មន្ត្រី​ការពារ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ លើ​គម្រោង​សំណង់​អគារ​ខ្ពស់ៗ​ក្នុង​ទីក្រុង​ យ៉ង់​ហ្គោន

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
មន្ត្រី​គណៈ​កម្មការ​ត្រួត​ពិនិត្យ​សំណង់​កំពុង​បំពេញ​ការងារ​របស់​ខ្លួន​នៅ​ក្នុង​គម្រោង​សំណង់​មួយ​កន្លែង​នៅ​ទីក្រុង​យ៉ង់ហ្គោន។ AUNG MYIN YE ZAW

សមាជិក​ម្នាក់​នៃ​គណៈកម្មការ​ត្រួតពិនិត្យ​អគារ Yangon high-rise ដែលមាន​តួនាទី​ត្រួត ពិនិត្យ​គម្រោង​អគារ​ខ្ពស់ៗ បាន​ចេញ​មុខការ​ពារ​ការត្រួតពិនិត្យ​ដ៏​ចម្រូង​ចម្រាស់ ដោយ​និយាយ​ថា ៖ ក្រុមហ៊ុន​មួយ​នេះ​ជា​ក្រុមហ៊ុន «​ធ្វើ​ម្តង​ឲ្យ​ចប់ (One Off)» ខណៈ​ដែល​វិនិយោគិន​កំពុងតែ​រង់ចាំ​លទ្ធផល​ទី​២ ដែល​នឹង​ចេញ​នៅ​ថ្ងៃស្អែក​។

បើ​យោងតាម​ការផ្អាក​ការ​សាងសង់​រយៈពេល​២​ខែ លើ​គម្រោង​ទាំងអស់​ដែលមាន​កម្ពស់​៩​ជាន់​ឡើង​ទៅ គណៈកម្មការ​នេះ​បាន​ចេញ​នូវ​លទ្ធផល​ដំបូង​របស់ខ្លួន​កាល​ពី​សប្តាហ៍​មុន ដោយបាន​ណែនាំ​ឲ្យ​ម្ចាស់​គម្រោង​ចំនួន ១២​រូប ធ្វើការ​ប្តូរ​រចនាប័ទ្ម​សំណង់​របស់​​ពួក​ខ្លួន។ នេះ​បើ​យោងតាម​ឯកសារ​ដែល​គេ​បាន​ឃើញ​ចេញ​ដោយ​កាសែត The Myanmar Times​។

បើ​យោង​តាម​អ្នក​នាំ​ពាក្យ​លោក យូ យេ​មីន​អ៊ូ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២១ ខែ​កក្កដា​នេះ រដ្ឋាភិបាល​​ក្រុង​យ៉ង់​ហ្គោន នឹង​ផ្ញើ​របាយ​ការណ៍​លើ​គម្រោង​ចំនួន​២០ ថែម​ទៀត​ទៅ​កាន់​គណៈ​រដ្ឋ​មន្ត្រី​។

គម្រោង​ជាច្រើន​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ ដែល​បន្ថែម​ពី​លើ​គម្រោង​សំណង់​ចំនួន​៦៤ កំពុង​សាងសង់​នោះ មាន​គម្រោង​ច្រើន​ជាង​១០០​ទីតាំង​ទៀត ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​សាង​សង់​ពី​គណៈកម្មការ​អភិវឌ្ឍន៍​ទីក្រុង​យ៉ង់​ហ្គោន​នោះ ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ​។

លោក យេ​មីន​អ៊ូ បាន​ថ្លែងថា​ ៖ «​គណៈកម្មការ​កំពុងតែ​ធ្វើការ​ត្រួត​ពិនិត្យ​អគារ​ទាំងអស់​មួយ​សប្តាហ៍​២​ដង ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មាន​​ប្រសិទ្ធិភាព​ខ្ពស់​។ យើង​នឹង​ផ្ញើរ​បាយការណ៍​ត្រួតពិនិត្យ​ទៅ​កាន់​​រដ្ឋាភិបាល​ប្រចាំ​តំបន់​ដែល​នឹង​ត្រួតពិនិត្យ​លើ​របាយការណ៍​នេះ ព្រមទាំង​ចេញ​នូវ​ការណែនាំ​ទៅកាន់​នាយកដ្ឋាន​ផ្នែក​វិស្វកម្ម​(​សំណង់​)»​។

លោក​បន្តថា គណៈកម្មការ​ធ្វើ​ការ​​ពី​ម៉ោង​១​រសៀល​ដល់​ម៉ោង​៦​ល្ងាច ដូច្នេះ​ចំនួន​នៃ​ការ​ត្រួត​ពិនិត្យ​ប្រចាំ​សប្តាហ៍​នឹងមាន​ការ​ប្រែ​ប្រួលដោយសារ​គម្រោង​មួយ​ចំនួន​នឹង​ត្រូវការ​ពេលវេលា​យូរ​ជាង​ក្នុងការ​ត្រួតពិនិត្យ​ធម្មតា។

​វិនិយោគិន​បាន​ជួប​ការលំបាក​កាន់តែ​កាន់តែខ្លាំង​ឡើងៗ​ជា​លំដាប់​​ជាមួយ​នឹង​ការ​ត្រួត​ពិនិត្យ ខណៈដែល​គម្រោង​របស់​ពួក​គេ​ត្រូវបាន​ផ្អាក​អស់​រយៈពេល​ច្រើន​ជាង​២​ខែ​មកហើយ ដែល​បាន​ធ្វើ​ឲ្យ​ការចំណាយ​កាន់តែ​ខ្ពស់ និង​បង្កើត​ឲ្យ​មាន​ភាព​ស្រពិច​ស្រពិល​មិន​ច្បាស់លាស់​។ ក្រុម​ហ៊ុន​មួយ​ចំនួន​ត្រូវបាន​បង្ខំ​ឲ្យ​កាត់​ចំនួន​កម្មករ​ទៀត​ផង​។

លោក យេ​មីន​អ៊ូ បាន​និយាយ​ថា គណៈកម្មការ​បាន​ពិនិត្យ​អគារ​ជាង​៦៤​ទីតាំង និង​បាន​បញ្ជា​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ធំៗ​ជាច្រើន​ទៅលើ​គម្រោង​ចំនួន​១២ ខណៈ​ដែល​ម្ចាស់​គម្រោង​ផ្សេង​ទៀត​ត្រូវ​បាន​ណែនាំ​ឲ្យ​កែប្រែ​រចនា​ប័ទ្មមួយ​ចំនួន​តូច ដូច​ជា​ប្រព័ន្ធ​លូរ​បង្ហូរ​ទឹក កន្លែង​ចត​ឡាន ឬ​បង្កើន​ប្រព័ន្ធ​​សុវត្ថិភាព​ការពារ​អគ្គិភ័យ​ជាយ​ថា​ហេតុ ជាដើម​។

វិនិយោគិន​ដែល​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ធ្វើ​ការ​កែប្រែ​រចនាប័ទ្ម​ធំៗ ដែល​ប៉ះពាល់​ដល់​គម្រោង​របស់​ពួក​គេបាន​និយាយ​ថា ពួក​គេ​នឹង​ធ្វើ​ការ​តវ៉ា​ទៅ​កាន់​រដ្ឋាភិបាល​។ គម្រោង​ជាច្រើន​អាច​នឹង​បញ្ឈប់​ការ​សាងសង់ ដោយ​សារ​ពួក​គេ​ពឹង​​ផ្អែក​លើ​ការ​លក់​មុន​នឹង​សាង​សង់​រួច​រាល់ ដើម្បី​បន្ត​សង់​គម្រោង​របស់​ខ្លួន​ឲ្យ​ចប់​ចុង​ចប់​ដើម​តាម​ការ​កំណត់ ពួក​គេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចរចា​ជាមួយ​អតិថិ​ជន និង​ដើម្បី​ផ្តល់ប្រាក់​ជូន​អតិថិជន​វិញ​។

លោក U Win Naing ជា​ប្រធាន​ក្រុមហ៊ុន Pyae Soan Win Naing បាន​និយាយ​ថា​ ៖ «នេះ​គឺជា​បញ្ហា​ដ៏​ធំ​» ដែល​ត្រូវ​បាន​ណែនាំ​ឲ្យ​កាត់​បន្ថយ​ចំនួន​ជាន់​នៃ​គម្រោង​សំណង់​អគារ​៣១​ជាន់ របស់​គាត់​ឲ្យ​នៅត្រឹម​ចំនួន​ជាន់​មួយ​មិន​ច្បាស់​លាស់​ដើម្បី​ចៀស​វាង​​ការ​បាំង​ទេសភាព​វត្ត Shwedagon​។

«​យើង​បាន​លក់​អា​ផាត​មិ​ន​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​លក់​មុន​សាងសង់​រួចរាល់ ហើយ​បាន​ចំណាយ​ប្រាក់​ពី៧​ពាន់​ ទៅ​៨​ពាន់​លាន kyat លើ​គម្រោង​នេះ បូក​រួម​​ទាំង​កម្ចី​ពី​ធនាគារ​ផងដែរ​។ យើង​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ជូន​ពាក្យ​បណ្តឹង ដើម្បី​ធ្វើការ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ត្រួត​ពិនិត្យ​សារ​ឡើង​វិញ​នូវ​ការ​សម្រេច​ចិត្ត​សារ​ជាថ្មី​ដែរ​»។ នេះ​បើ​តាម​សម្តី​របស់​លោក Naing​។ «​បើ​ពួក​គេ​មិន​គិត​សារ​ឡើង​វិញ​ទេ យើង​នឹង​ត្រូវ​ទាល់​ច្រក ព្រោះ​យើង​នឹង​មិន​អាច​បង់​ប្រាក់​កម្ចី​ទៅ​ធនាគារ​វិញ​បាន​ទេ​»​។

លោក U Myo Myint ដែល​ជា​សមាជិក​មួយ​រូប​មក​ពី​ក្រុម​ត្រួត​ពិនិត្យ បាន​ថ្លែង​ថា គោលការណ៍​អាច​នឹង​ផ្លាស់​ប្តូរ នៅ​ពេល​ផ្លាស់​ប្តូរ​រដ្ឋាភិបាល ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា ការ​ប៉ះពាល់​រវាង​អ្នក​ទិញ និង​ម្ចាស់​គម្រោង​អាច​នឹង​កើត​មាន​ឡើង​។

សម្រាប់​អ្នក​មួយ​ចំនួន​ទៀត បូក​រួម​ទាំង U Kyaw Kyaw Naing មក​ពី​ក្រុមហ៊ុន i-Green Construction បាន​មើល​ឃើញ​ថា ការ​ប៉ះ​ទង្គិច​គ្នា​អាច​នឹង​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ​។ រដ្ឋាភិបាល​បាន​ប្រាប់​ក្រុមហ៊ុន​របស់​លោក​​ឲ្យ​កាត់​បន្ថយ​ចំនួន​ជាន់​នៃ​សំណង់​អគារ​លំនៅឋាន​របស់​លោក​ពី​១២​ ជាន់​កន្លះ ទៅ​ត្រឹម​តែ​៦​ជាន់​វិញ​។

លោក​ថ្លែង​ថា​ ៖ «​យើង​បាន​លក់​អាផាតមិន​ចំនួន ៣៣​បន្ទប់ តាម​រយៈ​ការ​លក់​មុន​នឹង​សាង​សង់​រួច​រាល់ ប៉ុន្តែ​ពេល​រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ផ្អាក​គម្រោង​ក្នុង​ខែ​ឧសភា​នោះ អ្នក​ទិញ​មួយ​ចំនួន​មិន​បាន​មក​បង់​ប្រាក់​នោះ​ទេ​។ ខ្ញុំ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​សង​ថ្លៃ​ខាត​ទាំង​នេះ​»​។

លោក U Ye Min Oo បាន​ថ្លែងថា គណៈកម្មការ​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ម្ចាស់​គម្រោង​នោះ​ទេ ដោយ​សារ​តួនាទី​ស្នូល​គឺ​គ្រាន់​តែ​ពិនិត្យ​បញ្ជាក់​ថា តើ​គម្រោង​ទាំង​នេះ​បាន​ធ្វើ​តាម​គម្រោង​ពង្រាង​អភិវឌ្ឍ​ទីក្រុង​ឬ​អត់​? លោក​បន្ត​ថា ម្ចាស់​គម្រោង​អាច​ផ្ញើ​លិខិត​ស្នើ​របស់​ខ្លួន ទៅ​កាន់​នាយកដ្ឋាន​វិស្វកម្ម​(​សំណង់​) រដ្ឋាភិបាល​យ៉ង់​ហ្គោន ឬ រដ្ឋាភិបាល​សហព័ន្ធ (Union government)​។

ម្ចាស់​គម្រោង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ប្រចាំ​តំបន់​ថា ខ្វះ​តម្លាភាព ព្រោះ​ការ​ដាក់​ចំណុច​លក្ខណៈ​វិនិច្ឆ័យ​ពុំ​ទាន់​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ឡើយ ប៉ុន្តែ​លោក U Ye Min Oo បាន​ថ្លែង​ថា ការ​ត្រួត​ពិនិត្យ​ភាគ​ច្រើន​បាន​ធ្វើ​តាម​ស្តង់ដារ​អគារ​ខ្ពស់ៗ​របស់ YCDC​។

​លោក​មាន​ប្រសាសន៍​ថា គណៈ​​កម្មការ​ក៏បាន​ពិចារណា​លើ​ផល​ប៉ះពាល់​របស់​គម្រោង​សំណង់​មក​លើ​ទីក្រុង និង​បរិស្ថាន​នៅ​ជុំវិញ​ទីតាំង​នោះ​ផង​ដែរ​បូក​រួម​ទាំង​ផល​ប៉ះពាល់​លើ​អ្នក​ស្នាក់​នៅ​ជុំវិញ​តំបន់​នោះ លើ​ផ្នែក​ចរាចរណ៍ និង​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​អគ្គិភ័យ​ផង​ដែរ​។

លោក​ថ្លែងថា​ ៖ «​យើង​បាន​និង​កំពុង​ត្រួត​ពិនិត្យ​លើ​ស្តង់ដារ​បច្ចេកទេស​នៃ​អគារ​ទាំង​អស់ និង​ផល​ប៉ះពាល់​មក​លើ​ទីក្រុង​។ ប្រសិន​បើ​សំណង់​អគារ​នោះ​មាន​ផល​ប៉ះ​ពាល់​មក​លើ​ទីក្រុង ឬ​តំបន់​រស់នៅ​របស់​ប្រជាជន មិន​ថា​សំឡេង​សាង​សង់​នោះទេ យើង​នឹង​ណែនាំ​ក្រុមហ៊ុន​នោះ​ឲ្យ​កែប្រែ​ភ្លាម​»​។

លោក​បាន​ថ្លែង​ថា ចាប់​ពី​ពេល​នេះ​តទៅ​ក្រុមហ៊ុន​នឹង​ចាប់​ផ្តើម​ត្រួត​ពិនិត្យ​លើ​គម្រោង​ដែល​ទទួល​បាន​សិទ្ធិ​សាងសង់​ថ្មីៗ​កន្លង​ទៅ​នេះ តែ​មិន​ទាន់​ចាប់​ផ្តើម​នៅ​ឡើយ​ទេ ខណៈ​ការ​តាម​ដាន​គម្រោង​អភិវឌ្ឍន៍​តំបន់​ទីប្រជុំជន​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន​។

លោក​មាន​ប្រសាសន៍​ថា​ ៖ «ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​មុន រដ្ឋ​មន្ត្រី​ទាំង​នោះ​ចង់​ឲ្យ​មាន​សំណង់​អគារ​ខ្ពស់ៗ​កាន់​តែ​ច្រើន​ទៀត ដោយ​ពុំ​បាន​គិត​ដល់​កត្តា​​ប៉ះពាល់​ដូច​ជា ច្បាប់​ចរាចរណ៍ កំណើន​ចំនួន​ប្រជាជន ឬ​បរិស្ថាន​នោះ​ទេ​»​។

«​ពួក​គេ​គិត​តែ​ពី​ដំណើរការ​នៃ​ការ​សាងសង់​ប៉ុណ្ណោះ ហើយ​ពួក​គេ​អនុញ្ញាត​ឲ្យ​សាង​សង់​លុះ​ត្រា​តែ​ម្ចាស់​គម្រោង​អាច​សាង​សង់​​អគារ​ដែល​រឹងមាំ​ជាមួយ​នឹង​គ្រឿង​បរិក្ខារ​សំណង់​ត្រឹម​ត្រូវ​។ ពួក​គេ​មិន​បាន​គិត​ដល់​ការ​អភិវឌ្ឍ​តំបន់​ទីប្រជុំជន​ដោយ​ភាព​ឆ្លាត​វៃ ឬ​និរន្តរភាព​នោះ​ទេ​»​។

លោក​ថ្លែង​បន្ត​ថា នៅ​ពេល​ដែល​គណៈកម្មការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អគារ​ដែល​បាន​ទទួល​សិទ្ធិ​សាង​សង់​មាន​លក្ខណៈ​សមស្រប​ជាមួយ​គម្រោង​ពង្រាង​អភិវឌ្ឍ​ទី​ប្រជុំជន ពួក​គេ​នឹង​ផ្ញើ​របាយ​ការណ៍​ត្រឡប់​មក​រដ្ឋាភិបាល​វិញ ដែល​នឹង​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់ និង​គោលការណ៍​ថ្មីៗ​។ ច្បាប់​ទាំង​នេះ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​ទីក្រុង​យ៉ង់​ហ្គោន ហើយ YCDC នឹង​មាន​សិទ្ធិ​អំណាច​ពេញ​លេញ​ក្នុង​ការ​ផ្តល់​ការ​អនុញ្ញាត​ដល់​គម្រោង​ថ្មីៗ​។

លោក​ថ្លែង​ថា​ ៖ ​យើង​នឹង​ព្រាង​ច្បាប់ និង​គោលការណ៍​ថ្មីៗ ដើម្បី​​ធានា​ថា គម្រោង​ថ្មីៗ​នឹង​មាន​លក្ខណៈ​សមស្រប​ទៅ​តាម​គម្រោង​អភិវឌ្ឍ​ទីក្រុង​របស់​យើង។ រដ្ឋ​មន្ត្រី​ជាច្រើន​ពី YCDC មាន​​តួនាទី​ក្នុង​ជួរ​គណៈកម្មការ​ថ្មី ហើយ​យើង​នឹង​ធានា​ថា នៅ​ថ្ងៃ​អនាគត គ្មាន​ម្ចាស់​គម្រោង​ណា​មួយ​ដែល​នឹង​ត្រូវ​​ស្នើ​ឲ្យ​កាត់​បន្ថយ​​ចំនួន​ជាន់​របស់ខ្លួន​ក្រោយ​ពេល​ទទួល​សិទ្ធិ​សាងសង់​នោះ​ទេ​។​ ​នេះ​ជា​ដំណើរ​ការសាងសង់​ចាប់ផ្តើម​ហើយ​ឲ្យ​ចប់​តែម្តង​។ ក្រោយ​ពីនេះម្ចាស់​គម្រោង​នឹង​ដឹង​ថា អ្វីដែល​ពួក​គេអាចធ្វើ​បាន ហើយ​​អ្វីដែល​មិន​អាច​​ធ្វើបាន​។ ប៉ុន្តែ​យើង​​ត្រូវការ​ត្រួតពិនិត្យ​បញ្ជាក់​គម្រោង (​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​មុន​)​។ ម្ចាស់​គម្រោង​មួយ​ចំនួន​អាច​នឹង​ដកខ្លួន ប៉ុន្តែ​ការ​ត្រួត​ពិនិត្យ​នឹង​បញ្ចប់​នៅ​ពេល​បន្តិច​ទៀត​នេះ​។

​លោក U Yan Aung នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Asia Construction បាន​ថ្លែង​ថា វា​ពិតជា​លំបាក ហើយ​ត្រូវ​ចំណាយ​ប្រាក់​ដ៏​ច្រើន​ក្នុង​ការ​វាយ​ចោល​នូវ​ជាន់​នីមួយៗ​ដែល​បាន​សង់​រួច ខណៈ​ដែល​ម្ចាស់​គម្រោង​ដែល​មិន​ទាន់​បាន​ចាប់​ផ្តើម​សាងសង់​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​ យក​នូវ​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​។

លោក​ថ្លែង​បន្ត​ថា​ ៖ «​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​ជួយ​ឲ្យ​ទីក្រុង​យ៉ង់​ហ្គោ​ន​កាន់​តែ​មាន​​ភាព​បៃតង​ថែមទៀត រដ្ឋាភិបាល ​គួរ​តែ​កាត់​បន្ថយ​អគារ​ខ្ពស់ៗ​ក្នុង​ទីប្រជុំជន​តូចៗ ប៉ុន្តែ​សម្រាប់​អគារ​ដែល​បាន​សង់​រួច​ហើយ យើង​គ្រាន់​តែ​ស្នើ​ឲ្យ​វាយ​កាត់​បន្ថយ​ចំនួន​ជាន់​ដែល​បាន​សង់​រួច​ប្រសិនបើ​ចាំបាច់​»។

លោក​ថ្លែង​ថា មន្ត្រី​រដ្ឋាភិបាល​គួរ​តែ​ពិភាក្សា​លើ​ការ​សម្រេច​ចិត្ត​ជា​មួយ​ក្រុម​ហ៊ុន​ជា​មុន​សិន​។ «ការ​ត្រួត​ពិនិត្យ​នេះ​នឹង​ផ្តល់​ផល​អាក្រក់​ដល់​ការ​វិនិយោគ ដោយ​សារ​រដ្ឋាភិបាល​នឹង​បាត់បង់​ការ​ជឿ​ជាក់​ពី​វិនិយោគិន និង​ម្ចាស់​គម្រោង​នានា​»​។

YCDC មាន​គម្រោង​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​ដើម្បី​ពន្យល់​ពី​ការ​ត្រួត​ពិនិត្យ​សារ​ឡើង​វិញ​នេះ ហើយ​ក៏​ដើម្បី​លើក​តម្កើង​អំពី​គោលការណ៍​សាងសង់​ថ្មីៗ បើ​យោង​តាម​លេខា​ធិការ Daw Hlaing Maw Oo ដែល​បាន​ថ្លែង​ថា កិច្ច​ប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នា​ពេល «​ឆាប់ៗ​បន្ទាប់​ពីថ្ងៃ Martyrs’s Day» ដែល​ទើប​តែ​ត្រូវ​បាន​ប្រារព្ធ​ទៅ​កាល​ពី​ម្សិល​មិញ​៕

Source From: Khmer Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month
Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00

CVEA MEMBERS