អគារ «​ខុនដូ​អារ៉ាកាវ៉ា​» តម្លៃ​សមរម្យ​ផ្តល់​អាទិភាព​ខ្ពស់​ដល់​មន្ត្រី​រាជការ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
(​ពីស្តាំ​ទី​ ៣) លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​តំណាង​ក្រុមហ៊ុន​អារ៉ាកាវ៉ា​នៅ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​កាលពី​ម្សិលមិញ​។ ស្រេង ម៉េងស្រ៊ុន

អគារ​សហកម្ម​សិទ្ធ​ ឬ​ខុនដូ បាន​ចាប់ផ្តើម​ពង្រីក​ខ្លួន​យ៉ាង​សកម្ម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បន្ទាប់ពី​តម្លៃ​អចលនទ្រព្យ​មាន​ការ​កើនឡើង​ឥត​ឈប់ឈរ​ដែល​ភាគច្រើន​នៃ​ការ​វិនិយោគ​មាន​ទំហំ​ធំ និង​ការ​ផ្គត់ផ្គត់​ស្ថិត​នៅ​ក្នុង​តម្លៃ​ថ្លៃ​។

ផ្ទុយ​ទៅ​វិញ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ចូលរួម​បង្កើត​អគារ​លំនៅដ្ឋាន​មាន​តម្លៃ​សមរម្យ​សម្រាប់​ជា​តម្រូវការ​របស់​ប្រជាជន​មាន​ជីវភាព​មធ្យម​។

កាលពី​ម្សិលមិញ​នេះ​ក្រុមហ៊ុន​អារ៉ាកាវ៉ា (Arakawa) របស់​ប្រទេស​ជប៉ុន​បាន​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​សម្ភោធ​បើក​ការដ្ឋាន​សាងសង់ «​លំនៅឋាន​អារ៉ាខាវ៉ា​» ដែល​មាន​ការ​ចូលរួម​ពី​លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រី​មកពី​គ្រប់​ស្ថាប័ន រួមទាំង​ភ្ញៀវ​រាប់រយ​នាក់​។

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីតាំង​ការដ្ឋាន​សាងសង់​ស្ថិត​ក្នុង​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។

លោក ជា សុផារ៉ា បាន​មាន​ប្រសាសន៍​ថា៖ «​គម្រោង​នេះ​ផ្តល់​ជា​លំនៅឋាន​ដល់​អ្នក​មាន​ចំណូល​ទាប​ (​ជាពិសេស​មន្ត្រី​រាជការ​មាន​ប្រាកបៀវត្សរ៍​តិច​) ដើម្បី​ទទួល​បាន​បទពិសោធ​ជា​ម្ចាស់​កម្មសិទិ្ធ និង​រស់នៅ​សមរម្យ​ក្នុង​ខុនដូ​ទំនើប ហើយ​នេះ​ជា​គម្រាង​ទី​ ៣ ហើយ​បន្ទាប់ពី​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​របស់​លោក​ឧកញ៉ា សៀ រិទ្ធី ដែល​បាន​បញ្ចប់​ការ​សាងសង់​បាន​ជាង​ ៤០ ​ភាគរយ​រួច​ហើយ និង​គម្រោង​សំណង់​លំនៅឋាន​តម្លៃ​សមរម្យ​មួយ​ទៀត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥»​។

បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក «World Bank» កាលពី​ឆ្នាំ​ ២០១៥ ប្រជាជន​កម្ពុជា​នៅ​ទីប្រជុំជន​បាន​កើនឡើង​ដល់​ ៣ ​លាន​នាក់ ដែល​ស្មើ​នឹង​ ២០ ​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​សរុប​។

លោក ជា សុផារ៉ា បន្ត​ថា លោក​គាំទ្រ​យ៉ាង​ខ្លាំង​ក្នុង​ការ​វិនិយោគ​អគារ​ស្នាក់នៅ​សហកម្មសិទ្ធិ​ដែល​មាន​គុណភាព និង​តម្លៃ​សមរម្យ​ដោយសារ​មាន​ប្រជាជន​ជាច្រើន​នៅ​ខ្វះ​លទ្ធភាព​ក្នុង​ការ​ទិញ​លំនៅឋាន​រស់នៅ​។

ក្រុមហ៊ុន​អារ៉ាកាវ៉ា បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​សាងសង់​ប្រកប​ដោយ​គុណភាព និង​ទំនុកចិត្ត​ចំពោះ​អាគារ​ស្នាក់នៅ​ទាំង​ ១០ ដែល​មាន​ចំនួន ២០០០ ​យូនីត នេះ​សម្រាប់​ដំណាក់កាល​ទី​ ១ ​។

នៅ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សម្ភោធ​នេះ​លោក​បណ្ឌិត Alex Yasumoto អគ្គនាយក​ក្រុមហ៊ុន​អារ៉ាកាវ៉ា​ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏ធំ​មួយ​របស់​ជប៉ុន​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​បន្ទាប់ពី​ការវិនិយោគ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​នៅ​អាគារ​ប៊ុលឌីងស​រួច​មក ក្រុមហ៊ុន​អារ៉ាកាវ៉ា​បាន​ចាប់ផ្តើម​គម្រោង​សាងសង់​ខុនដូ​តម្លៃ​សមរម្យ​ដែល​មាន​កម្ពស់​ប្រមាណ​ ១៩ ​ទៅ​ ២៣ ​ជាន់​សម្រាប់​មន្ត្រី​រាជការ គ្រូបង្រៀន និង​សិស្ស​។

លោក​បណ្ឌិត Alex Yasumoto បាន​ប្រាប់​ទាំង​ទំនុក​ចិត្ត​ថា​ការ​សាងសង់​អគារ​ស្នាក់​នៅ​នេះ​មិន​ត្រឹម​តែ​ជួយ​ដល់​ប្រជាជន​ជាពិសេស​មន្ត្រីរាជការ គ្រូបង្រៀន និង​សិស្ស​ដែល​មាន​ជីវភាព​មធ្យម​នោះ​ទេ​ថែម​ទាំង​បង្ហាញ​ពី​អនាគត​នៃ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។

ដោយ​ស្ថិត​នៅ​សង្កាត់​ទឹកថ្លា លំនៅឋាន​តម្លៃ​សមរម្យ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​អារ៉ាកាវ៉ា ស្ថិត​នៅ​លើ​ផ្ទៃដី​ទំហំ​ ១៣៦៨០ ​ម៉ែត្រក្រឡា​។

លោក​បាន​បង្ហាញ​ពី​ដំណាក់កាល​នៃ​ការ​ចាប់ផ្តើម​សាងសង់​ថា៖ «​ក្រុមហ៊ុន​របស់​យើង​នឹង​ចាប់ផ្តើម​ ២ ​ដំណាក់កាល​ក្នុង​ការ​សាងសង់​ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ ៤០ ​លាន​ដុល្លារ​សម្រាប់​ដំណាក់កាល​ទី​ ១ និង​ ៣០ ​លាន​ដុល្លារ​សម្រាប់​ដំណាក់កាល​ទី​ ២ នៅក្នុង​អំឡុង​រយៈពេល​ ៤២ ​ខែ​»​។

លោក​បន្ត​ថា​៖ «​អគារ​ស្នាក់នៅ​នេះ​ដាក់​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​ជាង​ ២ ​ម៉ឺន​ទៅ​ ៣ ​ម៉ឺន​តែ​ប៉ុណ្ណោះ​» ក្នុង​មួយ​យូនីត ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្រុមហ៊ុន​នេះ​នៅ​ពុំ​ច្បាស់​ក្នុង​ការ​បង្ហាញ​ពី​ទំហំ​ក្រឡា​ផ្ទៃ​របស់​យូនីត​នីមួយៗ​នៅ​ឡើយ​ទេ​។

លោក អៀង សុធារ៉ា សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​អារ៉ាកាវ៉ា​បាន​ឲ្យ​ដឹង​ថា គម្រោង​លំនៅឋាន​អារ៉ាកាវ៉ា​នឹង​បើក​លក់​ក្នុង​រយៈពេល​ ៣ ទៅ​​ ៦ ​ខែ បន្ទាប់ពី​ការ​សម្ភោធ​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​ក្នុង​គោលបំណង​បង្ហាញ​ពី​លទ្ធផល និង​ការ​បង្កើន​ជំនឿ​ចិត្ត​ដល់​អ្នក​ទិញ​។

លោក​ក៏​បាន​បន្ត​ថា​ក្រុមហ៊ុន​មិន​តម្រូវ​ឲ្យ​អតិថិជន​បង់​ថវិកា​ដោយ​មាន​ការ​ប្រាក់​នោះ​ទេ​គឺ​ដើម្បី​ជួយ​ឲ្យ​ពួកគាត់​ទទួល​បាន​ផ្ទះ​រស់នៅ ឬ​ «​បញ្ចៀស​ហានិភ័យ​ផ្នែក​ហិរញ្ញវត្តុ​ដែល​អាច​កើត​មាន​សម្រាប់​គ្រួសារ​នីមួយៗ​»​។

ក្រុមហ៊ុន​អារ៉ាខាវ៉ា​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​មួយ​ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​ ២០០៨ ហើយ​ក្រុមហ៊ុន​នេះ​ធ្លាប់​មាន​បទពិសោធ​សាងសង់​អគារ Bellevue Serviced Apartments នៅ​ភ្នំពេញ និង​បាន​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ដោះស្រាយ​សំណង​ជូន​ដល់​ប្រជាជន​នៅ​អគារ​ប៊ុលឌីងស​បាន​ដោយ​ជោគជ័យ​កាលពី​ខែ​មិថុនា​កន្លង​ទៅ​នេះ​៕

Source From : Khmer Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS