លោក​ឧកញ៉ា សៀ រិទ្ធី៖ ការ​វិនិយោគ​មិន​រង​ផលប៉ះពាល់​នោះ​ទេ​នៅ​ឆ្នាំ​ ២០១៨

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
លោក​ឧកញ៉ា សៀ រិទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន World Bridge Group (​រូប​ឆ្វេង​) ចាប់​ដៃ​ជាមួយ​សហភាគី​របស់​លោក​មកពី​ប្រទេស​ចិន កាលពី​ដើម​ឆ្នាំ​នេះ​។ មឿន ញាណ

ឆ្នាំ ២០១៧ នឹង​បញ្ចប់​នាពេល​ឆាប់ៗ​ខាង​មុខ​នេះ ជា​ឆ្នាំ​នៃ​កាលានុវត្តភាព​មាស​សម្រាប់​កម្ពុជា និង​អ្នក​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​។

ជាមួយ​គ្នា​នេះ​យើង​កំពុង​សម្លឹង​មើល​ស្ថានភាព​ឆ្នាំ​ ២០១៨ ខាង​មុខ តើ​មាន​ភាព​ប្រែប្រួល និង​ចំណុច​វិជ្ជមាន​ដូចម្តេច​? លោក​ឧកញ៉ា សៀ រិទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន World Bridge Group នឹង​លើក​ឡើង​ពី​បញ្ហា​នេះ​ជាមួយ​លោក ស៊ីវ ម៉េង អ្នក​យក​ព័ត៌មាន​ផ្នែក​អចលនទ្រព្យ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្ត៍​។

ឆ្នាំ​ ២០១៧ ​បាន​ត្រៀម​នឹង​ចាកចេញ តើ​លោក​ឧកញ៉ា​អាច​ជម្រាប​ត្រួសៗ​ពី​ស្ថានភាព​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​នេះ​យ៉ាង​ដូចម្តេច​?

បើ​យើង​ប្រៀបធៀប​ស្ថានភាព​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ឆ្នាំ​ ២០១៧ ធៀប​នឹង​ឆ្នាំ​ ២០១៦ មាន​កំណើន​ដូច​គ្នា​តែ​មាន​ចរន្ត​ពីរ​ខុស​គ្នា​។ ឆ្នាំ​ ២០១៦ ការ​វិនិយោគ​មាន​ភាព​ចម្រុះ​ច្រើន​ពី​អ្នក​វិនិយោគ​បរទេស ប៉ុន្តែ​ឆ្នាំ​ ២០១៧ ចិន​បាន​វិនិយោគ​ច្រើន​ជាង​ប្រទេស​ណា​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ចំនួន​ភាគរយ​ច្រើន​ជាង ពិសេស​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ និង​កោះកុង​ជាដើម​។

បើ​សរុប​ឲ្យ​ខ្លី​ការ​វិនិយោគ​ក្នុង​ឆ្នាំ​ ២០១៦ និង​ឆ្នាំ​ ២០១៧ មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​មិន​មាន​ការ​ដើរ​ថយ​ក្រោយ​នោះ​ទេ​។

ឆ្នាំ​ ២០១៨ ​ជិត​មក​ដល់​ហើយ តើ​លោក​ឧកញ៉ា​មាន​ទស្សន​វិស័យ​យ៉ាង​ដូច​ម្តេច​?

បើ​យើង​មើល​ទៅ​ឆ្នាំ​ ២០១៨ យើង​មាន​ការ​វិភាគ​ជា​ពីរ​ចំណុច​គឺ​សម្រាប់​អតិថិជន​ក្នុង​ស្រុក​មាន​សភាព​នឹង ព្រោះ​ខ្មែរ​យើង​ឲ្យ​តែ​ពេល​កៀក​បោះឆ្នោត ពួកគេ​មាន​អារម្មណ៍​ផ្សេង​។ គាត់​មិន​ខ្លាច​ទេ តែ​គាត់​ផ្អាក ប៉ុន្តែ​បើ​អ្នក​វិនិយោគ​បរទេស​គេ​មិន​ផ្អាក​ទេ ពួកគេ​នៅ​តែ​បន្ត​វិនិយោគ ព្រោះ​អ្នក​វិនិយោគ​បរទេស ពួកគេ​មិន​គិត​ពី​កត្តា​នៃ​ការ​បោះឆ្នោត​ទេ ដោយសារ​ពួកគេ​អាច​យល់​បាន​ថា លទ្ធផល​ឆ្នោត​យ៉ាង​ម៉េច​គេ​អាច​ទស្សន៍ទាយ​បាន​សម្រាប់​ផ្នែក​សេដ្ឋកិច្ច​គឺ​នៅ​បន្ត​និរន្តរភាព​។

អ្នក​វិនិយោគ​បរទេស​ពេល​ពួកគេ​វិនិយោគ​នៅ​កម្ពុជា​។ ពួកគេ​បោះទុន​ទាប ឧទាហរណ៍​ពួកគេ​ទិញ​ខុនដូ​នៅ​កម្ពុជា ខុនដូ​ទំហំ​ដូច​គ្នា គេ​ទិញ​ក្នុង​តម្លៃ​ ២០ ​ម៉ឺន​ដុល្លារ តែ​បើ​ទិញ​នៅ​ស្រុក​គេ ឬ​ប្រទេស​ជិត​ខាង​យើង​វិញ តម្លៃ​ខុនដូ​ទំហំ​ដូច​គ្នា​មាន​តម្លៃ​រហូត​ដល់​ ៤០ ​ម៉ឺន​ដុល្លារ ឬ​ជាង​ ១ ​លាន​ដុល្លារ ដូច្នេះ​ពួកគេ​បោះទុន​នៅ​ស្រុក​ខ្មែរ​តិច​ជាង​។

យើង​ចង់​បាន​អ្នក​វិនិយោគ​បែប​ហ្នឹង​ព្រោះ​ដូចជា​ការ “​ចាក់​កៅឪ​អញ្ចឹង​” ព្រោះ​គេ​មើល​ឃើញ​ស្រុក​ខ្មែរ​មាន​ស្ថិរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច​ល្អ​ដល់​អ៊ីចឹង​ការ​បោះទុន​ ៣០ ទៅ​ ៥០ ​ម៉ឺន​នៅ​កម្ពុជា ពួកគេ​មិន​ខ្លាច​ទេ ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​បន្ត​ទៀត​។ កត្តា​ជោគជ័យ​គឺ​កំណើន​សេដ្ឋកិច្ច​ហ្នឹង​ហើយ​។

អ៊ីចឹង តើ​វិស័យ​ខុនដូ​នៅ​តែ​មាន​សញ្ញា​ល្អប្រសើរ ឬ​យ៉ាង​ណា​សម្រាប់​រយៈពេល​ខាង​មុខ​?

វិស័យ​ខុនដូ​នៅ​តែ​មាន​សក្តានុពល​គ្រាន់​តែ​អ្នក​អភិវឌ្ឍន៍​ត្រូវ​សិក្សា​ថា អ្នក​ណា​គេ​ជា​សក្តានុពល​ទីផ្សារ​របស់​យើង​។ បើ​យើង​សិក្សា​ទីផ្សារ​មិន​ច្បាស់ យើង​ជួប​បញ្ហា​ហើយ​។ វា​នឹង​ងាប់​ហើយ​។ តែ​បើ​ជា​កត្តា​សត្យានុម័ត​ទូទៅ​សម្រាប់​វិស័យ​នេះ​មិន​មាន​ផលប៉ះពាល់​ទេ​។ ហេតុ​នេះ​យើង​ត្រូវ​ដឹង​ថា​ចិន​ត្រូវការ​បែប​ណា ជប៉ុន​ត្រូវការ​បែប​ណា សាំងហ្កាពួ ឬ​ហុងកុង​ត្រូវការ​បែប​ណា​? យើង​ត្រូវ​សិក្សា​ឲ្យ​ច្បាស់ ប៉ុន្តែ​បើ​យើង​យក​អតិថិជន​ទាំងអស់ យើង​ត្រូវ​រៀបចំ​គម្រោង​បែប​ណា​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ទាំងអស់​គ្នា​។

អ្នក​អភិវឌ្ឈន៍​ត្រូវ​ឆ្លាត​ចំណុច​ហ្នឹង តែ​បើ​យើង​មិន​ឆ្លាត​ហើយ​ប៉ះពាល់​ខ្លួនឯង ហើយ​និយាយ​ថា​ទីផ្សារ​អចលនទ្រព្យ​មាន​បញ្ហា​គឺ​មិនមែន​នោះ​ទេ​។

ដូច្នេះ​សរុបមក​វិញ​ឆ្នាំ​ ២០១៨ មិន​មាន​បញ្ហា​អី​ទេ​គ្រាន់តែ​នៅ​នឹង​តែ​មិន​ធ្លាក់​ចុះ​ទេ ហើយ​ស្ថានភាព​វា​នឹង​មាន​ភាព​ដូចគ្នា​នឹង​ឆ្នាំ​ ២០១៦ ​និង​ឆ្នាំ​ ២០១៧ ​ដែរ​។

តើ​លំហូរ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​វិស័យ​ចម្រុះ​វិញ តើ​លោក​ឧកញ៉ា​យល់​ឃើញ​ដូចម្តេច​?

បើ​និយាយ​ពី​ចំណុច​នេះ​យើង​ត្រូវ​និយាយ​ពី​លំហូរ​ទុនវិនិយោគ​ផ្ទាល់​នាពេល​នេះ​គឺ​វា​ចុង​ឆ្នាំ​រួច​ទៅ​ហើយ​។ សម្រាប់​ការ​គិត​របស់​ខ្ញុំ​ឆ្នាំ​ ២០១៨ មិន​មាន​ផលប៉ះពាល់​ទេ​។ ឧទាហរណ៍​បើ​ខ្ញុំ​ជា​អ្នក​វិនិយោគ ខ្ញុំ​ចង់​មក​វិនិយោគ​នៅ​ប្រទេស​ណា​មួយ ខ្ញុំ​បាន​សិក្សា​ផែនការ​រួច​ទៅ​ហើយ​។ បើ​ខ្ញុំ​ចង់​វិនិយោគ​ស្រុក​ខ្មែរ ខ្ញុំ​បាន​រៀបចំ​គម្រោង និង​កញ្ចប់​ថវិកា​រួច​ទៅ​ហើយ ហេតុនេះ​បើ​ខ្ញុំ​មិន​មក​វិនិយោគ​ខ្ញុំ​ជា​អ្នក​ខាត​។

ស្ថានភាព​នយោបាយ​ហាក់​តានតឹង​បន្តិច​ស្ថិរភាព​សង្គម​មិន​មាន​អ្វី​ជា​បញ្ហា​ទេ​ឬ​យ៉ាង​ណា​?

ពួកគេ​អាច​យល់​បាន​ហើយ​ការ​បោះឆ្នោត​ទៅ​មុខ​ហើយ​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ​។ យើង​អាច​យល់​បាន​ថា បើ​មាន​ទណ្ឌកម្ម​មិន​ឲ្យ​នាំ​ចូល​ផលិតផល​ទៅ​អឺរ៉ុប ជា​រឿង​មួយ តែ​វា​មិន​មាន​រឿង​បែប​នោះ​ទេ ហើយ​មិនមែន​គ្រប់​គ្នា​ធ្វើ​រោងចក្រ​ឯណា​គឺ​មាន​សកម្មភាព​ជំនួញ​ជាច្រើន និង​ខុស​គ្នា​ទាំងអស់​។

បើ​និយាយ​ពី​ការ​បញ្ជា​ទិញ​ទំនិញ​ពី​ស្រុក​ខ្មែរ​សម្រាប់​ឆ្នាំ​ក្រោយ​គឺ​មាន​ការ​បញ្ជា​ទិញ​រួច​ទៅ​ហើយ​។ ហេតុ​នេះ​ខ្ញុំ​គិត​ថា​ឆ្នាំ ២០១៨ ​មិន​មាន​អ្វី​ប៉ះពាល់​ទេ​។

និន្នាការ​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​អាច​មាន​ការ​ផ្លាស់ប្តូរ​ឬ​ទេ​?

និន្នាការ​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​វា​មាន​កំណើន ទ្រឹង និង​ធ្លាក់​ចុះ​។ ខ្ញុំ​តែងតែ​ប្រាប់​ថា​ក្នុង​រយៈពេល​ ៥ ទៅ​ ៨ ​ឆ្នាំ​គឺជា​ពេល​នៃ​ការ​សាងសង់​។ គឺ​បើ​យើង​មើល​ឆ្នាំ​ ២០១៨ គម្រោង​មួយ​ចំនួន​បាន​ពន្យារពេល​ និង​គម្រោង​មួយ​ចំនួន​បាន​បញ្ចេញ​ទៅ​កាន់​ទីផ្សារ​ហើយ​ក៏​មាន​ការ​សាងសង់​ឡើង​វិញ​។ នេះ​ជាវដ្ត​នៃ​វិស័យ​អចលនទ្រព្យ​។

នេះ​ជា​និន្នាការ​ធម្មតា​ក្នុង​វិស័យ​នេះ​គ្រាន់​តែ​អ្នក​អភិវឌ្ឍន៍​ត្រូវ​បំប្លែង​ខ្លួន​ចេញ​ពី​ខុនដូ​ទៅ​ធ្វើ​បុរី ហើយ​ពី​បុរី​ទៅ​ខុនដូ អាស្រ័យ​លើ​តម្រូវការ​របស់​ទីផ្សារ​។

ងាក​មក​មើល​គម្រោង​ខុនដូ The PeAk និង The Bridge របស់​លោក​ឧកញ៉ា​មាន​ការ​វិវឌ្ឍ​យ៉ាង​ដូចម្តេច​?

រហូត​មក​ទល់​ពេល​នេះ​គម្រោង The PeAk បាន​លក់​អស់​ ៦០ ​ភាគរយ​ហើយ និង​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០២០ ​ខាង​មុខ ប៉ុន្តែ​តាម​ធម្មតា​គម្រោង​របស់​ខ្ញុំ​តែងតែ​បញ្ចប់​មុន​កាលកំណត់​ដូច​គ្នា​នឹង​គម្រោង The Bridge គឺ​បញ្ចប់​មុន​ផែនការ​ដែល​គម្រោង​នេះ​នឹង​អនុញ្ញាត​ឲ្យ​ម្ចាស់​ផ្ទះ និង​ផ្សារ​ដំណើរការ​នៅ​ដើម​ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ​៕

Source From : Phnom Penh Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month
Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00

CVEA MEMBERS