សំណង់​អគារ​ខ្ពស់​ដែល​មាន​ការ​ឌីហ្សាញ​ប្លែកៗ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
The Lumiere Hotel at Chaktomuk, which features a sky bar and modern design. Photo supplied
<

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការ​សាងសង់​អគារ​អចលន​ទ្រព្យ​ដែល​មាន​កម្ពស់​ខ្ពស់ៗ និង​ការ​រចនា​ជា​ស្ថាបត្យកម្ម​ទំនើបៗ​ក្នុង​សម័យ​បច្ចុប្បន្ន ត្រូវ​បាន​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​ដែល​ធ្វើ​ឲ្យ​តម្លៃ​ដី​កាន់​តែ​ឡើង​ថ្លៃ​ជា​ពិសេស​នៅ​តំបន់​បឹង​កេងកង និង​តំបន់​ទួលគោក​។

សប្តាហ៍​នេះ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ អចលនទ្រព្យ កញ្ញា​ មួង វណ្ណឌី បាន​សម្ភាស​ជាមួយ​ថ្នាក់​គ្រប់គ្រង​នៃ​អគារ​អចលន​ទ្រព្យ ដែល​មាន​ការ​រចនា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​ជា​អគារ​ខុនដូ អាផាតមិន និង​សណ្ឋាគារ​ជាដើម​។

អគារ​រូបរាង​កប៉ាល់​ដែល​ឈ្មោះ​ថា The Boss

យោង​តាម​កញ្ញា ធុង ណាត​ស្យា ជា​ស្ថាបនិក​ម្នាក់​នៃ​ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​សាងសង់ «Angkor Prototype Design and Construction» នៃ​អគារ​រូប​ដូច​កប៉ាល់ «The Boss» បាន​ឲ្យ​ដឹង​ថា អគារ​នេះ​គឺជា​អគារ​អាផាតមិន ដែល​មាន​បំពាក់​សម្ភារ​បរិក្ខារ​ទំនើបៗ ការ​ឌីហ្សាញ​ប្លែកៗ​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ​។

អគារ​ដែល​មាន​រូបរាង​ជា​កប៉ាល់ និង​សាង​សង់​ជាមួយ​សម្ភារ​កញ្ចក់​ព័ទ្ធ​ជុំវិញ​អគារ ជា​អគារ​ដែល​ប្លែក និង​បង្កើន​ចំណាប់​អាម្មរណ៍​ពី​ប្រជាជន​។

កញ្ញា​បាន​ប្រាប់​ថា អគារ​ដែល​ទើប​សាងសង់​រួច​នេះ​មាន​កម្ពស់​៩​ជាន់​ដែល​រួមមាន​៤​ជាន់ ជា​បន្ទប់​អាផាតមិន​ស្នាក់​នៅ ហើយ​ជាន់​ដទៃ​ទៀត​ជា​កន្លែង​ហាត់​ប្រាណ ហែល​ទឹក ចំណត​រថយន្ត ការិយាល័យ និង​ហាង​កាហ្វេ​ជាដើម​។

អគារ​នេះ​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​អង្គរ​ស្ថាបត្យកម្ម និង​សំណង់ ដែល​បាន​ឌីហ្សាញ​ម៉ូត និង​ធ្វើការ​សាងសង់ ហើយ​អគារ​នេះ​ទើប​តែ​បាន​បញ្ចប់​ការ​សាងសង់​នៅ​ខែ​តុលា​នេះ​។

អគារ The Boss ស្ថិត​នៅ​លើ​ផ្លូ វ​៥៩២ សង្កាត់​ទួលគោក ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

សណ្ឋាគារ Lumiere លំដាប់​ផ្តាយ ​៤

អគារ Lumiere ជា​អគារ​ដែល​មាន​ការ​ឌីហ្សាញ​បង្កប់​ដោយ​ការ​ច្នៃ​ប្រឌិត​ខ្ពស់ បំពាក់​ដោយ​កញ្ចក់​ទាំង​ស្រុង​ដែល​មាន​កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក និង​ភោជនីយដ្ឋាន​នៅ​ខាង​លើ​អគារ។

សណ្ឋាគារ​លំដាប់​ផ្កាយ​៤ ដែល​ទើប​បើក​ថ្មីៗ​នេះ​មាន​១៥​ជាន់ និង​ផ្តល់​ជា​បារ​ឋានសួគ៌​មួយ​ដ៏​អស្ចារ្យ​នៅ​លើ​ដំបូល និង​រចនា​ប្លែក​យ៉ាង​ទំនើប​។

ទោះបី​សណ្ឋាគារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិនិយោគិន​សិង្ហ​បុរី ក៏​ដោយ​ក៏​វា​ត្រូវ​បាន​រចនា និង​សាង​សង់​ឡើង​ដោយ​ក្រុមហ៊ុន​កម្ពុជា​ក្នុង​ស្រុក គឺ​សូម៉ាខន​ស្ត្រាក់សិន និង​ឌីវេឡុប​មេន (Soma Construction and Development) ជា​ក្រុមហ៊ុន​សាង​សង់​ក្នុង​ស្រុក​មួយ​ដែល​បាន​ធ្វើជា​អ្នក​ម៉ៅការ​ក្នុង​អំឡុង​ពេល​សាងសង់​សណ្ឋាគារ Lumiere​។

សណ្ឋាគារ Lumiere មាន​ទីតាំង​នៅ​លើផ្លូវ​ ២២៨ កែង​ផ្លូវ ​៥៥ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕

អគារ​សណ្ឋាគារ Patio

តាម​រយៈ​លោក អ៊ុង រតនា បាន​ប្រាប់​ថា សណ្ឋាគារ Patio មាន​ការ​ចូលរួម​រចនា​ឌីហ្សាញ​ដោយ​ស្ថាបត្យករ​អាមេរិក ចិន កូរ៉េ និង​វៀតណាម​ជាដើម​។ អគារ​នេះ​ជា​សណ្ឋាគារ​ដែល​មាន​ជាង​៤០​បន្ទប់ ភោជនីយដ្ឋាន អាង​ហែល​ទឹក និង​កន្លែង​ស្ប៉ា​។

អគារ​នេះ​មាន ៨ ​ជាន់ ដែល​ភ្ជាប់​ជាមួយ​នឹង​ការ​រចនា​អគារ​ដ៏​ប៉ិនប្រសប់ និង​លម្អ​ដោយ​គំនូរ​នៅ​ក្នុង​អគារ ហើយ​អគារ​នេះ​បាន​សាងសង់​រួច​ជា​ស្ថាពរ​ក្នុង​ឆ្នាំ​ ២០១៤​ កន្លង​មក​។

ជា​ធម្មតា​អគារ Patio បាន​តុបតែង​លម្អ​ដោយ​សួន​ច្បារ​នៅ​ជុំវិញ​សំណង់​អគារ​ដែល​បង្កប់​ដោយ​ទេសភាព​ធម្មជាតិ និង​អាង​ហែល​ទឹក ដ៏​អស្ចារ្យ​នៅ​ជាន់​ដំបូល​ដែល​អាច​មើល​ឃើញ​ទេសភាព​ទីក្រុង​ភ្នំពេញ​។

សណ្ឋាគារ Patio មាន​ទីតាំង​នៅ​លើ​ផ្លូវ​ ៥១ សង្កាត់​បឹង​កេងកង​ ១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។

អគារ​ខុនដូ Apennines

កញ្ញា សុត សុជាតា បាន​ប្រាប់​ថា អគារ​ខុន​ដូ Apennines មាន​ការ​ឌីហ្សាញ​ពី​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហ​បុរី​។ ខុន​ដូ​នេះ​មាន​កម្ពស់​១៧​ជាន់ ដែល​មាន​កន្លែង​ចត​រថយន្ត​៦​ជាន់ កន្លែង​ហាត់​កីឡា ភោជនីយដ្ឋាន និង​អាង​ហែល​ទឹក នៅ​ផ្នែក​ខាង​លើ​នៃ​អគារ​ទាំង​មូល​។

អគារ​ខុន​ដូ​ពណ៌​ស និង​ប្រផេះ ដែល​ចែកជា ៤​ប្រភេទ មាន​៤៣​យូ​នី​ត និង​មាន​ទំហំ​ចាប់​ពី​៦៨​ម៉ែត្រ​ការ៉េ ដល់ ​១៣៣ ​ម៉ែត្រ​ការ៉េ​ក្នុង​មួយ​យូនីត​នេះ នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុង​ឆ្នាំ​ ២០១៧​ នេះ​យ៉ាង​យូរ​បំផុត ហើយ​ម្ចាស់​ផ្ទះ​ដែល​បាន​ទិញ​អាច​ចូលមក​រស់​នៅ​បាន​តាម​ការ​កំណត់​។

កញ្ញា​បន្ត​ថា នេះ​គឺជា​អគារ​ខុនដូ​ទី​១ របស់​ក្រុមហ៊ុន KHSI Investment PTE LTD នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​អ្នក​ឌីហ្សាញ​ធ្លាប់​មាន​បទពិសោធ​ច្រើន​ក្នុង​ការ​សាងសង់​អគារ​អចលនទ្រព្យ​ដូច​នេះ​នៅ​ក្រៅ​ប្រទេស​។

ឈ្មោះ Apennines បាន​មក​ពី​ភ្នំ​មួយ​ក្នុង​ប្រទេស​អ៊ីតាលី ដែល​បាន​ផ្តល់នូវ​ភាព​ស្រស់​ស្អាត និង​ពណ៌​បៃតង​។ ដូច្នេះ ក្រុមហ៊ុន​មាន​ការ​សហការ​រួម​បញ្ចូល​គ្នា​នៃ​ស្ថាបត្យករ និង​វិស្វករ ដែល​ឈ្នះ​ពាន​រង្វាន់​ពី​ប្រទេស​ម៉ាឡេស៊ី​និង​សិង្ហ​បូរី ដើម្បី​សាង​សង់ផ្ទះ​ដ៏​កក់ក្តៅ​ឆើតឆាយ​បែប​ទំនើប និង​មាន​គុណភាព​។

ក្រុមហ៊ុន KHSI បាន​ប្តេជ្ញា​ថែរក្សា​ខិតខំ​ប្រឹងប្រែង​បង្កើន​ប្រសិទ្ធភាព​តាម​បទដ្ឋាន និង​ការ​អនុវត្ត​ឲ្យ​ល្អ​បំផុត និង​ស្វែងរក​វិធីសាស្ត្រ​ថ្មីៗ ដើម្បី​ផ្តល់​ជូន​នូវផ្ទះ​ដែល​មាន​គុណភាព​សម្រាប់​អតិថិជន​របស់​ខ្លួន​។

បន្ទប់​ខុន​ដូ​ទាំង​៤​ប្រភេទ​នេះ មាន​តម្លៃ​ចាប់​ពី​១៧​ម៉ឺន​ដុល្លារ រហូត​ដល់​៣០​ម៉ឺនដុល្លារ ទៅតាម​ទំហំ​នៃ​បន្ទប់ និង​ជាន់​នីមួយៗ​។ ខុន​ដូ​នេះ​មាន​បំពាក់​ជណ្តើរ​យន្ត​ទំនើប​ដែល​ចំណេញ​ទីធ្លា​អគារ និង​សុវត្ថិ​ភាព​ដល់​អតិថិជន​៕

​ខុន​ដូ Apennines មាន​ទីតាំង​នៅផ្ទះ​លេខ​៤០ ផ្លូវ​៦០៤ សង្កាត់​បឹង​កក់ ខណ្ឌ​ទួលគោក​។ ទំនាក់ទំនង​៖ ០២៣ ៨៩០ ៤៨៩

Source From : Phnom Penh Post  

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS