ផ្សារ​រាត្រី​កុងតឺន័រ​ «2040 Container Market» នឹង​បើក​ដំណើរការ​ ២៤ ​ម៉ោង​​នា​ពេល​ខាង​មុខ

Languages

banner realestate

CVEA-Website-homepage-ad

591

vtrust

premuim housing

 
ទិដ្ឋភាព​ការ​ដ្ឋាន​សំណង់​ផ្សារ​កុងតឺន័រ ២០៤០ កំពុង​សាងសង់។ ស្រេង ម៉េងស្រ៊ុន

ទីក្រុង​ភ្នំពេញ​ទំនង​ជាមាន​កន្លែង​កម្សាន្ត​កាន់​តែ​ច្រើន​ខណៈ​ជនជាតិ​ សិង្ហបុរី បាន​និង​កំពុង​រៀបចំ​ផ្សារ​កុងតឺន័រ​ថ្មី​មួយទៀត ដែល​នឹង​បើក​ដំណើរ​ការ​ ​២៤ ​ម៉ោង នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន 2040 Container Market កញ្ញា អ៊ុំ ច័ន្ទ​វត្តី បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ក្នុង​សប្តាហ៍​នេះ​ថា ផ្សារ​រាត្រី​កុងតឺន័រ​នេះ គ្រោង​នឹង​បើក​ដំណើរការ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ បន្ទាប់​ពី​មាន​ការ​ជួល​តូប​បាន​ជាង ៨០​ ភាគ​រយ​ហើយ​រហូត​មក​ទល់​ពេល​នេះ។

ផ្សារ​រាត្រី​ដែល​ស្ថិត​នៅ​លើ​ផ្ទៃដី​ទំហំ​ជិត​ ២​ ហិកតា​នេះ នឹង​បើក​ដំណើរការ​ ២៤​ ម៉ោង ដោយ​បែង​ចែក​តំបន់​អាជីវកម្ម​ខុសៗ​គ្នា​ចំនួន ​៤ ដូច​ជា កន្លែង​លក់​ទំនិញ​ទូទៅ ហាង​កាហ្វេ ហាង​ម៉ាស្សា រោង​ភាពយន្ត អាហារ​ និង​ភេសជ្ជៈ និង ​Pub Zone។

កញ្ញា​បន្ត​ថា​ ៖ «​អ្វី​ដែល​យើង​ផ្តោត​សំខាន់ គឺ “Life Style” របស់​ប្រជាជន ហើយ​អតិថិជន​គោលដៅ​របស់​យើង គឺ​សម្រាប់​មនុស្ស​គ្រប់​រូប ដោយ​សារ​ផ្សារ​នេះ​​មាន​ទំហំ​ធំ និង​បើក​ដំណើរការ​២៤​ម៉ោង​»​។

កញ្ញា​បន្ត​ថា​ ៖ «​យើង​យល់​ពី​បរិបទ និង​ចំណង់​ចំណូល​ចិត្ត​របស់​ប្រជាជន​នៅ​ទីនេះ ហើយ​យើង​វិនិយោគ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​របស់​ពួក​គេ»​។

ទោះជា​យ៉ាង​ណា​កញ្ញា​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​វិនិយោគ ក្នុង​គម្រោង​នេះ​នោះ​ទេ គ្រាន់​តែ​បញ្ជាក់​ថា ផ្សារ​នេះ​មាន​ស្តង់​សរុប​ចំនួន​ ៥០០ ដែល​អាច​ចត​រថយន្ត​បាន​៣០០​គ្រឿង និង​ម៉ូតូ​ជាច្រើន​រយ​គ្រឿង​ផង​ដែរ​។

កញ្ញា អ៊ុំ ច័ន្ទវត្តី បាន​បន្ត​ថា​ ៖ «​យើង​រំពឹង​ជោគជ័យ ដោយ​សារ​ការ​ឌីហ្សាញ​របស់​យើង​មាន​លក្ខណៈ​ពិសេស និង​បែងចែក​តំបន់​លក់​ទំនិញ​ខុសៗ​គ្នា និង​ជា​ផ្សារ​កុងតឺន័រ​ធំ​ជាង​គេ​។ ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ដូចជា​បន្ទប់​ទឹក ផ្លូវ នឹង​ត្រូវ​រៀបចំ​ដោយ​ប្រុងប្រយ័ត្ន និង​រំពឹង​ពី​មនុស្ស​មក​កាន់​ផ្សារ​នេះ​ច្រើន​»​។

បន្ទាប់​ពី​ដំណើរ​ការ​ផ្សារ​រាត្រី​កុងតឺន័រ ឬ Jet Container Night Market លើក​ដំបូង​ទទួលបាន​ជោគជ័យ និង​មាន​អ្នក​វិនិយោគ​ដទៃ​ទៀត​ធ្វើ​ការ​វិនិយោគ ស្រដៀង​នឹង​គម្រោង​របស់​លោក លោក​ឧកញ៉ា ស្រី ចាន់ថន កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​សរសេរ​លើ​គេហ​ទំព័រ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​ខ្លួន​ថា ក្រុមហ៊ុន Jet Group មាន​ផ្សារ​កុងតឺន័រ​តែមួយ​ប៉ុណ្ណោះ គឺ Jet Container Night Market ហេតុ​នេះ​ការ​បើក​ផ្សារ​ដទៃ​ទៀត មិន​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​របស់​លោក​ឡើយ ទោះ​ជា​បរាជ័យ ឬ​ជោគជ័យ​ក្តី​។

ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍ​នៃ​ក្រុមហ៊ុន Emerging Consulting Market លោក ង៉ែត ជូ បាន​ប្រាប់​ថា និន្នាការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ភាគ​ច្រើន​ធ្វើ​ឡើង​តាម​គ្នា ដែល​មាន​ហានិភ័យ និង​ខាតបង់​ផល​ប្រយោជន៍​ដល់​សេដ្ឋកិច្ច ព្រោះ​នៅ​កម្ពុជា​រដ្ឋាភិបាល​មិន​មាន​ស្ថាប័ន​ណា​មួយ​សិក្សា ឬ​បណ្តុះ​គំនិត និង​ស្រាវជ្រាវ​ពី​អាជីវកម្ម​ថ្មីៗ​សម្រាប់ អ្នក​វិនិយោគ​ឡើយ​។

លោក​បន្ត​ថា​៖ «​ការ​ធ្វើ​អាជីវកម្ម​តាម​គ្នា​ប្រឈម​ហានិភ័យ​ច្រើន ហេតុ​នេះ​រដ្ឋាភិបាល​គួរ​បង្កើត​វិទ្យាស្ថាន ឬ ​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ ដើម្បី​រក​គំនិត​ច្នៃប្រឌិត​ថ្មីៗ ដែល​អាច​ផ្តល់​ចំណេះ​ដឹង​ដល់​អ្នក​វិនិយោគ​នានា​»​។

លោក គុយ វ៉ាត អគ្គនាយក​ក្រុមហ៊ុន VTRUST GROUP ធ្លាប់​បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា អាជីវកម្ម​តាម​គ្នា​ពិត​ជាមាន​បញ្ហា​ច្រើន សម្រាប់​អ្នក​ធ្វើ​តាម​គេ និង​គ្មាន​ជំនាញ​ច្បាស់​លាស់​។

លោក​បន្ត​ថា ប្រសិន​ជា​គ្មាន​ជំនាញ​ច្បាស់​លាស់ និង​គ្មាន​បទពិសោធ អាជីវកម្ម​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​ដួល​រលំ​។

លោក​បន្ត​ថា​ ៖ «​ជាក់ស្តែង​នៅ​តំបន់​ព្រែក​លៀប តើ​មាន​ភោជនីយដ្ឋាន​ប៉ុន្មាន​រយ​កន្លែង ដែល​បាន​បើក​ដំណើរការ នៅ​ពេល​ដែល​ស្ពាន​ជ្រោយចង្វារ​បាន​បញ្ចប់​ការ​សាងសង់ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ តើ​មាន​ភោជនីយដ្ឋាន​ប៉ុន្មាន ដែល​អាច​នៅ​ដំណើរការ​ដល់​សព្វថ្ងៃ​»៕

Source From : Phnom Penh Post  

LATEST EXCLUSIVE LISTING

Land For Sale
Sangkat Pir,Mittakpheap
USD 2,300,000.00
Land For Sale
Preaek Pnov,Ponhea Leu
USD 290.00/SQM
Land For Sale
Krang Thnong,Porsenchey
USD 428,888.00
Land For Sale
Chorm Chao,Porsenchey
USD 128,888.00
Flat House For Sale
Boeng Keng Kang I,Chamkarmon
USD 698,800.00

CVEA MEMBERS