ក្រុមហ៊ុន​ក្នុង​ស្រុក​ បើក​សម្ភោធ​លំនៅឋាន​បែប Module

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ស្ត្រី​ម្នាក់​កំពុង​ដើរ​កាត់​មុខ​ផ្ទះ Module​។ រូបថត MT

ក្រុមហ៊ុន​ក្នុង​ស្រុក Treasure Triangle Company បាន​បើក​សម្ភោធ​ប្រភេទ​ផ្ទះ ដែល​សាងសង់​នៅ​ក្នុង​រោង​ចក្រ​រួច ហើយ​លើក​មក​កន្លែង​ដែល​អ្នក​ទិញ​ចង់​រស់នៅ (Pre-fabricated Module Home) សម្រាប់​អ្នក​ដែល​ចង់​បាន​ជម្រើស​ផ្លាស់​ប្តូរ​ទីលំនៅ ប៉ុន្តែ​ពួក​គេ​ចង់​យក​លំនៅឋាន​ទៅ​តាម​ខ្លួន​។

លោក U Kyaw Htoo Aung នាយក​ក្រុមហ៊ុន​នេះ បាន​ឲ្យ​ដឹង​ថា គ្រោង​ផ្ទះ​ដែក​ថែប​ដែល​បាន​ផលិត​ស្រាប់​នេះ អាច​ផ្គុំ​បាន​ក្នុង​រយៈពេល​ត្រឹម​តែ​១០​នាទី ហើយ​ក៏​អាច​រើ​ចេញ​វិញ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ដែរ​។

លោក​បន្ត​ថា​ ៖ «​ផ្ទះ [Pre-fab] អាច​ជួយ​ឲ្យ​មនុស្ស​សាងសង់​ផ្ទះ​មួយ​ក្នុង​រយៈពេល​ខ្លី ហើយ​ចំណាយ​ប្រាក់​តិច​»​។

លោក​បាន​បន្ត​ថា​ ៖ «​វា​អាច​ជួយ​សន្សំ​ពេលវេលា និង​ថវិកា​សម្រាប់​អ្នក​ប្រើ​ប្រាស់ ហើយ​យើង​សង្ឈឹម​ថា នឹង​មាន​ប្រជាជន​ប្រើប្រាស់​វា​ច្រើន​ដើម្បី​ធ្វើ​ជា​កន្លែង​បោះតង់​បណ្តោះ​អាសន្ន ទីតាំង​ការិយាល័យ ហាង​កាហ្វេ ផ្សារ​តូចៗ និង​ហាង​លក់​ទំនិញ​ជាដើម»។

លោក U Kyaw Htoo Aung បាន​ឲ្យ​ដឹង​ថា ផ្ទះ Module នីមួយៗ មាន​ទំហំ ៨​ហ្វីត កម្ពស់ ៨​ហ្វីត ប្រវែង​១៩​ហ្វីត និង​មាន​តម្លៃ ៥​លាន​K (​ក្យាត​រូបីយវត្ថុ​មីយ៉ាន់ម៉ា​)​។

«​ផ្ទះ​ទាំង​នេះ ​គឺ​ប្រភេទ​ផ្ទះ​ឆ្នាំ​២០១៦-២០១៧ ហើយ​អាច​ប្រើប្រាស់​ដើម្បី​សាងសង់​ផ្ទះ​កម្ពស់ ២​ជាន់ ឬ​បង្កើត​ជា​វេរ៉ង់ដា​បាន​»​។ លោក​បាន​បន្ត​ទៀត​ថា ប្រសិន​បើ​អតិថិជន​ចង់​ទិញ​ផ្ទះ​ដែល​ត្រូវ​បាន​តុបតែង​ស្រាប់ គឺ​មាន​តម្លៃ​ប្រហែល​៦​លាន​K»​។

ផ្ទះ​ដែល​សាងសង់​នៅ​ប្រទេស​ចិន​នេះ គឺ​សមស្រប​សម្រាប់​អាកាសធាតុ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ធ្វើ​ឡើង​ដោយ​ក្តារ​ដែល​ការពារ​ការ​ឆេះ​ភ្លើង និង​អាច​ទ្រាំទ្រ​ការ​រញ្ជួយ​ដី​កម្រិត ៧ រ៉ិចទ័រ​។

លោក​បញ្ជាក់​ថា ​៖ «​យើង​នឹង​ធ្វើ​ការ​ចែកចាយ​ផ្ទះ​ដំបូង​នៅ​ថ្ងៃ​នេះ ហើយ​រោងចក្រ​មួយ​ចំនួន​នៅ​តំបន់​ឧស្សាហកម្ម​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ទិញ​» ហើយ​​ក្រុមហ៊ុន​ក៏​អាច​រៀបចំ​បញ្ជូន​ផ្ទះ​ទៅ​តំបន់​ផ្សេងៗ​ទៀត​ផង​ដែរ​៕

Tin Yadanar Htun/ Myanmar Times

Source From: PHNOM PENH POST

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Villa For Rent
Niroth,Meanchey
USD 600.00/Month
Shop For Rent
Niroth,Meanchey
USD 700.00/Month
Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month

CVEA MEMBERS