​លើ Netflix»​។

ផលវិបាក​ជា​អវិជ្ជមាន​នៃ​ការ​រស់​នៅ​ផ្ទះ​តូចៗ​នេះ​គឺជា​ការ​ពិត​ណាស់ លំហ​រស់​នៅ​យ៉ាង​ចង្អៀត ដែល​បាន​ឆ្លុះ​បញ្ចាំង​លើ​រឿង​ភាគ «Portlandia »​។ ប៉ុន្តែ​ក្រុម​អ្នក​គាំទ្រ​បាន​និយាយ​ថា ផ្ទះ​ទាំង​នោះបាន​ផ្តល់​ជូន​នូវ​សេវា​ផ្សេងៗ​រួមមាន​ជា​ផ្ទះបាយ​តូច ដែល​មិន​មាន​នៅ​បន្ទប់​សណ្ឋាគារ​ស្តង់ដារ​​នោះ​ទេ ហើយ​សណ្ឋាគារ​ផ្ទះ​តូចៗ​បែប​នេះ​បាន​ធ្វើ​ឲ្យ​គូស្នេហ៍ និង​ក្រុម​គ្រួសារ​សាក​ល្បង​រស់នៅ​ជាមួយ​គ្នា​នៅ​ក្នុង​ផ្ទះ​ដែល​មាន​លំហ​តូច​បែប​នេះ​។

ផ្ទះ​តូច​ថ្មីៗ​ជាច្រើន​បាន​ផ្តល់​ជូន​នូវ​បន្ទប់​ដក​ដង្ហើម​នៅ​ក្នុង​បរិយាកាស​ដូច​ជា​សួនច្បារ ដែល​បាន​បំពាក់​ដោយ​គ្រឿង​សង្ហា​រិម និង​បរិក្ខារ​ខ្លះ​នៅ​ខាង​ក្រៅ​ដូចជា​តុ​អាហារ និង​រណ្តៅ​ភ្លើង​។

តំបន់ Mount Hood Tiny House Village បាន​ដំឡើង​ការ​រចនា​ម៉ូដ​ផ្ទះ​ទាំង​ប្រាំ​នៃ​ផ្ទះ​តូច ដែល​ពួក​គេ​បាន​ហៅថា « tinies» នៅ​ក្នុង​ខែ​ឧសភា នៅឯ​ទីធ្លា​បោះ​ជំរំ​ដែល​ស្វាគមន៍ ដោយ​ផ្ទះ​ឡាន RVsនិង​ការ​ជួល​ខ្ទម​តូចៗ​សម្រាប់​​ការ​ស្នាក់​នៅ​ផង​ដែរ​។

Atticus ដែលមាន​ទំហំ ១៧៨​​ហ្វីត​ការ៉េ ដោយ​មាន​បន្ទប់​គេង​​មួយ​កន្លែង​ងូត​ទឹក និង​ផ្ទះ​បាយ​មួយ គឺ​មាន​ជញ្ជាំង​ឈើ និង រចនា​នៅក្នុង​ក្បាច់​បុរាណ​តាម​រចនា​ប័ទ្ម​តុបតែង​សាមញ្ញៗ​។ ជាមួយ​នឹង​ប្លង់​ស្រដៀង​គ្នា តែ​មាន​ទំហំ​ថែម​១៨​ហ្វីត​ការ៉េ​ទៀត គឺ​ការ​រចនា​បែប​ក្រមិចក្រ​​មើម ដែល​មាន​​ឈ្មោះថា Zoe មាន​​ជញ្ជាំង​ខៀវ​ស្លេក និង​វាំងនន​ពណ៌​បៃតង​ភ្លឺ​។ តម្លៃ​ជួល​របស់​វា គឺ​ចាប់​ផ្តើម​ពី ១២៩​ ដុល្លារ​ឡើង​ទៅ​។

នៅ​ឆ្នាំ​នេះ​ម្ចាស់​ភូមិ​នៃ​លំនៅឋាន​ទាំង​នេះ ឈ្មោះ​ថា Equity Lifestyle Properties កំពុង​រៀប​ដំឡើង​ផ្ទះ​តូចៗ​សម្រាប់​ជួល​ចំនួន​បី​បន្ថែមទៀត នៅ​កន្លែង​បោះ​ជំរំ។ យូ​នី​ត​ថ្មីៗ​ចំនួន​ពីរ បាន​បើក​នៅក្នុង​ជ្រលង​ភ្នំ Verde នៅ​ជិត Sedona រដ្ឋ Arizona​។

​នៅ​ខែឧសភា ផ្ទះ​ប្រាំ​យូនីត​ផ្សេង​ទៀត​នឹង​បើក​នៅ Leavenworth ជាទី​ក្រុង​បែប Bavaria នៅ​​កណ្តាល​រដ្ឋ​វ៉ាស៊ីនតោន និង​នៅ Tuxbury ភាគ​ខាង​ត្បូង New Hampshire​។

សណ្ឋាគារ​ផ្ទះ​តូចៗ​ឯករាជ្យ​ដទៃ​ទៀត​រួម​មាន getaway ដែល​បាន​បើក​ផ្ទះ​តូច​ចំនួន​ប្រាំពីរ​នៅ​ភាគ​ខាង​ជើង​រដ្ឋ​ញូវយ៉ក​កាលពី​រដូវក្តៅ​មុន​។ អ្នក​ជួល​ទាំង​អស់​នេះ​បាន​រក្សា​ការសម្ងាត់​ពី​ទីតាំង​រហូត​ដល់​អ្នក​ធ្វើ​ដំណើរ​បាន​កក់​ទុក​រួច​រាល់​អស់ ប៉ុន្តែ​នៅ​ទី​បញ្ចប់​ពួក​គេ​បាន​សារភាព​ប្រាប់ថា មាន​ទីតាំង​នៅ​លើដី ២០​ហិក​តា នៅ Catskills ជាមួយ​នឹង​ផ្លូវ​ឡើង​ភ្នំ​មួយ​ចំនួន​នៅ​ក្បែរ​នោះ​ផង​ដែរ​។

ជាមួយ​នឹង​ឈ្មោះ​ដូច Isidore និង Columbia ផ្ទះ​រូបរាង​ស្រដៀង​នឹង​ប្រអប់​ដែល​មាន​ការ​រចនា​បែប Scandinavia ជា​មួយ​នឹង​ជញ្ជាំង knotty pine ឬ plywood មាន​ចង្ក្រាន​ដុត​ពីរ ទូ​ទឹក​កក​តូចៗ​ពីរ គ្រែ​ឃ្វីន​ពីរ និង​បង្គន់​អនាម័យ​អគ្គិសនី​ពីរ គឺមាន​តម្លៃ​ជួល​៨៩​ដុល្លារ​។

ទីតាំង​ដើម​របស់​ក្រុមហ៊ុន​នេះ គឺ​ស្ថិត​ក្នុង​ភាគ​ខាង​ត្បូង​រដ្ឋ New Hampshire បាន​បើក​នៅ​ក្នុង​ឆ្នាំ​២០១៥ ដោយ​មាន​បី​ផ្ទះ ហើយ​តំបន់​ទាំង​ពីរ​កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ពង្រីក​នៅក្នុង​ឆ្នាំ​នេះ​៕

Elaine Glusac/The New York Times

Source From: PHNOM PENH POST

Latest News

តបតាមការអញ្ជើញរបស់សមាគមភ្នាក់ងារអចលនវត្ថុប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៤-៦...

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS