បុរី​វិមាន​ភ្នំពេញ​ សម្ពោធ​បើក​គម្រោង​ផ្តោត​លើ​លំនៅឋាន​មាន​តម្លៃ​មធ្យម

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​បុរី​វិមាន​ភ្នំពេញ​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​។ រូបថត ស៊ីវ ម៉េង

អ្នក​វិនិយោគ​ក្នុង​ស្រុក​បាន​ចាប់ផ្តើម​វិនិយោគ​លំនៅឋាន​តម្លៃ​សមរម្យ​ដោយ​បុរី​វិមាន​ភ្នំពេញ​បាន​ចាប់ផ្តើម​បើក​សម្ពោធ​គម្រោង​ទី​ ៧ របស់​ខ្លួន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៦ (​អា​) ជា​គម្រោង​ដែល​ផ្តោត​លើ​ប្រជាជន​មាន​ជីវភាព​មធ្យម និង​លើ​មធ្យម​។

លោក ទ្រី ម៉េងអាន អនុប្រធាន​គម្រោង​បុរី​វិមាន​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​បន្ទាប់ពី​ពិធី​បើក​ការដ្ឋាន​សាងសង់​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​នេះ​ជា​គម្រោង​ទី​ ៧ ដែល​ស្ថិត​នៅ​លើ​ផ្ទៃដី ៣ ​ហិកតា និង​មាន​ផ្ទះ​សរុប​ចំនួន​ ២៤៧​ ខ្នង ដែល​មាន​តម្លៃ​ចាប់ពី​ជាង ៣ ​ម៉ឺន​ដុល្លារ​រហូត​ដល់​ ២៧ ​ម៉ឺន​ដុល្លារ​។ ផ្ទះ​មាន​តម្លៃ ២៧ ​ម៉ឺន​ដុល្លារ​ជា​ផ្ទះ​ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​ ៦ (​អា​) និង​មាន​កំពស់​ ៥ ​ជាន់​។

លោក​បន្ត​ថា​ការ​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​ដោយសារ​វា​ជា​តំបន់​ដែល​មាន​តម្រូវការ​ច្រើន​ពី​ប្រជាពលរដ្ឋ​ផ្នែក​លំនៅឋាន​តម្លៃ​មធ្យម​។

លោក​បន្ត​ថា៖ «​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​ដោយ​រហូត​មក​ទល់​ពេល​នេះ​ការ​លក់​សម្រេច​បាន​ស្ទើរ​ ១០០ ​ភាគរយ​ទៅ​ហើយ ហើយ​ការ​លក់​លឿន​បែប​នេះ​ដោយសារ​ក្រុមហ៊ុន​មាន​កេរិ៍្តឈ្មោះ​ល្អ​»​។

លោក​បន្ត​ថា៖ «​គម្រោង​បុរី​វិមាន​ភ្នំពេញ​នៅ​តែ​ទទួល​បាន​ជោគជ័យ​ដោយសារ​លក្ខខណ្ឌ​សេដ្ឋកិច្ច សង្គម​មាន​ការ​រីកចម្រើន ការ​ផ្តល់​លក្ខខណ្ឌ​បង់​ប្រាក់​មាន​ភាព​ងាយស្រួល​ដែល​ក្រុមហ៊ុន​ផ្តល់​ឲ្យ​អតិថិជន​បង់ប្រាក់​ដោយ​គ្មាន​ប្រាក់​កក់​រយៈពេល​ ១ ​ឆ្នាំ​ ឬ​មួយ​ឆ្នាំ​កន្លះ​»​។

លោក ម៉េងអាន បាន​បន្ត​ថា៖ «​យើង​ជា​អ្នក​រកស៊ី​គិត​តែ​រកស៊ី​ប៉ុណ្ណោះ​មិន​គិត​ពី​នយោបាយ​ទេ ហើយ​យើង​ជឿជាក់​ថា​ការ​វិនិយោគ​របស់​យើង​នៅ​តែ​ទទួល​បាន​ជោគជ័យ​ដោយ​នៅ​ពេល​ខាង​មុខ​ក្រុមហ៊ុន​នឹង​បើក​គម្រោង​ថ្មី​មួយ​ទៀត ដែល​មាន​ផ្ទះ​ប្រមាណ​ ២០០០ ​ល្វែង និង​ជា​ប្រភេទ​ផ្ទះ​មាន​តម្លៃ​មធ្យម​។

គម្រោង​នេះ​ស្ថិត​នៅ​ភូមិ​ក្តីចាស់ សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

លោក គង់ សិន មេភូមិ​ក្តីចាស់ សង្កាត់​បាក់ខែង​បាន​ថ្លែង​ថា​លោក​រីករាយ​ដែល​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ជាច្រើន​បាន​មក​ដល់​ភូមិ​របស់​លោក និង​បាន​ធ្វើឲ្យ​តម្លៃ​ដីធ្លី​ពី​មុន​ត្រឹម ៥០ ​ទៅ​ ៧០ ​ដុល្លារ​បច្ចុប្បន្ន​កើនឡើង​ចន្លោះ​ពី​ ១៥០ ​ទៅ​ ១៧០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លោក​បន្ត​ថា​ គម្រោង​បុរី​វិមាន​ភ្នំពេញ​ដែល​សាងសង់​នាពេល​នេះ​មាន​តម្លៃ​សមរម្យ​ដែល​ធ្វើឲ្យ​ប្រជាជន​ក្នុង​មូលដ្ឋាន​អាច​មាន​លទ្ធភាព​ទិញ​បាន​។

លោក​បន្ត​ថា៖ «​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​រួច​ទៅ​ហើយ​ព្រោះ​គាត់​មាន​កេរ្តិ៍ឈ្មោះ​ល្អ និង​តម្លៃ​លំនៅឋាន​មាន​ភាព​សមរម្យ ហើយ​ប្រជាជន​រីករាយ​ណាស់​ដែល​ឃើញ​មាន​ការ​អភិវឌ្ឍ​បែប​នេះ​»​។

លោក​បន្ត​ថា៖ «​គម្រោង​លំនៅឋាន​ជាច្រើន​បាន​ចាប់ផ្តើម​នៅ​ទី​នេះ បន្ទាប់ពី​ផ្លូវជាតិ​លេខ​ ៦ (​អា​) បាន​បញ្ចប់​ការ​សាងសង់​»​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​ថា​ទីផ្សារ​លំនៅឋាន​មាន​តម្លៃ​ថ្លៃ​ហាក់​ចាប់ផ្តើម​ឆ្អែត​ក្នុង​ទីផ្សារ​ហើយ ដោយសារ​អ្នក​មាន​លុយ​បាន​ទិញ​ផ្ទះ​រួច​ទៅ​ហើយ ហើយ​អ្នក​មាន​លុយ​ច្រើន​ទិញ​សម្រាប់​វិនិយោគ​ក៏​មិន​មាន​ច្រើន​ដែរ ប៉ុន្តែ​ផ្ទះ​តម្លៃ​មធ្យម​គឺ​នៅ​មាន​ទីផ្សារ​ល្អ​ដោយសារ​ប្រជាជន​ស្ថិត​ក្នុង​ក្រុម​នេះ​មាន​ចំនួន​ច្រើន​ដែល​ធ្វើឲ្យ​មាន​តម្រូវការ​លំនៅឋាន​សម្រាប់​ពួកគេ​នៅ​តែ​មាន​ច្រើន​។

លោក​បន្ត​ថា៖ «​ខ្ញុំ​គិត​ថា​ការ​វិនិយោគ​លំនៅឋាន​មាន​តម្លៃ​មធ្យម​ជា​ការ​វិនិយោគ​ត្រឹមត្រូវ និង​សមស្រប​តាម​ទីផ្សារ និង​តម្រូវការ​ជាក់ស្តែង​»៕

Source From : Phnom Penh Post  

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS