ម្ចាស់​សណ្ឋាគារ​នៅ​ទីក្រុង ​និយាយ​អំពី​បន្ទប់​ដែល​នៅ​ទំនេរ​ចោល

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ប្រជាជន​មីយ៉ាន់ម៉ា​ម្នាក់​បាន​ដើរ​ឆ្លង​កាត់​ផ្លូវ​នៅ​ពី​មុខ​សួន Nay Pyi Taw។ រូបថត AFP

កង្វះ​ទីតាំង​រមណីយដ្ឋាន​កម្សាន្ត រួម​ជាមួយ​នឹង​វិនិយោគិន​ដែល​មាន​ភាព​សុទិដ្ឋិ​និយម​ហួស​ពេក បាន​ធ្វើ​ឲ្យ​ចំនួន​បន្ទប់​សណ្ឋាគារ​ជាង ៨០​ភាគរយ​នៅ Nay Pyi Taw ទំនេរ​ចោល​នៅ​ថ្ងៃ​ធម្មតា​។ ប៉ុន្តែ​ប្រធាន​នៃ​វិស័យ​ឧស្សាហ​កម្ម​ទេសចរណ៍​ក្នុង​ស្រុក​មួយ​រូប​ជឿ​ជាក់​ថា ការ​ផ្សព្ធ​ផ្សាយ​ទីផ្សារ​ល្អ ប្រសើរ​ជាង​នេះ​នឹង​អាច​ជួយ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​។

លោក U Than Htut ប្រធាន​សមាគម​សហគ្រិន​សណ្ឋាគារ​នៅ Nay Pyi Taw បាន​ឲ្យ​ដឹង​ថា ជា​មធ្យម​មាន​បន្ទប់​សណ្ឋាគារ​ចំនួន​ជិត​មួយ​ពាន់​បន្ទប់ ដែល​មាន​អ្នក​ស្នាក់​នៅ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​នេះ​។

លោក​បាន​បន្ត​ថា​ ៖ «​ជាទូទៅ​គឺ​មាន​បន្ទប់​ជិត​១០០០​បន្ទប់ ដែល​ត្រូវ​បាន​ជួល ប៉ុន្តែ​វា​មិន​ទៀង​ទាត់​បែប​នេះ​រហូត​ទេ​»​។ ពេល​ខ្លះ​មាន​បន្ទប់​ត្រឹម​តែ​ជាង ៣០០​ទៅ​៤០០​បន្ទប់​តែ​ប៉ុណ្ណោះ ដែល​មាន​អ្នក​ស្នាក់​នៅ​ក្នុង​ទីក្រុង​ទាំង​មូល​។

មាន​តំបន់​សណ្ឋាគារ​ចំនួន​៣ នៅ​ទីក្រុង Nay Pyi Taw ដែល​មាន​សណ្ឋាគារ​សរុប​ចំនួន​ប្រហែល​៥០ ជា​មួយ​នឹង​ចំនួន​បន្ទប់​សណ្ឋាគារ​សរុប​ជាង​៥០០០​បន្ទប់​។ ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរ គឺ​មាន​ចំនួន​តិច ដោយ​ទីក្រុង​នេះ​ពុំ​សូវ​ជា​មាន​រមណីយដ្ឋាន ឬ​កន្លែង​ទេសចរណ៍​ច្រើន​នោះ​ទេ​។ នេះ​បើ​តាម​ភ្នាក់ងារ​ទេសចរណ៍​ក្នុង​ស្រុក និង​អន្តរជាតិ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក U Than Htut បាន​ជំទាស់​ថា ទីក្រុង​នេះ​មាន​កន្លែង​ដែល​ពុំទាន់​បាន​ទៅ​ដល់​។

«​មាន​កន្លែង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង និង​នៅ​ជុំវិញ ទីក្រុង Nay Pyi Taw»។ នេះ​បើ​តាម​សម្តី​របស់​លោក U Than Htut​។ «​យើង​នឹង​បង្ហាញ​កន្លែង​ទាំង​អស់​នោះ​ដើម្បី​ឲ្យ​មនុស្ស​ឯ​ទៀត​បាន​ស្គាល់​»​។

ប្រធាន​សមាគម​សណ្ឋាគារ​រូប​នេះ​បាន​និយាយ​អំពី​ទីតាំង​សាសនា ដូច​ជា​វត្ត Uppatasanti និង​វត្ត Thatta Thattaha MahaBawdi ដែល​វត្ត​ទាំង​២​នេះ ទទួល​បាន​ការ​វាយ​តម្លៃ​យ៉ាង​ល្អ​នៅ​លើ​គេហទំព័រ​ប្រឹក្សា​ដំណើរ​ទស្សនា​ចរណ៍​។ ក្រៅ​ពី​នេះ Nay Pyi Taw ក៏​មាន​សួន​បាញ់​ទឹក​និង​សួន​សត្វ​មួយ ដែល​ជា​សួន​សត្វ​មួយ​ក្នុង​ចំណោម​សួន​សត្វ​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​សារមន្ទីរ​សេវា​ការពារ​ប្រទេស​។

បើ​ទោះ​ជា​ទីក្រុង​នេះ​មិន​មាន​ភាព​ទាក់ទាញ​ទៅ​ដល់​ភ្ញៀវ​ទេសចរ​ដូច​ជា​ទីក្រុង Yangon ក៏​ដោយ ប៉ុន្តែ​ដោយ​សារ​តែ​វត្ត សត្វ​ភេន​ឃ្វីន និង​យន្តហោះ​ចម្បាំង ម្ចាស់​សណ្ឋាគារ​នៅ​ក្នុង​ស្រុក​គិត​ថា Nay Pyi Taw គួរ​តែ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន​ជាង​​នេះ​។

លោក U Than Htu នាយក​ទំនាក់​ទំនង​ជំនួញ​អន្តរជាតិ​នៅ​ក្រុមហ៊ុន Eden Group ជា​ក្រុម​ហ៊ុន​វិនិយោគ​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​នឹង​ក្រុមហ៊ុន Hilton Group នៅ​ប្រទេស​មីយ៉ាន់ម៉ា បាន​ទទូច​ឲ្យ​សមាគម​សហគ្រិន​ផ្នែក​សណ្ឋាគារ​នៅ Nay Pyi Taw ផ្តល់​ព័ត៌មាន​បន្ថែម​ពី​ទីតាំង​កម្សាន្ត​នៅ​ក្នុង​ទីក្រុង​ទៅ​ដល់​ភ្ញៀវ​ទេសចរ​។

លោក​បាន​មាន​ប្រសាសន៍​ថា គួរ​តែ​មាន​ព័ត៌មាន​បន្ថែម​នៅ​លើ​បណ្តាញ​សង្គម និង​នៅ​លើ​គេហទំព័រ​សណ្ឋាគារ​ទាំង​ក្នុង​ភាសា​មីយ៉ាន់ម៉ា និង​ភាសា​អង់គ្លេស​។ លោក​បាន​បន្ត​ថា Bagan ដែល​ជា​ទីក្រុង​ចំណាស់​មួយ​របស់​ប្រទេស​មីយ៉ាន់ម៉ា និង​ជា​ទីតាំង​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ត្រូវ​បាន​គេ​ស្គាល់​នៅ​ទូទាំង​ពិភពលោក​នោះ គឺ​មិន​ចាំបាច់​ពន្យល់​បន្ថែម​ទៅ​ដល់​ភ្ញៀវទេសចរ​នោះ​ទេ ប៉ុន្តែ​ទីក្រុង Nay Pyi Taw គួរ​តែ​មាន​ផ្តល់​ព័ត៌មាន​បន្ថែម​ឲ្យ​បាន​ច្រើន។

«បន្ទាប់​ពី​ភ្ញៀវ​ទេសចរ​បាន​អាន​[​ប្រភព​ព័ត៌មាន​] ទាំង​នេះ​រួច​ហើយ យើង​ក៏​អាច​ផ្តល់​រូបភាព​ដល់​ពួក​គេ​ប្រសិន​បើ​គេ​ត្រូវ​ការ»។ លោក​បាន​បន្ត​ទៀត​ថា​ ៖ «​ប្រសិន​បើ​ពួក​គេ​ចង់​ទំនាក់​ទំនង និង​ទៅ​ទីតាំង​រមណីយដ្ឋាន​ទាំង​នេះ​ដោយ​ខ្លួន​ឯង យើង​នឹង​ផ្តល់​ព័ត៌មាន​ដែល​មាន​ដូច​ជា​អាសយ​ដ្ឋាន លេខ​ទូរស័ព្ទ និង​ថ្លៃ​ចូល​កម្សាន្ត ក៏​ដូច​ជា​រយៈពេល​ធ្វើ​ដំណើរ​ទៅ​ឲ្យ​ពួក​គេ​»​។

ម្ចាស់​សណ្ឋាគារ​ក៏​សង្ឃឹម​ថា នឹង​ឃើញ​ទេសភាព​ពណ៌​បៃតង​បន្ថែម​ទៀត​នៅ​ក្នុង​ទីក្រុង បន្ទាប់​ពី​មាន​ការ​ប្រកាស​កាលពី​ឆ្នាំ​មុន​អំពី​គម្រោង​រយៈពេល​៥​ឆ្នាំ​របស់​ក្រុម​ប្រឹក្សា​ទីក្រុង​ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង Nay Pyi Taw ក្លាយ​ទៅ​ជា​ទីក្រុង​បៃតង​។

លោក U Win Oo Than នាយក​គ្រប់​គ្រង​ទូទៅ​សណ្ឋាគារ Golden Palace Hotel នៅ Nay Pyi Taw ក៏​បាន​លើក​ឡើង​ពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ការ​បំពុល​ខ្យល់​អាកាស​មាន​កម្រិត​ទាប​ផង​ដែរ​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​អ្វីៗ​នឹង​ប្រសើរ​ឡើង​បើ​សិន​ជា​[​ភ្ញៀវទេសចរ] ធ្វើ​ដំណើរ​ទៅ​ដល់ Nay Pyi Taw»​។

ចំនួន​ប្រជាជន​ទាប និង​ចំនួន​ផ្លូវ Highway ដែល​អាច​ធ្វើ​ចរាចរណ៍​បាន​ច្រើន មាន​ចំនួន​ច្រើន​លើស​លប់ មាន​ន័យ​ថា Nay Pyi Taw ជាទី​ក្រុង​មួយ​ដែល​មិន​មាន​បញ្ហា​ចរាចរណ៍ ប៉ុន្តែ​សមាគម​សណ្ឋាគារ ក៏​កំពុង​តែ​ត្រួត​ពិនិត្យ​ពាក្យ​រិះគន់​ពី​ភ្ញៀវ​ទេសចរ​ទៅ​លើ​តំបន់​ដែល​មាន​បញ្ហា​កង្វះ​ខាត​ជាច្រើន​ចំណុច​នៅ​ក្នុង​ទីក្រុង​។

លោក U Than Htut បាន​បន្ថែម​ថា វីដេអូ​ផ្សព្ធ​ផ្សាយ​បន្ថែម​ពី​កន្លែង​ទេសចរណ៍​នៅ Nay Pyi Taw ក៏​កំពុង​តែ​ត្រូវ​បាន​បង្កើត​ឡើង​។

«​ពួក​យើង​កំពុង​តែ​ធ្វើ​វីដេអូ​អំពី​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​អាច​នឹង​ចាប់​អារម្មណ៍​»។ នេះ​បើ​តាម​ការ​អះអាង​​របស់​លោក​។ «​ចំណុច​សំខាន់​គឺ​ប្រាប់​ពី​កន្លែង​ដែល​មិន​ត្រូវ​បាន​គេ​ស្គាល់​ទៅ​ដល់​មហាជន ហើយ​ឲ្យ​គេ​ដឹង​ថា គេ​អាច​មាន​​ទីតាំង​ផ្សេងៗ​ជា​ច្រើន​ទៀត​ដើម្បី​ដើរ​កម្សាន្ត​»​។

លោក​បាន​និយាយ​ថា វីដេអូ​ទាំង​នេះ​នឹង​ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​ពី​ធី​បុណ្យ​ទេសចរណ៍ និង​បង្ហាញ​ទៅ​ដល់​អ្នក​សារ​ព័ត៌មាន។ ព័ត៌មាន​បន្ថែម​ពី Nay Pyi Taw នឹង​អាច​សាយ​ភាយ​កាន់​តែ​ច្រើន​នៅ​ពេល​ដែល​ប្រជាប្រិយភាព​របស់​ទីក្រុង​កើន​ឡើង​។ លោក​បាន​បន្ត​ទៀត​ថា ការ​ធ្វើ​ឲ្យ​ទីក្រុង Nay Pyi Taw មាន​ប្រជាប្រិយ​ភាព​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ មិន​មែន​មិន​អាច​ទៅ​រួច​នោះ​ទេ ប៉ុន្តែ​វា​ត្រូវ​ចំណាយ​ពេល​ខ្លះ និង​ថវិកា​៕

PyaeThetPhyo / Myanmar Times

Source From: PHNOM PENH POST

Latest News

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS