ពិព័រណ៍​សម្ភារ​សំណង់​នៅ​ចុង​ខែ​វិច្ឆិកា​ កាន់តែ​មាន​ទំហំ​ធំ​ជាង​មុន

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ការ​តាំង​បង្ហាញ​ពី​គម្រោង​សំណង់​មួយ​កន្លែង​នៅ​ក្នុង​ពិធី​ពិព័រណ៍​សម្ភារ​សំណង់​កាលពី​ឆ្នាំ​មុន​។ មឿន ញាណ

ពិព័រណ៍​ឧស្សាហកម្ម​បរិក្ខារ​សំណង់​កម្ពុជា​ដែល​នឹង​ចាប់ផ្តើម​នៅ​ចុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​នឹង​មាន​ក្រុមហ៊ុន​ចូលរួម​ច្រើន​ជាង​មុន និង​មាន​ទំហំ​ធំ​ជាង​មុន ជា​អ្វី​ដែល​ពិព័រណ៍​នេះ​នឹង​ផ្តល់​ជូន​ក្រុមហ៊ុន​ចូលរួម​អាច​ស្វែងរក​ដៃគូ​អាជីវកម្ម និង​ការ​តាំង​បង្ហាញ​សម្ភារ​បរិក្ខារ​ជា​បច្ចេកវិទ្យា​ចុងក្រោយ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​។

ប្រធាន​ផ្នែក​ទីផ្សារ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​លោក អ៊ុំ ទីវ័ន្ត បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា​រហូត​មក​ទល់​ពេល​នេះ​ស្តង់​ចំនួន​ ៣០០ ដែល​គ្រោង​រៀបចំ​ក្នុង​ពិព័រណ៍​នេះ​ទទួល​បាន​ការ​កក់​អស់​ ៨០ ​ភាគរយ​ហើយ​ជាមួយ​នឹង​វត្តមាន​ក្រុមហ៊ុន​ចិន​ជាប់​លំដាប់​ទី​ ១ ដែល​មាន​ប្រមាណ​ ៧០ ក្រុមហ៊ុន បារាំង​ជាប់​លេខ​ ២ ដែល​មាន​ក្រុមហ៊ុន​ប្រមាណ​ ៣៥ ទៅ​ ៤០ ​ក្រុមហ៊ុន​ក្រៅពី​នោះ​គឺ​ក្រុមហ៊ុន​វៀតណាម ម៉ាឡេស៊ី សាំងហ្កាពួរ និង​កូរ៉េ​ជាដើម​។

លោក​បន្ត​ថា​ ពិព័រណ៍​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ៣០ ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី​ ២ ខែ​ធ្នូ​ខាង​មុខ​នេះ និង​រំពឹង​មាន​មនុស្ស​ចូលរួម​ទស្សនា និង​ស្វែងរក​ឱកាស​វិនិយោគ​ប្រមាណ ១៥,០០០ ​នាក់ ខណៈ​ការ​រៀបចំ​លើក​ទី​ ៥ កាលពី​ឆ្នាំ​មុន​មាន​មនុស្ស​ចូលរួម​ប្រមាណ​ ១ ​ម៉ឺន​នាក់​។

លោក​បន្ត​ថា៖ «​ពិព័រណ៍​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ព្រោះ​យើង​ផ្តល់​ឱកាស​ឲ្យ​អ្នក​វិនិយោគ​ក្នុង និង​ក្រៅ​ប្រទេស​អាច​ស្វែងរក​ដៃគូ​វិនិយោគ​រួម​គ្នា និង​បង្ហាញ​ពី​បច្ចេកវិទ្យា​ចុងក្រោយ​នៃ​សម្ភារ​បរិក្ខារ​សំណង់​ពី​ប្រទេស​នានា មកពី​ជុំវិញ​ពិភពលោក​»​។ លោក​បន្ត​ថា៖ «​ដោយសារ​ពិព័រណ៍​នេះ​ធ្វើ​ឡើង​តាម​ស្តង់ដា​អន្តរជាតិ និង​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុង​រីកចម្រើន​ទើប​ពិព័រណ៍​លើក​ទី​ ៦ ​នេះ​មាន​ទំហំ​ធំ​ជាង​មុន​ ២៥ ​ភាគរយ​»​។

ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ឆ្នាំ​នេះ​មាន​ការ​សហការ​ចូលរួម​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងពាណិជ្ជកម្ម ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា គណៈ​ស្ថាបត្យកម្ម​កម្ពុជា គណៈ​វិស្វករ​កម្ពុជា សហព័ន្ធ​អ្នក​សាងសង់​អាស៊ាន សហព័ន្ធ​អន្តរជាតិ នៃ​សមាគម​អ្នក​សាងសង់​អាស៊ី​ប៉ាស៊ីហ្វិក​ខាង​លិច​ជាដើម​។

លោក ឈាន មនោឬទ្ធិ តំណាង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន CONFLUENCES DISTRIBUTION Co., Ltd. ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង និង​បាន​នាំ​ចូល​ផលិតផល​ប្រើប្រាស់​ក្នុង​លំនៅឋាន សម្ភារ​កីឡា និង​សម្ភារ​បំពង់​ពន្លត់​អគ្គិភ័យ​ជាដើម​បាន​ថ្លែង​ថា​ការ​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​ដោយសារ​យើង​ចង់​ឲ្យ​គេ​ស្គាល់​ពី​ផលិតផល​របស់​យើង និង​នាំ​មក​នូវ​ផលិតផល​ថ្មីៗ​មក​កាន់​ទីផ្សារ​កម្ពុជា ជាក់ស្តែង​ឆ្នាំ​នេះ​យើង​នាំ​យក​កម្រាល​ជ័រ​មក​តាំង​បង្ហាញ​ព្រោះ​វា​ជា​ផលិតផល​ថ្មី​ផលិត​នៅ​ប្រទេស​បារាំង​។ កម្រាល​ជ័រ​នេះ​អាច​ប្រើប្រាស់​ជំនួស​ការ៉ូ និង​មាន​ទម្ងន់​ស្រាល​ព្រម​ទាំង​បញ្ចៀស​ការ​បែកបាក់​ផង​ដែរ​។

លោក​បន្ត​ថា៖ «​នេះ​ជា​ឆ្នាំ​ទី​ ២ ​ដែល​ក្រុមហ៊ុន​របស់​យើង​ចូលរួម​ក្នុង​ពិព័រណ៍​ដ៏​មាន​សារៈសំខាន់​នេះ​ហើយ​គោលដៅ​នៃ​ការ​ចូលរួម​តាំង​ពិព័រណ៍​របស់​យើង គឺជា​ការ​បង្ហាញ​ពី​ផលិតផល​របស់​យើង​ទៅ​កាន់​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​»​។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​លោក​ឧកញ៉ា លី ហួរ បាន​ថ្លែង​ថា​ពិព័រណ៍​នេះ​ពិត​ជា​មាន​សារៈសំខាន់​ព្រោះ​ជា​ការ​ដាក់តាំង​បង្ហាញ​នូវ​ផលិតផល និង​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ជា​ផលិតផល​ចុង​ក្រោយ​ជួយ​ធ្វើឲ្យ​មាន​គុណភាព និង​សោភ័ណភាព​ខ្ពស់​ក្នុង​វិស័យ​សំណង់​។

លោក​បន្ត​ថា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ផលិតផល​ថ្មីៗ​ចេះ​តែ​មាន​ការវិវឌ្ឍ​ដែល​ធ្វើឲ្យ​អ្នក​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ការ​ចាប់​អារម្មណ៍ និង​ប្រើប្រាស់​សម្រាប់​គម្រោង​របស់​ខ្លួន​។

លោក​បន្ត​ថា៖ «​ការ​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​ថ្មីៗ​ជួយ​ឲ្យ​ការ​សាងសង់​បាន​លឿន​ជាង​មុន និង​កាត់​បន្ថយ​ការ​ចំណាយ ប៉ុន្តែ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ផលិតផល​ទាន់​សម័យ​មាន​គុណភាព​ល្អ និង​ក៏​មាន​តម្លៃ​ថ្លៃ​ផង​ដែរ​»៕

Source From : Phnom Penh Post 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS