URBANLOFT បង្ហាញ​ខុន​ដូ​ប្រណីត​តម្លៃ​សមរម្យ​នៅ​ភាគ​ខាង​ជើង​រាជធានី

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ទីតាំង​នៃ​គម្រោង Urbanloft ស្ថិត​នៅ​តំបន់​ភាគ​ពាយ័ព្យ​នៃ​ទីក្រុង​ភ្នំពេញ ដែល​កំពុង​មាន​សកម្មភាព​សាង​សង់​សំណង់​ជា​ច្រើន​រួម​ទាំង​ផ្សារ Aeon ២ ផង​ដែរ។ មឿន ញាណ
<

​ស្រប​ពេល​ដែល​ទីផ្សារ​ខុន​ដូ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ទីក្រុង​កាន់តែ​ត្រូវបាន​ពង្រីក​ជា​បណ្តើរៗ ដើម្បី​ឆ្លើយ​តប​ទៅនឹង​កំណើន​ប្រជាជន ហើយ​ទន្ទឹមនឹងនោះ គេ​ឃើញ​មាន​គម្រោង​ខុន​ដូ​ថ្មី​មួយ​បាន​រំលេច​ខ្លួន​ឡើង​នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​ផងដែរ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​រតនា​ការៀលធី លោក ងួន ឆាយលាង បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ដោយ​សារ​កំណើន​ប្រជាសាស្ត្រ និង​ការ​រីក​ចម្រើន​នៃ​ទីក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​គ្រប់​ទិស​នៃ​ទីក្រុង និង​និន្នាការ​ស្នាក់​នៅ​តាម​ខុន​ដូ​ក៏​កើន​ឡើង ធ្វើ​ឲ្យ​គម្រោង URBANLOFT បាន​ចាប់​ផ្តើម​សកម្មភាព​សាងសង់​យ៉ាង​ស្ងាត់​ស្ងៀម​តាំងពី​ដើម​ឆ្នាំ​នេះ​មក​ម្ល៉េះ ហើយ​នឹង​ប្រកាស​លក់​នាពេល​ឆាប់ៗ ខាង​មុខ​នេះ ដើម្បី​ស្វាគមន៍​អតិថិជន​របស់​ខ្លួន​។ លោក​បន្ត​ថា គម្រោង​នេះ​មាន​ផ្ទះ​មួយ បន្ទប់​គេង​ទំហំ​រហូត​ដល់​៦០​ម៉ែត្រ​ការ៉េ នឹង​លក់​ក្នុង​តម្លៃ​ចាប់ពី​៧២០០០​ដុល្លារ ឡើង​ទៅ​។

គម្រោង​ខុនដូ​ប្រណីត​នេះ មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​ឧកញ៉ា ម៉ុងរិទ្ធី ជា​តំបន់​ស្ថិត​នៅ​ក្បែរ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ចំនួន​ពីរ ដូចជា​ផ្សារ AEON Mall2, MAKRO និង​ធនាគារ​ជាតិ​ជាដើម​។

លោក ងួន ឆាយលាង បាន​បន្ត​ថា ជាមួយ​នឹង​ការ​យល់​ដឹង​ពី​បែប​ផែន​ជីវិត​តាម​បែប​សហគមន៍ នៃ​អគារ​សហកម្មសិទ្ធិ ក្រុមហ៊ុន Urban Living Solutions ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​នេះ បាន​ផ្តល់​សេវាកម្ម​ចម្រុះ​ជាច្រើន​នៅ​ក្នុង​គម្រោង​នេះ​ដូចជា អាង​ហែល​ទឹក កន្លែង​ហាត់​ប្រាណ បន្ទប់​ធ្វើ​ការ​រួម កន្លែង​អាំង​សាច់​រួម សួន​កណ្តាល​អាកាស កន្លែង​ក្មេង​លេង និង​កន្លែង​ប្រារព្ធ​ពិធី​ជា​លក្ខណៈ​ឯកជន​ជាដើម​។

លោក​បន្ត​ថា​ ៖ «​គម្រោង​នេះ​កំពុង​ទទួល​បាន​ជោគជ័យ ដោយ​គិត​រយៈពេល​មិន​​ដល់​១​ខែ​ផង ក្រុមហ៊ុន​ទទួល​បាន​ការ​កក់​អស់​ផ្ទះ​ជាង២០​ភាគរយ មុន​ពេល​ក្រុមហ៊ុន​ប្រកាស​លក់​ផ្លូវការ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​»​។

គម្រោង​លំនៅឋាន​សហកម្ម​សិទ្ធិ URBANLOFT មាន​អគារ​ចំនួន​ពីរ​កំពស់ ២០​ជាន់ និង​មាន​ផ្ទះ​ចំនួន​១៨២​យូនីត និង​មាន​ចំណត​រថយន្ត​ចំនួន​១៧៧​កន្លែង សម្រាប់​អតិថិជន​។

លោក ងួន ឆាយលាង បាន​បន្ត​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ផ្តោត​ជា​សំខាន់​លើ​អតិថិជន​ក្នុង​ស្រុក និង​អ្នក​ធ្លាប់​រស់នៅ​បរទេស និង​ជន​បរទេស ដែល​មាន​គោល​ដៅ​ស្នាក់​នៅ​រយៈពេល​យូរ​នៅ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា នៅពេល​សាង​សង់​ចប់ គម្រោង​នេះ​នឹង​មាន​មនុស្ស​រស់នៅ​ច្រើន​។ លោក​បន្ត​ថា ជាមួយ​នឹង​ទំនុក​ចិត្ត​លើ​ទីផ្សារ និង​ភាព​បត់​បែន​នៃ​ការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​របស់​ប្រជាជន​ខ្មែរ​នាពេល​អនាគត លោក​ជឿជាក់ថា គម្រោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ​។

​ជាមួយ​គ្នា​នេះ​លោក​ក៏​ជំរុញ​ឲ្យ​អ្នកទិញ​គម្រោង​ខុន​ដូ​នានា ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​ផង​ដែរ មុន​នឹង​សម្រេច​ចិត្ត​ទិញ​នូវ​គម្រោង​ណា​មួយ​នោះ ដើម្បី​បញ្ចៀស​ហានិភ័យ​នាពេល​អនាគត។

គម្រោង URBANLOFT មាន​អាជ្ញាប័ណ្ណ​គ្រប់គ្រាន់ មុន​សម្រេច​ចិត្ត​សាងសង់ ដូចជា​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​លំនៅឋាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាជ្ញាប័ណ្ណ​អនុ​ញ្ញា​ត​សាងសង់ ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ប្លង់​រឹង​នៃ​ដី​ដែល​កំពុង​សាង​សង់​។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បាន​រក​ឃើញ​ថា ការ​លក់​ខុនដូ​ក្នុង​ដំណាច់​ត្រី​មាស​ទី​៣​ឆ្នាំ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន​ដោយ​អត្រា​លក់​បាន​កើន​ពី ៦០​ភាគរយ កាលពី​ឆ្នាំ​មុន​ដល់ ៦១​ភាគរយ នៅ​ក្នុង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំនេះ​។

អ្នក​នាង អាន សុធីតា នាយិកា​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ថា ទីផ្សារ​ខុន​ដូ​នៅ​តែ​មាន​សញ្ញា​ល្អ មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ សំខាន់​គម្រោង​ល្អ និង​មាន​តម្លៃ​សមរម្យ គឺ​នៅ​តែ​លក់​បាន​នៅ​ក្នុង​ទីផ្សារ​សព្វ​ថ្ងៃ​នេះ​។

អ្នក​នាង​បន្តថា ទោះជា​ចំនួន​ខុន​ដូ​កើន​ឡើង​ខ្ពស់​នាពេល​អនាគត ប៉ុន្តែ​ខុនដូ​បាន​ដាក់​ចូល​ទីផ្សារ មិន​កើន​គំហុក​នោះទេ ដោយសារ​គម្រោង​នីមួយៗ ត្រូវការ​ចំណាយ​ពេល​វេលា​ក្នុងការ​សាងសង់​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA លោក​ឧកញ៉ា នួន រិទ្ឋី បាន​ថ្លែងថា ទីផ្សារ​ខុនដូ​នៅ​តែ​មាន​ភាព​ប្រសើរ ដោយ​ចំនួន​ផ្គត់ផ្គង់ និង​តម្រូវ​ការ​នៅក្នុង​ទីផ្សារ​មាន​ចំនួន​ស្មើគ្នា ជាក់ស្តែង​ខុនដូ​ចន្លោះ​ពី៦០ ទៅ៧០​ភាគរយ អាច​លក់បាន​នៅក្នុង​​ ទីផ្សារ ដែល​នេះ​ជា​សញ្ញា​ល្អប្រសើរ​​មួយ​ក្នុង​​វិស័យ​សំណង់ និង​អចលន​ទ្រព្យ​នៅ​កម្ពុជា​។

​លោក​បន្តថា​ ៖ «​យើង​ឃើញ​នៅ​តែ​មាន​ចរន្ត​នៃ​ការ​វិនិយោគ​កើន​ឡើង ដោយ​សារ​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ ហេតុ​ នេះ​គ្មាន​អ្វីដែល​គួរ​ឲ្យ​បារម្ភ​ពី​ស្ថានភាព​អចលនវត្ថុ​នៅ​កម្ពុជា​នោះ​ទេ​»៕

Source From : Khmer Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00
Land For Sale
Chorm Chao,Porsenchey
USD 140,000.00
Land For Sale
Kakarb,Porsenchey
USD 130,000.00

CVEA MEMBERS