OCIC ចាប់​ផ្តើម​សកម្មភាព​វិនិយោគ​នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វារ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ផ្ទៃ​ដី​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន OCIC គឺ​ស្ថិត​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេសាប ភាគ​ខាង​ជើង​រង្វង់​មូល​គល់​ស្ពាន​ជ្រោយ​ចង្វារ​ត្រើយ​ខាង​កើត។ មឿន ញាណ

ក្រុម​ហ៊ុន OCIC បាន និង​កំពុង​ចាប់​ផ្តើម​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយ​ចង្វារ ដែល​ជា​ទីក្រុង​នៃ​អនាគត តាម​រយៈ​ការ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅឋាន​ចម្រុះ​ជាច្រើន​ប្រភេទ​។

អគ្គនាយក​ក្រុមហ៊ុន OCIC លោក ទូច សំណាង​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ក្រុមហ៊ុន​កំពុង​ចាប់​ផ្តើម​បុកគ្រឹះ​សាងសង់​ការិយាល័យ​កណ្តាល​​ របស់ OCIC កម្ពស់២០​ជាន់ នៅក្នុង​ទីក្រុង​រណប​ជ្រោយចង្វារ​ទីក្រុង​នៃ​អនាគត​ហើយ ហើយ​ដើមឆ្នាំ​ក្រោយ​នេះ​ក្រុមហ៊ុន​នឹង​ចាប់​ផ្តើម​សាងសង់​ផ្ទះល្វែង និង​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម រួមមាន​ផ្សារ​ទំនើប អគារ​ការិយាល័យ​នៅក្នុង​ទីក្រុង​នេះ​ផងដែរ​។

លោក​បន្តថា ​៖ «​រហូត​មក​ទល់​ពេល​នេះ​ក្រុម​ហ៊ុន​បាន​ចាប់​ផ្តើម​លក់​ផ្ទះ​ល្វែង​ជា​បណ្តើរៗ​​ហើយ ដោយ​ផ្ទះ​នី​មួយៗ​មាន​តម្លៃ​ចាប់ពី​ជាង​២០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ​»​។

លោក ទូច សំណាង បាន​បន្តថា គម្រោង​ក្នុង​ដំណាក់​កាល​ទី​១​នេះ ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ជាង​៣​ហិកតា ប៉ុន្តែ​យើង​មិន​ទាន់​គណនា​ពី​តម្លៃ​នៃ​ការវិនិយោគ​នៅ​ឡើយ​ទេ។

លោក​បន្ត​ថា ទោះជា​យ៉ាង​ណា​បើ​គិត​ពី​តម្លៃ​នៃ​អគារ​ការិយាល័យ​កណ្តាល​របស់​គម្រោង​នេះ​មាន​ទឹក​ប្រាក់​២០​លាន​ដុល្លារ​អាមេរិក​។

តំបន់​ជ្រោយ​ចង្វារ និង​តំបន់​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ​៦A​ មាន​សកម្មភាព​អភិវឌ្ឍន៍​ខ្លាំង បន្ទាប់​ពី​ស្ពាន​ជ្រោយ​ចង្វារ​ទី​២​បាន​សាងសង់​រួច និង​ដាក់​ឲ្យ​ដំណើរ​ការ​កាលពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ តំបន់​នេះ​មាន​បុរី​ធំៗ​ជាច្រើន​កំពុង​សាងសង់ ដូច​ជា បុរី​ប៉េង ហួត, បុរី The Mekong Royal, បុរី​អ័រគីដេ, បុរី​ឌឹ ផ្លារ៉ា និង​បុរី​វិមាន​ភ្នំពេញ ដែល​សាងសង​លំនៅឋាន​តម្លៃ​មធ្យម​។

បច្ចុប្បន្ន​ក្រុមហ៊ុន OCIC កំពុង​សាងសង់​ស្ពាន​ចំនួន​២ ត​ភ្ជាប់​ទៅ​កាន់​តំបន់​ជ្រោយ​ចង្វារ​ផង​ដែរ ដូច​ជា ស្ពាន​បាឡេ ដែល​គ្រោង​នឹង​ចំណាយ​រយៈពេល​សាង​សង់​៦​ខែ និង​ស្ពាន​យោង​ដោយ​ខ្សែ​កាប ដែល​គ្រោង​ចំណាយ​រយៈពេល​សាងសង់ ២៤​ខែ​។

លោក សេរី ពីង នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Cambodia Angkor Real Estate បាន​ថ្លែងថា ការ​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី​នេះ​ជា​រឿង​ល្អ ព្រោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​តម្លៃ​ដី​ធ្លី និង​សកម្មភាព​សេដ្ឋកិច្ច​នៅ​តំបន់​នោះ​កាន់​តែ​មាន​ភាព​រីក​ចម្រើន ពិសេស​ការ​កសាង​ទីក្រុង​រណប​បែប​នេះ​ក៏​ជួយ​សម្រួល​បញ្ហា​ចរាចរណ៍ និង​អាច​ពង្រាយ​ប្រជាជន​ទៅ​កាន់​តំបន់​ផ្សេងៗ​ច្រើន ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រមូល​ផ្តុំ​តែ​មួយ​កន្លែង​ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍ និង​បំពុល​បរិស្ថាន​។

លោក​បន្ត​ថា​ ៖ «​កម្ពុជា​ត្រូវ​ការ​ទីក្រុង​រណប​កាន់​តែ​ច្រើន ដើម្បី​ពង្រីក​ការ​អភិវឌ្ឍ​ផង និង​ជំរុញ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រមូល​ផ្តុំ​តែ​នៅ​មួយ​កន្លែង​ផង ពិសេស​វា​ជួយ​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​កាន់​តែ​មាន​ភាព​រីកចម្រើន​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា គម្រោង​​ នេះ​នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​វា​ជា​តំបន់​មាន​លក្ខ​ខណ្ឌ​អាកាស​ធាតុ​ល្អ ដោយ​សារ​មាន​ទន្លេ​រ២រ​អម​សង​ខាង​»​។

យោង​តាម​អ្វី​ដែល​លោក ទូច សំណាង ធ្លាប់​បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​តំបន់​ទីក្រុង​រណប​ជ្រោយ​ចង្វារ​នោះ ក៏​នឹង​មាន​រៀបចំ​ជា​មជ្ឈមណ្ឌល ឬ​សាល​សម្រាប់​ទទួល​​ការ​រៀបចំ​ពិព័រណ៍​ផ្សេងៗ និង​អគារ​សម្រាប់​ទទួល​រៀប​អាពាហ៍​ពិពាហ៍​ជាដើម៕

Source From : Khmer Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS