វរជន​មួយ​ចំនួន​រួម​ទាំង Obamas, Ivanka Trump, Jeff Bezos គឺជា​អ្នក​ជិត​ខាង​នៅ​ក្នុង​តំបន់ Kalorama

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
លំនៅឋាននៅក្នុងតំបន់ Kalorama។ រូបថត សហការី

នៅ​ថ្ងៃ​បន្ទាប់​ខាង​មុខ​នេះ Sally Berk នឹង​អាច​និយាយ​ថា លោក​ស្រី​រស់​នៅ​ក្នុង​សង្កាត់ Northwest Washington ដូច​គ្នា​ដែល​លោក Barack ហើយ​នឹង​លោក​ស្រិ Michelle លោក Jared នឹង​លោក Ivanka ព្រម​ទាំង​លោក​មហាសេដ្ឋី Jeff។

តើ​ប្រធានាធិបតី​មួយ​រូប​ទៀត​នឹង​នៅ​ក្នុង​សង្កាត់​នេះ​ឬ វា​អាច​ទៅ​ជា​យ៉ាង​នៅ​ពេល​ដែល​ប្រធានាធិបតី​៥​រូប​ផ្សេង​ទៀត ដែល​បាន​រស់​នៅ​រួច​ទៅ​ហើយ​ក្នុង​តំបន់ Kalorama ជា​រូបភាព​ថ្មី​នៃ​ទីក្រុង Beverly Hills របស់​រដ្ឋ Washington?

តើ​អ្នក​អាច​ស្តី​បន្ទោស​ឲ្យ​កូន​ស្រី​ដំបូង​នា​ពេល​ឆាប់ៗ សម្រាប់​ការ​ចង់​រស់​នៅ​ឯ​សេត​វិមាន​ជាមួយ​ឪពុក​របស់​នាង ដែល​ចំនាយ​ពេល​ត្រឹម​តែ ១៣​នាទី នៅ​លើ​ផ្លូវ​ដើម្បី​ជិះ​ទៅ​ដល់​សេត​វិមាន​នោះ​ឬ​? តើ​មាន​កន្លែង​ណា​ផ្សេង​ទៀត ដែល​អាច​ឲ្យ​មហាសេដ្ឋី​រូប​នេះ​រក​ឃើញ​ថា ទំហំ​ផ្ទះ​ប្រមាណ ២៧០០០​ម៉ែត្រ​ការ៉េ ស្ថិត​នៅ​ត្រឹម​តែ ១,៨០​ម៉ៃល៍​(​ឬ​ប្រហែល​ជាង ២​គីឡូ​ម៉ែត្រ​) ពី​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​របស់​គាត់​?

លោក Berk ដែល​មាន​អាយុ ៣៦​ឆ្នាំ បន្ទាប់​ពី​រើ​ទៅ​នៅ​តំបន់ Kalorama បាន​ឲ្យ​ដឹង​ថា «ពួក​យើង​ស៊ាំ​អស់​ហើយ​» គាត់​បាន​ធ្លាប់​ទៅ​នឹង​ក្បួន​រថយន្ត​ទៅ​ហើយ ភ្នាក់ងារ​សម្ងាត់ និង​ឧទ្ធម្ភាគចក្រ ដែល​ហោះ​ហើរ​នឹង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​តែមួយ​ជា​មួយ​នឹង​ពួក​ត្រកូល​ស្តេច​នៃ​រដ្ឋ​វ៉ាស៊ីនតោន​។

ប៉ុន្ដែ​ទោះ​បី​ជា​ប្រវត្តិសាស្ត្រ​របស់​សង្កាត់​នេះ​ជា​តំបន់​រីករាយ​សម្រាប់​ពួក​វរជន​របស់​ប្រទេស​នេះ​ក៏ដោយ វា​មិន​មែន​កើត​ឡើង​ជា​ធម្មតា​រាល់​ថ្ងៃ​នោះ​ទេ ចំពោះ​ឈ្មោះ​បុគ្គល​បី​នាក់​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក បាន​សម្រេច​ចិត្ត​រស់​នៅ​ដូច​គ្នា គឺ​ស្ទើរ​តែ​ថា តំបន់ Kalorama គឺជា​កន្លែង​សម្រាប់​ពួក​គេ​ហើយ​។

លោក Jeff Bezos ស្ថាបនិក​របស់​ក្រុមហ៊ុន Amazon និង​ជា​ម្ចាស់​វ៉ាស៊ីនតោន​ប៉ុស្តិ៍ បាន​ក្លាយ​ជា​ការ​ចុះ​ចុង​ក្រោយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​ដោត​ទង់ជាតិ​នៅក្នុង​សង្កាត់​ដែល​ចំណាយ​ប្រាក់​២៣​លាន​ដុល្លារ សម្រាប់​វិមាន​ដែល​មាន​បន្ទប់​គេង​១០ ស្ថិត​នៅ​លើ​ផ្លូវ SNW ។

ប្រមាណ​ជាង​បួន​ប្លុក​, នៅ​លើ​តំបន់ Tracy Place NW, លោក Ivanka Trump និង​លោក​ស្រី Jared Kushner ហើយ​និង​កូន​បីនាក់​របស់​ពួកគេ​កំពុង​ប្តូរ​ទៅ​នៅ​វិមាន ដែល​មាន​បន្ទប់​គេង​៦ ចង្ក្រាន​បាយ​៥ ដែល​ត្រូវ​បាន​ចុះបញ្ជី​កាលពី​ឆ្នាំ​មុន​ក្នុង​តម្លៃ​សមរម្យ​គឺ​ប្រមាណ ៥,៥០​លាន​ដុល្លារ​អាមេរិក​។

នៅ​កាច់​ជ្រុង​ផ្លូវ​នោះ​ពីក្រោយ​តូប​យាម​សេវា​សម្ងាត់ ដែល​ទើប​សង់​ថ្មីៗ​មួយ នៅ​លើ​ផ្លូវ​ប៊ែលមិនត៍ (Belmont), លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹង​លោក​ជំទាវ​ទី​១ មីសែល​អូបាម៉ា នឹង​ត្រូវ​បាន​កំណត់​ឲ្យ​ជួល​ផ្ទះ​ក្រោយ​ពួក​គេ​រើ​ចេញ​ពី​សេត​វិមាន​ទៅ​ផ្ទះ​ដែល​មាន​បន្ទប់​គេង​៩​បន្ទប់ មាន​អាង​ទឹក​ទំហំ​៨,៥០​ម៉ែត្រ ដែល​ជា​កម្មសិទ្ធិ​របស់​លោក Joe Lockhart, ដែល​បាន​បម្រើ​ការ​ជា​លេខាធិការ​សារ​ព័ត៌មាន​ឲ្យ​លោក​ប្រធានាធិបតី Bill Clinton​។

លោក Lupovich ជា​គ្រូពេទ្យ​ចូលនិវត្តន៍​មួយ​រូប​ដែល​រស់នៅ​តំបន់​នោះ​បាន​និយាយ​ថា អ្នក​ស្រុក​នៅ​តំបន់ Kalorama មិន​ត្រូវ​​បាន​ចូលរួម​កិច្ចប្រជុំ​ដើម្បី​រៀប​ចំ​សម្រាប់​ការ​មក​ដល់​នៃ​អ្នក​ជិត​ខាង​ថ្មី​របស់​ពួក​គេ​ទេ​។ លោក​បាន​ទទូច​ថា គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​បែក​ញើស ឬ​ការ​រំពឹង​ទុក​នៃ​ការ​កើន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​សន្តិសុខ​នេះ​ទេ​។

លោក Lupovich រស់​នៅ​ក្នុង​សង្កាត់​នោះ​អស់​រយៈពេល​៤២​ឆ្នាំ មក​ហើយ បាន​ថ្លែង​ថា​ ៖ «​ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​វា​, មិន​បាន​រស់​នៅ​ទីនេះ​, វា​ជាទី​ក្រុង​វ៉ាស៊ីនតោន​»​។ លោក​បន្តថា​ ៖ «​ខ្ញុំ​មក​ទីនេះ​ដើម្បី​ផ្លាស់​ប្តូរ​ពិភពលោក​នេះ ហើយ​វា​ជា​វិធី​ដែល​វា​តែង​តែ​ធ្លាប់​កើត​មាន​កន្លង​មក​។ នោះ​ហើយ​ជា​អ្វី​ដែល​យើង​បាន​អនុវត្ត​នៅទីនេះ​។ ជាការ​ផ្លាស់​ប្តូរ​ពិភព​លោក​ថ្មី​»​។

អ្នក​ស្រុក​បាន​ទទូច​ថា វិមាន​ដ៏​មហា​អស្ចារ្យ ផ្ទះ​ល្វែង ផ្ទះ​ល្វែង អាផាតមិន និង​ស្ថាន​ទូត​នៅ​ភាគ​ពាយព្យ​នៃ​តំបន់ Dupont Circle, តំបន់ Kalorama គឺ​ដូច​សង្កាត់​ដទៃ​ទៀត​ដែរ ទោះ​បី​ជា​ផ្ទះ​ដែល​តម្រូវ​ឲ្យ​ចំណាយ​ប្រាក់​ជា​អប្បរមា​នៃ ៣​ទៅ​៤​លាន​ដុល្លារ​ដើម្បី​ទិញ​ចូល​រស់​នៅ​នោះ​។

ប្រសិន​បើ​អ្នក​មាន ២០,០០០​ដុល្លារ​ក្នុង​មួយ​ខែ អាច​ប្រើ​បាន​សម្រាប់​ជួល​រស់នៅ និង​ធ្វើ​ការ​ផង​ដែរ​។

ប្រាកដ​ណាស់​ អ្នក​រស់​នៅ​សង្កាត់​នេះ​អាច​នឹង​លេច​ធ្លោ​បន្តិច​ថែម​ទៀត ជា​អតីត​សមាជិក​សភា​នៅ​ទីនេះ នាយក​ប្រតិបត្តិ​របស់ Bloomberg ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ ទីនោះ ប៉ុន្តែ​ពួក​គេ​ក៏​ចង់​ឱ្យ​សំរាម​នៅ​តាម​ដង​ផ្លូវ​នេះ​ត្រូវ​បាន​គេ​រើស​សំអាត​ដូច​ផ្លូវ​ដទៃ​ទៀត​ដែរ​។

មនុស្ស​មួយ​ចំនួន​បាន​ពោល​ថា​ ៖ «​ពួក​យើង​ញុំា​អាហារ​ពេល​ល្ងាច​», «​អ្នក​ជ្រើស​រើស​បង្អែម​», «​ខ្ញុំ​យក​គោ​អាំង​» លោក Mario Castillo ត្រូវ​បាន​និយាយ​បញ្ចុះ​បញ្ចូល​គេឯង ខណៈ​គាត់​បាន​រស់​នៅ​​លើ​តំបន់ Belmont អស់​រយៈ​ពេល​២០​ឆ្នាំ មក​ហើយ​។ គាត់​​និយាយ​ថា​៖ «​ចំពោះ​រូប​ខ្ញុំ ពួក​គេ​ទាំង​អស់ ឬ​អ្នក​ជិត​ខាង គ្រាន់​តែ​ជា​រឿង​ធម្មតា​, គឺ​រួម​ទាំង​លោក Jeff Bezoses, Ivankas និង​លោក​អូបាម៉ា​»​។

គាត់​លើក​ជា​សំណួរ​ថា​ ៖ «​តើ​ពួក​គេ​នឹង​ក្លាយ​ជា​មិត្តភាព​? តើ​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ស្រួល​ទាក់ទង​? តើ​អ្នក​បាន​សន្ទនា​ជាមួយ​ពួក​គេ​ដែរ​ឬ​ទេ​? មិន​មែន​ជា​លោក Jeff ឬ Ivanka ឬ​ក៏​លោក​អូបាម៉ា​។ ប៉ុន្តែ​គ្រាន់​តែ​ជា​មនុស្ស​សាមញ្ញ​។ នោះ​គឺជា​អ្វី​ដែល​ខ្ញុំ​ពុំ​អាច​យក​ឈ្នះ​ពាន​រង្វាន់​នេះ​បាន​»​។

ទេសភាព sloping នៃ​តំបន់ Knoll ដែល​ជា​សង្កាត់​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ​១៧០០ ដោយ​ត្រូវ​បាន​កត់​សម្គាល់​។ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា Belair ដែល​ត្រូវ​បាន​កសាង​ឡើង​ដោយ​ស្នង​ការ​នៅ​ក្នុង​ស្រុក កាល​ពី​មុន​ពេល​ដែល​​វា​ត្រូវ​បាន​កាន់​កាប់​ដោយ​អ្នក​ការ​ទូត​ម្នាក់ ដែល​បាន​ប្តូរ​ឈ្មោះ​វា​ជា Kalorama ពាក្យ​ភាសា​ក្រិក​សម្រាប់​“​ការ​ផាក​ពិន័យ​។ នេះ​បើ​យោង​តាម​ការិយាល័យ​វ៉ាស៊ីនតោន​នៃ​ការ​អភិរក្ស​ប្រវត្តិសាស្ត្រ​។

មុន​ពេល​ដែល​លោក​អូបាម៉ា លោក Woodrow Wilson ក៏​ធ្លាប់​ជា​ប្រធានាធិបតី​តែ​មួយ​គត់​ដែល​ប្តូរ​ទៅ​តំបន់ Kalorama បន្ទាប់​ពី​នោះ​ក៏​ចាក​ចេញ​ពី​សេត​វិមាន​ដែរ​។ ចំណុច​ខុស​ប្លែក​គ្នា គឺ​លោក William Howard Taft លោក Warren G Harding លោក Franklin D Roosevelt និង Herbert Hoover ផង​ដែរ ក៏​ធ្លាប់​រស់​នៅ​ក្នុង​សង្កាត់​នេះ​ដែរ។​លោក Jack ដែល​ជា​អ្នក​រស់​នៅ​តំបន់​នោះ​បាន​និយាយ​ថា​ ៖ «​វា​ពិត​ជា​នឹង​មាន​សុវត្ថិភាព​នៅ​ទីនោះ​»​។ លោក​បន្ត​ថា អ្នក​តំណាង​មក​ពី​សេត​វិមាន និង​សេវា​សម្ងាត់​ទើប​បាន​ទៅ​ជួប​គាត់​ដើម្បី​ពន្យល់​ការ​បិទ​ផ្លូវ​នេះ​នឹង​ត្រូវ​បាន​បង្កើត​ឡើង និង​របៀប​ដែល​អ្នក​ស្រុក​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ។

«​ខ្ញុំ​មាន​សួន​ច្បារ​ពេញ​និយម​មួយ​? តើ​យើង​រៀបចំ​ដើម្បី​ទទួល​គាត់​នៅ​ក្នុង និង​ក្រៅ​ដូច​ម្តេច​បាន?»។ នេះ​បើ​តាម​សម្តី​របស់​លោក Jack​។ «​ពួក​គេ​ត្រូវ​បាន​គេ​មាន​ជំនាញ​វិជ្ជាជីវៈ​យ៉ាង​ខ្លាំង។ វា​នឹង​មិន​ត្រូវធ្វើ​ឲ្យ​តឹងរ៉ឹង​ដូចដែល​អ្នក​បាន​គិត​នោះ​ទេ​»​។

លោក Lupovich បាន​ឱ្យ​ដឹង​ថា Kalorama ជា​តំបន់​បណ្ដោះ​អាសន្ន​ជាង គឺ​នៅ​ពេល​ដែល​គាត់​បាន​ផ្លាស់​ទី​ពី​ដំបូង ហើយ​គាត់​មិន​បាន​ដឹង​ពី​អ្នក​ជិត​ខាង​របស់​គាត់​ច្រើន​ទេ​។ គាត់​មិន​រំពឹង​ថា នឹង​មាន​ការ​ធ្វើ​អន្តរ​កម្ម​ជាមួយ Ivanka Trump, ទោះបីជា​លោក​បាន​ទទួល​ប្រយោជន៍​រួច​ទៅ​ហើយ​ក្តី​៕

Paul Schwartzman / The Washington Post

Source From: PHNOM PENH POST

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month
Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00

CVEA MEMBERS