សុខភាព សម្រស់ ថ្នាំ​ គឺជា​សមរភូមិ​ទីផ្សារ​លក់​រាយ​ថ្មី

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
គំរូ​ប្លង់​មេ​របស់ Central Plaza Nakhon Ratchasima ដែល​បង្ហាញ​ពី​ការ​ពង្រីក​ទីផ្សារ​ទំនើប​នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​នេះ។ រូបថត BANGKOK POST

ការ​អភិវឌ្ឍ​ទីផ្សារ​លក់​រាយ​​នឹង​បន្ត​ពង្រីក​នៅ​ឆ្នាំ​នេះ ដោយ​មាន​ផ្សារ​​ទំនើប​ធ្វើ​ឲ្យ​មាន​កំណើន​នៃ​ទំហំ​ទីផ្សារ​លក់​រាយ​ជា​មួយ​នឹង​សុខភាព​ សម្រស់ ​ហាង​លក់​និង​ឱសថស្ថាន បាន​និង​កំពុង​ក្លាយ​ជា​សមរភូមិ​ថ្មី​មួយ​ផង​ដែរ​។

លោក Surachet Kongcheep នាយករង​នៃ Colliers International Thailand បាន​ឱ្យ​ដឹង​ថា គម្រោង​លក់​រាយ​ចំនួន ១៤​កន្លែង នៅ​ទីក្រុង​បាងកក និង​តំបន់​ជាយក្រុង​នៅ​ក្នុង​ឆ្នាំ​នេះ​។ នៃ​ចំនួន​សរុប​ទាំង​អស់ មាន​ផ្សារ​ទំនើប​ចំនួន​ប្រាំ ផ្សារ​ក្នុង​សហគមន៍​ចំនួន​៧ ហាង​១ នឹង​ផ្សារ​លក់​រាយ​ក្នុង​អគារ​ការិយាល័យ។

គម្រោង​ទាំង​១៤ នឹង​ធ្វើ​ឲ្យ​ទីតាំង​ទាំង​មូល​មាន​ទំហំ ២៧២៨០០​ម៉ែត្រ​ការ៉េ​។ នៃ​ចំនួន​សរុប​ប្រមាណ​១៧៨៦៤០​ម៉ែត្រ​ការ៉េ​ក្នុង​ទំហំ​ផ្សារ​ទំនើប ៥១៨៥០​ម៉ែត្រ​ការ៉េ នៅ​ក្នុង​សហគមន៍​ ៣៦០០០​ម៉ែត្រ​ការ៉េ ជា​ហាង​លក់ និង​៦៣១០​ម៉ែត្រ​ការ៉េ ជា​អគារ​ការិយាល័យ​លក់​រាយ​។

នៅ​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ កន្លែង​លក់​រាយ​សរុប​ទូទាំង​ប្រទេស​មាន​ទំហំ​១៨​លាន​ម៉ែត្រ​ការ៉េ ពី​គម្រោង​ផ្សារ​ទំនើប​ចំនួន​៩១​គម្រោង​។ នេះ​បើ​យោង​តាម​សមាគម​ផ្សារ​ថៃ​(TSCA)។

លោក Colliers បាន​ឱ្យ​ដឹង​ថា ផ្សារ​នៅក្នុង​សហគមន៍​ទាំង​ប្រាំពីរ នឺង​បើក​នៅ​ក្នុង​ក្រុង​បាងកក​នៅ​ឆ្នាំ​នេះ We Retail Nana ជាមួយ​នឹង​២១០០​ម៉ែត្រ​ការ៉េ នៅ​លើ​ផ្លូវ Sukhumvit និង Walk Chula Soi5 (៤៥០០ ម៉ែត្រ​ការ៉េ) នៅ​ផ្លូវ Banthadthong, Happy Avenue Don Muang (​មាន ៤០៥៣​ម៉ែត្រ​ការ៉េ​) ស្ថិត​នៅ​លើ​ផ្លូវ Songprapa Canapaya (១៧០៩៤​ម៉ែត្រ​ការ៉េ​) នៅ​លើ​ផ្លូវ Rama III, Landmark Mahachai (​មាន ៥០០០​ម៉ែត្រ​ការ៉េ​) នៅ​លើ​ផ្លូវ Rama II, Muang Thong City Park (​មាន ១១៧០០០​ម៉ែត្រ​ការ៉េ​) នៅ​លើ​ផ្លូវ Chaeng Watthana នឹង Hyde Sukhumvit (២,១០០​ម៉ែត្រ​ការ៉េ) ស្ថិត​នៅ​លើ​ផ្លូវ Sukhumvit​។

​លោក Surachet បាន​ឱ្យ​ដឹង​ថា ចំនួន​ផ្សារ​នៅ​ក្នុង​សហគមន៍​ថ្មី​នេះ​នឹង​ត្រូវ​បាន​បើក​នៅក្នុង​ឆ្នាំ​នេះ គឺមាន​កម្រិត​ទាប​ជាង​ពីរ​បី​ឆ្នាំ​កន្លង​មក​នេះ​បន្ទាប់ពី​ផ្សារ​នៅ​ក្នុង​សហគមន៍​មួយ​ចំនួន​មិន​សូវ​ទទួល​បាន​ជោគជ័យ​ក្នុង​រយៈ​ពេល​១-២​ឆ្នាំ​។

ផ្សារ​ទំនើប​ទាំង​ប្រាំ ដែល​បើក គឺជា Iconsiam ដែល​ជា​គម្រោង​លក់​រាយ​ប្រណីត ដែល​បង្កើត​ឡើង​​ដោយ​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន Siam Piwat Co., ជា​ប្រតិបត្តិ​ករ​នៃ​មជ្ឈមណ្ឌល​ស្យ៉ាម និង Siam Discovery ហើយ Magnolia Quality Development Corp ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន Charoen Pokphand Group នៅ​លើ​ផ្លូវ Charoen Nakhon ដែល​មាន​ទំហំ ៥១៥០០​ម៉ែត្រ​ការ៉េ Show DC នៅ​លើ​ផ្លូវ Rama IX Ikea @ Central Westgate នៅ​ស្រុក Nonthaburi's Bang Yai ផ្លូវ Gaysorn ទី II នៅ​ជិត​ចំណុច​ប្រសព្វ នៃ​ផ្លូវ Ratchaprasong ទំហំ ៦,០០០​ម៉ែត្រ​ការ៉េ និង G Tower ទំហំ​៧១៤០​ម៉ែត្រ​ការ៉េ​នៅ​លើ​ផ្លូវ Ratchadaphisek។​

​ទន្ទឹម​នឹង​នេះ​ដែរ ហាង​មួយ​ត្រូវ​បាន​បើក​នៅ​ក្នុង​ឆ្នាំ​នេះ​គឺ Iconsiam ដោយ​មាន​ទំហំ ៣៦០០០​ម៉ែត្រ​ការ៉េ​។ Pearl Bangkok គឺជា​​ផ្សារ​ទំនើប​លក់​រាយ​នៅ​លើ​ផ្លូវ Phahon Yothin ដែល​មាន​ទំហំ ៦៣១១​ម៉ែត្រ​ការ៉េ​។

​បន្ថែម​ជាមួយ​និង​ទីក្រុង​បាងកក គម្រោង​លក់​រាយ​ជាច្រើន​ពី​តូច​ទៅ​គម្រោង​ទ្រង់ទ្រាយ​ធំត្រូវ​បាន​កំណត់​ដើម្បី​បើក​នៅ​ឆ្នាំ​នេះ។​

​ផ្សារ Central Pattana ភីអិលស៊ី​មាន​គម្រោង​បើក​អគារ​លក់​ទំនិញ​យ៉ាង​ហោច​ណាស់​បី​ជា​មួយ​គ្នា​នៅ​ក្នុង​ស្រុក Maha Chai នៃ​ខេត្ត Samut Sakhon, Nakhon Ratchasima ហើយ​និង Phuket​។

ទន្ទឹម​នឹង​នេះ​ដែរ Robinson Department Store Plc., គ្រោង​នឹង​អភិវឌ្ឍ​សាខា​ថ្មី​ចំនួន​បី​នៅ​ឆ្នាំ​នេះ​។ អគារ​ពីរ​នោះ​គឺជា​អគារ​ផ្សារ​ទំនើប​របៀប​រស់​នៅ​ពេញ​និយម​នៅ​ក្នុង​ខេត្ត Phetchaburi និង Kamphaeng Phet និង​ទីតាំង​នៃ​ការ​មួយ​ដែល​នៅ​សល់​មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ​។

លោក Wallaya Chirathivat ប្រធាន TSCA បាន​ឱ្យ​ដឹង​ថា ការ​វិនិយោគ​ថ្មី​មួយ​នៅ​ក្នុង​ផ្សារ​ទំនើប​នា​អំឡុង​ពេល ២០១៦-១៧ បាន​ធ្លាក់​ចុះ​ដល់​៧០​ពាន់​លាន​​បាត ពោល​គឺ​ធ្លាក់​ចុះ​ពី​១០០​ពាន់​លាន​ដុល្លារ ក្នុង​រយៈ​ពេល​៤-៥​ឆ្នាំ មក​ហើយ​។ ការ​វិនិយោគ​លើ​ការ​លក់​រាយ​មិន​បាន​កើន​ឡើង​ជាច្រើន​ដូច​ជា​ក្នុង​ពេល​កន្លង​មក​ដោយ​សារ​តែ​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស និង​នៅ​បរទេស​។

លោក Chatrchai Tuongrattanaphan ទីប្រឹក្សា​សមាគម​លក់​រាយ​របស់​ថៃ បាន​ឱ្យ​ដឹង​ថា អ្នក​លក់​រាយ​នឹង​ពង្រីក​ហាង​លក់​របស់​ពួក​គេ​នៅ​កម្រិត​ទាប​ខណៈ​ដែល​គម្រោង​នេះ គឺ​សម្រាប់​ការ​វិនិយោគ​រយៈពេល​វែង​។ លោក​​ជឿថា កម្លាំង​ទិញ​របស់​អតិថិជន​នឹង​មាន​ភាព​ប្រសើរ​ឡើង​បន្តិច​ម្តង​នៅ​ឆ្នាំ​នេះ។​

​លោក​ថ្លែង​ថា​ ៖ «​វិស័យ​សុខភាព និង​សម្រស់​នេះ​នឹង​ក្លាយ​ជា​សមរភូមិ​ថ្មី​មួយ​នៅ​ឆ្នាំ​នេះ ដោយ​សារ​តែ​ប្រទេស​ថៃ កំពុង​ឆ្ពោះ​ទៅ​រក​សង្គម​ដែល​មាន​វ័យ​ចំណាស់​មួយ​​ហើយ​នៅ​ពេល​ដែល​មនុស្ស​រក​ប្រាក់​ចំណូល​បាន​កាន់​តែ​ច្រើន​មាន​​តម្រូវការ​សម្រាប់​ផលិតផល​សម្រស់​ក៏​កើន​ឡើង​ផង​ដែរ​»​។

អាជីវកម្ម​សុខភាព និង​សម្រស់​ក្នុង​ស្រុក​នៅ​ក្នុង​ឆ្នាំ​២០១៦ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​តម្លៃ​ជាង ២៨០​ពាន់​លាន​បាត​។ សង្វាក់​ហាង​លក់​ផលិតផល​សុខភាព និង​សម្រស់ Boots, Watsons, Tsuruha, Pure ហើយ​នឹង Matsumoto Kiyoshi​។

​ក្រុមហ៊ុន Siam Makro Plc., ជា​ប្រតិបត្តិ​ករ​នៃ​ហាង​លក់​សាច់​ប្រាក់ និង​ទំនិញ Makro នៅ​ក្រោម​ក្រុមហ៊ុន CP Group នឹង​ធ្វើ​ការ​បើក​ហាង​ថ្មី​នៅ​ប្រទេស​ថៃ​សន្សឹមៗ ហើយ​ងាក​មក​ផ្ដោត​ទៅ​បណ្តា​ប្រទេស​ដែល​នៅ​ក្បែរ​នោះ​ជំនួស​វិញ​។​

​ក្រុមហ៊ុន Siam Makro ថ្មី​នេះ​បាន​បង្កើត​ឡើង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ Makro Ros​ដើម្បី​ប្រតិបត្តិ​ការ​ហាង​សាច់​ប្រាក់ និង​ទំនិញ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​​កម្ពុជា​។ ការ​បើក​ហាង Makro នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​វិនិយោគ​រួម​គ្នា​ជាមួយ​ដៃ​គូ​ក្នុង​ស្រុក​។

សម្រាប់​សមរភូមិ​មុខ​វិញ Siam Makro នឹង​ផ្តោត​លើ​ការ​បើក​ហាង Makro Food Service ដែល​មាន​គោល​បំណង​ដើម្បី​បន្ត​រីក​លូត​លាស់​នៃ​សណ្ឋាគារ ភោជនីយដ្ឋាន និង​ម្ហូប​អាហារ​អាជីវកម្ម​។

ទន្ទឹម​នឹង​នេះដែរ​ក្រុមហ៊ុន CP All Plc., ដែល​ជា​ប្រតិបត្តិ​ករ​នៃ​ហាង 7-Eleven នេះ​ត្រូវ​បាន​គេ​រំពឹងថា នឹង​បើក​ហាង​ថ្មី​មាន​អ្នក​ធ្វើ​ការ​ប្រមាណ​ ៧០០​ នាក់​នៅ​ឆ្នាំនេះ​ដូច​កាល​ឆ្នាំ​មុន​។

​លោក Chatrchai រំពឹងថា ទីផ្សារ​លក់​រាយ​របស់​ប្រទេស​ថៃ ដែល​មាន​តម្លៃ ៣,៤០​ពាន់​ពាន់​លាន​បាតនឹង​កើន​ឡើង​៣​ភាគរយ​កាលពី​ឆ្នាំ​មុន និង​មាន​កំណើន​នៅ​ក្នុង​ឆ្នាំ​២០១៧ ប្រហែល​ជា​នឹង​មាន​ខ្ពស់​ជាង​នេះ​៕

Source From: PHNOM PENH POST

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS