NHA ទាមទារ​ការប្រើប្រាស់​ផ្នែក 44

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
គម្រោង​សំណង់​អភិវឌ្ឍ​ដោយ NHA នៅទីក្រុងបាងកក។ Bangkok post
 

អាជ្ញាធរ​លំនៅឋាន​ជាតិ (NHA) នឹង​ចូលទៅ​សាកសួរ​នាយករដ្ឋមន្ត្រី​លោក ប្រាយុទ្ធ ចាន់អូចា និងស្នើ​ឲ្យលោក​ប្រើប្រាស់​អំណាច​ពិសេស​នៅក្រោម​ជំពូកទី ៤៤ ដើម្បី​អនុញ្ញាតឱ្យ​មានការ​អភិវឌ្ឍ​លំនៅឋាន​ប្រាក់ចំណូល​ទាប​នៅលើ​ដីដែល​គ្រប់គ្រង​ដោយ Mass Rapid Transit Authority of Thailand (MRTA)។

លោក Tachaphol Kanjanakul អភិបាល​របស់ NHA បានឱ្យ​ដឹងថា ភាពជា​ដៃគូ​រវាង NHAMRTA ដែល​បាន​សហការគ្នា​នៅលើ​គម្រោង​លំនៅឋាន​មួយ​សម្រាប់​អ្នកដែល​មានប្រាក់​ចំណូល​ទាបនៅ​ជិត​ផ្លូវ​ឆ្លងកាត់​ដ៏​មមាញឹក ត្រូវបាន​ធ្លាក់ចូល​ទៅក្នុង​ការជាប់​គាំងមួយ​បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើអនុស្សរណៈ​នៃការ​យោគយល់​គ្នាមួយ។

លោក Tachaphol បាន​ថ្លែងថា ៖ «MRTA មិនត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់ដី​របស់ខ្លួន​ដែល​ទុកបម្រុង​សម្រាប់ធ្វើ​ការសាងសង់​ផ្លូវ​ឆ្លងកាត់​ជាសាធារណៈ​ធំៗ​សម្រាប់​គោលបំណង​ផ្សេងទៀត​ដូចជា​ពាណិជ្ជកម្ម​នោះទេ គឺទុក​សម្រាប់​ធ្វើជា​ឧបករណ៍​ប្រើប្រាស់ ឬ​សម្រាប់​ប្រើ​ជា​សាធារណៈ​តែប៉ុណ្ណោះ នេះ​បើតាម​ច្បាប់​អស្សាមិករណ៍»។

លោកបាន​និយាយ​ទៀតថា ការប្រើប្រាស់​ជំពូកទី ៤៤ នឹង​កាត់បន្ថយ​ពេលវេលា​នៅក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​អនុញ្ញាតឱ្យ NHA-MRTA ចាប់ផ្តើម​ការអភិវឌ្ឍ​រួមគ្នា​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន។

ដៃគូ​មួយនេះ​មានបំណង​ក្នុងការ​អភិវឌ្ឍ​គម្រោង​លំនៅឋាន​សម្រាប់​ដាក់​ជួល​នៅលើ​ដីដែលជា​កម្មសិទ្ធិ​របស់ MRTA នៅចំណុច​ឆ្លងកាត់ធំ។ ទីតាំង​ដីពីរ​កន្លែង​ដំបូង គឺ​នៅ​ស្ថានីយ Purple Line's Khlong Bang Phai នៅក្នុង​ខេត្ត Nonthaburi ហើយ​និង​ស្ថានីយ Light Green Line's Bang Ping ក្នុង​ខេត្ត Samut Prakan។

លោក Tachaphol ថ្លែងថា ៖ «គម្រោង​នេះ​នឹងជួយ​អ្នក​ដែលមាន​ប្រាក់ចំណូល​ទាប​នៅក្នុង​ការទិញ​ផ្ទះនៅ​ជិត​ស្ថានីយ​ឆ្លងកាត់​សាធារណៈ​ដ៏ធំ​ក្នុងតម្លៃ​សមរម្យ។ ឥឡូវនេះ​មានតែ​អ្នកមាន​ចំណូល​មធ្យម ឬ​ច្រើនជាង​នេះទេ​ដែល​អាចមាន​លទ្ធភាព​ទិញ​យូនីត​ទាំងនេះ​ខណៈ​ពេលដែល​អ្នក​អភិវឌ្ឍន៍​ប្រញាប់ប្រញាល់​ទៅរក​ទិញដី​នៅក្បែរ​បណ្តាញ​ផ្លូវ​ឆ្លងកាត់​សាធារណៈ​នោះ»។

លោកបាន​បន្ត​ពោលថា ការអភិវឌ្ឍ​លំនៅឋាន​នៅលើ​ដី MRTA នឹងជា​ល្បាយ​នៃ​ខុនដូ និងហាង​ដែល​អាច​កាត់បន្ថយ​ការចំណាយ​លើ​ការអភិវឌ្ឍ ដែល​ខុនដូ​នេះបាន​លៃលក​ទុកសម្រាប់​អ្នកមាន​ប្រាក់ចំណូល​ទាប​ខណៈ​ពេល​ដែល​ហាង​ផ្សេងៗ​នឹងត្រូវ​ដាក់លក់​ក្នុងតម្លៃ​ខ្ពស់​មួយ។

NHA គ្រោង​នឹង​បើក​ដំណើរការ​គម្រោង​ខុនដូ​អាចទិញ​បានភ្លាមៗ​ចំនួន​ពីរនៅ​លើដី​របស់ខ្លួន​នៅក្បែរ​បណ្តាញ​ផ្លូវ​ឆ្លងកាត់​សាធារណៈ ក្នុងនោះ​រួមមាន​ផែនការ​ក្នុងតំបន់ Prachaniwet 3 នៅក្បែរ​បន្ទាត់​ផ្កាឈូក​ដែល​ភ្ជាប់​ពី Khae Rai និង Min Buri ហើយ​នៅក្នុង Lam LukKaKhlong 2 នៅក្បែរ​បន្ទាត់​បៃតង​ដែល​ភ្ជាប់​ទំនាក់ទំនង​រវាង Mo Chit Saphan Mai និង Ku Kot។ គម្រោង​នេះ​នឹង​ផ្តល់ជូន​នូវផ្ទះ​ចំនួន ៥៥៦ និង ៨២០ យូនីត​រៀងគ្នា។

គម្រោង​ទាំងនេះ​នឹង​ត្រូវបាន​ដាក់ជូន​សម្រាប់​ការអនុម័ត​ពីគណៈរដ្ឋមន្ត្រី​នៅក្នុង​ខែនេះ​មុនពេល​ការបើក​ដំណើរការ​នៅ​ឆមាសទី ១ នេះ។ តម្លៃ​យូនីត​នីមួយៗនឹង​ចាប់ផ្តើម​ពី ១ លាន​បាត​ឡើងទៅ។ មកដល់​ពេលនេះ NHA ដែលមាន​ប្រហែល ១៩០០០ យូនីត សាងសង់​រួចរាល់​ទាំងស្រុង​ដែល​លក់​អត់ដាច់​នៅ​ទូទាំង​ប្រទេស។

ផ្ទះ​ក្នុង​ចំនួន​នោះ ១៦០០០ យូនីត បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ​ផ្ទេរ យូនីត​ដែល​នៅសល់​ត្រូវ​ទាមទារ​ឲ្យ​មានការ​ជួសជុល ឬ​ត្រូវបាន​ចូលរួម​នៅក្នុង​ជម្លោះ​ផ្លូវច្បាប់​ជាមួយ​ក្រុមហ៊ុន​សំណង់​ណាមួយ។

ផ្ទះ​ភាគច្រើន​ក្នុងចំណោម​ចំនួន​យូនីត ១៩០០០ ទាំងនេះ ត្រូវបាន​អភិវឌ្ឍ​នៅក្រោម​កម្មវិធី​លំនៅឋាន​តម្លៃទាប Baan EuaArthorn ដែល​ត្រូវបាន​ផ្តួចផ្តើម​ឡើង​ដោយ​លោក​នាយករដ្ឋមន្ត្រី ថាក់ ស៊ីន​ស៊ីណាវ៉ាត្រា មុនពេល​ដែលវា​ត្រូវបាន​បង្អាក់​ប៉ុន្មាន​ឆ្នាំ​មុននេះ ហើយ​បាន​ផ្លាស់ប្តូរ​ទៅជា Baan Pracha Rat វិញ។

កាលពី​ខែតុលា​ឆ្នាំ ២០១៦ ដល់​ខែមករា​ឆ្នាំ ២០១៧ នេះ NHA បាន​កត់ត្រា​ការលក់​អស់ ៤៣៥៣ យូនីត។ លោក Tachaphol បាន​និយាយថា​ខ្លួន​មានបំណង​ចង់ឲ្យ​លក់ដាច់​យូនីត​ដែលបាន​សាងសង់​ហើយ​ចំនួន ១០៤៧០ ដែលមាន​តម្លៃ​សរុប ៧ ពាន់លាន​បាត នៅក្នុង​ឆ្នាំសារពើពន្ធ​ដែល​បញ្ចប់​នៅ​ថ្ងៃ ៣០ ខែកញ្ញា ឆ្នាំ ២០១៧។

NHA ដែលបាន​ប្រារព្ធ​ខួប​លើកទី ៤៤ របស់ខ្លួន​កាលពី​សប្តាហ៍​មុន បាន​អភិវឌ្ឍ​ច្រើនជាង ៧០០០០០ យូនីត លំនៅឋាន​នៅក្នុង​សហគមន៍​ទូទាំងប្រទេស​ចំនួន ៦៨។ សមាគម​នេះ​គ្រោងនឹង​ចំណាយ​ថវិកា ២១៥ លាន​បាត ដើម្បី​កែលម្អ​យូនីត​នៅក្នុង ១០០ សហគមន៍ នៅក្នុង​ឆ្នាំនេះ ដែល​ចាប់ផ្តើម​ជាមួយ​សហគមន៍ Bon Kai៕

KananaKatharangsiporn/ Bangkok Post

Source From: Khmer Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS