របាយ​ការណ៍ WB បង្ហាញ​ថា ការ​អភិវឌ្ឍ​ទីក្រុង​នៅ​កម្ពុជា​បង្កើន​គម្លាត​កាន់​តែ​ធំ​រវាង​អ្នក​មាន និង​អ្នក​ក្រ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
កម្មករ​សំណង់​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ​កំពុង​ធ្វើ​ការ​នៅ​តាម​ការ​ដ្ឋាន​សំណង់​ផ្លូវ​ថ្នល់​មួយ​កន្លែង​។ ផា លីណា

ធនាគារ​ពិភពលោក (WB) បាន​ថ្លែង​ថា ប្រសិន​បើ​គ្មាន​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ល្អ​ប្រសើរ​ជាង​មុន​ទេ​នោះ​កម្ពុជា​នឹង​ជួប​បញ្ហា​គម្លាត​រវាង អ្នក​មាន និង​អ្នកក្រ​កាន់​តែ​ធំ​។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល មាន​ចំណង​ជើង​ថា «​បង្កើន​ឱកាស​សម្រាប់​ប្រជាជន​ក្រីក្រ​នៅ​ទីប្រជុំជន​» ធនាគារ​ពិភពលោក​បាន​រៀបរាប់​ថា ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​ការពារ​សង្គមកិច្ច​ត្រូវ​តែ​បង្កើន និង​ពង្រឹង​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត ព្រម​ទាំង​បង្កើន​មុខរបរ​សម្រាប់​ប្រជាជន​រស់នៅ​ទីក្រុង​ផង​ដែរ​។

ជាមួយ​នឹង​ការ​កត់​សម្គាល់​ឃើញ​ថា តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បូព៌ា កំពុងតែ​មាន​ការ​អភិវឌ្ឍ​នៅ​តំបន់​ទីក្រុង​យ៉ាង​ឆាប់​រហ័ស (​ក៏​ដូច​ជា​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ​) របាយ​ការណ៍​នេះ​បាន​បង្ហាញ​ថា អត្រា​កំណើន​ ៣ ​ភាគរយ នា​បច្ចុប្បន្ន​លើ​ការ​អភិវឌ្ឍ​ទីក្រុង គឺ​កំពុង​តែ​ចោទ​ជា​បញ្ហា​ដែល​ត្រូវ​ការ​ដំណោះស្រាយ​ជា​បន្ទាន់​។

ដោយ​សម្គាល់​ឃើញ​ថា តំបន់​នេះ​មាន​ប្រជាជន​ក្រីក្រ​សរុប​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក គឺ​រហូតដល់ ​២៥០ ​លាន​នាក់​របាយ​ការណ៍​នេះ​បាន​បន្តថា ប្រជាជន​ក្រីក្រ​ក្នុង​តំបន់​ប្រជុំជន​ទាំងនេះ​ជួបនឹង​បញ្ហា​កង្វះ​អនាម័យ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​។ តំបន់​ប្រជាជន​ក្រីក្រ​ក្នុង​តំបន់​ប្រជុំជន​ភាគច្រើន​ស្ថិត​នៅ​ទីតាំង​ដែល​ងាយ​រងគ្រោះ ទឹកជំនន់ និង​គ្រោះ ធម្មជាតិ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ជាច្រើន​ងាយ​នឹងរង​ផល​ប៉ះពាល់​។

​ប្រសិន​បើ​ប្រទេស​នានា​ក្នុង​តំបន់​នេះ​មិន​ផ្តល់​ដំណោះស្រាយ​ដែល​ល្អ​ជាង​នេះ​ទៅដល់​ប្រជាជន​ក្រីក្រ​ទេនោះ ពួក​គេ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ជា​មិន​ខាន​។ ក្នុង​ផ្នែក​ខ្លះ​នៃ​តំបន់​អាស៊ី​បូព៌ា​ប្រជាជន​ភាគ​ច្រើន​ចំណាយ​ប្រាក់ខែ​របស់​ពួក​គេ​ដល់ ទៅ​១​ភាគ​៣ លើ​ការ​ធ្វើ​ដំណើរ​។

លោក Victoria Kwakwa ជា​អគ្គនាយក​រង​ប្រចាំ​តំបន់​អាស៊ី​ខាង​កើត និង​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែងថា ៖ «​ទីក្រុង​នានា​ក្នុង​តំបន់​អាស៊ី​បូព៌ា​បាន​បង្ហាញ​នូវ​ភាព​លូត​លាស់​យ៉ាង​ខ្លាំង​នៅក្នុង​តំបន់​នេះ​។ ឧបសគ្គ​របស់​យើង​ដែល​ត្រូវ​ដោះស្រាយ គឺ​ការ​ផ្តល់​នូវ​ឱកាស​បន្ថែម​ទៀត​ទៅ​ដល់​អ្នក​រស់​នៅ​ទីក្រុង​ទាំង​អស់​រាប់ទាំង​ប្រជាជន​ចំណាក​ស្រុក​មក​រស់​នៅ​តាម​ជាយក្រុង និង​កម្មករ​រោងចក្រ ដែល​ជួប​ការ​លំបាក​ក្នុងការ​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​ដើម្បី​ជួយ​ឲ្យ​ពួកគេ​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​កាន់​តែ​ច្រើន​ពី​ការ​អភិវឌ្ឍ​ទីក្រុង​និង​ជួយ​ឲ្យ​ការ​រីក​លូត​លាស់​របស់​សេដ្ឋកិច្ច​កាន់តែ​ល្អ​ប្រសើរ​»​។

អត្រា​ការ​អភិវឌ្ឍ​នៃ​ទីក្រុង​របស់​ប្រទេស​កម្ពុជា មាន​កំណើន ២,៦​ភាគរយ ដែល​ជា​តួលេខ​កំណើន​យ៉ាង​ឆាប់រហ័ស​តែ​មិនទាន់​រហ័ស​ដល់​កំណើន​ប្រចាំ​តំបន់​ដែល​មាន​ចំនួន​ដល់​ទៅ​ ៣​ ភាគរយ​។

យ៉ាង​ណា​មិញ ​របាយការណ៍​នេះ​ក៏បាន​សរសេរ​ថា ដង់ស៊ីតេ​ប្រជាជន​ក្នុង​ទីក្រុង​របស់​ប្រទេស​នេះ​មាន​ចំនួន​កើន​ឡើង​ខ្ពស់​ផង​ដែរ​។ ជាមួយ​នឹង​ចំនួន​ប្រជាជន ​៨ ៦០០​ នាក់​ក្នុង​ ១ ​គីឡូម៉ែត្រ​ការ៉េ នេះ​គឺជា​ចំនួន​កើន​ឡើង​ទ្វេដង​បើ​ធៀប​នឹង​ដង់ស៊ីតេ​ប្រទេស​ឡាវ​ដែល​មាន​ចំនួន​ត្រឹម​តែ ​៣ ៦០០​ នាក់​ក្នុង ​១ ​គីឡូម៉ែត្រ​ការ៉េ​។

«​កំណើន​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នេះ​ជា​ឧបសគ្គ​ផង និង​ជា​ឱកាស​ផង​ដែរ​» នេះ​បើ​តាម​សម្តី​អ្នក​នាង Judy Baker អ្នក​ជំនាញ​ជាន់​ខ្ពស់​ផ្នែក​អភិវឌ្ឍន៍​ទីក្រុង​របស់​ធនាគារ​ពិភពលោក​។

អ្នក​នាង​បាន​រៀបរាប់​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​ដូចជា ៖ «​ការ​ផ្តល់​ជូន​ប្រជាជន​ក្រីក្រ​នូវ​សេវា​មធ្យោបាយ​ធ្វើ​ដំណើរ ដែល​មាន​តម្លៃ​ទាប ឬ​ផ្ទះ​តម្លៃ​ទាប​ដូច្នេះ​ពួក​គេ​អាច​ជួយ​ឲ្យ​កុមារៗ​ទទួល​បាន​ការ​សិក្សា​។ ត្រូវ​ធានា​ថា កម្មវិធី​ការពារ​សង្គមកិច្ច​ត្រូវ​បាន​រៀបចំ​ដើម្បី​ជួយ​គ្រួសារ​នានា​ឲ្យ​មាន​លទ្ធភាព​រស់នៅ​ក្នុង​ពេលវេលា​លំបាក​ដូច​ជា​ក្រោយ​ពេល​មាន​គ្រោះ​ធម្មជាតិ​ជាដើម​។

ដំណោះស្រាយ​សម្រាប់​ការ​លូត​លាស់​នៃ​ការ​អភិវឌ្ឃ​ទីក្រុង​មិន​អាច​មាន​តែ​មួយ ហើយ​ដោះស្រាយ​បាន​គ្រប់​ឧបសគ្គ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​អាច​អនុវត្ត​ជាក់ស្តែង​បាន និង​មាន​ភាព​ចាំបាច់​សម្រាប់​ជា​ប្រយោជន៍​រួម​»​។

ទីក្រុង​ធំៗ​ចំនួន​ ៦ ​ក្នុង​ចំណោម​ ១០​ លើ​ពិភពលោក គឺ​ស្ថិត​នៅ​អាស៊ី​បូព៌ា ប៉ុន្តែ​វា​ជាទី​ក្រុង​លំដាប់​ទី​ ២ ដែល​ជួប​បញ្ហា​ភាព​ក្រីក្រ​ក្នុង​ទីក្រុង​កាន់​តែ​ពិបាក​នេះ​បើ​យោង​តាម​របាយការណ៍​នេះ​។ ទីក្រុង និង​តំបន់​ប្រជុំជន​ធំៗ​នៅ​កម្ពុជា គឺ​ទីក្រុង​ភ្នំពេញ ដែល​មាន​ប្រជាជន​រស់នៅ​ដល់​ទៅ ​១,៦ ​លាន​នាក់ ខណៈ​ខេត្ត​សៀមរាប ២៦៤ ០០០​ នាក់ និង ​២២៩ ០០០ នាក់​នៅ​ខេត្ត​បាត់ដំបង​។

ប្រជាជន​៨០​ភាគរយ រស់នៅ​ទីជនបទ ដែល​ជា​ចំនួន​សមាមាត្រ​ដ៏​ទាប​បំផុត​ក្នុង​តំបន់​នេះ​។

បើ​ទោះ​ជា​យ៉ាង​ណា​កម្ពុជា​កំពុង​តែ​បោះជំហាន​ទៅ​មុខ​លើ​ការ​អភិវឌ្ឍ​ទីក្រុង​យ៉ាង​ឆាប់រហ័ស​ដែល​ធ្វើ​ឲ្យ​គម្រោង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​បាន​ល្អ​ប្រសើរ និង​មាន​សារៈ​សំខាន់​។

របាយ​ការណ៍​នេះ​ក៏​បាន​រិះគន់​លើ​ការ​អភិវឌ្ឍ​នេះ ថា ៖ «​កន្លែង​ណា​ដែល​មាន​ការ​អភិវឌ្ឍ​ទីក្រុង​ទីនោះ​នឹង​ក្លាយ​ជា​តំបន់​មួយ​មិន​មាន​គម្រោង​ច្បាស់​លាស់ និង​ពុំ​មាន​ច្បាប់​គ្រប់គ្រង​ត្រឹមត្រូវ​ទេ​។ ជា​លទ្ធផល​ទីក្រុង​ភ្នំពេញ បាន​ជួប​នូវ​កំណើន​បញ្ហា​ស្ទះ​ចរាចរណ៍ ទឹក​លិច​ផ្លូវ និង​សំណង់​អនាធិបតេយ្យ​ព្រម​ទាំង​ប្រជាជន​ក្រីក្រ​ច្រើន​ផង​ដែរ​។

«​ប្រសិន​បើ​គ្មាន​ការ​អន្តរាគមន៍​ល្អ​លើ​បញ្ហា​នោះ​ទេ​កម្ពុជា​នឹង នៅតែ​បន្ត​ជួប​បញ្ហា​កាន់តែ​ធំ និង​គម្លាត​សេដ្ឋកិច្ច​នៅ​ក្នុង​ទីក្រុង​នេះ​»​។

ប្រជាជន​ដែល​ងាយ​រង​ផល​ប៉ះពាល់​បំផុត​នៅ​កម្ពុជា​គឺ​ស្ត្រី​។ តួលេខ​ផ្លូវ​ការ​ចុង​ក្រោយ​បង្អស់​របស់​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ​២០០៨ បាន​រក​ឃើញ​ថា មាន​ចំនួន​ ១ ភាគ​ ៤ នៃ​មេផ្ទះ​នៅ​កម្ពុជា​ទាំង​អស់​ជា​ស្ត្រី​នៃ​តួលេខ​នេះ គឺ​បាន​កើន​ឡើង​ដល់​ទៅ ​៣៨​ ភាគរយ ក្នុង​សហគមន៍​ក្រីក្រ​ក្នុង​តំបន់​ប្រជុំជន​។

របាយការណ៍​នេះ​ក៏​បាន​លើក​ឡើង​ពី​ការ​សិក្សា​ថ្មីៗ​ចំនួន ​២ និង​បង្ហាញ​ថា សម​មាត្រ​នៃ​ចំនួន​ប្រជាជន​ក្រីក្រ​ក្នុង​ទីក្រុង​ភ្នំពេញ មាន​ចំនួន​ជិត​ ៣០ ​ភាគរយ ដែល​ជា​ចំនួន​លើសពី​តួលេខ​លើក​ឡើងជា​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​គឺ​មាន​ត្រឹម​តែ​ ១២,៨០​ ភាគរយ​ប៉ុណ្ណោះ​។

ការ​សិក្សា​ទាំង​ ២ ​ស្តី​អំពី​ភាព​ក្រីក្រ​ដែល​បាន​បញ្ចប់​ក្នុង​ឆ្នាំ​ ២០១២ និង​ ២០១៤ ក៏​បាន​រក​ឃើញ​ថា ៖ ស្ទើរ​តែ​ ១​ ភាគ​៤​នៃ​មេ​ផ្ទះ​សរុប​នៅ​កម្ពុជា​មាន​កូនៗ​ដែល​ងាយ​នឹង​រង​គ្រោះ ​(​ដូច​ជា​ក្មេង​កំព្រា ក្មេង​ដែល​ត្រូវ​ឪពុក​ម្តាយ​បោះបង់​ចោល ឬ​ក្មេង​ពិការ​)​។ ១​ ភាគ​ ៥​ មាន​សមាជិក​គ្រួសារ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​។

ប្រជាជន​នៅ​ក្នុង​សហគមន៍​ក្រីក្រ​ក្នុង​តំបន់​ប្រជុំជន​ភាគច្រើន​បាន​ទទួល​ការងារ​ដែល​មាន​ជំនាញ​ទាប​ខណៈ​៦០​ភាគរយ​នៃ​មេផ្ទះ​សរុប​រក​ចំណូល​បាន​តិច​ជាង​៧៥​ដុល្លារ​ក្នុង​១​ខែ​។

ប្រជាជន​ច្រើន​ជាង​២​ភាគ​៣ ដែល​ក្រីក្រ និង​រស់នៅ​តំបន់​ប្រជុំជន​ជួប​បញ្ហា​ជំពាក់​បំណុល ដែលមាន​បន្ទុក​បង់ប្រាក់​បង់​រំលស់ «​ដែលជា​ចំណែក​នៃ​ការ​ចំណាយ​ប្រចាំ​ខែ​ដ៏​ធំ​មួយ​»​។ ហើយ​ការ​បង់ប្រាក់​នេះ​ភាគ​ច្រើន​គឺ​រំលស់​តែ​ការប្រាក់​ប៉ុណ្ណោះ​ជាជាង​ការ​រំលស់​ដើម​។

របាយការណ៍​នេះ​ក៏បាន​លម្អិត​អំពី​ស្ថានភាព​ក្នុង​ទីក្រុង​ភ្នំពេញ ស្តីអំពី​តំបន់​អនាធិបតេយ្យ និង​ផ្ទះ​ក្នុង​ទីក្រុង​។ «​ចាប់​តាំង​ពី​ឆ្នាំ ​១៩៨០​ មក ការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​របស់​ប្រទេស​កម្ពុជា បាន​រក​ឃើញ​សហគមន៍​ក្រីក្រ​ក្នុង​តំបន់​ប្រជុំជន​ផ្សេងៗ​ចំនួន​ ៥១៦​ កន្លែង​។ ទីតាំង​ស្រដៀងៗ​គ្នា​នេះ គឺ​ស្ថិត​នៅ​បណ្តោយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ និង​ខ្សែ​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​ក្នុង និង​ក្រៅ​ទីក្រុង​រួមទាំង​ផ្លូវធំៗ​ផ្លូវ​រថភ្លើង និង​តាម​ប្រព័ន្ធ​លូ​ផង​ដែរ​។

«​កន្លែង​ទាំង​នេះ​ភាគច្រើន​ជា​ដី​របស់​រដ្ឋ​ដែល​ម្ចាស់​ផ្ទះ​បាន​សង់​ផ្ទះ​មួយ​បន្ទប់​សម្រាប់​រស់នៅ​។ ផ្ទះ​ទាំង​នេះ​ត្រូវ​បាន​សង់​នៅ​តំបន់​ដែល​ងាយ​ប្រឈម​នឹង​ទឹក​ជំនន់​»​។

ខណៈ​ដែល​រដ្ឋាភិបាល​បាន​ធានា​ថា ប្រជាជន​ភាគច្រើន​ក្នុង​ទីក្រុង​ភ្នំពេញ មាន​ផ្លូវ​ថ្នល់​សម្រាប់​ធ្វើ​ដំណើរ​ប្រមាណ​៩៦​ភាគរយ​, អគ្គីសនី​មាន​៩២​ភាគរយ និង​ទឹក​មាន​៨៥​ភាគរយ ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រមូល​សំរាម ដែល​មាន​ប្រជាជន​ប្រមាណ​៧២​ភាគរយ និង​៦០​ភាគរយ​បាន​ទទួល​សេវា​កម្ម​នេះ​។

របាយការណ៍​នេះ​បន្ត ៖ «​ច្រើន ជាង​នេះ​ការ​យល់​ដឹង​អំពី​បញ្ហា​អនាម័យ និង​បរិស្ថាន​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ក្នុង​បណ្តា​សហគមន៍​ក្រីក្រ និង​មាន​ទឹក​កខ្វក់ ព្រម​ទាំង​អនាម័យ​បរិស្ថាន ដែល​នៅ​តែ​ជា​បញ្ហា​ចោទ​ឡើង​ក្នុង​តំបន់​ក្រីក្រ​»​។ ការ​សាងសង់ ​«​ទីក្រុង​រណប​ដែល​មាន​ឯករាជ្យ​ភាព​» ក្នុង​តំបន់​នានា​ជុំវិញ​ទីក្រុង ក៏បង្ក​ជា​បញ្ហា​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​បែង​ចែក​ភាព​អវិជ្ជមាន​រវាង​អ្នក​មាន និង​អ្នកក្រ​។

របាយ​ការណ៍​នេះ​ក៏​បាន​សន្និដ្ឋាន​ទៀត​ថា​៖ «​ប្រសិន​បើ​គ្មាន​ការ​ជំរុញ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុង ភ្នំពេញ កំពុង​តែ​ប្រថុយ​ប្រថាន​ដោយ​សារ​តែ​ការ​អភិវឌ្ឍ​ផ្តោត​សំខាន់​លើ​តែ​អ្នក​មាន​ទ្រព្យ​។ បច្ចុប្បន្ន​ទីក្រុង​រណប​ទាំងនេះ​មិនត្រូវ​បាន​រួម​បញ្ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​ហើយ​មិន​បាន​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ​ដើម្បី​ឲ្យ​ស៊ី​ចង្វាក់​គ្នា​នឹង​តំបន់​ជិត​ខាង​នោះ​ទេ​»​។

មាន​ការ​ផ្តួចផ្តើម​ខ្លះ​ត្រូវបាន​អនុវត្ត​ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្មែរ ដែល​ក្រីក្រ​រស់នៅ​តាម​ទីក្រុង​។ មូលនិធិ​អភិវឌ្ឍន៍​ភាព​ក្រីក្រ​តាម​តំបន់​ជាយក្រុង​បាន​ជួយ​ដល់​ប្រជាជន​ជាច្រើន​ពាន់​នាក់ និង​បាន​ផ្តល់​នូវ​ប្រាក់​កម្ចី​ជាមួយ​អត្រា​ការ​ប្រាក់​ទាប​ដល់​ប្រជាជន​ក្រីក្រ​នៅ​តំបន់​ប្រជាជន​ព្រមទាំង​ការ​វិនិយោគ​មួយចំនួន​ទៅលើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​។

ទោះជា​យ៉ាង​ណា ​របាយ​ការណ៍​នេះ​ក៏​ទទួល​ស្គាល់​ថា មាន​រឿង​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​៕

Source From : Phnom Penh Post  

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Villa For Rent
Niroth,Meanchey
USD 600.00/Month
Shop For Rent
Niroth,Meanchey
USD 700.00/Month
Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month

CVEA MEMBERS