ទស្សន​វិស័យ​របស់​ស្ថាបត្យករ​ជំនាន់​ក្រោយ​ល្បី​មួយ​រូប

Languages

banner realestate

CVEA-Website-homepage-ad

591

vtrust

premuim housing

 
លោក ហ៊ុន ចាន់​សាន ​អនុប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា (CSA) ។ រូបថត សហការី

ខណៈ​ពេល​ដែល​ឧស្សាហកម្ម​សំណង់​កំពុង​មាន​សម្ទុះ​អភិវឌ្ឍ​យ៉ាងខ្លាំង វិស័យ​ស្ថាបត្យកម្ម​កម្ពុជា ក៏មាន​កា​រវិ​វ​ត្តរីក​​ចម្រើន​​ផង​ដែរ កាល​ពី​ដើម​សប្តាហ៍​នេះ លោក មឿ​ន ញាណ ការី​និពន្ធ​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ បានធ្វើការ​ពិភាក្សា​ជាមួយលោក ហ៊ុន ចាន់​សាន ជាស្ថាបត្យ​ករ​វ័យក្មេង​មាន​កេរ្តិ៍ឈ្មោះ​ល្បី និង​ជា​អនុប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា (CSA) ដើម្បី​ពន្យល់​អំពី​ទស្សន​វិស័យ ការ​រីក​ចម្រើន និង​ដំណើរ​វិវត្ត​នៃ​វិស័យ​ស្ថាបត្យកម្ម​ខ្មែរ​នៅក្នុង​សង្គម​កម្ពុជា​សព្វ​ថ្ងៃ​។

ខាងក្រោម​នេះគឺជា​ខ្លឹមសារ​នៃ​បទ​សម្ភាស​ខ្លះៗ ដូច​ត​ទៅ ៖

តើ​អ្វី​ខ្លះទៅ​ដែល​លោក​បាន​ពិនិត្យ​ឃើញ​មាន​ការ​ផ្លាស់​ប្តូរ​ផ្នែក​ស្ថាបត្យកម្ម​នៅ​ក្នុង​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​?

បើ​តាម​បទពិសោធ​របស់​ខ្ញុំ ខ្ញុំ​បាន​ទទួល​សំណួរ​បែប​នេះ​ជា​ញយ​ដង​។ ចំ​ណែក​កិច្ច​ការ​យ៉ាង​ច្រើន​ទាក់ទង​ទៅ​លំនៅឋាន និង​ការិយាល័យ ឬ​អគារ​រស់​នៅ គឺមាន​ភាព​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន​។

តាម​បណ្តា​គម្រោង​លំនៅឋាន​នានា អតិថិជន​តែង​ចង់​បាន​ទីធ្លា​ខាង​ក្រៅ​ធំ​ទូលាយ​ជាង​មុន​ដោយ​សារ​ពួកគេ​ចង់​ផ្សារភ្ជាប់​ជីវិត​រស់នៅ​ផ្នែក​ខាងក្នុង​ទៅនឹង​បរិស្ថាន​ខាង​ក្រៅ ហើយ​ពួកគេ​យល់​ថា ការ​ប្រើ​គ្រឿង​បរិក្ខារ​ដែល​មាន​គុណភាព​ល្អ​ដូចជា​កញ្ចក់​ពីរ​ជាន់​ដើម្បី​ការពារ​សំឡេង​រំខាន និង​កាត់​​បន្ថយ​កម្តៅ​ព្រះអាទិត្យ​ដ៏​ក្តៅ​នៅ​ប្រទេស​កម្ពុជា ជាដើម។

អតិថិជន​មាន​ការ​យល់ដឹង​អំពី​ផលិតផល និង​គុណភាព​នៃ​គ្រឿង​បរិក្ខារ ដោយ​សារ​តែ​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​មាន​ជីវភាព​រស់នៅ​កាន់​តែ​ទំនើប និង​ភាព​មមាញឹក នឹង​​ការងារ​ផង​នោះ គឺ​ពួក​គេ​ក៏​ត្រូវការ​ការ​កម្សាន្ត និង​ការ​សម្រាក​លំហែ​ផងដែរ​។

ចុះ​នៅ​តាម​ការិយាល័យ ឬ​កន្លែង​ធ្វើ​ការ​ងារ​វិញ តើ​មាន​អ្វី​ប្រែ​ប្រួល​ខ្លះ​ដែរ​?

សម្រាប់​ការិយាល័យ ឬ​កន្លែង​ធ្វើ​ការងារ អតិថិជន​ខ្ញុំ​ចង់​បាន​ការ​រចនា និង​រចនា​សម្ព័ន្ធ​របស់​វា គឺ​អាច​ធ្វើ​ឲ្យ​បុគ្គលិក​របស់​ពួកគាត់​អាចធ្វើ​ការ​ប្រាស្រ័យ​ទាក់​រវាង​គ្នា​បាន​ងាយស្រួល និង​អាច​ធ្វើ​ការ​បាន​ច្រើន​ម៉ោង​ជាង​មុន​ជាមួយ​គ្នា​។ “កន្លែង​ធ្វើ​ការ​ងារ​រួម​កាន់តែ​ធំ កន្លែង​ការងារ​ជា​លក្ខណៈ​បុគ្គល​កាន់តែ​តិច​” ហាក់បី​ដូចជា​ទិសដៅ​ថ្មី​នៃ​ផ្នត់​គំនិត​សម្រាប់​កន្លែងធ្វើការ​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ដាក់​ឲ្យ​បុគ្គលិក​អង្គុយ​ធ្វើការ​ទល់​មុខ​គ្នា​ខណ្ឌ​ដោយ​ឡែក​ពីគ្នា​។

ប្រជាជន​កម្ពុជា​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រសើរ​ជាង​មុន ដោយ​ពួក​គេ​ធ្វើការ​រួមគ្នា ចេញទៅ​ខាងក្រៅ​រួមគ្នា និង​ធ្វើ​ដំណើរ​កម្សាន្ត​ថ្ងៃ​វិស្សមកាល​ជា​មួយ​គ្នា​ទៀតផង​។

ទាំងនេះ​គឺជា​សម្ព័ន្ធភាព​ដ៏​ល្អ​ក្នុង​ក្រុម​ការងារ​ដែល​ក្រុមហ៊ុន​នានា​ចង់បាន​។ ដូច្នេះ​ហើយ​ពួក​គេ​ច្រើន​តែ​ធ្វើការ​ក្នុង​ការិយាល័យ​បានយូរ​ជាង​មុន ហើយ​ការ​ចេញទៅ​លម្ហែ និង​ការ​ចេញ​ទៅផ្ទះ​ក្រោយពី​ម៉ោង​ការងារ គឺ​មិន​មាន​ភាព​តឹងតែង​ដូច​មុន​នោះទេ​។ បម្រែបម្រួល​នេះ​ក៏​ដោយសារតែ​ភាព​រីកចម្រើន​នៃ​សង្គម​រស់នៅ​ផង រួមទាំង​ការកម្សាន្ត​ផងដែរ​។

តើ​លោក​អាច​ចង្អុល​បង្ហាញ​បានទេ បច្ចុប្បន្ន​នេះ​សំណង់​ថ្មីៗ​ណាខ្លះ ដែល​បានរួម​បញ្ចូល​ស្ថាបត្យកម្ម​ខ្មែរ​?

ជាបឋម ខ្ញុំ​មិន​គិតថា គ្រប់​អគារ​ទាំង​អស់​ត្រូវ​តែ​មាន​រចនាប័ទ្ម​ឬ​វប្បធម៌ ឬ​ក៏​អត្ត​សញ្ញាណ​ខ្មែរ​នោះទេ​។ នេះ​គឺជា​ប្រទេស​កម្ពុជា​ក្នុង​សម័យ​សកល​ភាវូបនីយកម្ម ហើយ​យើង​មិន​ចាំបាច់​រឹត​បន្តឹង​ដោយ​ប្រកាស​ប្រាប់​គេឯង​ថា យើង​ជា​ខ្មែរ​ដើម្បី​រក្សា​អត្តសញ្ញាណ ឬ​សិល្បៈ​ខ្មែរ​នោះទេ។

រចនាប័ទ្ម​ខ្មែរ​ត្រូវបាន​បន្សល់ទុក និង​បន្ត​ប្រើប្រាស់​ចាប់តាំងពី​សម័យ​បុរាណ​រហូត​ដល់​​សម័យ​អង្គរ និង​បន្ត​រហូត​មក​ដល់​ស្ថាបត្យកម្ម​ថ្មីៗ​របស់​ខ្មែរ ក៏​ព្រោះតែ​សង្គម​​របស់​យើង​មាន​ភាព​រីកចម្រើន​ជា​បន្ត​បន្ទាប់ ហើយនឹង​បន្ត​ទៅមុខទៀត​ក្រោម​​​ឥទ្ធិពល​របស់​សាសនា ប្រពៃណី​ទំនៀម​ទម្លាប់ បរិស្ថាន ការ​រស់នៅ​បែប​សម័យ​ថ្មី តម្រូវការ​ថ្មីៗ និង​អ្វីៗ​ដែល​មាន​ផ្តល់​ជូន​ទៅដល់​អតិថិជន​នៅ​លើ​ទីផ្សារ រួមមាន​ទាំង​គ្រឿង​បរិក្ខារ បច្ចេកវិទ្យា​ថ្មីៗ និង​សមស្រប​ទៅ​សម័យ​សកល​ភាវូនីយកម្ម​ផងដែរ​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី ខ្ញុំ​ឯកភាព​ថា ស្ថាបត្យកម្ម​ខ្លះ​គប្បី​មាន​រួម​បញ្ចូល​នូវ​ស្ថាបត្យកម្ម​ខ្មែរ និង​លើក​កម្ពស់​ឲ្យ​អគារ​រដ្ឋាភិបាល អគារ​ស្ថាប័ន វិទ្យាស្ថាន និង​រមណីយដ្ឋាន​(​រីសត​)​មាន​រចនាប័ទ្ម​ខ្មែរ។

ខ្ញុំ​ជឿ​ជាក់​ថា អគារ​ស្ថាបត្យកម្ម​ខ្មែរ​កាន់​តែ​ច្រើន​គួរតែ​បង្ហាញ​ខ្លួន​នា​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​តំណាង​ឲ្យ​សម័យ​កាល​ដ៏​រុងរឿង​បន្ត​ពី​បុព្វបុរស​របស់​យើង ប៉ុន្តែ​ពេល​នេះ​ក៏​ជា​ពេល​ដែល​យើង​ត្រូវ​ស្វែងរក​អ្វីដែល​ថ្មី សម្រាប់​មនុស្ស​ជំនាន់​ថ្មី​របស់​យើង​ដែរ​។

នៅ​ក្នុង​វិស័យ​សំណង់ និង​ស្ថាបត្យកម្ម​នា​ពេល​បច្ចុប្បន្ន តើ​យើង​គួរ​អភិវឌ្ឍ​ដោយ​របៀប​ណា​?

បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​ត្រូវ​ការ​សណ្ឋាគារ​ដើម្បី​ផ្តល់​ជា​កន្លែង​ស្នាក់​នៅ​ដល់​ភ្ញៀវ​ទេសចរ អគារ​ពាណិជ្ជកម្ម​សម្រាប់​ការ​ប្រកប​ជំនួញ​អាជីវកម្ម ផ្សារ​ទំនើប​សម្រាប់​ការដើរ​ទិញ​ទំនិញ ការ​លម្ហែ​កម្សាន្ត និង​ការ​អភិវឌ្ឍ​តាម​តំបន់​ឆ្នេរ​ជាដើម​។ នេះ​ជា​ជីវិត​រស់នៅ​បែប​ថ្មី​របស់​ខ្មែរ​យើង​។

អគារ​ដែល​ល្អ​ត្រូវ​តែ​មាន​​អ្វីដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទាំង​នេះយ៉ាងណា​មិញ យើង​ចាំបាច់​ត្រូវ​តែ​យល់ដឹង​អំពី​ច្បាប់​គោល​មួយចំនួន​ដូច​ជា​កត្តា​អាកាសធាតុ​ត្រូពិក​នៅ​កម្ពុជា ស្ថានភាព​ទម្រង់ដី បរិស្ថាន​ជុំវិញ​អគារ និង​​ផាសុកភាព​របស់​អ្នក​ស្នាក់​នៅ រស់នៅ ឬ​ការ​ប្រើ​ប្រាស់​។

ពិភពលោក​បច្ចុប្បន្ន​កំពុង​តែ​ប្រឈម​នឹង​ដំណើរ​សកល​ភាវូប​នីយកម្ម​។ ដូច្នេះ​សំណង់​ស្ថាបត្យកម្ម​ថ្មីៗ​របស់​ខ្មែរ​គួរតែ​ឆ្លើយ​តប​ទៅ​នឹង​ឧបសគ្គ​របស់​ពិភពលោក​ជា​ជាង​ការ​ជាប់ផុង​ជាមួយ​នឹង​ផ្នត់​គំនិត​ពី​អតីតកាល​។

យើង​គប្បី​ត្រូវ​មាន​មោទន​ភាព​ជាមួយនឹង​សមិទ្ធផល​ពី​អតីតកាល​របស់​យើង តែ​ក៏ត្រូវ​ស្វែងរក​អ្វីដែល​ថ្មី​សម្រាប់​ពេលអនាគត​ជានិច្ច​ផងដែរ​៕

Source From : Phnom Penh Post

 

LATEST EXCLUSIVE LISTING

Land For Sale
Sangkat Pir,Mittakpheap
USD 2,300,000.00
Land For Sale
Preaek Pnov,Ponhea Leu
USD 290.00/SQM
Land For Sale
Krang Thnong,Porsenchey
USD 428,888.00
Land For Sale
Chorm Chao,Porsenchey
USD 128,888.00
Flat House For Sale
Boeng Keng Kang I,Chamkarmon
USD 698,800.00

CVEA MEMBERS