អាផាតមិន​ និង​ខុនដូ​ ចាប់​ផ្តើម​ចាប់​យក​អតិថិជន​រួម​កាន់​តែ​ច្រើន

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
Skyscraper construction delayed until end of 2018

ស្រពេល​ទីផ្សារ​អាផាតមិន​កាន់​តែ​ល្អ​ប្រសើរ មាន​ផ្នែក​ថ្មី​មួយ​ទៀត​បាន​ចូល​មក​ក្នុង​ទីផ្សារ​ដែល​អាច​ជា​ដៃគូ​ប្រកួត​ប្រជែង​ដើម្បី​ដណ្តើម យក​អតិថិជន​របស់​ពួក​គេ នោះ​គឺ​ចំនួន​ខុនដូ​ជាច្រើន​បាន​និង​កំពុង​ដាក់​ជួល​ផងដែរ​។

នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បាន​ថ្លែង​ឲ្យ​ដឹង​តាម​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម (facebook) កាលពី​ថ្ងៃ​ច័ន្ទ​ថា អាផាតមិន និង​ខុន​ដូ​មាន​ភាព​ខុស​គ្នា ដោយសារ​អាផាតមិន ធ្វើ​ឡើង​ដោយ​អ្នក​វិនិយោគ​ម្នាក់ និង​ប្រើប្រាស់​សម្រាប់​ជួល​។ ចំណែក​ខុនដូ​អភិវឌ្ឍ​ដោយ​មនុស្ស​ម្នាក់​ដូច​គ្នា​តែ​ធ្វើ​ឡើង​សម្រាប់​លក់ ដែល​មាន​ម្ចាស់​កម្ម​សិទ្ធិ​ច្រើន​នៅ​ក្នុង​អគារ​នោះ ប៉ុន្តែ​តម្លៃ​ជួល​មាន​ភាព​ខុស​គ្នា​ផង​ដែរ ដោយ​អាផាតមិន​អាច​ជួល​ក្នុង​តម្លៃ​រង្វង់​១៨​ដុល្លារ និង​ខុនដូ​អាច​ជួល​ក្នុង​រង្វង់​១៥​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ដោយ​សារ​យូនីត​នៅ​តាម​ខុនដូ​មាន​ទំហំ​តូចៗ ធៀប​ជាមួយ​អាផាតមិន​ដែល​មាន​យូនីត​ធំៗ​​ជាង​និង​មាន​ប្រព័ន្ធ​គ្រប់​គ្រង​ល្អ​ជាង​។

អ្នក​នាង​បន្ត​ថា​៖ «​ការ​ប្រើប្រាស់​អាផាតមិន​នៅ​តែ​មាន​សភាព​ល្អ​ប្រសើរ ដោយ​អត្រា​ជួល​មាន​ប្រមាណ​៨១​ភាគរយ ខណៈ​ចំនួន​ខុនដូ​ក៏​កំពុង​កើន​ឡើង​នូវ​ការ​ផ្គត់ផ្គង់​ផង​ដែរ​»​។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បាន​រក​ឃើញ​ថា គិត​ត្រឹម​ដំណាច់​ត្រី​មាស​ទី​៣​នេះ អាផាតមិន​ចំនួន ២១​គម្រោង និង​មាន​ផ្ទះ​ចំនួន​១២០០​យូនីត​បាន​ដាក់​ចូល​ទីផ្សារ ដែល​ធ្វើ​ឲ្យ​ចំនួន​យូនីត​សរុប​ដាក់​ចូល​ទីផ្សារ​កើន​ដល់​៧៧០០​យូនីត​និង​ខុនដូ​បាន​ដាក់​ចូល​ទីផ្សារ​ចំនួន​១៩០០​យូនីត​ដែល​ធ្វើ​ឲ្យ​យូនីត​ខុនដូ​ដាក់​ចូល​ទីផ្សារ​កើន​ដល់​៦១០៩​យូនីត​។

អ្នក​ស្រី Grace Rachny Fong នាយិកា​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Century21 Cambodia បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា អាផាតមិន និង​ខុនដូ​ដើរ​ទន្ទឹម​គ្នា ប៉ុន្តែ​ អាផាតមិន​មាន​សេវាកម្ម​ល្អ​ជាង និង​មាន​ចំណូល​ប្រចាំ​ខែ​ប្រសិន​ជា​ស្ថិត​នៅ​ចំ​ទីតាំង​ល្អ និង​ងាយ​រក​អតិថិជន​ជួល ប្រសិន​ជា​អាផាតមិន​មាន​សេវាកម្ម​ល្អ​ប្រសើរ​។ អ្នក​ស្រី​បន្ត​ថា​ចំណែក​ខុនដូ​នៅ​ពេល​សាង​សង់​ច្រើន វា​ជា​ការ​ល្អ​សម្រាប់​ អតិថិជន ដែល​មាន​ជម្រើស​កាន់​តែ​ច្រើន ខណៈ​លក្ខ​ខណ្ឌ​បង់ប្រាក់​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​។

អ្នក​ស្រី​បន្ត​ថា​ ៖ «​ទោះ​ជា​យ៉ាង​ណា​ខុនដូ និង​អាផាតមិន​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង ដោយ​អ្នក​វិនិយោគ​ខ្លះ​បាន​ប្រែ​ក្លាយ​ខុន​ដូរ​បស់​ពួក​គេ មក​ធ្វើជា​អាផាតមិន ដែល​អាច​រក​ចំណូល​បាន​ប្រចាំ​ខែ​បាន​»​។

អ្នក​ស្រី​បន្ត​ថា​ ៖ «​ប្រសិន​ជា​ចង់​ទិញ​ខុនដូ​សម្រាប់​ជួល អ្នក​វិនិយោគ​តាម​យូនីត​ខុនដូ​នីមួយៗ គួរ​ផ្តោត​នៅ​តាម​តំបន់​មួយ​ចំនួន​ដូច​ជា​សង្កាត់​ទន្លេ​បាសាក់ បឹង​កេងកង​១ ដល់​បឹង​កេងកង​៣ និង​តំបន់​ទួល​ទំពូង​ជាដើម​»​។

លោក Michael S Nhim ប្រធាន​ក្រុម​អ្នក​វិនិយោគ​នៃ​ក្រុមហ៊ុន SIDO Group ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​ថ្លែង​ថា ការ​វិនិយោគ​សាងសង់​អាផាតមិន ជា​ការ​ល្អ ព្រោះ​វា​ជា​ការ​វិនិយោគ ដែល​អ្នក​វិនិយោគ​អាច​ប្រមូល​ប្រាក់​បាន​ដោយ​ស្ងៀម​ស្ងាត់​ដោយ​សារ​ការ​វិនិយោគ​អាផាតម៉ិន អាច​ឲ្យ​​អ្នក​វិនិយោគ​រក​ចំណូល​បាន​ប្រចាំ​ខែ និង​ទៀត​ទាត់​។

លោក​បន្តថា​ ៖ «​ខ្ញុំ​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ គួរ​វិនិយោគ​សាងសង់​អាផាតម៉ិន ព្រោះ​វា​នៅ​តែ​មាន​ទីផ្សារ​ល្អ​នាពេល​អនាគត ដោយ​សារ​សមាហរណកម្ម​អាស៊ាន និង​ការ​មក​ដល់​របស់​ក្រុម​ហ៊ុន​អន្តរ​ជាតិ​ថ្មីៗ​ដែល​ធ្វើ​ឲ្យ​មាន​តម្រូវ​ ការ​អាផាតមិន​ជា​ស្វ័យប្រវត្តិ​»៕

Source From : Khmer Post

 

 

Latest News

តបតាមការអញ្ជើញរបស់សមាគមភ្នាក់ងារអចលនវត្ថុប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៤-៦...

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS