ការ​ទប់​ស្កាត់​ការ​បាត់​បង់​កម្មសិទ្ធិ​គេហដ្ឋាន​ ត្រឡប់​មក​រក​ភាព​ស្រពេច​ស្រពិល​សាជា​ថ្មី

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
Justina Osorio ធ្លាប់​ជា​អ្នក​ចូល​រួម​ចុង​ក្រោយ​គេ​ម្នាក់​នៅ​ក្នុង​កម្មវិធី​របស់​រដ្ឋាភិបាល​អូបាម៉ា ក្នុង​កែប្រែ​លម្អ​ការ​បង់​ប្រាក់​រំលស់​។ រូបថត​ Nathan C Ward/The New York Times

ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​រយៈពេល​៨​ឆ្នាំ នៃ​ការ​ខិតខំ​ប្រឹង​ប្រឹង​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ដែល​ជួប​ប្រទះ​បញ្ហា​យ៉ាង​ច្រើន​ក្នុង​ការ​ទប់ស្កាត់​ការ​បាត់បង់​កម្មសិទ្ធិ​គេហដ្ឋាន និង​ភាព​លំបាក​របស់​​អ្នក​បង់​រំលស់​គេហដ្ឋាន​ទើប​នឹង​បាន​បញ្ចប់​កាលពី​ចុងខែ​មុន​នេះ​។

អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់ គឺ​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ពិសោធ​របស់​ប្រធានាធិបតី​ថ្មី Donald Trump ថា​តើ​ក្រុមហ៊ុន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដោះស្រាយ​យ៉ាង​ណា​នៅ​ពេល​សំណាញ់​ច្បាប់​លែង​មាន​ភាព​ច្បាស់​លាស់​។

កម្មវិធី​របស់​លោក អូបាម៉ា បាន​ផុត​សុពលភាព​ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា HAMP ឬ Home Affordable Modifcation Program នោះ​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​លើ​ការ​អនុវត្ត​ថា មិន​មាន​ភាព​ច្បាស់​លាស់​។

ការ​ចូលរួម​របស់​ធនាគារ​ក្នុង​ការ​ផ្តល់​ជំនួយ​ គឺ​បើក​ចំហ​ដោយ​សេរី ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​នោះ​មិន​មាន​​ភាព​ពេញ​ចិត្ត​នោះ​ទេ​។ នៅ​ធនាគារ​មួយ​មាន​ការ​សរសេរ​នៅ​លើ «​ឥដ្ឋ​នៅ​ក្នុង​បន្ទប់​មួយ គឺ​ពោរពេញ​ទៅ​ដោយ​ឯកសារ​ស្នើ​ទៅ​កាន់ HAMP ដែល​ពុំ​ទាន់​បាន​បើក គឺ​នៅ​គរ​លើ​គ្នា​រាប់​មិន​អស់»។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់ Scathing Oversight​។

មេធាវី​អតិថិជន​ក៏​ពុំមាន​ការ​ពេញ​ចិត្ត​ផង​ដែរ​។ ពួក​គេ​ភាគ​ច្រើន​មាន​អារម្មណ៍​ថា កម្មវិធី​នេះ​ពុំ​បាន​ជួយ​ដល់​ម្ចាស់​គេហដ្ឋាន ដែល​​ជួប​បញ្ហា ឬ​ទទួល​ខុស​ត្រូវ​ចំពោះ​ធនាគារ​ដែល​បានធ្វើ​ឲ្យ​ពួកគេ​ជួប​ទុក្ខ​លំបាក​នោះទេ​។

​ប៉ុន្តែ​រដ្ឋ​វ៉ាស៊ីនតោន​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​សាធារណរដ្ឋ ពុំ​មាន​បំណង​ណាមួយ​ក្នុងការ​ផ្លាស់​ប្តូរ​កម្មវិធី​នេះ ដូច្នេះ​ហើយ​វា​ត្រូវ​ពឹង​ផ្អែក​លើ​វិស័យ​ឯកជន​សុទ្ធសាធ​ដើម្បី​លើក​ឡើង​អំពី​បញ្ហា​សង្គម​ដ៏​ចម្រូង​ចម្រាស​មួយ​នេះ​ដែល​បាន​កើត​ឡើង​ដោយ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​។

ធនាគារ និង​អ្នក​ដែល​ផ្តល់​នូវ​កម្ចី​ឥណទាន​បាន​ថ្លែងថា ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ការពារ​ការ​បាត់បង់​សិទ្ធិ​ជា​ម្ចាស់​អចលនទ្រព្យ​របស់​អតិថិជន​របស់​ខ្លួន ដែល​ពួក​គេ​ធ្វើ​ទៅ​តាម​អ្វី​ដែល​ពួក​គេ​បាន​សិក្សា​ពិសោធ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ក្រោម​ការដឹកនាំ​របស់​លោក អូ​បា​ម៉ា​។ ជាមួយ​នឹង​ទិន្នន័យ​ថ្មីៗ​ជាច្រើន​ឆ្នាំ​មកនេះ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ពួក​គេ​នៅ​ពេល​បច្ចុប្បន្ន​នេះ បាន​ដឹង​អំពី​របៀប​ធ្វើ​ឲ្យ​កម្មវិធី​កែប្រែ​ទៅ​លើ​កម្ចី​ឥណទាន​ទទួល​បាន​ជោគជ័យ​ទាំង​សម្រាប់​អ្នក​ខ្ចី​ដែល​ចង់​ការពារ​កម្មសិទ្ធិ​ផ្ទះ​របស់​ខ្លួន និង​អ្នក​ខ្ចី​ដែល​ចង់​កម្រិត​នូវ​ឱកាស​​ខាតបង់​ពី​ការ​ផ្តល់​កម្ចី​ឲ្យ​នៅ​ទាប​។

លោក Justin Wiseman នាយក​ផ្នែក​គោលការណ៍​រដ្ឋបាល​កម្ចី​ឥណទាន​នៅ​ក្រុមហ៊ុន Mortgage Bankers Association បាន​ថ្លែង​ថា​ ៖ «​ឃើញ​មាន​នូវ​លទ្ធផល​វិជ្ជមាន​សាធារណៈ​ជា​ច្រើន ដែល​យើង​បាន​ទទួល​ដំណោះស្រាយ​ពី​ស្ថាប័ន​ក្នុង​វិស័យ​នេះ​។ គ្មាន​នរណា​ម្នាក់​ចង់​វិល​ត្រឡប់​ទៅ​អតីត​កាល​ដែល​យើង​ធ្លាប់​ហែល​ឆ្លង​នោះ​ទេ​»​។

យ៉ាង​ណា​ក្តី​មេធាវី​កម្មវិធី​នេះ នៅ​តែ​មាន​ភាព​ស្រពេច​ស្រពិល​ហើយ​មាន​មូលហេតុ​វិជ្ជមាន​មួយ​ ៖ វិស័យ​បង់​រំលស់​អចលនទ្រព្យ​គឺជា​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​មួយ​របស់ HAMP ដែល​កម្មវិធី​នេះ​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​។ គម្រោង​នេះ​បាន​ជួប​នូវ​បញ្ហា​ភាព​ចម្រូង​ចម្រាស និង​ការ​រំលោភ​សិទ្ធិ​ជា​ច្រើន​មក​ហើយ​។

ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​បង្កើត​កម្មវិធី HAMP នេះ​ឡើង​​ក្នុង​ឆ្នាំ​២០០៩ ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​វិបត្តិ​បង់​រំលស់​កើន​ឡើង​ខ្ពស់​នា​ពេល​នោះ​។ ករណី​បង់​រំលស់​ច្រើន​ជាង​៧​ភាគរយ​បាន​ជួប​បញ្ហា​យ៉ាង​ខ្លាំង ឬ​មិន​មាន​ភាព​ច្បាស់​លាស់​។

«​កត្តា​នេះ​នឹង​ជួយ​ដល់​ម្ចាស់​ផ្ទះ​​ប្រមាណ​ពី៣​ ទៅ​៤​លាន​នាក់ ក្នុង​ការ​បន្ត​ការ​បង់​រំលស់​ដើម្បី​ចៀស​​វាង​ពី​ការ​បាត់បង់​កម្មសិទ្ធិ»។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក អូបាម៉ា ដែល​បាន​ថ្លែង​នា​ពេល​នោះ​។

ប៉ុន្តែ​គម្រោង​នេះ​បាន​បរាជ័យ​ទាំង​មិនទាន់​ដល់​ពាក់​កណ្តាល​ទី​ផង​។

ធនាគារ និង​អ្នក​ផ្តល់​សេវាកម្ម​បាន​​កែប្រែ​ច្បាប់​ដោយ​បដិសេធ​មិន​​ទទួល​យក​ប្រជាជន​ដែល​មាន​សិទ្ធិ​ក្លាយ​ជា​ម្ចាស់​ផ្ទះ ហើយ​រត់​ឯកសារ​យ៉ាង​យឺត​យ៉ាវ​បំផុត​ហើយ​​បាន​បណ្តេញ​ចេញ​ទាំង​អ្នក​ដែល​មក​បង់ប្រាក់​រំលស់​ទៀង​ទាត់​ទៀតផង​ដែរ នេះ​បើ​យោង​តាម​របាយការណ៍​វិសោធនកម្ម​មួយ​ចំនួន​ពី​ក្រុម​អ្នក​ឃ្លាំ​មើល​ផ្នែក​ច្បាប់​​របស់​ក្រសួង​នេះ​ដែល​ជា​ការិយាល័យ​អគ្គនាយកដ្ឋាន​ត្រួត​ពិនិត្យ​របស់​កម្មវិធី Troubled Asset Relief Program​។

ក្រុម​អ្នក​ដាក់​ពាក្យ​ស្នើ​ប្រមាណ​៧០​ភាគរយ ដែល​ស្នើសុំ​បន្ត​ការ​បង់​រំលស់​ត្រូវ​បាន​បដិសេធ​។ ទីបំផុត​ម្ចាស់​ផ្ទះ​ប្រមាណ ១,៦០​លាន​នាក់ បាន​ទទួល​ការ​បន្ត​រំលស់ ដែល​នេះ​ជា​ចំនួន​ទាប​ជាង​ពាក់​កណ្តាល​ទៅ​ទៀត​នៃ​ចំនួន​គោល​ដៅ​ដែល​កម្មវិធី​នេះ​បាន​ដាក់​។ នៅ​ពេល​បច្ចុប្បន្ន​នេះ ម្ចាស់​គេហដ្ឋាន​ប្រមាណ​១៤​លាន បាន​បាត់បង់​កម្មសិទ្ធិ​។

ទីផ្សារ​គេហដ្ឋាន​មាន​ស្ថិរភាព។ អត្រា​ការ​បាត់បង់​ផ្ទះ​សំបែង​​ស្ថិត​នៅ​កម្រិត​ទាប​ចាប់​តាំងពី​ឆ្នាំ​២០០៧ ហើយ​បន្ត​ល្អ​ប្រសើរ​ថែម​ទៀត​ហើយ​តម្លៃ​ផ្ទះ​បាន​កើន​ឡើង​ក្នុង​តំបន់​ជាច្រើន។ ច្បាប់​រំលស់​ថ្មី​បាន​លុប​បំបាត់​ដំណើរការ​កម្ចី​ពីមុន​បាន​បង្កបញ្ហា​ដល់​ទាំង​អ្នក​ខ្ចី និង​អ្នក​ឲ្យ​ខ្ចី​ឥណទាន​ដូចជា​ការ​ផ្តល់​ឥណទាន​ដោយ​​ពុំ​ទាមទារ​ឯកសារ​សាំញ៉ាំ និង​​ការ​រំលស់​ជាមួយ​នឹង​អត្រា​បង់​ប្រចាំ​ខែ​ទាប​ផង​ដែរ​។

ប៉ុន្តែ​បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​ទីផ្សារ​មួយ​ដែល​កំពុង​តែ​ពុះ​កញ្ជ្រោល​ ​ទៅ​មុខ​ក្តី​ម្ចាស់​ផ្ទះ​មួយ​ចំនួន​នៅ​តែជួប​បញ្ហា​ដោយសារ​ការបាត់​បង់​កា​រងារ​ជំងឺ​ឈឺ​ថ្កាត់ និង​បញ្ហា​ផ្សេងៗ​​ទៀត​។

តាម​រយៈ​កម្មវិធី HAMP និង​ការ​ពិសោធ​ផ្សេង​ទៀត អ្នក​ផ្តល់​កម្ចី​ឥណទាន​បាន​ថ្លែង​ថា ពួក​គេ​បាន​ស្វែង​យល់​បាន​យ៉ាង​ច្រើន​អំពី​របៀប​ធ្វើ​ឲ្យ​ដំណើរការ​ប្រភេទ​នេះ​បោះ​ជំហាន​ទៅ​មុខ​។

«​ការ​កាត់​បន្ថយ​អត្រា​បង់​ប្រាក់​​ប្រចាំ​ខែ​គឺ​សំខាន់​ជាង​អ្វីៗ​ទាំងអស់​ក្នុង​ការធ្វើ​ឲ្យ​ការ​កែប្រែ​លើ​ការ​បង់​រំលស់​ទទួល​បាន​ជោគជ័យ​»។ នេះ​បើ​តាម​សម្តី​របស់​លោក Wiseman មក​ពី​សមាគម Mortgage Bankers Association​។

លោក​ថ្លែង​បន្ត​ថា «​ស្តាប់ទៅ​វា​ដូចជា​រឿង​មួយ​ដែលនៅ​នឹង​ភ្នែក​របស់​យើង ប៉ុន្តែ​យើង​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ ៦​ឆ្នាំ សម្រាប់​ការ​ប្រមូល​ទិន្នន័យ និង​ការ​សិក្សា​ទម្រាំ​អាច​រក​ដំណោះ​ស្រាយ​បាន​»​។

កាល​ពី​ឆ្នាំ​មុន សមាគម​នេះ​បាន​ចាប់ផ្តើម​បង្កើត​នូវ​ដំណើរ​ការ​ការងារ​សម្រាប់​ការកែប្រែ​នៅពេល​អនាគត​។ ពាក្យ​ស្នើ​របស់​ពួកគេ​មើលទៅ​គឺ​ស្រដៀង​នឹង​កម្មវិធី HAMP យ៉ាងខ្លាំង​ជាមួយនឹង​ភាពខុសគ្នា​ដ៏​សំខាន់​មួយ​គឺ​ ៖ «គោលដៅ​បង់ប្រាក់​ប្រចាំខែ​»​។

​កម្មវិធី​របស់​រដ្ឋាភិបាល​បាន​ផ្តោត​លើ​បំណុល​ពី​ការបង់​រំលស់​គេហដ្ឋាន​ជា​ភាគរយ​នៃ​ប្រាក់ចំណូល​របស់​ម្ចាស់ផ្ទះ​។ គោល​បំណង​គឺ​ដើម្បី​កំណត់ថា ចំនួន​ប្រា​ក់បង់​ប្រចាំខែ គឺ​ត្រូវ​ស្មើនឹង ៣១​ភាគរយនៃ​ប្រាក់ចំណូល​សរុប​របស់​អ្នក​បង់​រំលស់​។

​ផ្ទុយ​មក​វិញ ប្រព័ន្ធ​ថ្មី​របស់​ស្ថាប័នឯកជន​ផ្តោតលើ​ការ​កាត់​បន្ថយ​អត្រា​បង់ប្រាក់​ជំនួស​វិញ​។ វា​ផ្តោត​លើ​ការទម្លាក់​អត្រា​បង់​ប្រាក់​​ប្រចាំខែ​នៅ​ត្រឹម​២០​ភាគរយ តាមរយៈ​ជំហាន​បង់ប្រាក់​ដែល​រួម​មាន​ទាំង​ការ​កាត់​បន្ថយ​ការ​ប្រាក់ តាមរយៈ​ការបន្ថែម​រយៈពេល​បង់​ជំនួស​វិញ និង​ការអនុគ្រោះ​លើ​ការ​រំលស់​ប្រាក់​ដើម​ផងដែរ​។​

​ក្រុមហ៊ុន​កម្ចី​ឥណទាន​គេហដ្ឋាន​ធំ​បំផុត​ចំនួន​ពីរ​គឺ Fannie Mae និង Freddie Mac បាន​បង្កើត​នូវ​គោលដៅ​ចុងក្រោយ​មួយ​ដែល​ជា​ការ​កាត់​បន្ថយ​អត្រា​បង់២០​ភាគរយ សម្រាប់​កម្មវិធី​ការពារ​ការបាត់​បង់ក​ម្ម​សិទ្ធិ​ថ្មី​របស់​ខ្លួន ដែល​នឹង​ចាប់ផ្តើម​មាន​សុពលភាព​ចាប់ពី​ខែតុលា​នេះ​តទៅដោយ​ក្រុមហ៊ុន​ទាំងពីរ​នេះ​មានកម្ម​វិធី​កែប្រែ​ការ​រំលស់​ផ្សេង​ទៀត​ទម្រាំ​ដល់​ពេល​នោះ​។

ធនាគារ​ធំៗ​មួយ​ចំនួន​ក៏បាន​ចូលរួម​ផង​ដែរ​។ JPMorgan Chase នឹង​បង្កើត​នូវ​គោលការណ៍ «Core Constructs» នៅ​ក្នុង​សេចក្តី​ស្នើ​របស់​ក្រុម​ធនាគារ​ផ្តល់​ឥណទាន​កម្ចី​គេហដ្ឋាន​។

«​ខ្ញុំ​គិតថា មាន​កិច្ច​ព្រម​ព្រៀង​មួយ​​ក្នុង​វិស័យ​នេះ​ដែល​ការកែ​ប្រែ​ឲ្យ​កាន់​តែមាន​ស្តង់ដារ និង​ការ​សម្រួល​ដល់​ការបង់​រំលស់​នឹង​អាច​ជួយ​ដល់​អ្នក​គ្រប់គ្នា​បាន​» ។​នេះ​​បើតាម​សម្តី​របស់លោក Erik Schmitt នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន JPMorgan Chase។

​សម្រាប់​អ្នក​ផ្តល់​ឥណទាន​កម្ចី ការ​ទទួល​បាន​នូវ​អ្នក​បង់​រំលស់​ចាស់​មក​បង់​ម្តងទៀត​ជាថ្មី​លើ​គោលការណ៍​រំលស់​អចលន​ទ្រព្យ ដែល​បាន​កែប្រែ​ថ្មី​គឺ​ភាគ​ច្រើន (​តែ​មិន​រហូត​នោះទេ​) ទទួល​បាន​ចំណូល​ទាប​ជាង​ការ​យក​ផ្ទះ​នោះមក​លក់​។

​ប៉ុន្តែ វា​មិន​ដូច្នេះ​ទាំង​អស់​នោះ​ទេ​សម្រាប់​អ្នកផ្តល់​សេវា​កម្ចី​ឥណទាន​ដែល​ជា​ក្រុមហ៊ុន​ប្រមូល​ការបង់ប្រាក់​ប្រចាំ​ខែ ដែល​ពេល​ខ្លះ គឺមាន​ភាព​ឯករាជ្យ​ពី​ម្ចាស់​ផ្ទះ​ដែល​បាន​ខ្ចី​ឥណទាន​។ ការព្យាយាម​ប្រមូល​ការ​បង់​ប្រាក់​យឺតយ៉ាវ និង​ការពិន័យ​បន្ថែម​ទៅ​លើ​ពួក​គេ​អាច​នឹង​ផ្តល់​ផល​វិជ្ជមាន​។ អ្នក​តែង​ច្បាប់​បាន​ថ្កោល​ទោសពិន័យ​ក្រុមហ៊ុន​ម្តង​ហើយ​ម្តង​ទៀត​ដោយ​ផាក​ទឹកប្រាក់​ពី​ក្រុមហ៊ុន​ផ្តល់​កម្ចី​ឥណទាន​ដល់​ទៅ​​រាប់​កោដិ​ដុល្លារ​ពីបទ​បំពាន​ច្បាប់ និង​ប្រើ​យុទ្ធសាស្ត្រ​រំលោភ​បំពាន​។

​នៅក្នុង​សប្តាហ៍​នេះ​ការិយាល័យ​ការពារ​ហិរញ្ញវត្ថុ​អតិថិជន បាន​​ផាកពិន័យ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន២​របស់ Citigroup រហូត​ដល់​ទៅជា​ង២៩​លាន​ដុល្លារ ពីបទ «​ឆបោក​» អ្នក​ជាប់​បំណុល​ឥណទាន​ដែល​ស្វែងរក​ដំណោះ​ស្រាយ​។ «Citigroup បាន​ថ្លែង​ជា​​លាយ​ល័ក្ខ​អក្សរ​ថា ខ្លួន​មាន «ក្តី​សោមនស្ស​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​»​។​

​កត្តា​នេះ​បានធ្វើ​ឲ្យ​មេធាវី​ការពារ​អតិថិជន​មិនមាន​ភាព​ទុកចិត្ត​ថា តើ​នៅ​ក្រុមហ៊ុន​ទាំង​នេះ​អាច​ទុក​ចិត្ត​បាន​ឬ​អត់ នៅ​ពេល​ដែល​កម្មវិធី​រដ្ឋាភិបាល​ដូច​ជា HAMP លែងមាន​វត្តមាន​៕

Stacy Cowley/The New York Times

Source From: PHNOM PENH POST

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month
Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00

CVEA MEMBERS