ស្ត្រី​កម្ពុជា​មួយ​រូប ​បាន​ទទួល​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ជា​អ្នក​ជំនាញ​អចលនទ្រព្យ​អន្តរជាតិ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
អ្នក​ស្រី Grace Rachny Fong (រូប​កណ្តាល) ទទួល​ពាន​រង្វាន់​អចលនទ្រព្យ។

ស្ត្រី​កម្ពុជា​មួយ​រូប​ទើប​ទទួល​បាន​វិញ្ញាបនបត្រ​ទទួល​ស្គាល់ ក្នុង​នាម​ជា​អ្នក​ជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ពី​បរទេស ហើយ​នេះ​ជា​លើក​ដំបូង​បំផុត ដែល​ស្ត្រី​កម្ពុជា​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​អ្នក​ជំនាញ​អន្តរជាតិ​ក្នុង​វិស័យ​នេះ​។

លោក​ស្រី Grace Rachny Fong នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក Century21 Cambodia បាន​ថ្លែង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធ​ថា លោក​ស្រី​បាន​ទទួល​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ក្នុង​នាម​ជា​អ្នក​ជំនាញ​អចលនទ្រព្យ​អន្តរជាតិ ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រុម​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​នៅ​ទូទាំង​ពិភពលោក​។

លោក​ស្រី​បន្ត​ថា ជាមួយ​គ្នា​នេះ​លោក​ស្រី​ក៏​ទទួល​បាន​វិញ្ញាបនបត្រ​«​ក្នុង​នាម​ជា​គ្រូ​បង្វឹក​លំដាប់​អន្តរជាតិ ដែល​មាន​ការ​ទទួល​ស្គាល់ និង​បណ្តុះ​បណ្តាល​ពី Century21 LLC នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ​»​។

លោក​ស្រី​បន្តថា ការ​ទទួល​ស្គាល់​ក្នុង​នាម​ជា​អ្នក​ជំនាញ​អចលទ្រព្យ​លំដាប់​អន្តរជាតិ គឺ​ដោយ​សារ​មាន​ការ​បណ្តុះ​បណ្តាល​ពី​សមាគម National Realtor of Association ដែល​ជា​សមាគម​អចលនទ្រព្យ​ធំ​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក​។

លោក​ស្រី​បន្ត​ថា អ្នក​អាច​ចូល​រៀន​ជំនាញ​នេះ​បាន ត្រូវមាន​លក្ខ​ខ័ណ្ឌ​មួយ​ចំនួន​ដូចជា ធ្លាប់​ធ្វើ​ការ​ក្នុង​វិស័យ​អចលនទ្រព្យ​ចន្លោះ​ពី២​ ទៅ​៣​ឆ្នាំ អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​មាន​ចំណេះ​ដឹង​ភាសា​អង់​គ្លេស​ល្អ​និង​យល់​ដឹង​ពី​ព័ត៌មាន​អចលន​ទ្រព្យ​បាន​ទូលំ​ទូលាយ​ទាំង​នៅ​កម្ពុជា ក៏​ដូចជា​អន្តរជាតិ​។

លោក​ស្រី​បន្ត​ថា ​៖ «​ការ​សិក្សា​បែប​នេះ​ឆ្លង​កាត់​ការ​ប្រលង​យ៉ាង​ម៉ត់ចត់ ហេតុ​នេះ ប្រសិន​ជា​យើង​គ្មាន​ចំណេះ​ដឹង​ក្នុង​វិស័យ​នេះ​ទេ យើង​មិន​អាច​ប្រលង​ជាប់ និង​ទទួល​បាន​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នោះ​ទេ​»៕

Source From : Khmer Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Villa For Rent
Niroth,Meanchey
USD 600.00/Month
Shop For Rent
Niroth,Meanchey
USD 700.00/Month
Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month

CVEA MEMBERS