UNWOO សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​ចំនួន​ ២ ​ដើម្បី​សាងសង់​បញ្ចប់ GOLD TOWER 42 នៅ​ឆ្នាំ​២០១៩

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
កាល​ពី​ព្រឹក​ម្សិល​ម៉ិញ​ នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ មាន​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​រវាង​ក្រុមហ៊ុន Yunwoo និង​ក្រុម​ហ៊ុន​ចិន ចំនួន ២ ដើម្បី​សហការ​គ្នា​ឆ្ពោះ​ទៅ​បញ្ចប់​ការ​សាងសង់​អគារ Gold Tower42 នៅ​ឆ្នាំ​២០១៩។ រូបថត ស៊ីវ ម៉េង

ក្រុមហ៊ុន YUNWOO បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន​ចំនួន​ ២ ​ដើម្បី​ចាប់​ផ្តើម​​បន្ត​ការសាងសង់​អគារ Gold Tower 42 ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​អគារ​នេះ​នៅ​ចុង​ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន ក្រោយ​បញ្ចប់​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អគ្គនាយក​ក្រុមហ៊ុន SHENGZHENG HONGTOAO Decoration និង ​ក្រុមហ៊ុន WAIMAN Construction & Engineering (Macao China) នា​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក Kim Tae Yeon អគ្គនាយក​ក្រុមហ៊ុន YUNWOO Co., Ltd. បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ ក្រុមហ៊ុន​សាងសង់​នឹង​ចាប់​ផ្តើម​ការ​សាងសង់​អគារ​នេះ​ឡើងវិញ​នៅ​ដើម​ឆ្នាំ​ ២០១៨ និង​បញ្ចប់​ការ​សាងសង់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។

លោក​បន្តថា​ ៖ «​ខ្ញុំ​បាន​សន្យា​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​និង​ប្រជាជន​កម្ពុជា​ថា នឹង​បញ្ចប់​ការ​សាងសង់​អគារ​នេះនៅ​ចុងឆ្នាំ​ ២០១៩​ ខាង​មុខ​នេះ​យ៉ាង​ពិត​ប្រាកដ​»​។

លោក​បន្តថា «​អគារ​Gold Tower 42 នឹង​ចាប់ផ្តើម​លក់​ជាថ្មី​នៅ​ពេល​គម្រោង​អគារ​នេះ​បញ្ចប់ ហើយ​យើង​នឹង​ផ្តល់​ឲ្យ​អតិថិជន​ដឹងថា អគារ​នេះ​មាន​លក្ខណៈពិសេស​ដូចម្តេច នៅពេល​សាង​សង់​ចប់​ ហើយ​យើង​មាន​ទំនុកចិត្ត​ថា វា​នឹង​ទទួលបាន​ជោគជ័យ​»​។

អគារ Gold Tower 42 បាន​បញ្ចប់​ការ​សាងសង់​ដល់​ជាន់​ទី​ ៣១ រួចហើយ។ អគារ​នេះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែល​មាន​ចំណត​យានយន្ត​ក្រោម​ដី​ចំនួន ៥​ ជាន់ និង​ចាប់ពី​ជាន់​ទី​ ១​ ដល់ទី​ ៣ ជា​ផ្សារ​ទំនើប ចាប់​ពី​ជាន់​ទី ​៤ ដល់​ជាន់​ទី​ ១២ ជា​អគារ​ការិយាល័យ និងចាប់​ពី​ជាន់​ទី​ ១៣ ដល់​ជាន់​ទី​ ៤២ ជា​ខុនដូ​ដែលមាន​ផ្ទះ​ចំនួន​ ៣៩៩​ យូនីត​។

លោក Kim Tae Yeon បាន​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ​អគារ Gold Tower 42 បាន​ចំណាយ​ប្រាក់​អស់ ​១០០​ ​លាន​ដុល្លារ​រួច​ហើយ ហើយ​យើង​នឹង​ចំណាយ​ទឹក​ប្រាក់​ ១៤០ ​លាន​ដុល្លារ​ទៀត ដើម្បី​បញ្ចប់​គម្រោង​នេះ​ជា​ផ្លូវការ នៅ​ឆ្នាំ​ ២០១៩​។

អគ្គនាយក​ក្រុមហ៊ុន​S HENGZHENG HONGTAO DECORATION Co., Ltd. លោក LIU NIAN XIN បាន​មាន​ប្រសាសន៍​ថា លោក​បាន​ចាប់​អារម្មណ៍​ចំពោះ​​អគារ​នេះ និង​មាន​ភាព​រីករាយ ដើម្បី​សហការ​សាងសង់​អគារ​នេះ​បញ្ចប់​នា​ចុងឆ្នាំ​ ២០១៩​ ខាងមុខ​។

លោក​បន្ត​ថា ប្រសិន​ជា​នៅ​ប្រទេស​ចិន​វិញ ការ​សាង​សង់​អគារ​នេះ​នឹងមិន​ចំណាយ​ពេល​យូរ​ទេ ព្រោះ​គុណភាព​សំណង់​របស់​អគារ​នេះ​នៅ​ល្អ​ណាស់ មិន​មាន​បញ្ហា​អ្វី​នោះទេ​។

លោក​បន្តថា​ ៖ «​ខ្ញុំ​នឹង​បញ្ចប់​ការ​សាង​សង់​អគារ​នេះ​តាម​ផែនការ និង​ធ្វើ​ឲ្យ​ប្រាកដថា អគារ​នេះ​នឹងមាន​ភាព​លេច​ធ្លោ និង​អស្ចារ្យ​សម្រាប់​ជា Landmark នៃ​ទីក្រុង​ភ្នំពេញ​»​។

លោក​បន្តថា​ ៖ «គម្រោង​អគារ​នេះ​នឹង​បញ្ចប់​នៅ​ខែ​សីហា ឆ្នាំ​២០១៨ ហើយ​អគារ​ទាំងមូល​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០១៩ ខាង​មុខ​»​។

អគារ​នេះ​បាន​ផ្អាក​ការ​សាងសង់​នៅ​អំឡុង​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សកល កាលពី​ឆ្នាំ​ ២០០៨ និង​បាន​សាងសង់​ឡើង​វិញ​នៅ​អំឡុង​ឆ្នាំ​ ២០១០ ដែល​ធ្វើ​ឲ្យ​អគារ​នេះ​សាងសង់​សម្រេច​បាន​ត្រឹម​តែ ៣១ ​ជាន់ ហើយ​បាន​ផ្អាក​ការ​សាងសង់​ជា​ថ្មី​រហូត​មក​ទល់​ពេល​នេះ​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ថា ការ​សាងសង់​អគារ​នេះ​ឡើង​វិញ​ជា​រឿង​អបអរ​សាទរ នឹង​ជួយ​ឲ្យ​មុខ​មាត់​ទីក្រុង​ភ្នំពេញ​កាន់​តែ​មាន​សោភ័ណភាព ព្រោះ​ការ​ទុក​អគារ​នេះ​ចោល​កន្លង​មក​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ ហេតុ​នេះ​ការ​ចាប់​ផ្តើម​សាងសង់​ឡើង​វិញ​ជា​ការ​រួម​ចំណែក​ជួយ​ដល់​វិស័យ​អចលន​ទ្រព្យ​កម្ពុជា កាន់​តែ​ល្អ​ប្រសើរ និង​ផ្តល់​ទំនុកចិត្ត​ដល់ទី​ផ្សារ​ផង​ដែរ​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​រីករាយ​ដែល​ក្រុមហ៊ុន​ចាប់​ផ្តើម​សាងសង់​ឡើង​វិញ ព្រោះ​អគារ​នេះ​ស្ថិត​នៅ​ទីតាំង​ល្អ​បំផុត ហើយ​នៅ​ពេល​អគារ​នេះ​សាងសង់​ចប់​នឹង​ជួយ​ឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នេះ​កាន់​តែ​កើន​ឡើង​ថែម​ទៀត​»៕

Source From : Khmer Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS