បុរី​ជាច្រើន​ បាន​ចាប់ផ្តើម​គម្រោង​ថ្មី​ មុន​ដំណាច់​ឆ្នាំ​នេះ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
លោក​ឧកញ៉ា លី ហួរ​។ មឿន ញាណ

ទោះបី​ជា​បរិយាកាស​នយោបាយ​មាន​ភាព​ល្អក់កករ​បន្តិច​ក្តី ប៉ុន្តែ​អ្នក​វិនិយោគ​សាងសង់​បុរី​នានា​នៅ​តែ​បន្ត​វិនិយោគ​គម្រោង​ថ្មីៗ​របស់​ខ្លួន​យ៉ាង​សកម្ម​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ​។

អគ្គនាយក​ក្រុមហ៊ុន​ លីហួរ គ្រុប និង​ជា​ម្ចាស់​បុរី​វិមាន​ភ្នំពេញ​លោក​ឧកញ៉ា លីហួរ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​អង្គារ​ថា​លោក​បាន​និង​កំពុង​ចាប់ផ្តើម​គម្រោង​ទី​ ៨ នៃ​បុរី​វិមាន​ភ្នំពេញ ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​បុរីអង្គរ​ជា​ផ្លូវ​ដែល​មាន​ទំហំ ​៣០ ​ម៉ែត្រ​។

គម្រោង​នេះ​មាន​ទីតាំង​នៅ​ក្បែរ​បុរី​វិមាន​ភ្នំពេញ​សព្វ​ថ្ងៃ​ផង​ដែរ​។ លោក​បន្ត​ថា​ទោះ​ជា​យ៉ាង​ណា​គម្រោង​ថ្មី​នេះ​មិន​ទាន់​បាន​ដាក់​ឈ្មោះ​នៅ​ឡើយ​ទេ តែ​យើង​បាន និង​កំពុង​ចាប់ផ្តើម​លក់ និង​ត្រៀម​ចាប់ផ្តើម​សាងសង់​ហើយ​។ គម្រោង​នេះ​មាន​ផ្ទះ​ល្វែង និង​ផ្ទះ​បែប​វីឡា​ប្រណីត​ដែល​មាន​តម្លៃ​ចាប់ពី​ ១៣ ​ម៉ឺន​ដុល្លារ​ឡើង​ទៅ​។

លោក​បន្ត​ថា៖ «​ហេតុផល​នៃ​ការ​ចាប់ផ្តើម​គម្រោង​ថ្មី​នេះ​ដោយសារ​គម្រោង​ពី​មុនៗ​មក​ក្រុមហ៊ុន​បាន​លក់​ដាច់​ជា​បន្តបន្ទាប់ និង​លក់​ដាច់​អស់​ហើយ ទើប​យើង​ចាប់ផ្តើម​គម្រោង​ថ្មីៗ​បន្ថែម​ទៀត​»​។ លោក​បន្ត​ថា៖ «​រឿង​នយោបាយ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​អ្នក​វិនិយោគ​នៅ​តែ​បន្ត​វិនិយោគ បើ​ពួកគេ​ខ្លាច​បើ​ខ្ញុំ​ខ្លាច​ខ្ញុំ​មិន​វិនិយោគ​នោះ​ទេ​»​។

លោក​ឧកញ៉ា លី ហួរ បាន​បន្ត​ថា​គម្រោង​ថ្មី​នេះ​ស្ថិត​នៅ​លើ​ផ្ទៃដី​ទំហំ​ ១៥ ​ហិកតា និង​ជា​គម្រោង​ដែល​កំពុង​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​បាន​ទុក​ចិត្ត​គម្រោង​របស់​យើង​ដោយសារ​កេរ្តិ៍ឈ្មោះ​របស់​បុរី​ដែល​តែង​គិតគូរ​ពី​គុណភាព សោភ័ណភាព និង​ផាសុកភាព​ដល់​អ្នក​រស់នៅ​។

ជាមួយ​គ្នា​នេះ​ដែរ បុរី ជីបម៉ុង ក៏​បាន​ចាប់ផ្តើម​គម្រោង​ថ្មី​របស់​ខ្លួន​ឈ្មោះ THE LANDMARK 271 កាលពី​សប្តាហ៍​មុន​ផង​ដែរ​។

លោក លាង ហិនរី អគ្គនាយក​ក្រុមហ៊ុន ជីបម៉ុងលែន បាន​លើក​ឡើង​ថា គម្រោង​ដ៏ប្រណីត​នេះ​គឺជា​គម្រោង​ដែល​ស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ដែល​សព្វ​ថ្ងៃ​ពុំ​មាន​គម្រោង​ណា​មួយ​ដូច​នេះ​ឡើយ​។ គម្រោង​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ការ​គិតគូរ​យ៉ាង​លម្អិត​ធ្វើ​យ៉ាង​ណា​ឲ្យ​អតិថិជន​ដែល​មក​រស់នៅ​ក្នុង​លំនៅឋាន​ទាំង​នេះ​មាន​ផាសុកភាព ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ការងារ និង​ប្រកបរបរ​រកស៊ី​ក៏​ដូចជា​ជូន​កូន​តូចៗ​ទៅ​សាលារៀន និង​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​គ្រប់​បែប​យ៉ាង​។

ក្រៅពី​គម្រោង​ទាំង​នេះ​លោក​ឧកញ៉ា សៀ រិទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន World Bridge Group បាន​និង​កំពុង​ត្រៀម​បង្ហាញ​ពី​គម្រោង The Palm ដែល​គ្រោង​បោះទុន​ ១០០ ​លាន​ដុល្លារ​នៅ​ថ្ងៃ​ទី​ ១ ខែ​ធ្នូ​ខាង​មុខ​ផង​ដែរ​។

លោក​ឧកញ៉ា​បាន​មាន​ប្រសាសន៍​ថា​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ មិន​រារាំង​ការ​វិនិយោគ​របស់​យើង​ទេ ព្រោះ​លទ្ធផល​ឆ្នោត​ត្រូវ​បាន​គេ​ទស្សន៍ទាយ​ដឹង​រួច​ទៅ​ហើយ​ដូច្នេះ​ឆ្នាំ​ ២០១៨ ខាង​មុខ​មិន​មាន​បញ្ហា​អ្វី​រាំងស្ទះ​ដល់​ការ​ហូរចូល​នូវ​អ្នក​វិនិយោគ​ពី​ក្រៅ​ប្រទេស និង​អ្នក​វិនិយោគ​ក្នុង​ស្រុក​ទេ​។

លោក​បន្ត​ថា​ហេតុនេះ​ទើប​លោក​បាន​និង​កំពុង​ត្រៀម​វិនិយោគ​គម្រោង The Palm ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

លោក​បន្ត​ថា៖ «​នៅ​ថ្ងៃ​ទី​ ១ ធ្នូ​ខាង​មុខ​នេះ​យើង​នឹង​បង្ហាញ​ពី​គម្រោង​នេះ​នៅ​សណ្ឋាគារ​សូហ្វីតែល​ដល់​អតិថិជន និង​រង់ចាំ​ទទួល​យក​ការ​ផ្តល់​យោបល់​ត្រឡប់​ពី​អតិថិជន​ដើម្បី​ឆ្លើយតប​នឹង​អ្វី​ដែល​ពួកគាត់​ចង់​បាន​»​។

លោក​បន្ត​ថា ៖ «​ខ្ញុំ​មិន​ដែល​អត្តនោម័ត​ទេ ខ្ញុំ​តែងតែ​ទទួល​យក​យោបល់​ពី​អតិថិជន ទោះ​ជា​គម្រោង​នេះ​ត្រូវ​បាន​រៀបចំ​រួច​ក៏ដោយ ប៉ុន្តែ​យើង​នឹង​ទទួល​យក​មតិយោបល់ ដើម្បី​កែលម្អរ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​»​។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម ដែល​មាន​ឯកទេស​ទិញ​លក់​លំនៅឋាន​នៅ​តាម​បុរី​នានា​បាន​ថ្លែង​ថា ការ​ទិញ​លក់​ផ្ទះ​នៅ​តាម​បុរី​នានា​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ខាង​មុខ​ដោយសារ​លោក​ពិនិត្យ​ឃើញ​និន្នាការ​ប្រជាពលរដ្ឋ ចូលចិត្ត​ទិញ​ផ្ទះ​តាម​បុរី​កំពុង​កើនឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​តម្លៃ​លំនៅឋាន​នៅ​តាម​បុរី​នានា​ក៏​បាន​និង​កំពុង​កើនឡើង​ផង​ដែរ​។

លោក​បន្ត​ថា៖ «​ខ្ញុំ​ជឿជាក់​លើ​ស្ថានភាព​នេះ​ហើយ​ការ​វិនិយោគ​បុរី​នានា​នៅ​តែ​ទទួល​ជោគជ័យ​នាពេល​អនាគត​»៕

Source From : Phnom Penh Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS