A2A Town បោះទុន​ ២០ ​លាន​ដុល្លារ​វិនិយោគ​លើ​វីឡា​លម្ហែកាយ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
គេហដ្ឋាន​ស្អាតៗ​ត្រូវ​បាន​គេ​សាងសង់​ឡើង​នៅ​តំបន់​គិរីរម្យ​។ រូបថត សហការី

ក្រុមហ៊ុន A2A Town Cambodia បាន​បោះទុន​វិនិយោគ ២០ ​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​វីឡា​លម្ហែកាយ​នៅក្នុង​រមណីយដ្ឋាន Vkirirom Pine Resort ស្ថិត​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។

ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន A2A Town Cambodia លោក ហ៊ិន សុជាតិ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ថ្ងៃ​អង្គារ​នេះ​ថា​គម្រោង​អភិវឌ្ឍន៍​នេះ​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​មុន​ជាមួយ​នឹង​ប្រភេទ​វីឡា​លម្ហែកាយ​ប្រមាណ​ជាង​ ៤០ ដើម្បី​ផ្តល់​ជម្រើស​ដល់​អតិថិជន​។ គម្រោង​ដំណាក់កាល​ទី​ ១ ​នេះ​បាន​លក់​អស់​ប្រមាណ​ ២០ ​ភាគរយ​ហើយ​ក្នុង​នោះ​ ៤០ ​ភាគរយ ទិញ​ដោយ​ជនជាតិ​ខ្មែរ និង​ ៦០ ​ភាគរយ​ទិញ​ដោយ​ជនជាតិ​ជប៉ុន​។

គម្រោង​នេះ​មាន​វីឡា​អ័រគីដេ ដែល​មាន​ទំហំ​អគារ​ប្រមាណ​ ១១០ ​ម៉ែត្រការ៉េ​សម្រាប់​សម្រាក​លម្ហែ​ផ្ទាល់​ខ្លួន​រួម​មាន​បន្ទប់​គេង​ចំនួន​ ៣ បន្ទប់​កន្លែង​ញ៉ាំ​អាហារ កន្លែង​ទទួល​ភ្ញៀវ ផ្ទះបាយ បន្ទប់ទឹក ព្រម​ជាមួយ​នឹង​សួនច្បារ​នៅ​លើ​ដំបូល​ផ្ទះ​។ ដីឡូតិ៍​លំនៅដ្ឋាន​ដ៏ប្រណីត​នេះ​មាន​ទំហំ​ប្រមាណ​ជា ៦០០ ​ម៉ែត្រការ៉េ​។

ក្រៅ​ពី​សម្រាប់​ការ​សម្រាក​លម្ហែ​ផ្ទាល់​ខ្លួន អតិថិជន​ទិញ​គម្រោង​នេះ​ក៏​អាច​ធ្វើ​ការ​ជួល​ត្រឡប់​មក​ឲ្យ​ក្រុមហ៊ុន​ជាមួយ​អាត្រា​ថេរ​ចាប់ពី​ ៦០០០ ​ដុល្លារ រហូត​ដល់​ ៧០០០ ​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​ចាប់ពី​ ២ ​ឆ្នាំ​រហូត​ដល់​ទៅ​ ១០ ​ឆ្នាំ និង​មាន​ឱកាស​ក្នុង​ការ​សម្រាក​នៅ​ក្នុង​រមណីយដ្ឋាន​វីគិរីរម្យ​ជា​រៀងរាល់​សប្តាហ៍​អាស្រ័យ​ទៅ​លើ​កាលវិភាគ​របស់​រមណីយដ្ឋាន​ព្រម​ជាមួយ​នឹង​អត្ថប្រយោជន៍​ដទៃ​ទៀត​។

លោក ហ៊ិន សុជាតិ បាន​បន្ត​ថា៖ «​ការ​ចាប់ផ្តើម​ដំណាក់កាល​ទី​ ២ មិន​ទាន់​កំណត់​ពេលវេលា​ជាក់លាក់​នៅ​ឡើយ​ទេ​ដោយ​យើង​រង់ចាំ​មើល​ស្ថានភាព​ទីផ្សារ​ជាក់ស្តែង​ព្រោះ​ទីផ្សារ​លំនៅឋាន​បច្ចុប្បន្ន​មិន​សូវ​ល្អ​នោះ​ទេ​»​។

លោក ហ៊ិន សុជាតិ បាន​បន្ត​ថា​ក្រៅ​ពី​នេះ​ «​យើង​ក៏​មាន​វីឡា​ប្រភេទ​អ​ ២ (​វីឡា​ចាស្មីន​) ផ្ទះ​វិស្សមកាល​ដែល​រចនា​ឡើង​ជា​លក្ខណៈ​ផ្ទះ​តូច​សម្រាប់​អតិថិជន ដោយ​ផ្ទះ​នីមួយៗ​មាន​ទំហំ​ ៣៦ ​ម៉ែត្រការ៉េ​»​។

លំនៅឋាន​ប្រភេទ​នេះ​ស័ក្តិសម​ឥត​ខ្ចោះ​សម្រាប់​គូ​ស្វាមីភរិយា ឬ​គ្រួសារ​តូចៗ​ដែល​ចង់​បាន​ដំណើរ​កម្សាន្ត​ផ្ទាល់​ខ្លួន​ឆ្ងាយ​ពី​ទីក្រុង​ក្នុង​នោះ​រួមមាន​បន្ទប់ទឹក កន្លែង​ទទួល​ភ្ញៀវ កន្លែង​ញ៉ាំ​អាហារ និង​ផ្ទះបាយ​រួម​បញ្ចូល​គ្នា​។ អត្ថប្រយោជន៍​ទាំង​នេះ​ជា​បទពិសោធ​ដ៏រីករាយ​នៅ​លើ​កំពូល​ភ្នំ​គិរីរម្យ​ដ៏​ត្រជាក់​ជាមួយ​នឹង​សួនច្បារ និង​ផ្ទៃដី​ឯកជន​ប្រមាណ​ជា​ ១៨០ ​ម៉ែត្រការ៉េ​រួម​ទាំង​បរិយាកាស​ស្រស់ស្រាយ​ខាង​ក្រៅ​គួប​ផ្សំ​ និង​សម្រស់​នៃ​ផ្ទះ​តូច​ច្រឡឹង​របស់​លោក​អ្នក​។

លោក​បន្ត​ថា​ ចំណែក​ផ្ទះ​ប្រភេទ វី ជា​ផ្ទះ​ដ៏ទំនើប​តាម​របៀប​ឯកជន​អម​ទៅ​ដោយ​ធម្មជាតិ​បៃតង​ខៀវ​ស្រងាត់​ហ៊ុមព័ទ្ធ​ជុំវិញ​ព្រម​ទាំង​អាច​ស្រូប​យក​នូវ​ខ្យល់​អាកាស​បរិសុទ្ធ​យ៉ាង​ត្រជាក់​គ្រប់​រដូវកាល​ដោយ​ផ្ទះ​នីមួយៗ​មាន​ទំហំ​ ៤៥ ​ម៉ែត្រការ៉េ និង​មាន​សួនច្បារ​រួម​ខាង​មុខ និង​ខាង​ក្រោយ​អគារ​។

ចំណែកឯ​បរិក្ខារ​បំពាក់​នៅ​ផ្ទៃ​ខាង​ក្នុង​រចនា​ម៉ូដ​ដោយ​ភាព​ល្អ​ឥតខ្ចោះ​នៅ​យុគសម័យ​ទំនើប​នេះ​ដូចជា ៖ កន្លែង​ទទួលទាន​អាហារ ផ្ទះបាយ​ដ៏ទំនើប បន្ទប់​គេង​ដ៏ប្រណីត​ដែល​បាន​រួម​បញ្ចូល​គ្នា​តែ​មួយ​ទៅ​ជា​ទីឋាន​សុខដុមរមនា នាពេល​សម្រាក​លម្ហែកាយ​។ រសជាតិ​ជីវិត​ដ៏ស្អុះស្អាប់ និង​ភាព​អាប់អួរ​ត្រូវ​បាន​រំសាយ​នា​ពេល​សម្រាក​ព្រម​ជាមួយ​នឹង​ការ​កម្សាន្ត​នៅ​រមណីយដ្ឋាន​វីគិរីរម្យ​ដែល​ជា​រសជាតិ​ថ្មី​មួយ​បែប​ទៀត​មិន​អាច​កាត់​ថ្លៃ​បាន​សុភមង្គល ផាសុកភាព​បែប​ធម្មជាតិ​របស់​លោក​អ្នក​មាន​តែ​នៅ​ផ្ទះ​ប្រភេទ​វី​តែ​មួយ​ប៉ុណ្ណោះ​។

ក្រៅ​ពី​ការ​សម្រាក​លម្ហែ​អតិថិជន​ក៏​អាច​ធ្វើការ​ជួល​ត្រឡប់​មក​ឲ្យ​ក្រុមហ៊ុន​ជាមួយ​អាត្រា​ថេរ ៣៦០០ ​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​ដែល​មាន​រយៈពេល​ជួល​ចាប់ពី ២ ​ឆ្នាំ​រហូត​ដល់​ ១០ ​ឆ្នាំ និង​ឱកាស​ក្នុង​ការ​សម្រាក​នៅ​ក្នុង​រមណីយដ្ឋាន​វីគិរីរម្យ អាស្រ័យ​ទៅ​លើ​កាលវិភាគ​របស់​រមណីយដ្ឋាន​ព្រម​ជាមួយ និង​អត្ថប្រយោជន៍​ដទៃ​ទៀត​។

បន្ទាប់ពី​ការ​ជួល​ត្រឡប់​រយៈពេល​ ១០ ​ឆ្នាំ​លោក​អ្នក​អាច​ធ្វើការ​លក់​ផ្ទះ​លម្ហែ​ដើម្បី​ទទួល​យក​ផលចំណេញ ឬ​អាច​ធ្វើការ​ជួល​បន្ត​មក​ក្រុមហ៊ុន ឬ​មួយ​ក៏​លោក​អ្នក​អាច​ទុក​សម្រាប់​បុត្រ​ធិតា​របស់​លោក​អ្នក​ស្នាក់នៅ​ដើម្បី​បន្ត​ការ​សិក្សា​នៅ​ក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ដែល​នឹង​ក្លាយ​ជា​សាកលវិទ្យាល័យ​អន្តរជាតិ​ដ៏ល្បី​មួយ​នៅ​កម្ពុជា ឬ​ក៏​អាច​ស្នាក់នៅ​ជា​ផ្ទះ​លម្ហែ​ក្រោយ​លោក​អ្នក​ចូលនិវត្តន៍​ជាមួយ​នឹង​ក្រុម​គ្រួសារ​ដ៏មាន​សុភមង្គល​ផង​ដែរ​។

ក្រៅពី​នេះ​ក្រុមហ៊ុន​ក៏​បាន​វិនិយោគ​លើ​ប្រភេទ​ផ្ទះ​ប្រភេទ​ទី ២ ដែល​ត្រូវ​បាន​រចនា​ឡើង​ស្រប​តាម​បរិបទ​ថ្មី​នៃ​យុគសម័យ​ទំនើប​ក្នុង​តំបន់​នៃ​ក្រុង​ធម្មជាតិ តែ​មួយ​គត់​នៅ​កម្ពុជា​ដើម្បី​ចែករំលែក​នូវ​បទពិសោធ​ថ្មី​នៃ​ការ​រស់នៅ និង​ការ​បង្កើត​ឱកាស​ថ្មី​នៃ​ការ​ទំនាក់ទំនង​ព្រម​ជាមួយ​នឹង​កន្លែង​ធ្វើការ​រួម​គ្នា​ដើម្បី​ជួយ​សន្សំសំចៃ​ការ​ចំណាយ​ថាមពល​ការ​ផ្លាស់ប្តូរ​បទពិសោធ ជំនាញ និង​ចំណេះដឹង​ក្នុង​ការ​រស់នៅ​ផង​ដែរ​។

ផ្ទះ​ប្រភេទ​នេះ​មាន​ទំហំ​ផ្ទៃដី​ដល់​ទៅ​ ៥៦០ ​ម៉ែត្រការ៉េ​ព្រម​ជាមួយ​នឹង​ទំហំ​អគារ​សរុប​ ២00 ​ម៉ែត្រការ៉េ​មាន​ ១៣ ​បន្ទប់​គេង ​៦ ​បន្ទប់ទឹក និង​កម្ពស់​ ២ ​ជាន់​ផង​ដែរ​។

លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែង​ថា ការ​វិនិយោគ​លើ​លំនៅឋាន​សម្រាប់​ការ​លម្ហែ​កំពុង​មាន​សញ្ញា​ល្អ​ជា​បណ្តើរៗ​ចាប់ផ្តើម​នៅ​កម្ពុជា​បណ្តើរៗ ប៉ុន្តែ​ការ​វិនិយោគ​បែប​នេះ​ទាមទារ​រយៈពេល​ ៥ ទៅ​ ១០ ​ឆ្នាំ​ទៀត​ទើប​អាច​ដំណើរការ​ល្អ​ដោយសារ​បច្ចុប្បន្ន​អ្នក​វិនិយោគ​ផ្តោត​លើ​តំបន់​នៅ​កៀក​នឹង​ទីក្រុង​ច្រើន​ជាង​ព្រោះ​វា​មាន​ចម្ងាយ​ជិត​ផ្ទុយ​ទៅ​វិញ​នៅ​តំបន់​គិរីរម្យ​ជា​ទីតាំង​ល្អ​ប្រសើរ និង​មាន​លក្ខខណ្ឌ​អាកាសធាតុ​អំណោយផល​ផង ប៉ុន្តែ​វា​មាន​ចម្ងាយ​ឆ្ងាយ​បន្តិច​ពី​ទីក្រុង​។

លោកស្រី តាំង ហួរ នាយិកា​ក្រុមហ៊ុន AMATAK Property Service Co., Ltd. បាន​ថ្លែង​ថា​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​បែប​នេះ​ជា​ការ​ល្អ ប៉ុន្តែ​សម្រាប់​នៅ​កម្ពុជា​វា​ដំណើរការ​យឺត​បន្តិច​ព្រោះ «Lifestyle នៅ​ស្រុក​យើង​មិន​ទាន់​ដូច​ស្រុក​គេ​នៅ​ឡើយ​ហេតុនេះ​ការ​វិនិយោគ​បែប​នេះ​វា​ទាមទារ​ពេលវេលា​បន្តិច ទើប​អាច​ទទួល​បាន​ជោគជ័យ​»​។

លោកស្រី​បន្ត​ថា៖ «​គម្រោង​បែប​នេះ​ជា​ការ​ល្អ​សម្រាប់​និវត្តន៍ជន​ជនជាតិ​បរទេស​ដែល​មាន​បំណង​មក​ស្នាក់នៅ​កម្ពុជា និង​ចង់​រស់នៅ​ក្នុង​បរិស្ថាន​ល្អ និង​មាន​ភាព​ស្ងប់ស្ងាត់ តែ​សម្រាប់​ប្រជាជន​កម្ពុជា​មិន​ទាន់​ដល់​ពេល​នៅ​ឡើយ​ទេ​»​។

លោកស្រី​បន្ត​​ថា៖ «​ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​សម្រាប់​គម្រោង​បែប​នេះ​»៕

Source From : Phnom Penh Post

 

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00
Land For Sale
Chorm Chao,Porsenchey
USD 140,000.00
Land For Sale
Kakarb,Porsenchey
USD 130,000.00

CVEA MEMBERS